សមាគមន៌

ផែនទីបណ្តាញផ្លូវ

 

ពិធីសម្ពោធបើកឲ្យប្រើប្រាស់ផ្លូវក្រវាត់ក្រុងខ្សែទី២ កំណាត់ទី១ និង ពិធីបើកការដ្ឋានសាងសង់ ផ្លូវក្រវាត់ក្រុងខ្សែទី២ កំណាត់ទី២

នាថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៧ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានចូលរួមអមដំណើរ សម្តេចអគ្គសេនាមហាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីសម្ពោធបើកឲ្យប្រើប្រាស់ផ្លូវក្រវាត់ក្រុងខ្សែទី២ កំណាត់ទី១(មហាវិថីមិត្តភាព ភ្នំពេញ-ហាណូយ)ពីផ្លូវទំនប់កប់ស្រូវ-មហាវិថីសហព័ន្ធរុស្សី និងបើកការដ្ឋានចាប់ផ្តើមការសាងសង់ ផ្លូវក្រវាត់ក្រុងខ្សែទី២ កំណាត់ទី២។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានមានប្រសាសន៍ថា ផ្លូវក្រវាត់ក្រុងនេះនឹងចូលរួមកាត់បន្ថយការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ ជំរុញការដឹកជញ្ជូន ភស្តុភារ និងទំនិញ មានលក្ខណៈកាន់តែងាយស្រួល ពីផ្លូវជាតិលេខ៥ ទៅផ្លូវជាតិលេខ២ និងទៅផ្លូវជាតិលេខ១ បានឆាប់រហ័ស ជាពិសេសការតភ្ជាប់ទៅកាន់ទំនប់កប់ស្រូវ ដែលកំពុងតែមានការអភិវឌ្ឍខ្លាំង និងប្រែក្លាយទៅជា មជ្ឈមណ្ឌលស្តុកទុកផ្គត់ផ្គង់ និងចែកចាយទំនិញ នៅតំបន់ភាគខាងលិចរាជធានីភ្នំពេញ តភ្ជាប់ទៅកំពង់ផែស្វយ័តភ្នំពេញ(ផ្លូវជាតិលេខ១) និងទៅទីក្រុងហូជីមិញប្រទេសវៀតណាម។