• Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
Home / News

កិច្ចប្រជុំលើកដំបូង​ នៃគណៈកម្មការអន្តរក្រសួងដើម្បីសិក្សា​ និងអនុវត្តគម្រោងស្ថាបនា​ ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ៣៨ខ្សែ​ នៅទីក្រុងសៀមរាប បានប្រព្រឹត្តទៅលើទឹកដីអង្គរ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេច ពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ​ មានសមាសភាពចូលរួមសរុប​ ១១១នាក់

2020-09-23 Go to the website published MPWT
នៅថ្ងៃពុធ ៦កើត ខែអស្សុជ ឆ្នាំជូត ទោស័ក​ ព.ស.​២៥៦៤ ត្រូវនឹង​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០២០ វេលាម៉ោង​៨និង៣០នាទី នៅសាលប្រជុំ​សាលាខេត្តសៀមរាប គណៈកម្មការ​អន្តរក្រសួង​ដើម្បី​សិក្សា​និងអនុវត្ត​គម្រោង​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធផ្លូវ​ចំនួន៣៨ខ្សែ នៅក្នុង​ក្រុង​សៀមរាប ខេត្តសៀមរាប បាន​រៀបចំ​កិច្ចប្រជុំ​ដំបូង​របស់​ខ្លួន​ក្រោមអធិបតីភាព​ដ៏ខ្ពង់ខ្ពស់​ សម្តេចពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង​ការពារជាតិ និង​ជាប្រធាន​គណៈកម្មការ​អន្តរក្រសួង​ និងមានការអញ្ជើញ​ចូលរួម​របស់​ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង​សំណង់ និងជាអនុប្រធាន​គណៈកម្មការអន្តរក្រសួង ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​សាធារណការនិងដឹកជញ្ជូន និង​ជាអនុប្រធានអចិន្រ្តៃយ៍​នៃគណៈកម្មការ​​​អន្តរក្រសួង ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តី​ក្រសួង​ទេសចរណ៍ និងជាសមាជិក​គណៈកម្មការអន្តរក្រសួង ឯកឧត្តម ជា វ៉ាន់​ដេត រដ្ឋមន្រ្តី​ក្រសួង​ប្រៃសណី​យ៍ និងទូរគមនាគមន៍ និងជាសមាជិកគណៈកម្មការអន្តរក្រសួង ឯកឧត្តម អ៊ឹង ហឿង ប្រធានក្រុមប្រឹក្សា​ខេត្ត​សៀមរាប ឯកឧត្តម ទៀ សីហា អភិបាល​នៃ​គណៈអភិបាល​ខេត្ត​សៀមរាប និង​ឯកឧត្តមជាសមាជិកគណៈកម្មការអន្តរក្រសួង ព្រមទាំង​ថ្នាក់​ដឹកនាំនិង​​មន្រ្តីបច្ចេកទេស​នៃ​ក្រសួង​ការពារជាតិ ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និង​សំណង់ និង​ក្រសួង​សាធារណការនិង​ដឹកជញ្ជូន ព្រមទាំង​​មន្រ្តី​តំណាង​អង្គភាព​ពាក់ព័ន្ធ​នៃរដ្ឋបាលខេត្ត​​សៀមរាប សរុប ១១១នាក់។ កិច្ចប្រជុំបាន​សម្តែង​នូវកតញ្ញុតាធម៌​ដ៏​ជ្រាលជ្រៅជាទីបំផុត​ចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានសម្រេចផ្តល់ថវិកាសម្រាប់ស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប ក្នុងបំណងកែលម្អហេដ្ឋារចនាសម្ព័ន្ធទីក្រុង បង្កើតការងារស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ សម្រួលចរាចរណ៍ បង្កើនសោភ័ណភាព ជំរុញកំណើនភ្ញៀវទេសចរ និងកំណើនសេដ្ឋកិច្ចជាតិ។ ក្រោយ​ពី​ស្តាប់​​របាយការណ៍​​ស្តីពីផែនការមេ​នៃការអភិវឌ្ឍ​​​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​​នៅក្រុង​សៀមរាប ខេត្តសៀមរាប របស់​ក្រុមការងារ​បច្ចេកទេស​នៃ​ក្រសួង​សាធារណការនិងដឹកជញ្ជូន និងបទបង្ហាញ​ស្តីពី​នគរូបនីយកម្ម និង​ស្ថាបត្យកម្ម​ផ្លូវក្រុង ​របស់​​ក្រុមការងារបច្ចេកទេស​នៃ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ​កិច្ចប្រជុំ​បានពិភាក្សា​និង​សម្រេច​ជ្រើសរើស​ខ្សែផ្លូវ​សរុប​ចំនួន៣៨​ខ្សែ ប្រវែងសរុប ១០០​គ.ម ​ ​​ដោយ​​អនុលោម​តាម​ផែនការ​មេ និងតាម​ប្លង់គោល​ប្រើប្រាស់​ដីក្រុង​សៀមរាបចក្ខុវិស័យឆ្នាំ​២០៣៥ ដែល​ត្រូវ​បាន​ដាក់​ឱ្យប្រើប្រាស់​ដោយ​សេចក្តីសម្រេច​លេខ​០០៤ សសរ ចុះថ្ងៃទី៥ ខែកញ្ញា ឆ្នាំ​២០១៨ របស់​គណៈកម្មាធិការរៀបចំដែនដី​និងនគរូបនីយ​កម្ម​ថ្នាក់ជាតិ និង​ផែនការមេ​នៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ថ្នល់​នៅក្រុង​សៀមរាប ខេត្តសៀមរាប​។ ក្នុង​គោលដៅ​លើកកម្ពស់ការបម្រើសេវាជូនប្រជាពលរដ្ឋនិង​អ្នកទេសចរនៅក្នុងក្រុង​សៀមរាប និងធ្វើ​ឱ្យ​​ក្រុង​​សៀមរាបក្លាយ​​ទៅជាទីក្រុង​ទេសចរណ៍​កម្រិត​ពិភពលោក​​ ​ខ្សែផ្លូវ​ដែល​ត្រូវ​ធ្វើការស្ថាបនា​និង​កែលម្អ​ឡើងវិញ​ទាំងអស់ នឹង​ត្រូវ​ធ្វើឱ្យក្លាយ​ទៅ​​ជា​ផ្លូវដែល​មានមេត្រីភាព​ជាមួយ​វប្ប​ធម៌ ប្រវត្តិសាស្រ្ត និង​ទេសចរណ៍ ​និងស្របតាមរូបសាស្រ្តទីក្រុង និង​ត្រូវ​មានការ​គិតគូរជាប្រព័ន្ធ​និងលើគ្រប់ទិដ្ឋភាព​ មានជាអាទិ៍ ប្រព័ន្ធ​​លូទឹកកខ្វក់ លូទឹកភ្លៀង​ ចិញ្ចើមផ្លូវ ផ្លូវថ្មើរជើង ផ្លូវ​សម្រាប់ជន​មានពិការភាព​ ផ្លូវជិះកង់​ ចំណតរថយន្ត ប្រព័ន្ធបំភ្លឺផ្លូវសាធារណៈ ផ្លាកសញ្ញានិងគំនូស​ចរាចរណ៍ ប្រព័ន្ធកាមេរ៉ា​សុវត្ថិភាព អាងចម្រោះទឹក​កខ្វក់​ និងការធ្វើសួន​និងដាំដើមឈើ ។ គណៈកម្មការអន្តរក្រសួង អំពាវនាវ​ដល់​អាជ្ញាធរមានសមត្ថកិច្ច​​គ្រប់លំដាប់​ថ្នាក់ កង​កម្លាំង​ប្រដាប់អាវុធ ភ្ញៀវទេសចរ និង​​ប្រជាពល​រដ្ឋ​នៅ​ក្រុង​សៀមរាប​ទាំងអស់ ចូលរួម​​សហការ​ប្រកប​ដោយ​ការយោគយល់ជាមួយគណៈកម្មការអន្តរក្រសួង ​ក្រុម​ការងារបច្ចេកទេស ​និង​អង្គភាព​និងក្រុមហ៊ុន​សាងសង់ ដើម្បី​ឱ្យ​ការ​សិក្សា​និងការ​​អនុវត្ត​​​គម្រោង​ស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ​​ផ្លូវនៅក្រុង​​សៀមរាប ខេត្តសៀមរាប​ ​ប្រព្រឹត្ត​ទៅបាន​ដោយ​រលូន​និង​ទទួលបាន​ផ្លែផ្កា​តាមការរំពឹងទុក៕
ហេដ្ឋារចនាសម្ព័ន្ធផ្លូវតូចធំចំនួន៣៨ខ្សែនៅក្នុងក្រុ

Featured Posts

[ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី] - ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី និងលោកជំទាវ រួមជាមួយថ្នាក់ដឹកនាំខេត្ត ចុះចែកថវិកា និងនាំយកសម្ភារប្រើប្រាស់ គ្រឿងឧបភោគបរិភោគ ផ្តល់ជូនដល់បងប្អូនប្រជាពលរដ្ឋភៀសសឹក នៅខេត្តព្រះវិហារ។
ដើមឈើផ្កាជើងគោត្រូវបានដាំតាមបណ្តោយផ្លូវជាតិលេខ៧ ចាប់ពីរង្វង់មូលស្គន់ ដល់ក្រុងកំពង់ចាម ខេត្តកំពង់ចាម ដើម្បីលម្អសោភណភាព និងបរិស្ថាន
នារសៀលថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ជា ថោយ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួង ចូលរួមដាក់កម្រងផ្កា ជាកិច្ចគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម នាយឧត្តមសេនីយ៍ ហេង បូរិន្ទ រដ្ឋលេខាធិការក្រសួងការពារជាតិ នៅគេហដ្ឋានគ្រួសារនៃសព លេខ៧៨៦-៧៩០ វិថីបឹងទទឹងថ្ងៃ២ បុរី OCIC ជ្រោយចង្វារ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
កិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដើម្បីពង្រឹងការអនុវត្តការងារឱ្យកាន់តែមានប្រសិទ្ធភាព
[UYFC-PWT] - សហភាពសហព័ន្ធយុវជនកម្ពុជា វិស័យសាធារណការ និងដឹកជញ្ជូន សូមប្រកាសគាំទ្រ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតក្នុងការស្នើសុំឱ្យប្រធានអាស៊ាន និងថ្នាក់ដឹកនាំពិភពលោក ដើម្បីជួយគាំទ្រ និងជំរុញការអនុវត្តបទឈប់បាញ់ និងរាល់កិច្ចព្រមព្រៀងរវាងកម្ពុជា និងថៃឱ្យបានពេញលេញ និងមានប្រសិទ្ធភាពខ្ពស់
សារលិខិតចូលរួមរំលែកទុក្ខរបស់ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តី ក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទ ជូនចំពោះលោកជំទាវ ម៉ម ណាវី ព្រមទាំងក្រុមគ្រួសារ ដែល ឯកឧត្តម នាយឧត្តមសេនីយ៍ ហេង បូរិន្ទ រដ្ឋលេខាធិការក្រសួងការពារជាតិ បានទទួលមរណភាព កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង ១៤:២៥នាទី ក្នុងជន្មាយុ ៦៨ឆ្នាំ ដោយរោគាពាធ ។
:::តើបណ្ណបើកបរដែលហួសសុពលភាពមានការពិន័យដែរឬទេ? ហើយដើម្បីបន្តសុពលភាពបណ្ណបើកបរ ត្រូវការឯកសារអ្វីខ្លះ? តម្លៃប៉ុន្មាន?
ថ្មើរជើង និងអ្នកអូស ឬអ្នករុញរទេះដៃ ត្រូវគោរពភ្លើងសញ្ញាចរាចរណ៍ ផ្លាកសញ្ញាចរាចរណ៍ ឬសញ្ញាបញ្ជារបស់ភ្នាក់ងារចរាចរណ៍

Vehicle Registration

Technical Inspection

Driver's License

Railway Services

Water Taxi

Transport Licensing

About Us

  • Mission and Vision
  • Message From Minister
  • Organization Chart

Public Services

  • Vehicle Registration
  • Technical Inspection
  • Driver's License
  • Railway Services
  • Water Taxi
  • Transport Licensing

Public Works

  • Expressways
  • Sewage systems
  • Road infrastructure

Contact Us

  • Street 598 (H.E. Chea Sophara Street), Sangkat Chrang Chamres 2, Khan Russey Keo, Phnom Penh
  • Hotline: 1275 (Free)
  • info@mpwt.gov.kh
  • www.mpwt.gov.kh
© 2025 Ministry of Public Works and Transport. All Right Reserved.
Pls Select Number to Call
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90