Home
About Us
Mission and Vision
Message From Minister
Organization Chart
Public Services
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Public Works
Expressways
Expressways
WASSIP
Sewage systems
Sewage systems
WASSIP
Road infrastructure
Road infrastructure
WASSIP
Official Documents
Laws
Royal Decree
Sub-Decree
Prakas
Decision
Instruction
Announcements
International Project
Order
Policy
Agreement & MOU
Other
Contact Us
Cabinet of Minister and Advisors
General Department of Land Transport
General Department of Administration and Finance
General Department of Planning and Policy
General Department of Techniques
TECHO SEN Institute of Public Works and Transport
General Department of Public Works
General Department of Sewerage and Wastewater Management
General Department of Waterway and Maritime Transport, and Ports
General Department of Logistics
General Inspectorate
Department Internal Audit
Department of Railway
General Department of Technology and Public Relations
Procurement Unit
MPWT PUBLIC SERVICE CENTER
Municipal and Provincial Department of Public Works and Transport
News
Frequently Asked Questions
EN
ខ្មែរ
Home
About Us
Mission and Vision
Message From Minister
Organization Chart
Public Services
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Public Works
Expressways
Expressways
WASSIP
Sewage systems
Sewage systems
WASSIP
Road infrastructure
Road infrastructure
WASSIP
Official Documents
Laws
Royal Decree
Sub-Decree
Prakas
Decision
Instruction
Announcements
International Project
Order
Policy
Agreement & MOU
Other
Contact Us
Cabinet of Minister and Advisors
General Department of Land Transport
General Department of Administration and Finance
General Department of Planning and Policy
General Department of Techniques
TECHO SEN Institute of Public Works and Transport
General Department of Public Works
General Department of Sewerage and Wastewater Management
General Department of Waterway and Maritime Transport, and Ports
General Department of Logistics
General Inspectorate
Department Internal Audit
Department of Railway
General Department of Technology and Public Relations
Procurement Unit
MPWT PUBLIC SERVICE CENTER
Municipal and Provincial Department of Public Works and Transport
News
Frequently Asked Questions
EN
ខ្មែរ
Home
About Us
Mission and Vision
Message From Minister
Organization Chart
Public Services
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Public Works
Expressways
Expressways
WASSIP
Sewage systems
Sewage systems
WASSIP
Road infrastructure
Road infrastructure
WASSIP
Official Documents
Laws
Royal Decree
Sub-Decree
Prakas
Decision
Instruction
Announcements
International Project
Order
Policy
Agreement & MOU
Other
Contact Us
Cabinet of Minister and Advisors
General Department of Land Transport
General Department of Administration and Finance
General Department of Planning and Policy
General Department of Techniques
TECHO SEN Institute of Public Works and Transport
General Department of Public Works
General Department of Sewerage and Wastewater Management
General Department of Waterway and Maritime Transport, and Ports
General Department of Logistics
General Inspectorate
Department Internal Audit
Department of Railway
General Department of Technology and Public Relations
Procurement Unit
MPWT PUBLIC SERVICE CENTER
Municipal and Provincial Department of Public Works and Transport
News
Frequently Asked Questions
EN
ខ្មែរ
Home
/
News
សិក្ខាសាលាផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រថវិកា (BSP) ឆ្នាំ២០២១-២០២៣ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន
2020-10-29
Go to the website published MPWT
សិក្ខាសាលាផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រថវិកា (BSP) ឆ្នាំ២០២១-២០២៣ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន សៀមរាប៖ ថ្ងៃពុធ ១២កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ ឯកឧត្ដម វ៉ាស៊ឹម សុរិយា អនុរដ្ឋលេខាធិការ និងជាប្រធានក្រុមការងារថវិកាក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងឯកឧត្តម សួង ហេង រដ្ឋលេខាធិការទទួលបន្ទុក បានអញ្ជើញជាអធិបតីក្នុងកម្មវិធីសិក្ខាសាលាផ្សព្វផ្សាយស្ដីពីផែនការយុទ្ធសាស្ត្រថវិកា (BSP) ឆ្នាំ២០២១-២០២៣ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដល់អង្គភាពថវិការបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូន គ្រូឧទ្ទេសមកពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមន្រ្តីជំនាញនៃអង្គភាពថវិកាថ្នាក់កណ្ដាល និងមន្ទីរសាធារណការ និងដឹកជញ្ជូនទាំង ២៥រាជធានី-ខេត្ត។ សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណង ដើម្បីផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រថវិកាឆ្នាំ២០២១-២០២៣ ជូនដល់គ្រប់អង្គភាពថវិកាក្រោមឱវាទក្រសួងសាធារណការ និងដឹកជញ្ជូនឱ្យបានយល់ស៊ីជម្រៅ និងចែករំលែកបទពិសោធន៍ពីការរៀបចំផែនការយុទ្ធសាស្ត្រថវិកា ដើម្បីបង្កើនសមត្ថភាព និងលទ្ធភាពក្នុងការធ្វើឱ្យផែនការយុទ្ធសាស្ត្រថវិកា ក្លាយជាឧបករណ៍ដ៏សំខាន់ សំដៅសម្រេចឱ្យបាននូវផែនការ និងគោលនយោបាយរបស់ក្រសួង និងរាជរដ្ឋាភិបាល ប្រកបដោយប្រសិទ្ធភាព គុណភាព និងទាន់ពេលវេលា។ យោងតាមរបាយការណ៍របស់ ឯកឧត្តមអគ្គនាយកផែនការ និងគោលនយោបាយស្តីពីការកែទម្រង់យ៉ាងមុតស្រួច របស់ឯកឧត្តមទេសរដ្ឋមន្ត្រី ក្នុងការកែសម្រួលរចនាសម្ព័ន្ធ ផែនការយុទ្ធសាស្ត្រថវិកាឆ្នាំ២០២១-២០២៣ របស់ក្រសួងសាធារណការ និងដឹកជញ្ជូនទៅជា ៣កម្មវិធី ដែលមានគោលបំណងគោលនយោបាយចំនួន០១ គឺ «អភិវឌ្ឍន៍ ថែទាំ និង គ្រប់គ្រងសំណង់សាធារណការហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន, មធ្យោបាយ សេវាកម្មដឹកជញ្ជូនគ្រប់ប្រភេទ និងភស្តុភារកម្ម ប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព» ដែលមានកម្មវិធី ចំនួន០៣ អនុកម្មវិធី ចំនួន១៤ និងចង្កោមសកម្មភាព ចំនួន១១៦។ ថ្លែងនៅក្នុងពិធីបើកសិក្ខាសាលា ឯកឧត្ដមអនុរដ្ឋលេខាធិការបានមានប្រសាសន៍ថា៖ តាមរយៈការកែទម្រង់ដ៏មុតស្រួចរបស់ឯកឧត្តមទេសរដ្ឋមន្ដ្រី ក្នុងការកែសម្រួលរចនាសម្ព័ន្ធគ្រប់គ្រង អង្គការចាត់តាំង ទើបក្រសួងបានធ្វើការកែសម្រួលរចនាសម្ព័ន្ធថ្មី នៃផែនការយុទ្ធសាស្ត្រថវិកាឆ្នាំ២០២១-២០២៣ ក្នុងការធ្វើឱ្យប្រសើរឡើងនូវការប្រើប្រាស់ថវិកាជាតិប្រកបដោយប្រសិទ្ធភាព តម្លាភាព និងមានភាពត្រឹមត្រូវ ក្នុងការវិភាជន៍ថវិកាទៅតាមអង្គភាពថវិកា ក្នុងគោលដៅឱ្យអង្គភាពថវិកាទាំងអស់មានភាពទទួលខុសត្រូវ និងភាពជាម្ចាស់ការ ក្នុងការអនុវត្តការងារដែលក្រសួងបានប្រគល់ជូន ដើម្បីលើកកម្ពស់គុណភាព និងប្រសិទ្ធភាពក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រថវិកាក្នុងក្របខណ្ឌនៃការអនុវត្តកម្មវិធីកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៣ ដែលទាមទារឱ្យមានការចូលរួមពីគ្រប់បណ្ដាភាគីពាក់ព័ន្ធទាំងអស់ប្រកបដោយទំនួលខុសត្រូវ ភាពច្បាស់លាស់ តម្លាភាព និងគណនេយ្យភាព សំដៅឱ្យការរៀបចំផែនការយុទ្ធសាស្ត្រថវិកា និងផែនការថវិកាប្រចាំឆ្នាំ ក្លាយជាវិធានការដ៏សំខាន់មួយសម្រាប់លើកកម្ពស់ប្រសិទ្ធភាពនៃការរៀបចំ និងការបែងចែកនូវធនធានថវិកាប្រកបដោយសមធម៌ និរន្តរភាព និងការអភិវឌ្ឍ ព្រមទាំងសមស្របតាមកម្មវិធីកែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល។ ថ្លែងក្នុងពិធីបិទសិក្ខាសាលា ឯកឧត្ដមអនុរដ្ឋលេខាធិការ បានសម្ដែងនូវក្ដីសប្បាយរីករាយ និងថ្លែងអំណរគុណដល់អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ និងក្រុមការងារពាក់ព័ន្ធទាំងអស់ ដែលបានខិតខំរៀបចំសម្រេចបាននូវសមិទ្ធផលនៃផែនការយុទ្ធសាស្ត្រថវិកាឆ្នាំ២០២១-២០២៣ និងការកំណត់នូវសូចនាករសម្រាប់ក្រសួងសាធារណការ និងដឹកជញ្ជូន ប្រកបដោយជោគជ័យ និងថ្លែងអំណរគុណដល់គ្រូឧទ្ទេស តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានសហការជាមួយក្រសួងចូលរួមចែករំលែកបទពិសោធន៍ពីការរៀបចំផែនការយុទ្ធសាស្ត្រថវិកាផងដែរ។ ឯកឧត្តមអនុរដ្ឋលេខាធិការ បានសង្ឃឹមយ៉ាងមុតមាំថា៖ ការសួរដេញដោល ការផ្ដល់មតិ យោបល់ និងការផ្លាស់ប្តូរបទពិសោធន៍ទៅវិញទៅមកយ៉ាងផុសផុលរវាងសិក្ខាកាមនិងគ្រូឧទ្ទេស នឹងផ្ដល់នូវចំណេះដឹង និងបទពិសោធន៍បន្ថែមទៀតក្នុងការបំពេញបន្ថែមនូវចំណុចខ្វះខាតដែលកើតមានឡើង ជាពិសេស ផ្សព្វផ្សាយក្នុងអង្គភាពរបស់ខ្លួនកាន់តែទូលំទូលាយ និងជំរុញឱ្យការរៀបចំយុទ្ធសាស្រ្តថវិកា និងផែនការថវិការបស់ក្រសួងសាធារណការ និងដឹកជញ្ជូនកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត៕
សិក្ខាសាលា
អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
ឯកឧត្តម វ៉ាស៊ឹម សូរិយា
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Pls Select Number to Call
×
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90