• Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
Home / News

[CEN] - ផ្លូវ​ចំនួន​៣៨​ខ្សែ​ក្នុង​ក្រុង​សៀមរាប សាងសង់​បាន​ជាង ១៧,៥% ហើយ គិត​ត្រឹម​ថ្ងៃទី​២៥ ខែមករា​

2021-01-28 Go to the website published CEN
សៀមរាប ៖ គម្រោង​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ចំនួន​៣៨​ខ្សែ​ក្នុង​ក្រុង​សៀមរាប ខេត្តសៀមរាប ដែល​បាន​សម្ពោធ​បើក​ការដ្ឋាន​សាងសង់​កាលពី​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២០ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្រេច​ការងារ​សាងសង់​បាន​ជាង ១៧,៥% ហើយ គិត​ត្រឹម​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០២១​។​ ថ្ងៃ​ព្រហស្បតិ៍ ទី​២៨ ខែមករា ឆ្នាំ​២០២១ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន ជា​អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មការ​អន្តរក្រសួង បាន​អញ្ជើញ​អមដំណើរ​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន​គណៈកម្មការ​អន្តរក្រសួង បាន​ចុះ​ពិនិត្យ​វឌ្ឍនភាព​ការងារ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ចំនួន ៣៨​ខ្សែ នៅ​ក្រុង​សៀមរាប ខេត្តសៀមរាប​។​ ​សមាសភាព​អញ្ជើញ​ចូលរួម​ក្នុង​ដំណើរ​ចុះ​ពិនិត្យ​នេះ​រួមមាន​៖ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​ជា​អនុប្រធាន​គណៈកម្មការ​អន្តរក្រសួង ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រី ក្រសួង​អភិវឌ្ឍន៍ជនបទ និង​ជា​អនុប្រធាន​គណៈកម្មការ​អន្តរក្រសួង ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​អនុប្រធាន​គណៈកម្មការ​អន្តរក្រសួង លោកជំទាវ ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី ក្រសួងទេសចរណ៍ ឯកឧត្តម ជា វ៉ាន់​ដេ​ត រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ក្រុមការងារ​គណៈកម្មកា​រ​អន្តរក្រសួង ក្រុមការងារ​បច្ចេកទេស​ជំនាញ និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់​។​ ​ការចុះ​ត្រួតពិនិត្យ​ការស្ថាបនា​ផ្លូវ​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​ដើម្បី​ពិនិត្យ​គុណភាព​នៃ​ការសាងសង់ ជំ​រុញឱ្យ​អង្គភាព​សាងសង់ អនុវត្តតាម​លក្ខណៈ​បច្ចេកទេស សៀវភៅ​បន្ទុក​ឱ្យបាន​ត្រឹមត្រូវ និង​ស្តង់ដារ ដែល​អាច​ទទួលយកបាន ពោលគឺ​ធ្វើ​ផ្លូវ​ឱ្យមាន​គុណភាព​រឹងមាំ អាច​ប្រើប្រាស់​ជាប់​បានយូរ​អង្វែង និង​បញ្ចប់​តាម​ផែនការ​គ្រោងទុក​។ ​សូមបញ្ជាក់​ជូន​ថា​៖ គម្រោង​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​៣៨​ខ្សែ​ក្នុង​ទីក្រុង​សៀមរាប ខេត្តសៀមរាប ចំនួន​៣៨​ខ្សែ​នេះ មាន​ប្រវែង​សរុប​១០៨,៧៤ គីឡូម៉ែត្រ គ្រោង​ប្រើប្រាស់​ថវិកាជាតិ​សរុប​ប្រមាណ​ជាង ១៤០ លាន​ដុល្លារ​អាមេរិក និង​ថវិកា​ប្រមាណ​ជាង​៩​លាន​ដុល្លារ​អាមេរិក​ទៀត សម្រាប់​ការងារ​ចាំបាច់ ក្នុង​ការរៀបចំ​ស្ថាបនា​ប្រព័ន្ធ​បង្ហូរ​ទឹកភ្លៀង និង​ទឹក​កខ្វក់​ដែល​នៅក្រៅ​គម្រោង​សាងសង់​ខ្សែ​ផ្លូវ​ទាំង​៣៨​នេះ ដោយ​ប្រើប្រាស់​រយៈពេល​សាងសង់​ចំនួន​១៣​ខែ គ្រោង​នឹង​បញ្ចប់​នៅ​ចុងឆ្នាំ​២០២១ ត្រូវបាន​សម្ពោធ​បើក​ការដ្ឋាន​សាងសង់​កាលពី​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២០ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាលពីពេល​ថ្មីៗ​កន្លងទៅ នេះ​។​ ​គម្រោង​នេះ អនុវត្ត​ដោយ​អង្គភាព​សាងសង់​ចំនួន​០៨​រួមមាន​៖ ១) កងវិស្វកម្ម​លេខ​១៧៨​ស្ពាន​-​ថ្នល់​នៃ នាយកដ្ឋាន​វិស្វកម្ម ២) កងវិស្វកម្ម​សម្តេច​តេ​ជោ ខេត្តសៀមរាប ៣) កងវិស្វកម្ម​តេ​ជោ ហ៊ុន សែន សៀមរាប ៤) អគ្គនាយកដ្ឋាន​សាធារណការ ៥) អគ្គនាយកដ្ឋាន​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់ ៦) នាយកដ្ឋាន​គ្រឿងចក្រ និង​ស្ថាបនា​ផ្លូវ ៧) នាយកដ្ឋាន​ជួសជុល និង​ថែទាំ​ផ្លូវថ្នល់ និង ៨) មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តសៀមរាប​។​ ​គម្រោង​នេះ​មានការ​រៀបចំ​លើ​គ្រប់​ទិដ្ឋភាព ក្នុងនោះ​រួមមាន​៖ ប្រព័ន្ធ​លូទឹកកខ្វក់ លូទឹក​ភ្លៀង ចិញ្ចើមផ្លូវ ផ្លូវ​ថ្មើរជើង ផ្លូវ​សម្រាប់​ជន​មាន​ពិការភាព ផ្លូវ​ជិះ​កង់ ចំណតរថយន្ត ប្រព័ន្ធ​បំភ្លឺ​ផ្លូវ​សាធារណៈ ផ្លាកសញ្ញា និង​គំនូស​ចរាចរណ៍ ប្រព័ន្ធ​កាមេរ៉ា​សុវត្ថិភាព អាង​ចម្រោះ​ទឹក​កខ្វក់ និង​ការធ្វើ​សួន​និង​ដាំ​ដើមឈើ​។​ ​ជាមួយគ្នានេះ​ផងដែរ គម្រោង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ ៣៨​ខ្សែ​នេះ មានការ​គិតគូរ​យក​ចិត្ត​ទុកដាក់​ខ្ពស់ ក្នុងការ​សាងសង់​ស្រទាប់​គ្រឹះ​ផ្លូវ​ប្រកបដោយ​គុណភាព ជាប់​រឹងមាំ ដោយ​គោរព​តាម​បទដ្ឋាន​បច្ចេកទេស​សាងសង់ ចៀសវាង​ការសាងសង់​រួច ត្រូវ​គាស់កកាយ ជួសជុល​ឡើងវិញ​ដែលនាំឱ្យ​ខាតបង់​ថវិកា​បន្ថែមទៀត រួមជាមួយ​ការរៀបចំ​ប្រព័ន្ធ​លូបង្ហូរទឹក ស្របទៅតាម​ស្តង់ដា​បច្ចេកទេស ដើម្បី​ការពារ​កុំឱ្យ​មានការ​លិចលង់ និង​ចៀសវាង​នាំឱ្យ​ផ្លូវ​ឆាប់​ខូច ដោយមាន​ការត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​ឱ្យបាន​ល្អិតល្អន់​ជាមួយ​ក្រុមការងារ​ត្រួតពិនិត្យ​បច្ចេកទេស ជាពិសេស គុណភាព​នៃ​សម្ភារ​បរិក្ខារ​ដែល​ត្រូវ​ប្រើប្រាស់​សម្រាប់​ការសាងសង់ ធានាបាន​នូវ​ការ​ប្រើបាស់​សម្ភារ​បរិក្ខា​រ​មានគុណ​ភាព ដើម្បី​ធានា​ឱ្យ​គុណភាព​សំណង់​មាន​ភាពរឹងមាំ​អាច​ទទួលយកបាន​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់​។​ ​ក្រៅពី​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ ៣៨​ខ្សែ​ហើយ​នោះ ក៏​នៅមាន​ការស្ដារ កែលម្អ​ធ្វើឱ្យ​ប្រសើរឡើង​ដងស្ទឹង​សៀមរាប​ប្រវែង​ជាង ៨​គីឡូម៉ែត្រ អនុវត្ត​ដោយ​អគ្គនាយកដ្ឋាន​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់ នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដើម្បី​លើកកម្ពស់​សោភ័ណភាព​បន្ថែមទៀត ឱ្យ​ស័​ក្កិ​សមជា​ទីក្រុង​ទេសចរណ៍ វប្បធម៌ ប្រវត្តិសាស្ដ្រ និង​ធម្មជាតិ ក៏ដូចជា​ដើម្បី​ជួយ​ជំរុញ​ដល់​កំណើន​សេដ្ឋកិច្ចជាតិ​ផងដែរ​។​ ​យោងតាម​របាយការណ៍​ដែល​ទទួលបាន​ពី​អង្គភាព​ទទួល​ការងារ​សាងសង់​ទាំងអស់​បាន​ឲ្យ​ដឹងថា​៖ វឌ្ឍនភាព​នៃ​ការសាងសង់​គិត​ត្រឹម​សប្ដាហ៍​ទី​៤ ខែមករា ឆ្នាំ​២០២១ ការងារ​សម្រេច​បានជា​ង​១៧,៥% ហើយ បច្ចុប្បន្ន​អង្គភាព​សាងសង់​ទាំងអស់​កំពុង​ខិតខំ​ប្រឹងប្រែង​បំពេញការងារ​យ៉ាងសកម្ម ដើម្បី​បញ្ចប់​គម្រោង​របស់ខ្លួន​តាម​ផែន​ការដែល​បានកំណត់​៕
សម្តេចពិជ័យសេនា ទៀ បាញ់ ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ផ្លូវ៣៨ខ្សែ ​ក្នុងក្រុងសៀមរាប វិស័យសាធារណការ

Featured Posts

សិក្ខាសាលាស្តីពី “ការដឹកជញ្ជូនពហុមធ្យោបាយ” រៀបចំដោយវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ជូនដល់មន្ត្រីរាជការ ក្រោមឱវាទក្រសួង និងមន្ទីរសាធារណការ និងដឹកជញ្ជូនទាំង២៥រាជធានី-ខេត្ត
ក្នុងភូមិសាស្រ្តខេត្តកំពង់ចាម និងខេត្តកណ្តាល ក្រុមត្រួតពិនិត្យយានយន្តចល័ត បានពិន័យយានយន្តដឹកជញ្ជូនលើសទម្ងន់ចំនួន ០៥គ្រឿង
ក្រុមការងារបច្ចេកទេសអន្តរក្រសួងបានបិទបញ្ចប់បេសកកម្មផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដីតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់ភូមិសាស្ត្រខេត្តតាកែវហើយ
[Fresh News] - មន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំក្រុមការងារ ចុះពិនិត្យផ្លូវ២ខ្សែ ជាអំណោយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅស្រុកបន្ទាយមាស និងស្រុកអង្គរជ័យខេត្តកំពត
សារលិខិតរំលែកទុក្ខរបស់ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងសាធារណការ និងដឹកជញ្ជូន សូមគោរពជូន សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់ ឯកឧត្តម សុក ខា អតីតអនុប្រធានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ត្រូវជាឪពុក ឪពុកក្មេករបស់សម្តេច និង លោកជំទាវ ដោយបានទទួលមរណភាព កាលពីថ្ងៃចន្ទ ទី២៣ ខែមិថុនា ឆ្នាំ២០២៥ ក្នុងជន្មាយុ ៩០ឆ្នាំ ដោយជរាពាធ។
[Kampucheathmey] - នគរបាលចុះអនុវត្តវិធានការអប់រំលើអ្នកបើកបរយានជំនិះបញ្ច្រាសលើផ្លូវព្រះនរោត្ដម
[TVK] - បង្គោលចុងក្រោយ ក្នុងបេសកកម្មផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដីតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់ភូមិសាស្ត្រខេត្តតាកែវ ត្រូវបានបញ្ចប់។
[DAP] - តម្រុយបង្គោល ព្រែកជីកហ្វូណនតេជោ ជាង ៥០០បង្គោល នៅតាកែវ ត្រូវបានបោះបញ្ចប់

Vehicle Registration

Technical Inspection

Driver's License

Railway Services

Water Taxi

Transport Licensing

About Us

  • Mission and Vision
  • Message From Minister
  • Organization Chart

Public Services

  • Vehicle Registration
  • Technical Inspection
  • Driver's License
  • Railway Services
  • Water Taxi
  • Transport Licensing

Public Works

  • Expressways
  • Sewage systems
  • Road infrastructure

Contact Us

  • Street 598 (H.E. Chea Sophara Street), Sangkat Chrang Chamres 2, Khan Russey Keo, Phnom Penh
  • Hotline: 1275 (Free)
  • info@mpwt.gov.kh
  • www.mpwt.gov.kh
© 2025 Ministry of Public Works and Transport. All Right Reserved.
Pls Select Number to Call
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90