• Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
Home / News

ថ្លែងក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បន្តដាក់ចេញនូវរបៀបវារៈ និងទិសដៅការងារឆ្នាំ២០២០ ដើម្បីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធកម្ពុជាផ្អែកលើគុណភាពជាចម្បង

2020-01-09 Go to the website published MPWT
ថ្ងៃពុធ ១៤កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៨ ខែមករា ឆ្នាំ២០២០ នៅទីស្តីការ ក្រសួង ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញ ជាអធិបតីក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ ២០២០ ដោយមានការអញ្ជើញចូលរួមពីថ្នាក់នាំក្រសួង អង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួង តំណាង ក្រសួង-ស្ថាប័នពាក់ព័ន្ធមួយចំនួនផងដែរ។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីសមិទ្ធផលការងារសម្រេចបានសំខាន់ៗមួយចំនួន និងកំពុង បន្តពាក់ព័ន្ធនឹងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ក្នុងនោះរួមមាន៖ គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុគ្រោងនឹងបញ្ចប់ការសាងសង់នៅខែកញ្ញា ឆ្នាំ២០២២ គម្រោងសិក្សាផ្លូវ ល្បឿនលឿនភ្នំពេញ-បាវិត គម្រោងពង្រីកនិងលើកកម្ពស់គុណភាពបណ្តាញផ្លូវជាតិសំខាន់ៗជាច្រើន ទៀតផងដែរ។ ឯកឧត្តមទេសរដ្ឋមន្ត្រីបានលើកឡើងអំពីការតភ្ជាប់ផ្លូវរថភ្លើងរវាងកម្ពុជា-ថៃនៅឆ្នាំ២០១៩ដែលមានការ អញ្ជើញចូលរួមធ្វើដំណើររួមគ្នាតាមរថភ្លើងពីប្រមុខរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ ការញ្ចប់ការសាងសង់ស្ពានស្ទឹងបត់ឆ្លងកាត់ព្រំដែនកម្ពុជា-ថៃ ការពង្រីកកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងភ្នំពេញ ការរៀបចំ និងគ្រប់គ្រងប្រព័ន្ធទឹកកខ្វក់និងទឹកភ្លៀង និងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនជាច្រើនទៀត ព្រមទាំងបាន បង្កើតក្រុមការងារពិសេសដើម្បីតាមដានការសាងសង់ផ្លូវថ្នល់ផងដែរ។ ឯកឧត្តមទេសរដ្ឋមន្ត្រីបានបន្តថា៖ ក្រសួងក៏បានរៀបចំបទដ្ឋានគតិយុត្តបន្ថែមទៀត ដែលអាចផ្ដល់ ជម្រើសបន្ថែមដល់ប្រជាពលរដ្ឋក្នុងការជ្រើសរើសតាមបំណងប្រាថ្នារបស់ខ្លួនដូចជា៖ ផ្លាកលេខពិសេស ផ្ទាល់ខ្លួនសម្រាប់រថយន្តដែលអាចរក្សាទុកសម្រាប់បំពាក់រថយន្តថ្មីក្រោយៗទៀត បានរៀបចំផែនការ មេជាតិភស្តុភារកម្មដើម្បីកម្ពុជាអាចចូលរួមប្រកួតប្រជែងក្នុងតំបន់និងពិភពលោក ក៏ដូចជាដើម្បីទាក់ទាញ វិនិយោគិនបរទេសឱ្យមកវិនិយោគនៅកម្ពុជា។ ជាមួយគ្នានេះផងដែរ ឯកឧត្ដមទេសរដ្ឋមន្ត្រី បានសម្តែងនូវមោទនភាពយ៉ាងខ្លាំងដែលកម្ពុជា ពិសេស ក្រសួងសាធារណការ និងដឹកជញ្ជូនមានសមត្ថភាពអាចប្រើប្រាស់យន្តការបច្ចេកវិទ្យាព័ត៌មានវិទ្យា ដើម្បី សម្រួលដល់ការផ្ដល់សេវាសាធារណៈស្របតាមការរីកចម្រើនខាងបច្ចេកវិទ្យាព័ត៌មានវិទ្យាសកល និង បដិវត្តឧស្សាហកម្ម៤.០ ដូចជា៖ ប្រព័ន្ធស្វ័យប្រវត្តិកម្មចុះបញ្ជីយានយន្ត កម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App) ដែលអាចឱ្យបងប្អូនប្រើប្រាស់សេវាទាំងនេះដោយសេរី ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងចំណេញពេលវេលា។ ឯកឧត្ដមទេសរដ្ឋមន្ត្រីបានកត់សម្គាល់ផងដែរនូវទិសដៅការងារឆ្នាំ២០២០ ដោយបានបញ្ជាក់នូវ របៀបវារៈ និងបេសកកម្មជាច្រើនទៀតដែលត្រូវបំពេញទាក់ទងនឹងវិស័យសាធារណការ និងដឹកជញ្ជូន ឈរលើគោលការណ៍គុណភាពជាចម្បង គិតចាប់តាំងពីការរៀបចំលិខិតស្នាមឡើងទៅ។ ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានក្រើនរំលឹកឱ្យអង្គសន្និបាតទាំងមូលកុំភ្លេច អរគុណសន្តិភាពរកបានដោយលំបាក សន្តិភាពដែលផ្ដល់ឱកាសឱ្យយើងទាំងអស់គ្នាបានកសាងផ្លូវ ថ្នល់ ស្ពាន សាលារៀន មន្ទីរពេទ្យ វត្តអារាម អាចទាក់ទាញអ្នកវិនិយោគមកដាក់ទុនរាប់ពាន់លានដុល្លារ សហរដ្ឋអាមេរិក ទាក់ទាញទេសចរ៦លាននាក់ក្នុងមួយឆ្នាំ បង្កើតការងារជូនប្រជាពលរដ្ឋ នាំយក ផលិតផលកសិផលទៅលក់នៅបរទេស និងផ្ដល់ឱកាសឱ្យរាជរដ្ឋាភិបាលផ្ដល់សេវាសាធារណៈថែមទៀត តាមការចង់បានរបស់បងប្អូនប្រជាពលរដ្ឋ។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានអំពាវនាវឱ្យអង្គសន្និបាតទាំងមូលខិតខំប្រឹងប្រែងចូលរួមថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយឱ្យបានគង់វង្ស កុំជឿតាមការញុះញង់អកុសល កុំស្ដាប់សម្ដីអត់ប្រយោជន៍ដែលនាំ គ្រោះដល់ជាតិ ត្រូវខិតខំធ្វើការឱ្យមានប្រសិទ្ធភាពទើបជាតិរុងរឿង។ ជាទីបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្រ្តី បានសម្តែងនូវអំណរគុណ និងការកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំ ក៏ដូចជាមន្ត្រីក្រោមឱវាទទាំងអស់ដែលបានខិតខំប្រឹងប្រែងបំពេញការងារ និងសម្រេចបាន សមិទ្ធផលជាទីមោទនៈ និងលើកទឹកចិត្តឱ្យមន្ត្រីមានការសាមគ្គី សហការគ្នា និងបន្តខិតខំប្រឹងប្រែងធ្វើការងារបន្ថែមទៀត ក្រោមដំបូលនៃមហាគ្រួសារសាធារណការ និងដឹកជញ្ជូនតែមួយ៕
សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ ក្រសួងសាធារណការ និង​ដឹកជញ្ជូន

Featured Posts

[ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី] - ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី និងលោកជំទាវ រួមជាមួយថ្នាក់ដឹកនាំខេត្ត ចុះចែកថវិកា និងនាំយកសម្ភារប្រើប្រាស់ គ្រឿងឧបភោគបរិភោគ ផ្តល់ជូនដល់បងប្អូនប្រជាពលរដ្ឋភៀសសឹក នៅខេត្តព្រះវិហារ។
ជួបគ្នាថ្ងៃស្អែក ក្នុងពិធីប្រកាសដាក់ឱ្យដំណើរការជាផ្លូវការប្រព័ន្ធស្វ័យប្រវត្តិកម្ម នៃការដាក់ពាក្យស្នើសុំលិខិតអនុញ្ញាតធ្វើអាជីវកម្មដឹកជញ្ជូនក្នុងប្រទេស និងឆ្លងដែនតាមផ្លូវគោក ក្រោមអធិបតីភាពឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន។
សារលិខិតចូលរួមរំលែកទុក្ខពី ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការ គោរពជូន ឯកឧត្តម ហ៊ឺ បាវី ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តភ្នំពេញ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់ ឧបាសិកា ចាន ឡុញ ត្រូវជាម្តាយក្មេករបស់ ឯកឧត្តម ដែលបានទទួលមរណភាពកាលពីថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០២៥ ក្នុងជន្មានយុ ៨៤ឆ្នាំ។
សារលិខិតចូលរួមរំលែកទុក្ខពី ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការ គោរពជូន ឯកឧត្តម ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់ លោកជំទាវ ឧកញ៉ា ធម្មសីលានុរក្ខិតានី អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ឈិន រ៉ែម ទីប្រឹក្សាអម ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ត្រូវជាឧត្តមភរិយារបស់ឯកឧត្តមទេសរដ្ឋមន្ត្រី បានទទួលមរណភាព នាព្រឹកថ្ងៃអង្គារ ទី១៤ ខែតុលា ឆ្នាំ២០២៥ ក្នុងជន្ម
កិច្ចប្រជុំពិនិត្យវឌ្ឍនភាព និងវាយតម្លៃលទ្ធផលនៃការអនុវត្តគម្រោង ស្ដីពីការពង្រឹងសមត្ថភាពក្នុងការសម្របសម្រួលការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធភស្ដុភារកម្មកម្ពុជា (SF-CLIP3)
[ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី] - ព្រះរាជពិធីគោរពព្រះវិញ្ញាណក្ខន្ធ ខួបគម្រប់ ១៣ឆ្នាំ នៃការយាងសោយព្រះទិវង្គតរបស់ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ (១៥ តុលា ២០១២-១៥ តុលា ២០២៥)
កិច្ចប្រជុំពិភាក្សា ស្តីពី “ថ្នាក់ដឹកនាំបុរសគំរូ សម្រាប់ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយបរិយាបន្ន (Male Champion for Change in Inclusive Infrastructure)”
សិក្ខាសាលាលើកទី២ ស្តីពី “ថ្នាក់ដឹកនាំបុរសគំរូ សម្រាប់ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយបរិយាបន្ន - ការចែករំលែកបទពិសោធន៍ និងការប្តេជ្ញាចិត្តសម្រាប់ពេលអនាគត (Male Champion for Change in Inclusive Infrastructure - Sharing Experiences and Future Commitments)”

Vehicle Registration

Technical Inspection

Driver's License

Railway Services

Water Taxi

Transport Licensing

About Us

  • Mission and Vision
  • Message From Minister
  • Organization Chart

Public Services

  • Vehicle Registration
  • Technical Inspection
  • Driver's License
  • Railway Services
  • Water Taxi
  • Transport Licensing

Public Works

  • Expressways
  • Sewage systems
  • Road infrastructure

Contact Us

  • Street 598 (H.E. Chea Sophara Street), Sangkat Chrang Chamres 2, Khan Russey Keo, Phnom Penh
  • Hotline: 1275 (Free)
  • info@mpwt.gov.kh
  • www.mpwt.gov.kh
© 2025 Ministry of Public Works and Transport. All Right Reserved.
Pls Select Number to Call
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90