ទំព័រដើម
អំពីក្រសួង
បេសកកម្ម និងចក្ខុវិស័យ
អំពីឯកឧត្តមរដ្ឋមន្ត្រី
សាររដ្ឋមន្ត្រី
រចនាសម្ព័ន្ធ
សេវាសាធារណៈ
ចុះបញ្ជីយានជំនិះ
ត្រួតពិនិត្យបច្ចេកទេស
ផ្តល់បណ្ណបើកបរ
សេវាដឹកជញ្ជូនផ្លូវដែក
សេវាដឹកជញ្ជូនផ្លូវទឹក
អាជ្ញាបណ្ណដឹកជញ្ជូន
ហេដ្ឋារចនាសម្ព័ន្ធ
ផ្លូវល្បឿនលឿន
ផ្លូវល្បឿនលឿន
WASSIP
ប្រព័ន្ធចម្រោះទឹកកខ្វក់
ប្រព័ន្ធចម្រោះទឹកកខ្វក់
WASSIP
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
WASSIP
ឯកសារផ្លូវការ
ច្បាប់
ព្រះរាជក្រឹត្យ
អនុក្រឹត្យ
ប្រកាស
សេចក្តីសម្រេច
សេចក្តីណែនាំ
សេចក្តីជូនដំណឹង
ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
លិខិតបង្គាប់ការ
គោលនយោបាយ
កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
ឯកសារផ្សេងៗ
ទំនាក់ទំនង
ខុទ្ទកាល័យរដ្ឋមន្ដ្រី
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
អគ្គនាយកដ្ឋានបច្ចេកទេស
វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
អគ្គនាយកដ្ឋានសាធារណការ
អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ
អគ្គនាយកដ្ឋានភស្តុភារកម្ម
អគ្គាអធិការដ្ឋាន
នាយកដ្ឋានសវនកម្មផ្ទៃក្នុង
នាយកដ្ឋានផ្លូវដែក
អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
អង្គភាពលទ្ធកម្ម
មណ្ឌលផ្ដល់សេវាសាធារណៈ
មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
ព័ត៌មាន
សំណួរចម្លើយ
EN
ខ្មែរ
ទំព័រដើម
អំពីក្រសួង
បេសកកម្ម និងចក្ខុវិស័យ
អំពីឯកឧត្តមរដ្ឋមន្ត្រី
សាររដ្ឋមន្ត្រី
រចនាសម្ព័ន្ធ
សេវាសាធារណៈ
ចុះបញ្ជីយានជំនិះ
ត្រួតពិនិត្យបច្ចេកទេស
ផ្តល់បណ្ណបើកបរ
សេវាដឹកជញ្ជូនផ្លូវដែក
សេវាដឹកជញ្ជូនផ្លូវទឹក
អាជ្ញាបណ្ណដឹកជញ្ជូន
ហេដ្ឋារចនាសម្ព័ន្ធ
ផ្លូវល្បឿនលឿន
ផ្លូវល្បឿនលឿន
WASSIP
ប្រព័ន្ធចម្រោះទឹកកខ្វក់
ប្រព័ន្ធចម្រោះទឹកកខ្វក់
WASSIP
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
WASSIP
ឯកសារផ្លូវការ
ច្បាប់
ព្រះរាជក្រឹត្យ
អនុក្រឹត្យ
ប្រកាស
សេចក្តីសម្រេច
សេចក្តីណែនាំ
សេចក្តីជូនដំណឹង
ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
លិខិតបង្គាប់ការ
គោលនយោបាយ
កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
ឯកសារផ្សេងៗ
ទំនាក់ទំនង
ខុទ្ទកាល័យរដ្ឋមន្ដ្រី
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
អគ្គនាយកដ្ឋានបច្ចេកទេស
វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
អគ្គនាយកដ្ឋានសាធារណការ
អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ
អគ្គនាយកដ្ឋានភស្តុភារកម្ម
អគ្គាអធិការដ្ឋាន
នាយកដ្ឋានសវនកម្មផ្ទៃក្នុង
នាយកដ្ឋានផ្លូវដែក
អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
អង្គភាពលទ្ធកម្ម
មណ្ឌលផ្ដល់សេវាសាធារណៈ
មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
ព័ត៌មាន
សំណួរចម្លើយ
EN
ខ្មែរ
ទំព័រដើម
អំពីក្រសួង
បេសកកម្ម និងចក្ខុវិស័យ
អំពីឯកឧត្តមរដ្ឋមន្ត្រី
សាររដ្ឋមន្ត្រី
រចនាសម្ព័ន្ធ
សេវាសាធារណៈ
ចុះបញ្ជីយានជំនិះ
ត្រួតពិនិត្យបច្ចេកទេស
ផ្តល់បណ្ណបើកបរ
សេវាដឹកជញ្ជូនផ្លូវដែក
សេវាដឹកជញ្ជូនផ្លូវទឹក
អាជ្ញាបណ្ណដឹកជញ្ជូន
ហេដ្ឋារចនាសម្ព័ន្ធ
ផ្លូវល្បឿនលឿន
ផ្លូវល្បឿនលឿន
WASSIP
ប្រព័ន្ធចម្រោះទឹកកខ្វក់
ប្រព័ន្ធចម្រោះទឹកកខ្វក់
WASSIP
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
WASSIP
ឯកសារផ្លូវការ
ច្បាប់
ព្រះរាជក្រឹត្យ
អនុក្រឹត្យ
ប្រកាស
សេចក្តីសម្រេច
សេចក្តីណែនាំ
សេចក្តីជូនដំណឹង
ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
លិខិតបង្គាប់ការ
គោលនយោបាយ
កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
ឯកសារផ្សេងៗ
ទំនាក់ទំនង
ខុទ្ទកាល័យរដ្ឋមន្ដ្រី
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
អគ្គនាយកដ្ឋានបច្ចេកទេស
វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
អគ្គនាយកដ្ឋានសាធារណការ
អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ
អគ្គនាយកដ្ឋានភស្តុភារកម្ម
អគ្គាអធិការដ្ឋាន
នាយកដ្ឋានសវនកម្មផ្ទៃក្នុង
នាយកដ្ឋានផ្លូវដែក
អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
អង្គភាពលទ្ធកម្ម
មណ្ឌលផ្ដល់សេវាសាធារណៈ
មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
ព័ត៌មាន
សំណួរចម្លើយ
EN
ខ្មែរ
ទំព័រដើម
/
ព័ត៌មាន
[CNC] - ពលរដ្ឋនៅក្រុងបាត់ដំបង បានរួចផុតពីបញ្ហាសំរាមស្អុយរលួយតាមផ្ទះ ខណៈទីលានទុកដាក់សំរាមត្រូវបានសាង់សង់រួច នៅឃុំតាក្រាម ស្រុកបាណន់ ខេត្តបាត់ដំបង
2023-03-20
ទៅកាន់ទំព័រចុះផ្សាយក្នុង CNC
បាត់ដំបង៖ ប្រជាពលរដ្ឋនៅក្រុងបាត់ដំបង បានសាទរចំពោះសមិទ្ធផលទីលានចាក់សំរាមថ្មី ដែលមានទីតាំងស្ថិតនៅក្នុងភូមិប៉ោយស្វាយ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង ត្រូវបានបញ្ចប់នៃការសាងសង់រួចរាល់និងធ្វើពិធីប្រគល់-ទទួល និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣នេះ ខណៈកន្លងមកបញ្ហាសំរាមនៅក្រុងបាត់ដំបង បានក្លាយទៅជាប្រធានបទមួយធ្វើឱ្យមានការប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ដោយសារការប្រមូលដឹកជញ្ជូនសំរាមនៅមានភាពយឺតយ៉ាវ ជាពិសេសភាពខ្វះខាតទីតាំងទុកដាក់សំរាម ។ អនុរដ្ឋលេខាធិការក្រសួងសាធារណៈការនិងដឹកជញ្ជូន និងជានាយកគម្រោង លោក វង្ស ពិសិដ្ឋ បានបញ្ជាក់ថា ដើម្បីជួយសម្រួលលើបញ្ហានេះ គម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាប ជំហានទី២ ក្រោមកម្ចីឥណទានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានធ្វើការស្ថាបនាទីលានចាក់សំរាមនេះឡើងនៅលើផ្ទៃដីសរុបទំហំ២០,៨០ហិកតា ដែលនឹងគ្រោងឱ្យប្រើប្រាស់នៅដំណាក់កាលដំបូង នៅរណ្ដៅទី១ មានទំហំ ២,៩៤ ហិកតា ហើយមានសមត្ថភាពអាចផ្ទុកសំរាមបាន ៣១៣ ៧០៣ ម៉ែត្រគូប សម្រាប់រយៈពេល១០ឆ្នាំ (២០២២ រហូតដល់ ២០៣២) សម្រាប់ប្រជាជនក្នុងក្រុងបាត់ដំបង និងស្រុកដែលនៅក្បែរទីលានទុកដាក់សំរាម ហើយតាមការរំពឹងទុកប្រជាជនប្រមាណ៦០% ដែលត្រូវជា១២៦.០០០នាក់ នឹងទទួលបានសេវាកម្មផ្នែកអនាម័យបរិស្ថាន ពីទីលានចាក់សំរាមមួយនេះ ។ លោក បានបន្តថា ការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅទីលានចាក់សំរាមនេះ រួមមាន៖ ផ្លូវចូលរណ្តៅកប់សំរាម រណ្តៅប្រព្រឹត្តកម្ម អគារដ្ឋបាល អគារស្នាក់នៅ អគារញែកសំរាម អគារផ្គត់ផ្គង់ អគារទុកដាក់កាកសំណល់គ្រោះថ្នាក់ ប៉ុស្តិ៍យាម រោងជាង ចំណតរថយន្ត កន្លែងលាងរថយន្ត ស្ថានីយថ្លឹងរថយន្ត បណ្តាញអគ្គិសនី របង និងដាំដើមឈើជាដើម ហើយប្រើប្រាស់ថវិកាសាងសង់អស់ចំនួន ៦ ២៨៣ ៧៤៧ ដុល្លារអាមេរិក ។ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណៈការនិងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បានជម្រាបអំពីគម្រោងជាច្រើនទាក់ទងនឹងវិស័យសាធារណការ និងដឹកជញ្ជូន ដែលបាននិងកំពុងអនុវត្ត ក្នុងការចូលរួមលើកកម្ពស់ការរស់នៅរបស់ប្រជាពលរដ្ឋ ក៏ដូចជាមុខមាត់ខេត្តបាត់ដំបងទាំងមូល ដែលក្នុងនោះរួមមានដូចជា៖ គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៥ គម្រោងស្ថាបនាផ្លូវជាតិលេខ៥៧ តភ្ជាប់ទៅខេត្តប៉ៃលិន គម្រោងស្ថាបនាផ្លូវជាតិលេខ១០ តភ្ជាប់ទៅខេត្តកោះកុង គម្រោងស្ថាបនាផ្លូវភ្ជាប់ត្រង់ទៅខេត្តសៀមរាប និងគម្រោងទីលានទុកដាក់សំរាមនេះជាដើម ។ លោក បានបង្ហើបឱ្យដឹងថា មានក្រុមហ៊ុនឯកជនមួយបានទទួលការអនុញ្ញាតឱ្យសិក្សាគម្រោងផ្លូវល្បឿនលឿន ភ្នំពេញ - បាត់ដំបង -ប៉ោយប៉ែតផងដែរ ដែលទាំងអស់នេះគឺជាលទ្ធផលកើតចេញពីសុខសន្តិភាព និងការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួង ដែលធ្វើឱ្យសុខុមាលភាពក្នុងការរស់នៅរបស់ប្រជាពលរដ្ឋកាន់តែប្រសើរ ហើយអត្រាអាយុសង្ឃឹមរស់ ក៏មានការកើនឡើងដែរ ។ លោក ស៊ុន ចាន់ថុល បានបង្ហាញថា ដោយសារតែប្រទេសជាតិយើងមានសុខសន្តិភាព ក្រោមនយោបាយឈ្នះៗរបស់រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ឱកាសដល់យើងបានជួបជុំគ្នាទទួលនូវសមិទ្ធផលថ្មីគឺទីលានចាក់សំរាមនៅខេត្តបាត់ដំបង ខណៈខេត្ត មួយចំនួនទទួលបានទីលានចាក់សំរាមដូចគ្នានេះជាបន្តបន្ទាប់ផងដែរ ហើយបើគ្មានសុខសន្តិភាពយើងគ្មានអ្វីៗទាំងអស់ និងគ្មានឱកាសក្នុងការទាក់ទាញវិនិយោគិនមកដាក់ទុននៅកម្ពុជា ពិសេសការទាក់ទាញទេសចររាប់លាននាក់មកលេងកម្ពុជា ដើម្បីបង្កើតការងារជូនប្រជាពលរដ្ឋបានធ្វើ និងការយកផលិតផលកសិផលរបស់កម្ពុជាទៅលក់នៅលើទីផ្សារនៅលើសកលលោក និងគ្មានឱកាសក្នុងការកសាងស្ពាន ផ្លូវ សាលារៀន មន្ទីរពេទ្យ វត្តអារាម ប្រឡាយទឹក ទំនប់ទឹកជាដើមបានដែរ ដូច្នេះសុខសន្តិភាពនេះជាកត្តាសំខាន់មិនអាចកាត់ថ្លៃបានក្នុងការកសាងប្រទេសជាតិ មាតុភូមិរបស់យើងឱ្យបានរុងរឿងកាត់បន្ថយនូវភាពក្រីក្ររបស់ប្រជាពលរដ្ឋ ៕
ទីលានទុកដាក់សំរាម
សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ
ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល
ចុះបញ្ជីយានជំនិះ
ត្រួតពិនិត្យបច្ចេកទេស
ផ្តល់បណ្ណបើកបរ
សេវាដឹកជញ្ជូនផ្លូវដែក
សេវាដឹកជញ្ជូនផ្លូវទឹក
អាជ្ញាបណ្ណដឹកជញ្ជូន
Pls Select Number to Call
×
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90