សមាគមន៌

ផែនទីបណ្តាញផ្លូវ

 

ចាប់បានរថយន្តដឹកលើសទម្ងន់ ១៤៤គ្រឿង និងពិន័យជាង ២៥១លានរៀល ក្នុងខែវិច្ឆិកា ឆ្នាំ២០១៦

ក្នុងខែវិច្ឆិកា ឆ្នាំ​២០១៦ លេខាធិការដ្ឋាន របស់គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្ត ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ចាប់បានរថយន្តដឹកទំនិញ លើសទម្ងន់កម្រិតកំណត់ ចំនួន ១៤៤គ្រឿង និង ពិន័យបានថវិកាសរុបចំនួន ២៥១.៤៧០.០០០រៀល។ យើងសង្កេតឃើញថា ចំនួនរថយន្ត ដែលចាប់បានទាំងនេះ មានការកើនឡើងចំនួន ៥៥ គ្រឿង គឺពី ៨៩គ្រឿង ក្នុងខែតុលា មក ១៤៤គ្រឿង ក្នុងខែវិច្ឆិកា ។ ក្នុងចំណោមរថយន្តដែលចាប់បាននោះ ផ្ទុកលើសទម្ងន់កម្រិតកំណត់ចាប់ពី ០៤តោន រហូតដល់ ១៦តោន។