ទំព័រដើម
អំពីក្រសួង
បេសកកម្ម និងចក្ខុវិស័យ
អំពីឯកឧត្តមទេសរដ្ឋមន្ត្រី
សារទេសរដ្ឋមន្ត្រី
រចនាសម្ព័ន្ធ
សេវាសាធារណៈ
ចុះបញ្ជីយានជំនិះ
ត្រួតពិនិត្យបច្ចេកទេស
ផ្តល់បណ្ណបើកបរ
សេវាដឹកជញ្ជូនផ្លូវដែក
សេវាដឹកជញ្ជូនផ្លូវទឹក
អាជ្ញាបណ្ណដឹកជញ្ជូន
ហេដ្ឋារចនាសម្ព័ន្ធ
ផ្លូវល្បឿនលឿន
ផ្លូវល្បឿនលឿន
WASSIP
ប្រព័ន្ធចម្រោះទឹកកខ្វក់
ប្រព័ន្ធចម្រោះទឹកកខ្វក់
WASSIP
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
WASSIP
ឯកសារផ្លូវការ
ច្បាប់
ព្រះរាជក្រឹត្យ
អនុក្រឹត្យ
ប្រកាស
សេចក្តីសម្រេច
សេចក្តីណែនាំ
សេចក្តីជូនដំណឹង
ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
លិខិតបង្គាប់ការ
គោលនយោបាយ
កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
ឯកសារផ្សេងៗ
ទំនាក់ទំនង
ខុទ្ទកាល័យរដ្ឋមន្ដ្រី
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
អគ្គនាយកដ្ឋានបច្ចេកទេស
វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
អគ្គនាយកដ្ឋានសាធារណការ
អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ
អគ្គនាយកដ្ឋានភស្តុភារកម្ម
អគ្គាអធិការដ្ឋាន
នាយកដ្ឋានសវនកម្មផ្ទៃក្នុង
នាយកដ្ឋានផ្លូវដែក
អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
អង្គភាពលទ្ធកម្ម
មណ្ឌលផ្ដល់សេវាសាធារណៈ
មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
ព័ត៌មាន
សំណួរចម្លើយ
EN
ខ្មែរ
ទំព័រដើម
អំពីក្រសួង
បេសកកម្ម និងចក្ខុវិស័យ
អំពីឯកឧត្តមទេសរដ្ឋមន្ត្រី
សារទេសរដ្ឋមន្ត្រី
រចនាសម្ព័ន្ធ
សេវាសាធារណៈ
ចុះបញ្ជីយានជំនិះ
ត្រួតពិនិត្យបច្ចេកទេស
ផ្តល់បណ្ណបើកបរ
សេវាដឹកជញ្ជូនផ្លូវដែក
សេវាដឹកជញ្ជូនផ្លូវទឹក
អាជ្ញាបណ្ណដឹកជញ្ជូន
ហេដ្ឋារចនាសម្ព័ន្ធ
ផ្លូវល្បឿនលឿន
ផ្លូវល្បឿនលឿន
WASSIP
ប្រព័ន្ធចម្រោះទឹកកខ្វក់
ប្រព័ន្ធចម្រោះទឹកកខ្វក់
WASSIP
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
WASSIP
ឯកសារផ្លូវការ
ច្បាប់
ព្រះរាជក្រឹត្យ
អនុក្រឹត្យ
ប្រកាស
សេចក្តីសម្រេច
សេចក្តីណែនាំ
សេចក្តីជូនដំណឹង
ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
លិខិតបង្គាប់ការ
គោលនយោបាយ
កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
ឯកសារផ្សេងៗ
ទំនាក់ទំនង
ខុទ្ទកាល័យរដ្ឋមន្ដ្រី
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
អគ្គនាយកដ្ឋានបច្ចេកទេស
វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
អគ្គនាយកដ្ឋានសាធារណការ
អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ
អគ្គនាយកដ្ឋានភស្តុភារកម្ម
អគ្គាអធិការដ្ឋាន
នាយកដ្ឋានសវនកម្មផ្ទៃក្នុង
នាយកដ្ឋានផ្លូវដែក
អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
អង្គភាពលទ្ធកម្ម
មណ្ឌលផ្ដល់សេវាសាធារណៈ
មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
ព័ត៌មាន
សំណួរចម្លើយ
EN
ខ្មែរ
ទំព័រដើម
អំពីក្រសួង
បេសកកម្ម និងចក្ខុវិស័យ
អំពីឯកឧត្តមទេសរដ្ឋមន្ត្រី
សារទេសរដ្ឋមន្ត្រី
រចនាសម្ព័ន្ធ
សេវាសាធារណៈ
ចុះបញ្ជីយានជំនិះ
ត្រួតពិនិត្យបច្ចេកទេស
ផ្តល់បណ្ណបើកបរ
សេវាដឹកជញ្ជូនផ្លូវដែក
សេវាដឹកជញ្ជូនផ្លូវទឹក
អាជ្ញាបណ្ណដឹកជញ្ជូន
ហេដ្ឋារចនាសម្ព័ន្ធ
ផ្លូវល្បឿនលឿន
ផ្លូវល្បឿនលឿន
WASSIP
ប្រព័ន្ធចម្រោះទឹកកខ្វក់
ប្រព័ន្ធចម្រោះទឹកកខ្វក់
WASSIP
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
WASSIP
ឯកសារផ្លូវការ
ច្បាប់
ព្រះរាជក្រឹត្យ
អនុក្រឹត្យ
ប្រកាស
សេចក្តីសម្រេច
សេចក្តីណែនាំ
សេចក្តីជូនដំណឹង
ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
លិខិតបង្គាប់ការ
គោលនយោបាយ
កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
ឯកសារផ្សេងៗ
ទំនាក់ទំនង
ខុទ្ទកាល័យរដ្ឋមន្ដ្រី
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
អគ្គនាយកដ្ឋានបច្ចេកទេស
វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
អគ្គនាយកដ្ឋានសាធារណការ
អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ
អគ្គនាយកដ្ឋានភស្តុភារកម្ម
អគ្គាអធិការដ្ឋាន
នាយកដ្ឋានសវនកម្មផ្ទៃក្នុង
នាយកដ្ឋានផ្លូវដែក
អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
អង្គភាពលទ្ធកម្ម
មណ្ឌលផ្ដល់សេវាសាធារណៈ
មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
ព័ត៌មាន
សំណួរចម្លើយ
EN
ខ្មែរ
ទំព័រដើម
/
ព័ត៌មាន
[Phnom Penh Post] - ២២ ថ្ងៃ លើផ្លូវល្បឿនលឿនមានយានយន្តជិត ៣០ ម៉ឺនគ្រឿងឆ្លងកាត់ និង ២ ខែ រកចំណូលបាន ៥ លានដុល្លារ
2023-01-24
ទៅកាន់ទំព័រចុះផ្សាយក្នុង Phnom Penh Post
ភ្នំពេញ/ព្រះសីហនុៈ រយៈពេល ២២ ថ្ងៃ ក្នុងខែមករា ឆ្នាំនេះ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ មានយានយន្តចន្លោះ ពី ២៦-២៧ ម៉ឺនគ្រឿងបានបើកឆ្លងកាត់ ដែលក្រោយពីរយៈពេល ២ ខែ នៃការបើកឱ្យប្រើប្រាស់ ដោយគិតថ្លៃលើផ្លូវនេះកាលពីឆ្នាំមុននោះ ក្រុមហ៊ុនរកចំណូលបានប្រមាណ ៥ លានដុល្លារអាមេរិក។ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បានបើកដំណើរការដោយគិតថ្លៃសេវាធ្វើដំណើរចាប់ពីថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ ២០២២ ដោយការបញ្ចុះតម្លៃ ២០ ភាគរយ រយៈពេល ១ ឆ្នាំ បន្ទាប់ពីផ្លូវនេះ ត្រូវបានក្រសួងសាធារណការ បើក ឱ្យសាកល្បងដោយឥតគិតថ្លៃរយៈពេល ១ ខែកាលពីខែតុលា។ លោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ២៣ មករាថា បន្ទាប់ពីបើកដំណើរការដោយគិតថ្លៃកាលពីខែវិច្ឆិកាមក រយៈពេល ២ ខែ ក្នុងឆ្នាំ ២០២២ ក្រុមហ៊ុនរកចំណូលបានប្រមាណជាង ៥ លានដុល្លារ (បូកបញ្ចូលទាំងលុយកាត់ពន្ធ)។ ចំពោះចំណូលក្នុងខែមករានេះ គឺនៅមិនទាន់បូកសរុបនៅឡើយទេ ខណៈរយៈពេល ២២ ថ្ងៃ ក្នុងខែមករា នេះ មានយានយន្តប្រមាណជិត ៣០ ម៉ឺនគ្រឿង បានប្រើប្រាស់ផ្លូវនេះ ដោយក្នុង ១ ថ្ងៃៗ នៃថ្ងៃធម្មតា មានយានយន្តប្រមាណ ១ ម៉ឺនគ្រឿង។ លោកបញ្ជាក់ថា៖ «នៅក្នុងរយៈពេល ២២ ថ្ងៃ គឺមានយានយន្តចរាចរក្នុងចន្លោះ ២៦ ទៅ ២៧ ម៉ឺនគ្រឿង ហើយចំនួនគ្រោះថ្នាក់ចរាចរណ៍មានប្រមាណជិត ២០ ករណីទេ។ បើយើងប្រៀបធៀបជាមួយចរាចរណ៍នៅតាមដងផ្លូវផ្សេងៗ ជាពិសេសនៅលើផ្លូវជាតិលេខ ៤ គឺមានភាពខុសគ្នាឆ្ងាយណាស់ ហើយក៏មិនមានគ្រោះថ្នាក់ណាដែលធ្ងន់ធ្ងរ រហូតទៅដល់បាត់បង់ជីវិតដែរ ព្រោះការធ្វើចរាចរណ៍ គឺក្នុងទិសដៅស្រប ដោយមានរបាំងខណ្ឌចែកទ្រូងផ្លូវ និងរបាំងការពារសុវត្ថិភាពត្រឹមត្រូវ »។ ចំពោះរយៈពេលនៃការប្រើប្រាស់ផ្លូវនេះក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន លោក ហ៊ាង សុទ្ធាយុត្តិ បានអះអាងថា មានកំណើនកើនឡើងដល់ទៅជិត ៣ ដងនៃថ្ងៃធម្មតា ដោយក្នុង ១ ថ្ងៃ មានយានយន្តប្រមាណជាង ២ ម៉ឺនគ្រឿង ដែលតាមការសន្និដ្ឋាន គឺចំនួននេះអាចនឹងមានការកើនឡើងរហូតដល់ ៣ ម៉ឺនគ្រឿងក្នុង ១ ថ្ងៃ។ លោកហ៊ាង សុទ្ធាយុត្តិ បានបញ្ជាក់ថា៖ «ជារួមចរាចរណ៍មានការកើនឡើង ក្នុងរយៈពេល ២ ថ្ងៃនេះ [ថ្ងៃទី ២១ និងថ្ងៃទី ២២] ទិសដៅពីភ្នំពេញទៅព្រះសីហនុ នៅមានសភាពច្រើននៅឡើយ។ យើងឃើញថា តួលេខកាលពីថ្ងៃទី ២២ មានប្រមាណជា ២៤ ០០០ គ្រឿង ខណៈចរាចរណ៍ថ្ងៃធ្វើការធម្មតាមានប្រមាណ ១ ម៉ឺនគ្រឿងប៉ុណ្ណោះ»។ លោកបន្តថា៖ «កំណើននេះ គឺមានរហូតដល់ទៅ ២,៥ ដង។ ជាការរំពឹងនៅពេលចរាចរណ៍ត្រឡប់ចូលមករាជធានីភ្នំពេញវិញ គឺអាចនឹងមានអត្រាចន្លោះពី ២ ម៉ឺន ៥ ពាន់ទៅ ៣ ម៉ឺនគ្រឿង សម្រាប់ថ្ងៃទី ២៣ និងថ្ងៃទី២៤ ព្រោះតែអត្រានៃការបញ្ជូនប្រាក់មុនក្នុងប្រព័ន្ធគឺមានអត្រាខ្ពស់»។ កាលពីថ្ងៃទី ២២ ខែមករា ឆ្នាំ ២០២៣ ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បានប្រកាសបដិសេធ និងព្រមានចំពោះការផ្សព្វផ្សាយព័ត៌មានពីការកកស្ទះ ដែលក្រុមហ៊ុនបានអះអាងថា បើទោះជាមានកំណើនយានយន្តមានចំនួនច្រើនជាងទ្វេដង ប៉ុន្តែការកកស្ទះ មិនមែនជាបញ្ហារំខានដល់ការធ្វើដំណើរនៅលើដងផ្លូវនេះទេ។ ក្រុមហ៊ុនបានបញ្ជាក់ថា៖ «ដោយសារជាថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិននេះ ឆ្លងផុតពីរឿងផ្សព្វផ្សាយព័ត៌មានមិនពិត ពីថ្ងៃបុណ្យសមុទ្រ ក្រុមហ៊ុនយើងខ្ញុំនៅតែប្រទះឃើញមានជនខិលខូច មួយចំនួនបានយកវីដេអូកកស្ទះចរាចរណ៍ ដែលបានកើតឡើងកាលពីអតីតមកផ្សព្វផ្សាយ បណ្តាលឱ្យសាធារណជនមានការយល់ច្រឡំពីទិដ្ឋភាពចរាចរណ៍ជាក់ស្តែងនៅលើផ្លូវល្បឿនលឿន ដែលជាហេតុបង្កជាផលប៉ះពាល់យ៉ាងធំដល់ក្រុមហ៊ុនយើងខ្ញុំ»។ ជាងនេះទៀត ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ក៏បានអះអាងដែរថា ក្រុមហ៊ុនបានចាត់វិធានការមួយចំនួន ដើម្បីកាត់បន្ថយការកកស្ទះបណ្តោះអាសន្ននៅពេលចរាចរណ៍មមាញឹក ដោយបន្ថែមភ្លើង LED ទៅលើគន្លង ANPR បន្ថែម ដើម្បីឱ្យងាយមើលរឹតតែច្បាស់ និងបន្ថែមគំនូសសញ្ញាបន្ថែមមុនទៅដល់ផ្លូវគន្លង ETC និងគន្លង ANPR ដើម្បីងាយស្រួលដល់អ្នកដំណើរដែលបម្រុងនឹងប្រើប្រាស់គន្លងទាំង ២។ ក្រុមហ៊ុន ក៏នឹងបំពាក់ស្លាកសញ្ញាបែងចែកផ្លូវសម្រាប់គន្លងទាំង ៣ គឺគន្លង ETC គន្លង ANPR និងគន្លង MTC។ ចំពោះបញ្ហានេះ លោក ហ៊ាង សុទ្ធាយុត្តិ បានអះអាងថា កត្តាដែលបណ្តាលឱ្យមានការកកស្ទះ ក៏ព្រោះតែអ្នកបើកបរ មួយចំនួនតូច ដែលមិនគោរពស្លាកចរាចរណ៍ បានបង្កជាការរំខាន និងកកស្ទះ បើទោះជាមានអ្នកបើកបរភាគច្រើនមានការយល់ដឹងច្រើនពីការប្រើប្រាស់គន្លង និងចូលរួមគោរពការប្រើប្រាស់គន្លង ETC ANPR និង MTC។ ទោះយ៉ាងណាលោកអំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវល្បឿនលឿន គួរស្វែងយល់ និងគោរពការប្រើប្រាស់គន្លងអាទិភាពច្រកចេញចូលផ្លូវល្បឿនលឿន និងលើកទឹកចិត្តដល់អ្នកបើកបរឱ្យប្រើប្រាស់គន្លង ETC និង ANPR ដែលតម្រូវបញ្ចូលសមតុល្យទឹកប្រាក់ជាមុន តាមស្លាកលេខ តាមកម្មវិធី Mobile Banking របស់គ្រឹះស្ថានហិរញ្ញវត្ថុធនាគារ។ បើតាមរបាយការណ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូន គិតចាប់ពីថ្ងៃទី ១ តុលា ២០២២ ដល់ថ្ងៃទី២២ មករា ២០២៣ យានយន្តចរាចរសរុបមាន ១ ៣៧៨ ០៥៨ គ្រឿង ដោយក្នុងនោះខែទី ១ ខែតុលា ២០២២ នៃដំណើរការសាកល្បង ដោយមិនគិតថ្លៃ មានចំនួន ៤៣៧ ៣៨១ គ្រឿង ហើយរយៈពេលគិតថ្លៃសេវាពីថ្ងៃទី ១ ខែវិច្ឆិកា ២០២២ ដល់ថ្ងៃទី ២២ មករា ឆ្នាំ ២០២៣ មានចំនួន ៩៤០ ៦៧៧ គ្រឿង៕
ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ
វិស័យសាធារណការ
ចុះបញ្ជីយានជំនិះ
ត្រួតពិនិត្យបច្ចេកទេស
ផ្តល់បណ្ណបើកបរ
សេវាដឹកជញ្ជូនផ្លូវដែក
សេវាដឹកជញ្ជូនផ្លូវទឹក
អាជ្ញាបណ្ណដឹកជញ្ជូន
Pls Select Number to Call
×
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90