Home
About Us
Mission and Vision
Message From Minister
Organization Chart
Public Services
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Public Works
Expressways
Expressways
WASSIP
Sewage systems
Sewage systems
WASSIP
Road infrastructure
Road infrastructure
WASSIP
Official Documents
Laws
Royal Decree
Sub-Decree
Prakas
Decision
Instruction
Announcements
International Project
Order
Policy
Agreement & MOU
Other
Contact Us
Cabinet of Minister and Advisors
General Department of Land Transport
General Department of Administration and Finance
General Department of Planning and Policy
General Department of Techniques
TECHO SEN Institute of Public Works and Transport
General Department of Public Works
General Department of Sewerage and Wastewater Management
General Department of Waterway and Maritime Transport, and Ports
General Department of Logistics
General Inspectorate
Department Internal Audit
Department of Railway
General Department of Technology and Public Relations
Procurement Unit
MPWT PUBLIC SERVICE CENTER
Municipal and Provincial Department of Public Works and Transport
News
Frequently Asked Questions
EN
ខ្មែរ
Home
About Us
Mission and Vision
Message From Minister
Organization Chart
Public Services
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Public Works
Expressways
Expressways
WASSIP
Sewage systems
Sewage systems
WASSIP
Road infrastructure
Road infrastructure
WASSIP
Official Documents
Laws
Royal Decree
Sub-Decree
Prakas
Decision
Instruction
Announcements
International Project
Order
Policy
Agreement & MOU
Other
Contact Us
Cabinet of Minister and Advisors
General Department of Land Transport
General Department of Administration and Finance
General Department of Planning and Policy
General Department of Techniques
TECHO SEN Institute of Public Works and Transport
General Department of Public Works
General Department of Sewerage and Wastewater Management
General Department of Waterway and Maritime Transport, and Ports
General Department of Logistics
General Inspectorate
Department Internal Audit
Department of Railway
General Department of Technology and Public Relations
Procurement Unit
MPWT PUBLIC SERVICE CENTER
Municipal and Provincial Department of Public Works and Transport
News
Frequently Asked Questions
EN
ខ្មែរ
Home
About Us
Mission and Vision
Message From Minister
Organization Chart
Public Services
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Public Works
Expressways
Expressways
WASSIP
Sewage systems
Sewage systems
WASSIP
Road infrastructure
Road infrastructure
WASSIP
Official Documents
Laws
Royal Decree
Sub-Decree
Prakas
Decision
Instruction
Announcements
International Project
Order
Policy
Agreement & MOU
Other
Contact Us
Cabinet of Minister and Advisors
General Department of Land Transport
General Department of Administration and Finance
General Department of Planning and Policy
General Department of Techniques
TECHO SEN Institute of Public Works and Transport
General Department of Public Works
General Department of Sewerage and Wastewater Management
General Department of Waterway and Maritime Transport, and Ports
General Department of Logistics
General Inspectorate
Department Internal Audit
Department of Railway
General Department of Technology and Public Relations
Procurement Unit
MPWT PUBLIC SERVICE CENTER
Municipal and Provincial Department of Public Works and Transport
News
Frequently Asked Questions
EN
ខ្មែរ
Home
/
News
[Post khmer] - តើចំណូលបានពីលក់ស្លាកលេខរថយន្តផ្ទាល់ខ្លួន សម្រាប់ដំឡើងប្រាក់ខែមន្ត្រីរាជការ?
2020-02-05
Go to the website published Post khmer
អស់រយៈពេលជាង ១ ខែហើយ ចាប់តាំងពីដាក់លក់ដេញថ្លៃស្លាកលេខរថយន្តពិសេសផ្ទាល់ខ្លួន ឬ ក៏ក្រុមហ៊ុនមក ក្រសួងសាធារណការ និងដឹកជញ្ជូន បានលក់ស្លាកលេខពិសេសផ្ទាល់ខ្លួននេះ មានទម្រង់ស្លាកលេខឈ្មោះអក្សរខ្មែរ ខាងលើ «កម្ពុជា» និងអក្សរអង់គ្លេសពីក្រោម «CAMBODIA»បានចំនួនប្រមាណជា ៤០០ ស្លាកលេខហើយ។ រីឯចំណូលដែលបាន មកពីការលក់ដេញថ្លៃស្លាកលេខនេះគឺក្រសួងសាធារណការនឹងប្រកាសជាផ្លូវការក្នុងពេលឆាប់ៗនេះ។ នេះបើ តាមប្រសាសន៍លោក ហ៊ាង សុទ្ធាយុត្តិ ប្រធាននាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ និងជាអ្នកនាំពាក្យនៃក្រសួងសាធារណការ និងដឹកជញ្ជូន។ គោលបំណងធំដែលក្រសួងដាក់លក់លេខពិសេសសម្រាប់ផ្ទាល់ខ្លួន ឬ ក៏ក្រុមហ៊ុននេះ គឺចង់បង្កើននូវចំណូលថវិកាជាតិដែលមិនមែនជាប្រភេទសារពើពន្ធ ហើយការដែលដាក់លេខពិសេសនេះគឺមានលក្ខណៈដេញថ្លៃ មានន័យថាមិនមានលក្ខណៈចាប់បង្ខំបុគ្គលណាម្នាក់ តម្រូវឲ្យទិញនោះទេ តែមានលក្ខណៈជាជម្រើស និងស្ម័គ្រចិត្តទិញដោយខ្លួនឯងទេ។ តម្លៃដែលដាក់លក់ស្លាកលេខពិសេសនេះគឺចាប់ពី ២ លានរៀល (ប្រហែលជា ៥០០ ដុល្លារសហរដ្ឋអាមេរិក) អាចឡើងទៅដល់ ១ ០០០ លានរៀលក៏ថាបាន ព្រោះវាជាប្រភេទដេញថ្លៃ ដែលគណៈកម្មការអន្តរក្រសួងជាអ្នកសម្រេច។ រីឯស្លាកលេខដែលពេញនិយមគឺអន្តរក្រសួងជាអ្នកកំណត់តម្លៃតែម្តង ហើយការបង់លុយគឺទៅបង់នៅធនាគារដៃគូ អ៊ីចឹងលុបបំបាត់លុយក្រោមតុបាន ១ កម្រិតដែរ។ នេះគឺគ្រាន់តែជាការដកស្រង់ចំណុចសំខាន់ៗ និងសម្រាយពន្យល់បន្ថែមនូវអ្វីដែលមាននៅក្នុងប្រកាសអន្តរក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងសាធារណការ និងដឹកជញ្ជូនស្តីពីការលក់លេខចុះបញ្ជីពិសេសផ្ទាល់ខ្លួនសម្រាប់រថយន្តបានចុះហត្ថលេខាកាលពីថ្ងៃ ២៤ ខែធ្នូឆ្នាំ ២០១៩។ ម្យ៉ាងវិញទៀតនៅក្នុងប្រកាសអន្តរក្រសួងនេះក៏មានដាក់វេបសាយ vehicle.mpwt.gov.kh សម្រាប់ឲ្យជ្រើសរើសឈ្មោះ និង/ឬលេខទៅតាមតម្រូវការពេញចិត្តតែក៏មិនឲ្យប៉ះពាល់នូវសេចក្តីថ្លៃថ្នូររបស់បុគ្គលថ្នាក់ដឹកនាំ ឬក៏ឈ្មោះគណបក្សនយោបាយ ឬក៏ពាក្យពេច៍ចំអេះចំអាសមកលេងសើចនោះទេ។ ចំណុចនេះគឺគណៈកម្មការអន្តរក្រសួងនឹងពិនិត្យពិចៃឲ្យបានហ្មត់ចត់មុននឹងសម្រេចចេញលេខពិសេសផ្ទាល់ខ្លួន ឬក៏ក្រុមហ៊ុនឲ្យនោះ។ យ៉ាងណាមិញវាធ្វើឲ្យកាន់តែងាយស្រួលជាងស្លាកលេខរាជធានី-ខេត្តដែលប្រើកូដសម្គាល់អត្តសញ្ញណម្ចាស់ (QR) ដូចគ្នាទៅទៀតនោះគឺស្លាកលេខដែលមានឈ្មោះ «CAMBODIA» នៅពេលជិះចូលប្រទេសសមាជិកអាស៊ាន ងាយដឹងអត្តសញ្ញាណឡានហ្នឹងមកពីកម្ពុជា។ តែសំណួរសួរថា នៅពេលដែលបានប្រាក់ចំណូលយកមកធ្វើអ្វីខ្លះ ដើម្បីឲ្យមានតម្លាភាពនោះ? បើផ្អែកទៅលើប្រកាសអន្តរក្រសួងនេះគឺ «ក្រសួងទាំង ២ ដែលបានចុះហត្ថលេខានឹងគ្រប់គ្រង និងចាត់ចែងប្រាក់ចំណូលពីលេខ/អក្សរចុះបញ្ជីពិសេសផ្ទាល់ខ្លួន»។ តែបើចំណូលដែលមិនមែនពន្ធនេះគឺយកទៅជួសជុលផ្លូវថ្នល់ ស្ពាន ភ្លើងស្តុប ឬក៏គូសគំនូសផ្លូវថ្នល់កាត់បន្ថយការខ្ចីលុយពីបរទេសផង ឬក៏ជំនួយពីបរទេស គ្រាន់តែភ្លើងស្តុប ឬក៏បង្គោលភ្លើងតាមផ្លូវសោះ។ ប្រសិនបើក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុយកទៅបញ្ជូលថវិកាជាតិ ទៅដំឡើងប្រាក់ខែជូនមន្ត្រីរាជការក៏បាន ព្រោះវាជាថវិកាជាតិ ហើយយកទៅបម្រើជាតិបានដូចគ្នា។ សំខាន់គឺធ្វើយ៉ាងណាឲ្យមានតម្លាភាព និងមានគណនេយ្យភាពកុំតែយកលុយទៅដាក់ហោប៉ៅខ្លះទៅបានហើយ។ អ៊ីចឹងអ្នកដែលមានលទ្ធភាពទិញស្លាកលេខឡានពិសេសដាក់ឈ្មោះគឺពិតជាបានចូលរួមចំណែកបង្កើនថវិកាជាតិទៅវិញទេ។ អ្វីដែលសំខាន់ គឺក្រុមគ្រួសារអាចងាយស្រួលរកសមាជិកគ្រួសារទៅណាមកណា ឡានដែលមានលេខឈ្មោះផ្ទាល់ហ្នឹង ជាងលេខធម្មតា។ លោក ហ៊ាង សុទ្ធាយុត្តិ បន្ថែមទៀតថា៖ «មុននឹងចេញប្រកាសអន្តរក្រសួងនេះ គឺមន្ត្រីក្រសួងសាធារណការបានធ្វើការស្ទង់មតិ ចំពោះលេខពិសេសផ្ទាល់ខ្លួននេះជាមួយពលរដ្ឋដែលមកធ្វើស្លាកលេខ។ ភាគច្រើនគឺមានការពេញចិត្តស្លាកលេខផ្ទាល់ខ្លួននេះ។ ក្រៅពីនេះមន្ត្រីក្រសួង ១ ក្រុមបានធ្វើទស្សនកិច្ចសិក្សានៅទីក្រុងហុងកុង និងប្រទេសសិង្ហបុរីដែលជាប្រទេសទី ១ នៅអាស៊ានបានលក់ស្លាកលេខផ្ទាល់ខ្លួននេះ អ៊ីចឹងកម្ពុជាអាចជាប្រទេសទី ២ បន្ទាប់ពីសិង្ហបុរីក្នុងចំណោមសមាជិកអាស៊ាន»។ តាមពិតទៅនៅប្រទេសជឿនលឿនគេបានធ្វើស្លាកលេខផ្ទាល់ខ្លួន និងក្រុមហ៊ុនមានយូរមកហើយប្រែប្រួលទៅតាមរដ្ឋនីមួយៗផងដែរដូចនៅប្រទេសនូវែលសេឡង់គឺស្រដៀងគ្នានឹងប្រកាសអន្តរក្រសួងទើបតែចេញ ដែលតម្លៃថ្លៃទៅតាមឈ្មោះ ឬក៏លេខពេញនិយមផងដែរ។ តែបើនៅប្រទេសអូស្ត្រាលីមានលក្ខណៈខុសប្លែកនៅរដ្ឋញ៉ូសោតវែលគឺគេឲ្យចូលជ្រើសរើសលេខឈ្មោះនៅលើវេបសាយ myplates.com.au គឺបង់លុយប្រចាំឆ្នាំយ៉ាងតិច ១០០ ដុល្លារឡើងទៅក្នុង ១ ឆ្នាំម្តង។ សម្រាប់នៅរដ្ឋវិចតូរៀរ ការជ្រើសរើសយកឈ្មោះគឺបង់លុយតែម្តងគឺចប់តែមិនច្រើនជាង ៦០០ ដុល្លារ អូស្ត្រាលីប្រហែលជា ៤០០ ដុល្លារអាមេរិកទេ។ នេះបើតាមមិត្តភក្តិខ្ញុំដែលបានទិញស្លាកលេខឡានមានឈ្មោះរបស់គាត់នៅប្រទេសនូវែលសេឡង់ និងប្រទេសអូស្ត្រាលី។ តែអ្វីដែលជាបញ្ហាត្រូវបានមហាជនរិះគន់នោះគឺប្រទេសកម្ពុជាដែលមានប្រាក់ចំណូលជាមធ្យមប្រចាំឆ្នាំតែ ១ ៥៦១ ដុល្លារអាមេរិក (NIS,2018) ប៉ុណ្ណោះ តែគ្រាន់តែចំណាយលើស្លាកលេខឡានឈ្មោះពិសេស ១ ស្លាក ត្រូវចំណាយដេញថ្លៃនៅក្នុងប្រកាស យ៉ាងតិចពី ៥ ០០០ ដុល្លារអាមេរិក គឺច្រើនហួសហេតុពេក បើប្រៀបធៀបជាមួយប្រទេសដែលពលរដ្ឋមានប្រាក់ចំណូលខ្ពស់ គេយកតម្លៃស្លាកលេខពិសេសនេះថោកទៅវិញ។ ចំណុចអវិជ្ជមានផ្សេងទៀតនោះគឺអ្នកដែលចង់បានលេខឡានមានឈ្មោះនឹងគេដែរនោះ តែស្ទើរលុយ ឬក៏រកលុយផ្សេងមកចាយក្រៅបែបនេះគឺបង្ខំឲ្យបុគ្គលនោះព្យាយាមប្រព្រឹត្តអំពើពុករលួយទៅតាមអង្គភាព ឬក៏ក្រុមហ៊ុនឯកជន។ ពេលខ្លះមានការលំបាកប្រសិនបើរថយន្តដែលមានស្លាកលេខមានឈ្មោះជាអក្សរឡាតាំង គឺមានលក្ខណៈលំបាកដល់សាក្សីអ្នកមិនចេះអក្សរអង់គ្លេសនៅពេលមានគ្រោះថ្នាក់ចរាចរណ៍នៅតាមជនបទ ហើយម្ចាស់ឡានបើករត់គេចខ្លួនបាត់ ពិបាកចំណាំស្លាកឈ្មោះបើលេខអាចស្រួលចំណាំជាង។ សរុបមកវិញជាទូទៅបើសម្រាប់អ្នកដែលមិនពេញចិត្តអ្វីក៏ដោយបើទោះជាថោក ឬឲ្យទទេក៏មិនយកដែរ ទៅហូបចុកអីទៅនឹងស្លាកលេខឡានហ្នឹងនោះ។ សម្រាប់អ្នកពេញចិត្តយល់ថា ឲ្យយកប្រមូលចំណូលពីអ្នកមានមកចូលថវិកាជាតិកុំឲ្យមានអំពើពុករលួយយកលុយចែកគ្នាទៅបានហើយ ចង់រដ្ឋយកទៅចំណាយលើអ្វីក៏បានដែរ ឲ្យតែមានប្រយោជន៍ដល់ជាតិ ជាពិសេសបើយកមកដំឡើងប្រាក់ខែជូនមន្ត្រីរាជការវិញកាន់តែប្រសើរ៕ ចូលរួមផ្តល់យោបល់តាមរយៈ soprach.tong@phnompenhpost.com
ផ្លាកលេខពិសេសផ្ទាល់ខ្លួន
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Pls Select Number to Call
×
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90