ទំព័រដើម
អំពីក្រសួង
បេសកកម្ម និងចក្ខុវិស័យ
អំពីឯកឧត្តមទេសរដ្ឋមន្ត្រី
សារទេសរដ្ឋមន្ត្រី
រចនាសម្ព័ន្ធ
សេវាសាធារណៈ
ចុះបញ្ជីយានជំនិះ
ត្រួតពិនិត្យបច្ចេកទេស
ផ្តល់បណ្ណបើកបរ
សេវាដឹកជញ្ជូនផ្លូវដែក
សេវាដឹកជញ្ជូនផ្លូវទឹក
អាជ្ញាបណ្ណដឹកជញ្ជូន
ហេដ្ឋារចនាសម្ព័ន្ធ
ផ្លូវល្បឿនលឿន
ផ្លូវល្បឿនលឿន
WASSIP
ប្រព័ន្ធចម្រោះទឹកកខ្វក់
ប្រព័ន្ធចម្រោះទឹកកខ្វក់
WASSIP
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
WASSIP
ឯកសារផ្លូវការ
ច្បាប់
ព្រះរាជក្រឹត្យ
អនុក្រឹត្យ
ប្រកាស
សេចក្តីសម្រេច
សេចក្តីណែនាំ
សេចក្តីជូនដំណឹង
ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
លិខិតបង្គាប់ការ
គោលនយោបាយ
កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
ឯកសារផ្សេងៗ
ទំនាក់ទំនង
ខុទ្ទកាល័យរដ្ឋមន្ដ្រី
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
អគ្គនាយកដ្ឋានបច្ចេកទេស
វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
អគ្គនាយកដ្ឋានសាធារណការ
អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ
អគ្គនាយកដ្ឋានភស្តុភារកម្ម
អគ្គាអធិការដ្ឋាន
នាយកដ្ឋានសវនកម្មផ្ទៃក្នុង
នាយកដ្ឋានផ្លូវដែក
អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
អង្គភាពលទ្ធកម្ម
មណ្ឌលផ្ដល់សេវាសាធារណៈ
មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
ព័ត៌មាន
សំណួរចម្លើយ
EN
ខ្មែរ
ទំព័រដើម
អំពីក្រសួង
បេសកកម្ម និងចក្ខុវិស័យ
អំពីឯកឧត្តមទេសរដ្ឋមន្ត្រី
សារទេសរដ្ឋមន្ត្រី
រចនាសម្ព័ន្ធ
សេវាសាធារណៈ
ចុះបញ្ជីយានជំនិះ
ត្រួតពិនិត្យបច្ចេកទេស
ផ្តល់បណ្ណបើកបរ
សេវាដឹកជញ្ជូនផ្លូវដែក
សេវាដឹកជញ្ជូនផ្លូវទឹក
អាជ្ញាបណ្ណដឹកជញ្ជូន
ហេដ្ឋារចនាសម្ព័ន្ធ
ផ្លូវល្បឿនលឿន
ផ្លូវល្បឿនលឿន
WASSIP
ប្រព័ន្ធចម្រោះទឹកកខ្វក់
ប្រព័ន្ធចម្រោះទឹកកខ្វក់
WASSIP
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
WASSIP
ឯកសារផ្លូវការ
ច្បាប់
ព្រះរាជក្រឹត្យ
អនុក្រឹត្យ
ប្រកាស
សេចក្តីសម្រេច
សេចក្តីណែនាំ
សេចក្តីជូនដំណឹង
ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
លិខិតបង្គាប់ការ
គោលនយោបាយ
កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
ឯកសារផ្សេងៗ
ទំនាក់ទំនង
ខុទ្ទកាល័យរដ្ឋមន្ដ្រី
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
អគ្គនាយកដ្ឋានបច្ចេកទេស
វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
អគ្គនាយកដ្ឋានសាធារណការ
អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ
អគ្គនាយកដ្ឋានភស្តុភារកម្ម
អគ្គាអធិការដ្ឋាន
នាយកដ្ឋានសវនកម្មផ្ទៃក្នុង
នាយកដ្ឋានផ្លូវដែក
អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
អង្គភាពលទ្ធកម្ម
មណ្ឌលផ្ដល់សេវាសាធារណៈ
មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
ព័ត៌មាន
សំណួរចម្លើយ
EN
ខ្មែរ
ទំព័រដើម
អំពីក្រសួង
បេសកកម្ម និងចក្ខុវិស័យ
អំពីឯកឧត្តមទេសរដ្ឋមន្ត្រី
សារទេសរដ្ឋមន្ត្រី
រចនាសម្ព័ន្ធ
សេវាសាធារណៈ
ចុះបញ្ជីយានជំនិះ
ត្រួតពិនិត្យបច្ចេកទេស
ផ្តល់បណ្ណបើកបរ
សេវាដឹកជញ្ជូនផ្លូវដែក
សេវាដឹកជញ្ជូនផ្លូវទឹក
អាជ្ញាបណ្ណដឹកជញ្ជូន
ហេដ្ឋារចនាសម្ព័ន្ធ
ផ្លូវល្បឿនលឿន
ផ្លូវល្បឿនលឿន
WASSIP
ប្រព័ន្ធចម្រោះទឹកកខ្វក់
ប្រព័ន្ធចម្រោះទឹកកខ្វក់
WASSIP
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
WASSIP
ឯកសារផ្លូវការ
ច្បាប់
ព្រះរាជក្រឹត្យ
អនុក្រឹត្យ
ប្រកាស
សេចក្តីសម្រេច
សេចក្តីណែនាំ
សេចក្តីជូនដំណឹង
ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
លិខិតបង្គាប់ការ
គោលនយោបាយ
កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
ឯកសារផ្សេងៗ
ទំនាក់ទំនង
ខុទ្ទកាល័យរដ្ឋមន្ដ្រី
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
អគ្គនាយកដ្ឋានបច្ចេកទេស
វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
អគ្គនាយកដ្ឋានសាធារណការ
អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ
អគ្គនាយកដ្ឋានភស្តុភារកម្ម
អគ្គាអធិការដ្ឋាន
នាយកដ្ឋានសវនកម្មផ្ទៃក្នុង
នាយកដ្ឋានផ្លូវដែក
អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
អង្គភាពលទ្ធកម្ម
មណ្ឌលផ្ដល់សេវាសាធារណៈ
មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
ព័ត៌មាន
សំណួរចម្លើយ
EN
ខ្មែរ
ទំព័រដើម
/
ព័ត៌មាន
[Khmer Note] - លោកជំទាវរដ្ឋលេខាធិការ កុយ សុដានី មកស្រាយចម្ងល់ពលរដ្ឋពាក់ព័ន្ធផ្លាកលេខកម្ពុជា និងផ្លាកលេខរាជធានី-ខេត្ត
2022-07-29
ទៅកាន់ទំព័រចុះផ្សាយក្នុង Khmer Note
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា កាលពីម្សិលមិញ នៅថ្ងៃព្រហស្បតិ៍ ១៥រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ នៅទីស្តីការក្រសួង លោកជំទាវ កុយ សុដានី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មការអន្តរក្រសួងគ្រប់គ្រងការលក់លេខចុះបញ្ជី បានអញ្ជើញចូលរួមជាវាគ្មិនក្នុងកម្មវិធីMPWT LIVE SHOW ក្រោមប្រធានបទ៖ “លក្ខណៈពិសេសនៃផ្លាកលេខកម្ពុជា និងផ្លាកលេខរាជធានី-ខេត្ត” ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងមន្ត្រីជំនាញពាក់ព័ន្ធ។ លោកជំទាវ កុយ សុដានី បានធ្វើការឆ្លើយតបរាល់ចម្ងល់បងប្អូនប្រជាពលរដ្ឋជាច្រើនពាក់ព័ន្ធនឹងផ្លាកលេខកម្ពុជា និងផ្លាកលេខរាជធានី-ខេត្ត ត្រូវបានបកស្រាយក្នុងកម្មវិធី MPWT LIVE SHOW នេះផងដែរ។ នៅក្នុងសំណួរ សុទ្ធសឹងតែជាសំណួរ ដែលជាចំណេះដឹងសម្រាប់បងប្អូនប្រជាពលរដ្ឋ មានដូចខាងក្រោម៖ សំណួរទី១៖ តើផ្លាកលេខកម្ពុជា ផ្លាកលេខខេត្ត រាជធានី ខុសគ្នាដូចម្ដេច? ចម្លើយ៖ ភាពខុសគ្នារវាងផ្លាកលេខកម្ពុជា និងផ្លាកលេខរាជធានីខេត្តគឺ៖ ផ្លាកលេខកម្ពុជាជាលេខចុះបញ្ជីដែលអាចដាក់ជាឈ្មោះរបស់ខ្លួនបាន ឬអាចបង្គុំជ្រើសរើសលេខចុះបញ្ជីផ្សេង ដែលការបង្គុំនោះមានជាលេខ ឬ/និងអក្សរឡាតាំង តែមិនឱ្យលើសពី៨ខ្ទង់ឡើយ ហើយមិនកំណត់អត្តសញ្ញាណរបស់ម្ចាស់យានជំនិះទេ។ ដោយឡែកផ្លាកលេខសម្គាល់រាជធានីខេត្ត គឺជាលេខរថយន្តដែលមានទម្រង់ស៊េរីលេខពីខាងមុខដូចជា៖ A B និងមានលេខចុះបញ្ជីជាលេខ៤ខ្ទង់បន្ទាប់។ ឧទាហរណ៍ ភ្នំពេញ 2A-0001 ហើយលេខចុះបញ្ជីនេះ អនុញ្ញាតឱ្យទៅតាមអាសយដ្ឋានបច្ចុប្បន្នរបស់ម្ចាស់យានជំនិះ។ សំណួរទី២៖ ហេតុអ្វីផ្លាកលេខឡានចាំបាច់ដាក់ឈ្មោះបុគ្គលជាអក្សរបរទេស បើរថយន្ដបង្កគ្រោះថ្នាក់ រត់គេចពលរដ្ឋខ្លះអត់ចេះអាន តើរាយការណ៍ទៅសមត្ថកិច្ចយ៉ាងម៉េច? ចម្លើយ៖ ប្រទេសកម្ពុជាជាប្រទេសសមាជិកមួយនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ការដាក់ឱ្យប្រើប្រាស់ផ្លាកលេខរថយន្តជាអក្សរ និងលេខជាអក្សរឡាតាំង គឺមានភាពងាយស្រួលដល់ការធ្វើដំណើរចេញចូលទៅប្រទេសជិតខាង ម្យ៉ាងទៀតនៅតាមផ្លូវ នានាមានបំពាក់កាមេរ៉ាសុវត្ថិភាព ហើយនៅលើផ្លាកលេខយានយន្តក៏មានបំពាក់បច្ចេកវិទ្យាទំនើបដូចជា QR Code ដែលអាចឱ្យសមត្ថកិច្ចអាចតាមដាន និងត្រួតពិនិត្យបានគ្រប់ពេលនៅពេលមានការបង្ក គ្រោះថ្នាក់ចរាចរណ៍ ហើយអ្នកបង្កគ្រោះថ្នាក់រត់គេច។ សំណួរទី៣៖ ខ្ញុំមានចម្ងល់មួយទាក់ទងនឹងផ្លាកលេខកម្ពុជា យើងប្រើរថយន្ដមួយ នៅពេលដែលយើងចង់ប្ដូរ រថយន្ដ តើយើងអាចប្រើផ្លាកលេខកម្ពុជាហ្នឹងដដែលបានទេ? ចុះពេលដែលយើងប្ដូររថយន្ដថ្មី តើផ្លាកលេខឯកជនធម្មតាត្រូវតម្កល់នៅទីណា? ចម្លើយ៖ នីតិវិធីនៃការចុះបញ្ជីលេខពិសេសផ្ទាល់ខ្លួន ក៏ដូចជានីតិវិធីនៃការចុះបញ្ជីលេខធម្មតាផងដែរគឺរថយន្តមួយអាចចុះបញ្ជីជាមួយនឹងលេខចុះបញ្ជីបានតែមួយគត់ និងអាចប្រើប្រាស់បានរហូត។ ទាំងលេខចុះបញ្ជីពិសេស និងពិសេសផ្ទាល់ខ្លួន ម្ចាស់កម្មសិទ្ធិនៅពេលលក់រថយន្តទៅអ្នកផ្សេង អាចស្នើសុំរក្សាទុកលេខចុះបញ្ជីរបស់ខ្លួនសម្រាប់ទុកចុះបញ្ជីលើរថយន្តថ្មីមួយទៀត ដែលមិនទាន់ចុះបញ្ជីរបស់ខ្លួនបាន ឬអាចលក់ទាំងរថយន្ត និងផ្លាកលេខទៅជាមួយគ្នាក៏បាន។ សូមបងប្អូនកុំយល់ច្រឡំថាពេលលក់រថយន្ត បងប្អូនដោះផ្លាកលេខដែលខ្លួនទុកសម្រាប់បំពាក់លើ រថយន្តរបស់ខ្លួនមួយទៀតដោយខ្លួនឯង ពោលគឺត្រូវអនុវត្តទៅតាមនីតិវិធីនៃច្បាប់កំណត់ ការទុកលេខ ចុះបញ្ជីសម្រាប់បំពាក់លើរថយន្តមួយផ្សេងទៀត នីតិវិធីគឺទុកតែលេខចុះបញ្ជីទេ មិនមែនផ្លាកលេខទេ នៅពេលអនុវត្តតាមនីតិវិធី គឺក្រសួងនឹងផលិតផ្លាកលេខថ្មីជាមួយនឹងលេខចុះបញ្ជីរបស់បងប្អូនដែលបានស្នើសុំទុកនោះជូនវិញ។ សំណួរទី៤៖ ហេតុអ្វីចាំបាច់ឱ្យមានអ្នករត់ការធ្វើផ្លាកលេខ? ធ្វើបែបនេះនាំឱ្យប្រជាពលរដ្ឋចំណាយប្រាក់កាន់តែច្រើន គួរផ្សព្វផ្សាយពីរបៀបរត់ឯកសារផ្លាកលេខឱ្យប្រជាពលរដ្ឋបានដឹងជាសាធារណៈ? ចម្លើយ៖ ក្រសួងបានខិតខំផ្តល់សេវាឱ្យបានល្អដោយបានបង្កើតប្រព័ន្ធស្វ័យប្រវត្តិកម្ម និងមណ្ឌលផ្តល់សេវាសាធារណៈ ជាច្រើនកន្លែង ដើម្បីបង្ខិតសេវាឱ្យកៀកដល់ដៃប្រជាពលរដ្ឋ ដូច្នេះសូមសាធារណជនទាំងអស់ ដែលមានបំណងប្រើប្រាស់សេវាសាធារណៈរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន សូមអញ្ជើញមកបញ្ជរ ដោយផ្ទាល់ ឬចូលទៅប្រើប្រាស់តាមប្រព័ន្ធស្វ័យប្រវត្តិOnline ដែលមានប្រាប់ពីរបៀបដាក់ពាក្យស្នើសុំសេវា ចៀសវាងការចំណាយសេវាក្រៅផ្លូវការ និងចូលរួមសហការលុបបំបាត់អ្នករត់ការខុសច្បាប់។ សូមជម្រាបជូនថា៖ ចាប់តាំងពីដំណើរការលក់លេខចុះបញ្ជីរថយន្តតាមប្រព័ន្ធស្វ័យប្រវត្តិកម្មចុះបញ្ជី យានជំនិះនៅឆ្នាំ២០១៦ រហូតមកដល់ខែកក្កដា ឆ្នាំ២០២២នេះ ក្រសួងសង្កេតឃើញថា៖ចំណូលដែល បានមកពីការលក់លេខចុះបញ្ជីរថយន្តសរុបមានចំនួន ៣១៣ ១៥៧ ៨៦៤ ១០០រៀល គិតជាប្រាក់ដុល្លាអាមេរិកបានចំនួន ៧៨ ២៨៩ ៤៦៦ដុល្លារ ក្នុងនោះ៖ លេខចុះបញ្ជីពិសេសលក់បានចំនួន ២០៥ ០២៣ លេខ ទទួលបានចំណូលសរុប ២១៧ ៥១៦ ៥៥៩ ៤០០ រៀល (៥៤ ៣៧៩ ១៤០ដុល្លារ)។ ចំណែកលេខចុះបញ្ជីពិសេសផ្ទាល់ខ្លួនលក់បានចំនួន ១២ ៩២៦លេខ ទទួលបានចំណូលសរុប ៩៥ ៦៤១ ៣០៤ ៧០០ រៀល (២៣ ៩១០ ៣២៦ដុល្លារ)៕
កម្មវិធី MPWT LIVE SHOW
លោកជំទាវ កុយ សុដានី
ផ្លាកលេខពិសេសផ្ទាល់ខ្លួន
ផ្លាកលេខពិសេស
ចុះបញ្ជីយានជំនិះ
ត្រួតពិនិត្យបច្ចេកទេស
ផ្តល់បណ្ណបើកបរ
សេវាដឹកជញ្ជូនផ្លូវដែក
សេវាដឹកជញ្ជូនផ្លូវទឹក
អាជ្ញាបណ្ណដឹកជញ្ជូន
Pls Select Number to Call
×
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90