ចំពោះរាល់ការសាងសង់ផ្លូវ ការពង្រីកផ្លូវថ្នល់ ផ្លូវប្រសព្វ ផ្លូវជាន់គ្នា ស្ពាន ស្ពានអាកាសស្ពានរំលង ផ្លូវក្នុងដីឬរូងក្រោមដី ផ្លូវក្រោមផ្ទៃទឹក ផ្លូវលើឬក្រោមផ្លូវអយស្ម័យយាន ជាពិសេស ផ្លូវមានចរាចរណ៍កកស្ទះជារៀងរាល់ថ្ងៃ ត្រូវជូនដំណឹងជាលាយលក្ខណ៍ អក្សរជាសាធារណៈ និងបញ្ជូនសំណៅប្លង់សាងសង់ដល់សមត្ថកិច្ចពាក់ព័ន្ធ។ក្នុងករណីនេះប្រសិនបើការ សាងសង់ឬការពង្រីកផ្លូវថ្នល់នោះ ប៉ះពាល់ដល់កម្មសិទ្ធិ ស្របច្បាប់ កម្មសិទ្ធិករអាចទទួល បានសំណងសមរម្យនិងយុត្តិធម៌ ស្របតាមច្បាប់ ស្តីពីអស្សាមិករណ៍។