សមាគមន៌

ផែនទីបណ្តាញផ្លូវ

 

ប្រជុំដើម្បីផ្តល់ព័ត៌មានស្តីពីការត្រៀមរៀបចំវេទិកាសេដ្ឋកិច្ចពិភពលោក

នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម តូច ចាន់ កុសល បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីផ្តល់ព័ត៌មានស្តីពីការត្រៀមរៀបចំវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ានដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះជាលើកដំបូងក្នុងការរៀបចំព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះនៅថ្ងៃទី ១១ ១២ និង១៣ ខែឧសភា ឆ្នាំ២០១៧។ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧ ខាងមុខនេះក្រុមការងារនៃទីស្នាក់ការធំរបស់វេទិកាសេដ្ឋកិច្ច នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជាដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍នេះ។