Home
About Us
Mission and Vision
Message From Minister
Organization Chart
Public Services
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Public Works
Expressways
Expressways
WASSIP
Sewage systems
Sewage systems
WASSIP
Road infrastructure
Road infrastructure
WASSIP
Official Documents
Laws
Royal Decree
Sub-Decree
Prakas
Decision
Instruction
Announcements
International Project
Order
Policy
Agreement & MOU
Other
Contact Us
Cabinet of Minister and Advisors
General Department of Land Transport
General Department of Administration and Finance
General Department of Planning and Policy
General Department of Techniques
TECHO SEN Institute of Public Works and Transport
General Department of Public Works
General Department of Sewerage and Wastewater Management
General Department of Waterway and Maritime Transport, and Ports
General Department of Logistics
General Inspectorate
Department Internal Audit
Department of Railway
General Department of Technology and Public Relations
Procurement Unit
MPWT PUBLIC SERVICE CENTER
Municipal and Provincial Department of Public Works and Transport
News
Frequently Asked Questions
EN
ខ្មែរ
Home
About Us
Mission and Vision
Message From Minister
Organization Chart
Public Services
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Public Works
Expressways
Expressways
WASSIP
Sewage systems
Sewage systems
WASSIP
Road infrastructure
Road infrastructure
WASSIP
Official Documents
Laws
Royal Decree
Sub-Decree
Prakas
Decision
Instruction
Announcements
International Project
Order
Policy
Agreement & MOU
Other
Contact Us
Cabinet of Minister and Advisors
General Department of Land Transport
General Department of Administration and Finance
General Department of Planning and Policy
General Department of Techniques
TECHO SEN Institute of Public Works and Transport
General Department of Public Works
General Department of Sewerage and Wastewater Management
General Department of Waterway and Maritime Transport, and Ports
General Department of Logistics
General Inspectorate
Department Internal Audit
Department of Railway
General Department of Technology and Public Relations
Procurement Unit
MPWT PUBLIC SERVICE CENTER
Municipal and Provincial Department of Public Works and Transport
News
Frequently Asked Questions
EN
ខ្មែរ
Home
About Us
Mission and Vision
Message From Minister
Organization Chart
Public Services
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Public Works
Expressways
Expressways
WASSIP
Sewage systems
Sewage systems
WASSIP
Road infrastructure
Road infrastructure
WASSIP
Official Documents
Laws
Royal Decree
Sub-Decree
Prakas
Decision
Instruction
Announcements
International Project
Order
Policy
Agreement & MOU
Other
Contact Us
Cabinet of Minister and Advisors
General Department of Land Transport
General Department of Administration and Finance
General Department of Planning and Policy
General Department of Techniques
TECHO SEN Institute of Public Works and Transport
General Department of Public Works
General Department of Sewerage and Wastewater Management
General Department of Waterway and Maritime Transport, and Ports
General Department of Logistics
General Inspectorate
Department Internal Audit
Department of Railway
General Department of Technology and Public Relations
Procurement Unit
MPWT PUBLIC SERVICE CENTER
Municipal and Provincial Department of Public Works and Transport
News
Frequently Asked Questions
EN
ខ្មែរ
Home
/
News
[CEN] - រឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ ម៉ឺងម៉ាត់ ដាច់ខាត មិនយោគយល់ និងតាមចាប់ខ្លួនជនបង្កគ្រោះថ្នាក់ចរាចរណ៍ ដែលគេចខ្លួន យកមកផ្ដន្ទាទោស
2020-03-27
Go to the website published CEN
ភ្នំពេញ៖ សម្ដេចក្រឡាហោម ដាក់បទបញ្ជាដល់ថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលទូទាំងប្រទេស ត្រូវរឹតបន្តឹងការអនុវត្តច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក ប្រកបដោយភាពម៉ឺងម៉ាត់ ដាច់ខាត មិនយោគយល់ និងត្រូវអនុវត្តឱ្យបានត្រឹមត្រូវ តាមនីតិវិធីច្បាប់ ស្មើភាព និងមិនរើសអើង ហើយត្រូវសហការស្រាវជ្រាវ តាមចាប់ខ្លួនជនបង្កគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ដែលគេចខ្លួន យកមកផ្ដន្ទាទោសតាមច្បាប់ឱ្យបានជាដាច់ខាត។ នៅព្រឹកថ្ងៃសុក្រទី២៧ ខែមីនា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយអនុក្រឹត្យលេខ៣៩ អនក្រ.បក ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ ស្ដីពីការកែសម្រួលអនុក្រឹត្យលេខ៤៤ អនក្រ.បក ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ ស្ដីពីការពិន័យអន្តរកាណ៍ចំពោះអំពើល្មើសនឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ដែលពិធីនេះប្រារព្ធឡើងនៅទីស្ដីការក្រសួងមហាផ្ទៃ ។ ជាកិច្ចចាប់ផ្ដើម ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានមានប្រសាសន៍ថា កម្លាំងនគរបាលចរាចរណ៍ បានខិតខំបំពេញភារកិច្ចយ៉ាងសស្រាក់សស្រាំ ក្នុងការសម្រួលការធ្វើចរាចរណ៍ និងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ។ ប៉ុន្តែនៅឆ្នាំ២០១៩ គ្រោះថ្នាក់ចរាចរណ៍នៅតែមានកំណើនជាងឆ្នាំ២០១៨គួរឱ្យព្រួយបារម្ភ ។ យ៉ាងណាក៏ដោយកម្លាំងនគរបាលចរាចរណ៍ ក៏បានប្រឹងប្រែងបំពេញភារកិច្ចមិនខ្លាចនឿយហត់ ហើយភាពអសកម្ម និងចំណុចខ្វះខាតមួយចំនួនក៏ត្រូវបានកាត់បន្ថយជាបន្តបន្ទាប់ ។ ឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត បានបង្ហាញការគាំទ្រពេញទំហឹង ចំពោះការកែសម្រួលអនុក្រឹត្យ ដើម្បីរឹតបន្តឹងការផាកពិន័យ ចំពោះអ្នកប្រព្រឹត្តអំពើល្មើសនឹងច្បាប់ស្ដីពីចរាចរណ៍ផ្លវគោក វិធានការ ព្រមទាំងទិសដៅការងារដាក់ចេញ ជាបន្តបន្ទាប់ដោយសម្ដេចក្រឡាហោម ស ខេង ឧនាយករដ្ឋមន្ត្រី ដើម្បីពង្រឹងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ។ ឯកឧត្តមក៏បានអំពាវនាវឯកឧត្តម លោកជំទាវអភិបាលរាជធានីខេត្ត ត្រូវជំរុញចលនាអនុវត្តអនុវត្តច្បាប់ឱ្យមានប្រសិទ្ធភាព និងផ្ដល់ការលើកទឹកចិត្តខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញភារកិច្ចមន្ត្រីនគរបាលចរាចរណ៍។ បន្ទាប់ពីអង្គពិធីបានស្ដាប់ដោយយកចិត្តទុកដាក់នូវខ្លឹមសារ អនុក្រឹត្យលេខ៣៩ អនក្រ.បក ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ ស្ដីពីការកែសម្រួលអនុក្រឹត្យលេខ៤៤ អនក្រ.បក ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ ស្ដីពីការពិន័យអន្តរកាណ៍ចំពោះអំពើល្មើស នឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអញ្ជើញថ្លែងសុន្ទរកថាទៅកាន់អង្គពិធី ដោយជាកិច្ចចាប់ផ្ដើមសម្ដេចបានទាញចំណាប់អារម្មណ៍អង្គពិធីថាទន្ទឹមនឹងការព្រួយបារម្ភអំពីជំងឺកូវីដ១៩ យើងក៏មិនអាចមើលរំលងមហន្តរាយនៃគ្រោះថ្នាក់ចរាចរណ៍បានដែរ ។ សម្ដេចបានមានប្រសាសន៍ថាអាស្រ័យដោយប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនគ្រប់វិស័យ ប្រជាពលរដ្ឋកាន់តែច្រើនបានប្រើប្រាស់ យានយន្តគ្រប់ប្រភេទកើនឡើងជារៀងរាល់ឆ្នាំ ខណៈរាជរដ្ឋាភិបាល ក៏បានខិតខំប្រឹងប្រែងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងខិតខំអប់រំផ្សព្វផ្សាយ ប្រជាពលរដ្ឋឱ្យបានដឹងពីការអនុវត្តច្បាប់ និងគ្រោះថ្នាក់ចរាចរណ៍ ប៉ុន្តែយ៉ាងណាក៏ដោយ សណ្ដាប់ធ្នាប់ចរាចរណ៍នៅតែជាបញ្ហាស្មុគស្មាញ ពិសេសគ្រោះថ្នាក់ចរាចរណ៍បានបន្តកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ បណ្ដាលឱ្យពលរដ្ឋរងរបួស ស្លាប់ និងខូចខាតទ្រព្យសម្បត្តិទាំងរដ្ឋ និងឯកជនជាច្រើន ។ ជាក់ស្ដែងបើប្រៀធៀបនឹងឆ្នាំ២០១៨ គឺនៅឆ្នាំ២០១៩កន្លងទៅ សម្ដេចបានមានប្រសាសន៍ថា គ្រោះថ្នាក់ចរាចរណ៍បានកើនឡើង៨៥៤លើក ស្មើនឹង២៦ភាគរយ ក្នុងនោះមានអ្នកស្លាប់២២០នាក់ ស្មើនឹង១២ភាគរយ និងអ្នករងរបួស១៣៧១នាក់ ស្មើនឹង២៩ភាគរយ។ ដូច្នេះហើយ ឆ្លើយតបនឹងកំណើននេះ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានសម្រេចប្រកាសរឹតបន្តឹងការអនុវត្តច្បាប់ចាប់ពីឆ្នាំ២០២០ ។ ដោយផ្អែកលើការសិក្សាលើឥរិយាបទនៃការគោរពច្បាប់ និងបទពិសោធន៍ពីក្រៅប្រទេស រាជរដ្ឋាភិបាលក៏បានធ្វើវិសោធនកម្មអនុក្រឹត្យស្ដីពីការពិន័យអន្តរកាណ៍ ដោយបង្កើនប្រាក់ពិន័យពី៣ទៅ៥ដង ដើម្បីជំរុញការគោរព និងអនុវត្ត ។ សម្ដេចក្រឡាហោម បានអំពាវនាវប្រជាពលរដ្ឋមានការយល់យោគចំពោះវិធានការច្បាប់ដ៏តឹងរ៉ឹងនេះ ហើយដើម្បីចៀសផុតពីការប្រឈមមុខនឹងច្បាប់ សូមប្រជាពលរដ្ឋ គោរពច្បាប់ឱ្យបានខ្ជាប់ខ្ជួន ហើយក្រសួងពាក់ព័ន្ធ អាជ្ញាធរកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ អង្គការជាតិ និងអន្តរជាតិ និងប្រព័ន្ធផ្សព្វផ្សាយនានា ត្រូវបន្តចូលរួមគាំទ្រការផ្សព្វផ្សាយច្បាប់ និងកម្រិតទោសពិន័យអន្តរកាណ៍ នៃអំពើល្មើសនឹងច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោកឱ្យបានទូលំទូលាយ។ សម្ដេច បានក៏បញ្ជាដល់ថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលទូទាំងប្រទេស ត្រូវរឹតបន្តឹងការអនុវត្តច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោកប្រកបដោយភាពម៉ឺងម៉ាត់ ដាច់ខាត មិនយោគយល់ និងត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមនីតិវិធីច្បាប់ តម្លាភាព ស្មើភាព និងមិនរើសអើង ហើយត្រូវសហការស្រាវជ្រាវ តាមចាប់ខ្លួនជនបង្កគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ដែលគេចខ្លួនយកមកផ្ដន្ទាទោសតាមច្បាប់ឱ្យបានជាដាច់ខាត។ សម្ដេចក៏បញ្ជាថ្នាក់ដឹកនាំនគរបាលចរាចរណ៍ទាំងអស់ រៀបចំផែនការសកម្មភាព និងរៀបចំកម្លាំងតាមដាន ត្រួតពិនិត្យ និងគាំទ្រប្រតិបត្តិការអនុវត្តច្បាប់ របស់មន្ត្រីនគរបាលចរាចរណ៍ ក្រោមឱវាទដើម្បីធានាភាពត្រឹត្រូវ។ ភាពត្រឹមត្រូវដែលសម្ដេចសំដៅដល់ការប្រកាន់ខ្ជាប់ នូវការបន្តពង្រឹងក្រមសីលធម៌ វិន័យ ឱ្យមន្ត្រីក្រោមឱវាទទាំងអស់ សក្ដិសមជាមន្ត្រីអនុវត្តច្បាប់ប្រកបដោយគុណធម៌ និងមានមនសិការវិជ្ជាជីវៈ។ ជាមួយគ្នានេះថ្នាក់ដឹកនាំក៏ត្រូវផ្ដល់រង្វាន់ តាមការកំណត់របស់រដ្ឋ និងការលើកសរសើរចំពោះអង្គភាព និងមន្ត្រីមានស្នាដៃ និងក៏ត្រូវតែដាក់វិន័យឱ្យបានម៉ឺងម៉ាត់ ចំពោះមន្ត្រីអសកម្ម ឬមន្ត្រីទាំងឡាយណាដែលប្រព្រឹត្តផ្ទុយពីក្រមសីលធម៌វិជ្ជាជីវៈ ។ បន្ទាប់ពីបានប្រកាសឱ្យអនុវត្តអនុក្រឹត្យ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បានណែនាំឱ្យចាប់ផ្ដើម រៀបចំវគ្គបណ្ដុះបណ្ដាល ដល់មន្ត្រីនគរបាលចរាចរណ៍ ដោយត្រូវលៃលកទៅតាមបរិបទជំងឺកូវីដ ត្រូវបង្កើនការអប់រំផ្សព្វផ្សាយ គ្រប់រូបភាព រាប់ទាំងការតែងបទចម្រៀងដល់ប្រជាពលរដ្ឋឱ្យបានដឹងជ្រួតជ្រាប អំពីកម្រិតធ្ងន់ធ្ងរនៃការផាកពិន័យជាទឹកប្រាក់ ប្រសិនបើពួកគាត់បំពានច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក។ សម្ដេចមានសេចក្ដីសង្ឃឹមថា ក្រោយអនុវត្តអនុក្រឹត្យកែសម្រួលថ្មីនេះ ការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នឹងទទួលបានលទ្ធផលល្អប្រសើរ។ នៅក្នុងឱកាសនោះដែរ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី ក៏បានមានប្រសាសន៍អំពី ការរីករាលជំងឺកូវីដ១៩នៅលើពិភពលោក ដោយសម្ដេច បានគូសបញ្ជាក់ពីការហក់ឡើងខ្លាំង នៃអត្រាអ្នកឆ្លង ដែលមកដល់ពេលនេះ មានប្រមាណជាជាង៥០ម៉ឺននាក់ហើយ ក្នុងនោះអាមេរិក បានក្លាយជាប្រទេសមានអ្នកឆ្លងច្រើនជាងគេ។ ពាក់ព័ន្ធនឹងការប្រកាសដាក់ប្រទេស ក្នុងគ្រាអាសន្ន សម្ដេចបានមានប្រសាសន៍ អំពីលទ្ធភាពដែលប្រទេសនីមួយៗ អាចដាក់ក្នុងកម្រិតធ្ងន់ និងកម្រិតស្រាល ហើយសម្រាប់កម្ពុជា គឺកំពុងស្ថិតក្នុងការពិចារណានៅឡើយ ។ សម្ដេចក្រឡាហោម ក៏បានមានប្រសាសន៍ណែនាំ អគ្គស្នងការដ្ឋាននគរបាលជាតិ ត្រូវវាយតម្លៃសភាពការណ៍ និងដាក់ចេញវិធានការត្រៀម ទប់ស្កាត់ជាមុន នូវលទ្ធភាពដែលអាចមានក្រុមក្មេងទំនើង ឬជនខិលខិតខូចបង្កការអុកឡុកក្នុងសង្គម ប្រសិនបើស្ថានភាព នៃការរីករាលដាលជំងឺកូវីដ១៩មានការវិវត្តន៍ ក្នុងស្ថានភាពណាមួយ ។ ពាក់ព័ន្ធនឹងរដ្ឋាភិបាលថៃ ដែលបានដាក់ប្រទេសក្នុងគ្រាអាសន្ន ហើយមានពលរដ្ឋខ្មែរពីថៃវិលចូលប្រទេសវិញនោះ សម្ដេចក្រឡាហោម ស ខេង បានបង្ហាញការកត់សម្គាល់ និងបានណែនាំពាក់ព័ន្ធនឹងបញ្ហានេះដែរ ។ សម្ដេចក្រឡាហោម បានមានប្រសាសន៍ថាទីតើពួកគាត់ទាំងអស់ សុទ្ធតែមានសុខភាពល្អ ឬយ៉ាងណា? ចំណុចនេះ សម្ដេចបានគូសបញ្ជាក់ថា ការតាមដានក្ដាប់ឱ្យជាប់នូវវត្តមានរបស់ពួកគាត់ និងស្ថានភាពសុខភាពពួកគាត់ គឺជារឿងសំខាន់បំផុត ដ្បិតបើតាមវៀតណាម បានចែករំលែកបទពិសោធន៍មកនោះ គឺមានពលរដ្ឋវៀតណាមម្នាក់ ដែលវិលត្រឡប់ពីទីក្រុងវូហានប្រទេសចិន បានចម្លងមនុស្សដល់ទៅ៥នាក់ឯណោះក្នុងភូមិកំណើត ទើបធ្វើឱ្យអាជ្ញាធរវៀតណាមសម្រេចបិទភូមិដើម្បីត្រួតពិនិត្យ និងតាមដាន ។ សម្ដេចក្រឡាហោបានមានប្រសាសន៍ថា អាជ្ញាធរខេត្តជាប់ព្រំដែន កម្ពុជា ថៃ ត្រូវបន្តតាមដានយកចិត្តទុកដាក់ ចំពោះលំហូរនៃការវិលត្រឡប់ ចូលប្រទេសរបស់ពលរដ្ឋ ដោយត្រូវសហការជាមួយភាគីថៃ ដើម្បីកំណត់ច្រកទ្វារព្រំដែនជាក់លាក់ សម្រាប់ការវិលចូលប្រទេស របស់ពលរដ្ឋយើង ហើយជាមួយគ្នានេះ ក៏ត្រូវត្រៀមសម្រាប់លទ្ធភាព ដែលអាចមានពលរដ្ឋខ្លះ ងាកទៅឆ្លងកាត់តាមបណ្ដាច្រករបៀងនានា ដោយត្រូវកំណត់អត្តសញ្ញាណ និងពិនិត្យសុខភាពពួកគាត់ ឱ្យអស់ពីលទ្ធភាព មុនពេលពួកគាត់បន្តដំណើរទៅស្រុកកំណើត។ សម្រាប់ការទៅដល់ស្រុកកំណើត របស់ប្រជាពលរដ្ឋមកពីប្រទេសថៃ សម្ដេច បានណែនាំអភិបាលរាជធានី ខេត្ត ទាំងអស់ ត្រូវរៀបចំតារាងកត់ត្រា អំពីសវតានៃការធ្វើដំណើរ និងសុខភាព របស់ពលរដ្ឋដែលបានទៅដល់មូលដ្ឋាន ហើយត្រូវរៀបចំការចុះអប់រំផ្សព្វផ្សាយ ដល់ពួកគាត់ឱ្យបានដឹងច្បាស់ អំពីវិធានការដាក់ នៅដោយឡែករយៈពេល១៤ថ្ងៃ ក្រោមការសង្កេត តាមដានសុខភាព ហ្មត់ចត់បំផុត ពិសេសគ្រោះថ្នាក់នៃការឆ្លងជំងឺនេះ ដល់ក្រុមគ្រួសារ និងសាច់ញាតិ ប្រសិនបើពួកគាត់មិនគោរព តាមវិធានណែនាំរបស់អាជ្ញាធរ និងក្រសួងសុខាភិបាល៕
ច្បាប់ចរាចរណ៍ផ្លូវគោក
គ្រោះថ្នាក់ចរាចរណ៍
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Pls Select Number to Call
×
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90