• ទំព័រដើម
  • អំពីក្រសួង
    • បេសកកម្ម និងចក្ខុវិស័យ
    • អំពីឯកឧត្តមទេសរដ្ឋមន្ត្រី
    • សារទេសរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធ
  • សេវាសាធារណៈ
    • ចុះបញ្ជីយានជំនិះ
    • ត្រួតពិនិត្យបច្ចេកទេស
    • ផ្តល់បណ្ណបើកបរ
    • សេវាដឹកជញ្ជូនផ្លូវដែក
    • សេវាដឹកជញ្ជូនផ្លូវទឹក
    • អាជ្ញាបណ្ណដឹកជញ្ជូន
  • ហេដ្ឋារចនាសម្ព័ន្ធ
    • ផ្លូវល្បឿនលឿន
      • ផ្លូវល្បឿនលឿន
      • WASSIP
    • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • WASSIP
    • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • WASSIP
  • ឯកសារផ្លូវការ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីណែនាំ
    • សេចក្តីជូនដំណឹង
    • ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
    • លិខិតបង្គាប់ការ
    • គោលនយោបាយ
    • កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
    • ឯកសារផ្សេងៗ
  • ទំនាក់ទំនង
    • ខុទ្ទកាល័យរដ្ឋមន្ដ្រី
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
    • អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
    • អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
    • អគ្គនាយកដ្ឋានបច្ចេកទេស
    • វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
    • អគ្គនាយកដ្ឋានសាធារណការ
    • អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និង​កំពង់ផែ
    • អគ្គនាយកដ្ឋានភស្តុភារកម្ម
    • អគ្គាអធិការដ្ឋាន
    • នាយកដ្ឋានសវនកម្មផ្ទៃក្នុង
    • នាយកដ្ឋានផ្លូវដែក
    • អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
    • អង្គភាពលទ្ធកម្ម
    • មណ្ឌលផ្ដល់សេវាសាធារណៈ
    • មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
  • ព័ត៌មាន
  • សំណួរចម្លើយ
  • EN
  • ខ្មែរ
  • ទំព័រដើម
  • អំពីក្រសួង
    • បេសកកម្ម និងចក្ខុវិស័យ
    • អំពីឯកឧត្តមទេសរដ្ឋមន្ត្រី
    • សារទេសរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធ
  • សេវាសាធារណៈ
    • ចុះបញ្ជីយានជំនិះ
    • ត្រួតពិនិត្យបច្ចេកទេស
    • ផ្តល់បណ្ណបើកបរ
    • សេវាដឹកជញ្ជូនផ្លូវដែក
    • សេវាដឹកជញ្ជូនផ្លូវទឹក
    • អាជ្ញាបណ្ណដឹកជញ្ជូន
  • ហេដ្ឋារចនាសម្ព័ន្ធ
    • ផ្លូវល្បឿនលឿន
      • ផ្លូវល្បឿនលឿន
      • WASSIP
    • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • WASSIP
    • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • WASSIP
  • ឯកសារផ្លូវការ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីណែនាំ
    • សេចក្តីជូនដំណឹង
    • ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
    • លិខិតបង្គាប់ការ
    • គោលនយោបាយ
    • កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
    • ឯកសារផ្សេងៗ
  • ទំនាក់ទំនង
    • ខុទ្ទកាល័យរដ្ឋមន្ដ្រី
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
    • អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
    • អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
    • អគ្គនាយកដ្ឋានបច្ចេកទេស
    • វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
    • អគ្គនាយកដ្ឋានសាធារណការ
    • អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និង​កំពង់ផែ
    • អគ្គនាយកដ្ឋានភស្តុភារកម្ម
    • អគ្គាអធិការដ្ឋាន
    • នាយកដ្ឋានសវនកម្មផ្ទៃក្នុង
    • នាយកដ្ឋានផ្លូវដែក
    • អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
    • អង្គភាពលទ្ធកម្ម
    • មណ្ឌលផ្ដល់សេវាសាធារណៈ
    • មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
  • ព័ត៌មាន
  • សំណួរចម្លើយ
  • EN
  • ខ្មែរ
  • ទំព័រដើម
  • អំពីក្រសួង
    • បេសកកម្ម និងចក្ខុវិស័យ
    • អំពីឯកឧត្តមទេសរដ្ឋមន្ត្រី
    • សារទេសរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធ
  • សេវាសាធារណៈ
    • ចុះបញ្ជីយានជំនិះ
    • ត្រួតពិនិត្យបច្ចេកទេស
    • ផ្តល់បណ្ណបើកបរ
    • សេវាដឹកជញ្ជូនផ្លូវដែក
    • សេវាដឹកជញ្ជូនផ្លូវទឹក
    • អាជ្ញាបណ្ណដឹកជញ្ជូន
  • ហេដ្ឋារចនាសម្ព័ន្ធ
    • ផ្លូវល្បឿនលឿន
      • ផ្លូវល្បឿនលឿន
      • WASSIP
    • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • WASSIP
    • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • WASSIP
  • ឯកសារផ្លូវការ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីណែនាំ
    • សេចក្តីជូនដំណឹង
    • ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
    • លិខិតបង្គាប់ការ
    • គោលនយោបាយ
    • កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
    • ឯកសារផ្សេងៗ
  • ទំនាក់ទំនង
    • ខុទ្ទកាល័យរដ្ឋមន្ដ្រី
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
    • អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
    • អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
    • អគ្គនាយកដ្ឋានបច្ចេកទេស
    • វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
    • អគ្គនាយកដ្ឋានសាធារណការ
    • អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និង​កំពង់ផែ
    • អគ្គនាយកដ្ឋានភស្តុភារកម្ម
    • អគ្គាអធិការដ្ឋាន
    • នាយកដ្ឋានសវនកម្មផ្ទៃក្នុង
    • នាយកដ្ឋានផ្លូវដែក
    • អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
    • អង្គភាពលទ្ធកម្ម
    • មណ្ឌលផ្ដល់សេវាសាធារណៈ
    • មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
  • ព័ត៌មាន
  • សំណួរចម្លើយ
  • EN
  • ខ្មែរ
ទំព័រដើម / ព័ត៌មាន

[Phnom Penh Post] - មន្ត្រី​ជាន់ខ្ពស់ ​UN និង​កម្ពុជា​ផ្នែក​ដឹកជញ្ជូន ព្រួយបារម្ភ​ពី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​នៅ​កម្ពុជា

2022-11-18 ទៅកាន់ទំព័រចុះផ្សាយក្នុង Phnom Penh Post
ប្រធាន​ផ្នែក​ដឹកជញ្ជូន UNESCAP លោក Weimin Ren លើកឡើង​ថា បញ្ហា​សុវត្ថិភាព​ចរាចរណ៍​កម្ពុជា​នៅតែ​ជា​បញ្ហា​ប្រឈម​ខ្លាំង ដូច​ទៅនឹង​បណ្តា​ប្រទេស​មួយចំនួន​ដែលជា​ប្រទេស​ប្រាក់ចំណូល​មធ្យម​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​។ ទាក់ទង​បញ្ហា​នេះ មន្ត្រី​ជំនាញ​កម្ពុជា​ក៏​យល់ស្រប​ដែរ​ក្រោម​ហេតុផល​ថា វិបត្តិ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា​ចេះតែ​បន្ត​កើនឡើង​ក្នុង​សភាព​គួរឱ្យ​បារម្ភ នា​រយៈពេល​ថ្មីៗ​នេះ​។ ក្នុង​សិក្ខាសាលា​ស្តីពី​ការពង្រឹង​សមត្ថភាព​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​នៅ​កម្ពុជា នា​ខេត្ត​សៀមរាប​នៅ​ថ្ងៃទី​ ១៦ ខែវិច្ឆិកា ឆ្នាំ​ ២០២២ លោក Weimin Ren ប្រធាន​ផ្នែក​ដឹកជញ្ជូន​របស់​គណៈកម្មការ​សេដ្ឋកិច្ច និង​សង្គម​សម្រាប់​អាស៊ី​ និង​ប៉ាស៊ីហ្វិក​នៃ​អង្គការ​សហប្រជាជាតិ (UNESCAP) បាន​លើកឡើង​ពី​ការព្រួយបារម្ភ​របស់​លោក​ចំពោះ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​នៅ​កម្ពុជា​ និង​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ទាំងមូល ចំពោះ​បណ្តា​ប្រទេស​ដែលមាន​ប្រាក់ចំណូល​មធ្យម​។ មន្ត្រី​ជាន់ខ្ពស់​ទទួល​បន្ទុក​ផ្នែក​ដឹកជញ្ជូន​របស់​អង្គការ​សហប្រជាជាតិ​រូបនេះ​បាន​ថ្លែងថា​៖ «​សុវត្ថិភាព​ចរាចរណ៍​នៅតែ​ជា​បញ្ហា​ប្រឈម​ដ៏ចម្បង​មួយ​ សម្រាប់​យើង​។ នៅក្នុង​តំបន់​របស់​យើង ៩៧% នៃ​អ្នកស្លាប់​ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​នៅក្នុង​ប្រទេស​ដែលមាន​ប្រាក់ចំណូល​មធ្យម​ជាមួយ​នឹង​អ្នកប្រើប្រាស់​ផ្លូវ​ដែល​ជា​ជន​ងាយ​រងគ្រោះ​រួមមាន អ្នកជិះ​ម៉ូតូ ថ្មើរជើង និង​អ្នកជិះ​កង់ ដែលមាន​ចំនួន​ច្រើនជាង ៥០%»​។ លោកស្រី មឹន មាណវី រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ជា​អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​កម្ពុជា លើកឡើង​ពី​ចំនួន​តួលេខ​កើនឡើង​ខ្លាំង​រយៈពេល​ ៩​ ខែ ក្នុង​ឆ្នាំ​ ២០២២ នេះ ដែលមាន​សភាព​ធ្ងន់ធ្ងរ​។ ធ្ងន់ធ្ងរ​ដោយ​ក្នុងនោះ ចំនួន​អ្នកស្លាប់ និង​រងរបួស ដោយ​គ្រោះថ្នាក់​ចរាចរណ៍​មាន​ការកើនឡើង​ក្នុង​សភាព​គួរឱ្យ​បារម្ភ បើ​ធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​ ២០២១ ​។ លោកស្រី​អះអាង​ថា បន្ទាប់ពី​រដ្ឋាភិបាល​កម្ពុជា​បាន​បើក​ដំណើរការ​ប្រទេស​ឡើងវិញ​ បន្ទាប់ពី​ជោគជ័យ​លើ​ការប្រយុទ្ធ​នឹង​វិបត្តិ​កូវីដ​ ១៩ កំណើន​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​បែរ​ស្ទុះ​កើនឡើង​ទៅវិញ​ចាប់តាំងពី​ខែតុលា ឆ្នាំ​ ២០២១ មក​។ យោងតាម​របាយការណ៍​របស់​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​កម្ពុជា​បាន​បញ្ជាក់ថា ក្នុង​រយៈពេល ​៩ ខែ ឆ្នាំ​ ២០២២ នេះ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន ២ ២៨៦​ លើក ដែល​កើនឡើង​ក្នុង​អត្រា ២១% ក្នុងនោះ មាន​ករណី​ស្លាប់​ចំនួន ១ ៣៤២ ​នាក់ កើនឡើង​ប្រមាណ ២៧%​ ។របាយការណ៍​ដដែល​បាន​បន្តថា ករណី​របួសធ្ងន់​មាន​ចំនួន ២០០៤ ​នាក់ កើនឡើង​រង្វង់ ២៨% និង​ករណី​រងរបួស​ស្រាល ចំនួន ២ ៣៩១ ​នាក់ កើន​ក្នុង​អត្រា ១៤% បើ​ធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​ ២០២១ ​។ លោកស្រី មឹន មាណវី បាន​បន្តថា​៖ «​សភាព​ធ្ងន់ធ្ងរ​នៃ​វិបត្តិ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​បង្ក​ឱ្យ​បាត់បង់​ជីវិត​មនុស្ស រងរបួស ពិការ ព្រមទាំង​ខូចខាត​ទ្រព្យសម្បត្តិ​រដ្ឋ​ និង​ឯកជន បន្សល់ទុក​កូនកំព្រា ស្ត្រី​មេម៉ាយ ពិការភាព សោកនាដកម្ម និង​ផលវិបាក​ជាច្រើន​លើ​សង្គម​កម្ពុជា និង​សង្គមជាតិ​នានា​ទូទាំង​ពិភពលោក​»​។ លោកស្រី​ថា ផល​លំបាក​ទាំងនោះ​ក៏​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​ដំណើរការ​នៃ​ការដឹកជញ្ជូន ដែល​ជា​ដង្ហើមរស់​របស់​សេដ្ឋកិច្ចជាតិ និង​សេដ្ឋកិច្ច​គ្រួសារ ទើប​អង្គការសហប្រជាជាតិ​បាន​ផ្តល់​ជា​អនុសាសន៍​ដល់​ប្រទេស​ជា​សមាជិក​ឱ្យ​ដាក់​ចេញ​ផែនការ​ទសវត្សរ៍​ចរាចរណ៍​លើក​ទី​ ១ ពី​ឆ្នាំ ​២០១១ ដល់ ឆ្នាំ​ ២០២០ ក្នុងន័យ​កាត់បន្ថយ​ឱ្យបាន​ពាក់កណ្តាល​នៃ​ចំនួន​គ្រោះថ្នាក់​ចរាចរណ៍​។ សម្រាប់​ទិសដៅ​ផែនការ​នេះ កម្ពុជា​មិនទាន់​សម្រេច​បាន​ដូច​ការគ្រោង​ទុក​ឡើយ ដោយ​លោកស្រី មឹន មាណវី សង្កត់ធ្ងន់​ដូច្នេះ​ថា​៖ «​សម្រាប់​កម្ពុជា​គឺ​ត្រូវ​កាត់បន្ថយ​ប្រមាណ ៧ ៣៥០​ នាក់​នៃ​ចំនួន​ប៉ាន់ស្មាន​រួម ១៤ ៧០០ ​នាក់ ប៉ុន្តែ​កម្ពុជា​កាត់បន្ថយ​បានតែ​ជាង ៤ ៧២០ នាក់ ស្មើនឹង​ ៦៤% នៃ ​៥០% [​គោលដៅ​ពាក់កណ្តាល​នៃ​ ១៤ ៧០០ ​នាក់​] បើ​ធៀប​នឹង​ចំនួន​សរុប​រួម​គឺ​បានតែ ៣១% ​តែប៉ុណ្ណោះ​»​។ ជុំវិញ​បញ្ហា​នេះ លោក គង់ រតនៈ អ្នក​ជំនាញ និង​អ្នក​ពិគ្រោះ​យោបល់​លើ​បញ្ហា​ចរាចរណ៍​ផ្លូវគោក​បាន​ប្រាប់​ឱ្យដឹង​នៅ​ថ្ងៃទី​ ១៧ ខែវិច្ឆិកា​ថា មូលហេតុ​ដែលមាន​កំណើន​គ្រោះថ្នាក់​ចរាចរណ៍​នៅ​បណ្តា​ប្រទេស​ដែល​ប្រាក់ចំណូល​ទាប និង​ចំណូល​មធ្យម​នេះ ព្រោះតែ​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​នៃ​បណ្តា​ប្រទេស​ទាំងនេះ​មិនសូវ​ល្អ ហើយ​ការប្រើប្រាស់​យានយន្ត​ទៀតសោត​ក៏​នៅមាន​កម្រិត​។ លោក គង់ រតនៈ បាន​គូសបញ្ជាក់​ពី​បរិបទ​បញ្ហា​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​នៅ​កម្ពុជា​នា​រយៈពេល​ថ្មីៗ​នេះ​ថា​៖ «​យើង​មើលឃើញ​ហើយ​ថា គ្រោះថ្នាក់​ចរាចរណ៍​មាន​ការកើនឡើង ដោយ​គ្មាន​ការថមថយ​ទេ ពោល​គឺ​មាន​តែ​កើនឡើង​ទៅទៀត​ ព្រោះ​លំហូរ​ចរាចរណ៍​មាន​ការកើនឡើង ហើយ​មួយទៀត​ចំនួន​ផ្លូវ​ជាច្រើន​ត្រូវ​បាន​កែលម្អ និង​ដាក់ឱ្យ​ដំណើរការ​»​។ លោក​បាន​បន្តថា​៖ «​ដូច្នេះ​រយៈ​ចម្ងាយ​នៃ​ការធ្វើ​ដំណើរ វា​ច្រើនជាង​ឆ្នាំទៅ ដូច្នេះ​វា​ឆ្លើយតប​គ្នា​ទៅលើ​ការកើនឡើង​គ្រោះថ្នាក់​ចរាចរណ៍​ដូចគ្នា​។ ចំណែក​ការ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​របស់​កម្ពុជា យើង​ក៏​មិនបាន​ពេញលេញ​ជាប់​ជាប្រចាំ​ដែរ ដូច្នេះ​វា​ឆ្លើយឆ្លង​គ្នា​ទៅវិញ​ទៅមក​»​។អ្នកជំនាញ និង​អ្នកពិគ្រោះ​យោបល់​លើ​បញ្ហា​ចរាចរណ៍​ផ្លូវគោក​រូបនេះ​បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ដែល​ជា​អ្នកប្រើប្រាស់​ផ្លូវថ្នល់​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឱ្យបាន​ខ្ជាប់ខ្ជួន និង​ខិតខំ​សិក្សា​ស្វែងយល់​ពី​ច្បាប់​ និង​បញ្ញត្តិ​ចរាចរណ៍​ឱ្យបាន​ច្រើន​តាមតែ​អាចធ្វើ​បាន​។ ចំណែក​ខាង​រដ្ឋាភិបាល​វិញ​ លោក​ចង់ឱ្យ​មាន​ការបង្ក​លក្ខណៈ​ងាយស្រួល ផ្តល់​ការអប់រំ​ពី​បញ្ហា​ចរាចរណ៍​ដល់​ប្រជាពលរដ្ឋ និង​ជួយ​ដល់​ការកែប្រែ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ឱ្យមាន​ភាពប្រសើរ​ឡើង​។ លោក​បន្ថែមថា ពី​ផ្នែក​អ្នកអនុវត្ត​ច្បាប់​វិញ​គួរ​បង្កើន​ការ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ជាប្រចាំ​ប្រកបដោយ​តម្លាភាព​ដោយ​គិតគូរ​ពី​សុវត្ថិភាព​អ្នកដំណើរ​ជា​ជាង​ខ្វល់ខ្វាយ​ពី​ការផាកពិន័យ​យកលុយ​ពី​ពលរដ្ឋ​។ គួរ​ជ្រាបថា គិត​ត្រឹម​រយៈពេល​ ១៥​ ថ្ងៃ ក្នុង​ខែវិច្ឆិកា ឆ្នាំ​ ២០២២ ​នេះ​មាន​អ្នកស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ចំនួន ៧០ ​នាក់ បើ​ធៀប​នឹង​ ១៥ ​ថ្ងៃ​នៃ​ខែតុលា​ដែលមាន​ត្រឹម​ ៤៦ ​នាក់ កើន​ ២៤ ​នាក់ ស្មើ​ ៥២% ដែល​ចំនួន​អ្នកស្លាប់ ជា​ការ​កើនឡើង​គួរឱ្យ​ព្រួយបារម្ភ​។ នេះ​បើ​យោងតាម​របាយការណ៍​របស់​អគ្គស្នងការ​នគរបាល​ជាតិ​៕
លោកជំទាវ មឹន មាណវី គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក

ព័ត៌មានសំខាន់ៗ

[Fresh News] - អភិបាលខេត្តកណ្ដាល បើកការដ្ឋានជួសជុលផ្លូវចាក់បេតុងអាមេ ប្រវែង១,០០០ម៉ែត្រ នៅឃុំខ្ពប ស្រុកស្អាង
ចេញចូលតាមគន្លង ANPR លើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដើម្បីដោយកាត់បន្ថយការកកស្ទះ មានភាពងាយស្រួល ចំណាយពេលវេលាតិច និងមិនរង់ចាំយូរ
[Koh Santepheap Daily] - ​កែសម្រួល​ការ​បញ្ចៀស​ចរាចរណ៍​​ក្នុង​ពិធី​បើក និង​បិទ​ព្រឹត្តិការណ៍​កីឡា​អា​សាន​ប៉ា​រ៉ា​ហ្គេ​ម លើក​ទី​១២ ឆ្នាំ​២០២៣​ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ
[DAP] - គម្រោងមជ្ឈមណ្ឌលភស្តុភារកម្ម ក្រុងព្រះសីហនុ ចាប់ផ្តើមសិក្សា បន្ទាប់ចុះកិច្ចព្រមព្រៀង ខែមេសា
[CEN] - កម្ពុជា រំពឹងថា គម្រោងមជ្ឈមណ្ឌលភស្តុភារកម្មក្រុងព្រះសីហនុ និងគម្រោងអភិវឌ្ឍមណ្ឌលភស្តុភារកម្មភ្នំពេញ នឹងរួមចំណែកបំពេញសមត្ថភាពបន្ថែមលើវិស័យឡូជីស្ទីក
[Fresh News] - កុំឱ្យថ្ងៃសប្បាយក្លាយជាទុក្ខ ដោយសារការបើកបររបស់អ្នក! ស្លាប់៥នាក់ និងរបួស១២នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី១ ខែមិថុនាម្សិលមិញ
[BTV] - ផ្លូវខេត្តលេខ៣១២ នឹងបើកការដ្ឋានថ្ងៃទី០៩ ខណៈដែលផ្លូវជាតិលេខ២៣ នឹងបើកការដ្ឋានថ្ងៃទី១៥ ខែមិថុនា នេះហើយ
[Construction & Property News] - IFC ចាប់ផ្តើមសិក្សាគម្រោងបង្កើតមណ្ឌលភស្តុភារកម្មដ៏ធំ១នៅក្រុងព្រះសីហនុ ដែលនឹងក្លាយជា…

ចុះបញ្ជីយានជំនិះ

ត្រួតពិនិត្យបច្ចេកទេស

ផ្តល់បណ្ណបើកបរ

សេវាដឹកជញ្ជូនផ្លូវដែក

សេវាដឹកជញ្ជូនផ្លូវទឹក

អាជ្ញាបណ្ណដឹកជញ្ជូន

អំពីក្រសួង

  • បេសកកម្ម និងចក្ខុវិស័យ
  • អំពីឯកឧត្តមទេសរដ្ឋមន្ត្រី
  • សារទេសរដ្ឋមន្ត្រី
  • រចនាសម្ព័ន្ធ

សេវាសាធារណៈ

  • ចុះបញ្ជីយានជំនិះ
  • ត្រួតពិនិត្យបច្ចេកទេស
  • ផ្តល់បណ្ណបើកបរ
  • សេវាដឹកជញ្ជូនផ្លូវដែក
  • សេវាដឹកជញ្ជូនផ្លូវទឹក
  • អាជ្ញាបណ្ណដឹកជញ្ជូន

ហេដ្ឋារចនាសម្ព័ន្ធ

  • ផ្លូវល្បឿនលឿន
  • ប្រព័ន្ធចម្រោះទឹកកខ្វក់
  • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់

ទំនាក់ទំនង

  • ផ្លូវលេខ ៥៩៨ (ផ្លូវ ឯកឧត្ដម ជា សុផារ៉ា) សង្កាត់ច្រាំងចំរេះ២ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ
  • ទូរស័ព្ទ: ១២៧៥ (ឥតគិតថ្លៃ)
  • info@mpwt.gov.kh
  • www.mpwt.gov.kh
© 2023 រក្សាសិទ្ធគ្រប់យ៉ាងដោយក្រសួងសាធារណការ និង ដឹកជញ្ជូន
Pls Select Number to Call
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90