• Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
Home / News

[Swift news daily] - ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល អញ្ជើញចុះជួបសំណេះសំណាល និងសាកសួរសុខទុក្ខនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ

2020-09-14 Go to the website published Swift news daily
(ភ្នំពេញ)៖ នៅថ្ងៃចន្ទ ១៤រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំគណៈប្រតិភូក្រសួងអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ គ្រឹស្តសករាជ ២០២០។ កម្មវិធីនេះមានការអញ្ជើញចូលរួមពី ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ឯកឧត្ដម លោកជំទាវ ព្រមទាំងនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ។ ថ្លែងទៅកាន់អង្គពិធីទាំងមូល ឯកឧត្ដមទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់អំពីតួនាទីដ៏សំខាន់របស់កងរាជអាវុធហត្ថក្នុងការថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ក្នុងផ្ទៃប្រទេស ជាពិសេសក្នុងរាជធានីភ្នំពេញ ដើម្បីផ្ដល់ឱកាសដល់រាជរដ្ឋាភិបាលអភិវឌ្ឍប្រទេសតាមផែនការរបស់ខ្លួនឱ្យសម្រេចបានជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។ ជាមួយគ្នានោះផងដែរ ឯកឧត្ដមទេសរដ្ឋមន្ត្រីបានជម្រាបជូនអង្គពិធីអំពីគោលនយោបាយអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនដោយ ជំហានទីមួយត្រូវធ្វើសមាហរណកម្មផ្ទៃក្នុង (តភ្ជាប់ពីរាជធានីទៅទីរួមខេត្ត និងពីខេត្តមួយទៅខេត្តមួយ) ដោយចាក់កៅស៊ូពីរស្រទាប់ស្ដើង (DBST) និងនៅជំហានទីពីរនេះរាជរដ្ឋាភិបាលនឹងពង្រឹង ពង្រីក និងសាងសង់ថ្មីបន្ថែម ដើម្បីឆ្លើយតបនឹងការរីកចម្រើនសេដ្ឋកិច្ច និងកំណើនយានយន្តពីមួយឆ្នាំទៅមួយឆ្នាំ។ ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្ដមទេសរដ្ឋមន្ត្រីបានលើកឡើងអំពីគម្រោងកំពុងអនុវត្តមួយចំនួន ដូចជាគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ គម្រោងសិក្សាផ្លូវល្បឿនលឿនភ្នំពេញ-បាវិត គម្រោងបំពាក់ប្រព័ន្ធជញ្ជីងឆ្លាតវៃបង្កប់នៅក្រោមដី AI Camera និង WIM មានទាំងការកត់ត្រា គម្រោងសិក្សាកំពង់ផែទឹកជ្រៅនៅខេត្តព្រះសីហនុ គម្រោងលើកកម្ពស់គុណភាពផ្លូវទាំង៣៨ខ្សែក្នុងខេត្តសៀមរាប គម្រោងសាងសង់ផ្លូវរថភ្លើងក្រោមដីនៅរាជធានីភ្នំពេញដើម្បីកាត់បន្ថយការកកស្ទះនិងគ្រោះថ្នាក់ចរាចរណ៍ ការដាក់ដំណើរការផ្ទេរកម្មសិទ្ធិយានយន្តតាមនីតិវិធីថ្មីដោយមានការបង់ពន្ធប្រថាប់ត្រាស្រាប់សំដៅកាត់បន្ថយភាពស្មុគស្មាញដល់ប្រជាពលរដ្ឋ និងគម្រោងផ្សេងៗជាច្រើនទៀត។ ឯកឧត្ដមទេសរដ្ឋមន្ត្រីបានបន្តថា ក្រសួងបានរិះរកគ្រប់មធ្យោបាយ និងយន្តការនានាដើម្បីឱ្យការផ្ដល់សេវាសាធារណៈចាំបាច់ជូនប្រជាពលរដ្ឋបានលឿន មានប្រសិទ្ធភាព និងមានតម្លាភាពដោយបានអភិវឌ្ឍកម្មវិធីព័ត៌មានវិទ្យានានា សហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធតភ្ជាប់ប្រព័ន្ធរវាងគ្នាដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការផ្ដល់សេវាសាធារណៈ ឆៀកចល័ត មណ្ឌលប្ដូរនិងពន្យារបណ្ណបើកបរនៅផ្សារទំនើបអ៊ីអនមល១ អ៊ីអនមល២ និងផ្សារទំនើបជីបម៉ុង ជាដើម ព្រមទាំងបានបំពាក់កាមេរ៉ាឆ្លាតវៃនិងប្រព័ន្ធកម្មវិធីព័ត៌មានវិទ្យាទំនើបដើម្បីចាប់រថយន្តដឹកទំនិញលើសទម្ងន់កម្រិតកំណត់ផងដែរ។ ជាមួយគ្នានោះផងដែរ ឯកឧត្ដមទេសរដ្ឋមន្ត្រី បាននាំយកសម្ភារបរិក្ខារចាំបាច់ និងគ្រឿងឧបភោគបរិភោគ រួមមាន៖ ទឹកស៊ីអ៊ីវចំនួន២០០យួរ ទឹកត្រីចំនួន២០០យួរ ទឹកសុទ្ធកម្ពុជាចំនួន៣០០កេស មីជាតិចំនួន ៣០០កេស ត្រីខចំនួន៣០កេស អង្ករចំនួន៥តោន ម៉ាស៊ីនកុំព្យូទ័រ២០គ្រឿង ម៉ាស៊ីនព្រីន២០គ្រឿង និងថវិកាមួយចំនួនចែកជូនដល់បងប្អូនជានាយទាហាន និងនាយទាហានរង ព្រមទាំងបានបួងសួងដល់បារមីវត្ថុស័ក្ដិសិទ្ធិក្នុងលោកតាមជួយបីបាច់ថែរក្សាឱ្យជួបតែសេចក្តីសុខចម្រើន ដើម្បីចូលរួមអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលឱ្យកាន់តែមានការអភិវឌ្ឍថែមទៀត។ ឯកឧត្ដមទេសរដ្ឋមន្ត្រី បានសម្ដែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់នាយទាហាន និងនាយទាហានរងទាំងអស់ដែលបានសហការគ្នាជាមួយក្រសួងសាធារណការ និងដឹកជញ្ជូនក្នុងការទប់ស្កាត់ក៏ដូចជាបង្រ្កាបការកែច្នៃយានយន្តខុសលក្ខណៈបច្ចេកទេស និងដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ដែលធ្វើឱ្យផ្លូវឆាប់ខូច និងខាតបង់ថវិកាជាតិ និងបានថ្លែងអំណរគុណចំពោះការលះបង់គ្រប់បែបយ៉ាងដើម្បីការពារបូរណភាពទឹកដី ការពាររដ្ឋធម្មនុញ្ញ ការពារព្រះមហាក្សត្រ ការពារប្រមុខរាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោតរបស់ប្រជាពលរដ្ឋ សំដៅបង្កលក្ខណៈងាយស្រួលដល់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រទេសឱ្យក្លាយទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០៕
សួរសុខទុក្ខនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថរាជ ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ពិធីសំណេះសំណាល

Featured Posts

[SBM News] - ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) សម្រេចការសាងសង់បាន៣៣ភាគរយ
[KPT Economy] - មន្រ្តីជំនាញក្រសួងសាធារណការនិងដឹកជញ្ជូន បានចុះត្រួតពិនិត្យវឌ្ឍនភាពការងារសាងសង់ផ្លូវជាតិលេខ ១០ និងស្ពានខ្ពស់ជាងគេ ដើម្បីធានាគុណភាពមុនពេលបើកឱ្យប្រើប្រាស់ជាផ្លូវការ។
[CNC] - ផ្លូវក្រាលកៅស៊ូពីរជាន់ DBST ជិត ១០គីឡូម៉ែត្រ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ត្រូវបានបើកការដ្ឋានសាងសង់ហើយ
[Bayon Radio] - [WATCH] ស្ពានអាកាសភ្លោះ «សម្តេចមហាបវរធិបតី» សម្រេចបាន៨០% ដោយនឹងដាក់ឱ្យដំណើរការស្របនឹងព្រលានយន្តហោះថ្មីដែរ
[CNC] - រដ្ឋបាលខេត្តកំពង់ឆ្នាំង ជូនដំណឹងស្តីពីការបញ្ចៀសចរាចរណ៍ នៅលើកំណាត់ផ្លូវជាតិលេខ៥ នៅថ្ងៃទី១៥ ខែឧសភា ក្នុងអំឡុងពេលប្រារព្ធព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល
[Khmer Note] - គិតត្រឹមថ្ងៃទី១៣ ខែឧសភា នេះគម្រោងការដ្ឋានកំណាត់ប្រឡាយលូ៥ សម្រេចបាន១០០%ហើយ
[CNC] - គិតត្រឹមដើមខែឧសភានេះ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ សម្រេចបានជាង ៣៣%ហើយ
[DAP] - ទូលព្រះបង្គំជាខ្ញុំ ម៉ឹង យូឡេង សូមថ្វាយព្រះពរព្រះករុណាព្រះមហាក្សត្រ ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម គម្រប់ ៧២ យាងចូល ៧៣ព្រះវស្សា

Vehicle Registration

Technical Inspection

Driver's License

Railway Services

Water Taxi

Transport Licensing

About Us

  • Mission and Vision
  • Message From Minister
  • Organization Chart

Public Services

  • Vehicle Registration
  • Technical Inspection
  • Driver's License
  • Railway Services
  • Water Taxi
  • Transport Licensing

Public Works

  • Expressways
  • Sewage systems
  • Road infrastructure

Contact Us

  • Street 598 (H.E. Chea Sophara Street), Sangkat Chrang Chamres 2, Khan Russey Keo, Phnom Penh
  • Hotline: 1275 (Free)
  • info@mpwt.gov.kh
  • www.mpwt.gov.kh
© 2025 Ministry of Public Works and Transport. All Right Reserved.
Pls Select Number to Call
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90