• ទំព័រដើម
  • អំពីក្រសួង
    • បេសកកម្ម និងចក្ខុវិស័យ
    • អំពីឯកឧត្តមទេសរដ្ឋមន្ត្រី
    • សារទេសរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធ
  • សេវាសាធារណៈ
    • ចុះបញ្ជីយានជំនិះ
    • ត្រួតពិនិត្យបច្ចេកទេស
    • ផ្តល់បណ្ណបើកបរ
    • សេវាដឹកជញ្ជូនផ្លូវដែក
    • សេវាដឹកជញ្ជូនផ្លូវទឹក
    • អាជ្ញាបណ្ណដឹកជញ្ជូន
  • ហេដ្ឋារចនាសម្ព័ន្ធ
    • ផ្លូវល្បឿនលឿន
      • ផ្លូវល្បឿនលឿន
      • WASSIP
    • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • WASSIP
    • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • WASSIP
  • ឯកសារផ្លូវការ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីណែនាំ
    • សេចក្តីជូនដំណឹង
    • ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
    • លិខិតបង្គាប់ការ
    • គោលនយោបាយ
    • កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
    • ឯកសារផ្សេងៗ
  • ទំនាក់ទំនង
    • ខុទ្ទកាល័យរដ្ឋមន្ដ្រី
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
    • អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
    • អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
    • អគ្គនាយកដ្ឋានបច្ចេកទេស
    • វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
    • អគ្គនាយកដ្ឋានសាធារណការ
    • អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និង​កំពង់ផែ
    • អគ្គនាយកដ្ឋានភស្តុភារកម្ម
    • អគ្គាអធិការដ្ឋាន
    • នាយកដ្ឋានសវនកម្មផ្ទៃក្នុង
    • នាយកដ្ឋានផ្លូវដែក
    • អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
    • អង្គភាពលទ្ធកម្ម
    • មណ្ឌលផ្ដល់សេវាសាធារណៈ
    • មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
  • ព័ត៌មាន
  • សំណួរចម្លើយ
  • EN
  • ខ្មែរ
  • ទំព័រដើម
  • អំពីក្រសួង
    • បេសកកម្ម និងចក្ខុវិស័យ
    • អំពីឯកឧត្តមទេសរដ្ឋមន្ត្រី
    • សារទេសរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធ
  • សេវាសាធារណៈ
    • ចុះបញ្ជីយានជំនិះ
    • ត្រួតពិនិត្យបច្ចេកទេស
    • ផ្តល់បណ្ណបើកបរ
    • សេវាដឹកជញ្ជូនផ្លូវដែក
    • សេវាដឹកជញ្ជូនផ្លូវទឹក
    • អាជ្ញាបណ្ណដឹកជញ្ជូន
  • ហេដ្ឋារចនាសម្ព័ន្ធ
    • ផ្លូវល្បឿនលឿន
      • ផ្លូវល្បឿនលឿន
      • WASSIP
    • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • WASSIP
    • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • WASSIP
  • ឯកសារផ្លូវការ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីណែនាំ
    • សេចក្តីជូនដំណឹង
    • ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
    • លិខិតបង្គាប់ការ
    • គោលនយោបាយ
    • កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
    • ឯកសារផ្សេងៗ
  • ទំនាក់ទំនង
    • ខុទ្ទកាល័យរដ្ឋមន្ដ្រី
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
    • អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
    • អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
    • អគ្គនាយកដ្ឋានបច្ចេកទេស
    • វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
    • អគ្គនាយកដ្ឋានសាធារណការ
    • អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និង​កំពង់ផែ
    • អគ្គនាយកដ្ឋានភស្តុភារកម្ម
    • អគ្គាអធិការដ្ឋាន
    • នាយកដ្ឋានសវនកម្មផ្ទៃក្នុង
    • នាយកដ្ឋានផ្លូវដែក
    • អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
    • អង្គភាពលទ្ធកម្ម
    • មណ្ឌលផ្ដល់សេវាសាធារណៈ
    • មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
  • ព័ត៌មាន
  • សំណួរចម្លើយ
  • EN
  • ខ្មែរ
  • ទំព័រដើម
  • អំពីក្រសួង
    • បេសកកម្ម និងចក្ខុវិស័យ
    • អំពីឯកឧត្តមទេសរដ្ឋមន្ត្រី
    • សារទេសរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធ
  • សេវាសាធារណៈ
    • ចុះបញ្ជីយានជំនិះ
    • ត្រួតពិនិត្យបច្ចេកទេស
    • ផ្តល់បណ្ណបើកបរ
    • សេវាដឹកជញ្ជូនផ្លូវដែក
    • សេវាដឹកជញ្ជូនផ្លូវទឹក
    • អាជ្ញាបណ្ណដឹកជញ្ជូន
  • ហេដ្ឋារចនាសម្ព័ន្ធ
    • ផ្លូវល្បឿនលឿន
      • ផ្លូវល្បឿនលឿន
      • WASSIP
    • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • WASSIP
    • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • WASSIP
  • ឯកសារផ្លូវការ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីណែនាំ
    • សេចក្តីជូនដំណឹង
    • ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
    • លិខិតបង្គាប់ការ
    • គោលនយោបាយ
    • កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
    • ឯកសារផ្សេងៗ
  • ទំនាក់ទំនង
    • ខុទ្ទកាល័យរដ្ឋមន្ដ្រី
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
    • អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
    • អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
    • អគ្គនាយកដ្ឋានបច្ចេកទេស
    • វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
    • អគ្គនាយកដ្ឋានសាធារណការ
    • អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និង​កំពង់ផែ
    • អគ្គនាយកដ្ឋានភស្តុភារកម្ម
    • អគ្គាអធិការដ្ឋាន
    • នាយកដ្ឋានសវនកម្មផ្ទៃក្នុង
    • នាយកដ្ឋានផ្លូវដែក
    • អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
    • អង្គភាពលទ្ធកម្ម
    • មណ្ឌលផ្ដល់សេវាសាធារណៈ
    • មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
  • ព័ត៌មាន
  • សំណួរចម្លើយ
  • EN
  • ខ្មែរ
ទំព័រដើម / ព័ត៌មាន

[Phnom Penh Post] - ៤ ​ថ្ងៃ មនុស្ស​ ៣០ ​នាក់​ស្លាប់​ ដោយ​គ្រោះថ្នាក់​ចរាចរណ៍ ដែល​តួលេខ​នេះ​នៅតែ​ជា​ក្តីបារម្ភ

2022-04-19 ទៅកាន់ទំព័រចុះផ្សាយក្នុង Phnom Penh Post
ភ្នំពេញៈ មន្ត្រី​អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី​បង្ហាញ​ក្តីបារម្ភ​ចំពោះ​តួលេខ​គ្រោះថ្នាក់​ចរាចរណ៍ ដែល​បាន​កើតឡើង​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​ឆ្នាំនេះ ដែល​អត្រា​ស្លាប់ និង​រងរបួស នៅតែ​មាន​ចំនួន​ច្រើន​នៅឡើយ បើទោះបី​ជា​ចំនួន​នេះ​ទាប​ជាង​ចំនួន​ដែល​បាន​កើតឡើង​ក្នុង​ពិធី​ចូលឆ្នាំ​កាលពី​ឆ្នាំ​ ២០១៩ ​កន្លងមក​ក៏ដោយ​។ របាយការណ៍​របស់​នាយកដ្ឋាន-​នគរបាល​ចរាចរណ៍​ និង​សណ្តាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន-​នគរបាលជាតិ បានឱ្យ​ដឹងថា ក្នុង​រយៈពេល​ ៤ ​ថ្ងៃ ពីថ្ងៃ​ទី​ ១៤-១៧ មេសា មនុស្ស​ចំនួន​ ៣០ ​នាក់​ស្លាប់ និង​ជាង​ ១០០​ នាក់​រងរបួស​ធ្ងន់​-​ស្រាល ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំង​ប្រទេស​កម្ពុជា​។ លោក​ គឹម បញ្ញា នាយក​ប្រតិបត្តិ​នៃ​អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី​ (AIP)​ ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ នា​ថ្ងៃ​ ១៧ មេសា ថា ចំនួន​នេះ​នៅតែ​ជា​ចំនួន​ដែល​គួរឱ្យ​បារម្ភ និង​ទាមទារ​នូវ​ការអនុវត្ត​វិធានការ​បន្ថែម​ទៀត​ទាក់ទង​នឹង​ការ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​។ លោក​ថ្លែងថា​៖ «​ខ្ញុំ​មើលឃើញថា ចំនួន​នេះ​ជា​ចំនួន​មួយ​ច្រើន ដែល​គួរឱ្យ​ព្រួយបារម្ភ​ខ្លាំង​ដែល​ទាមទារ​ឱ្យ​យើង​ចាំបាច់​ត្រូវមាន​វិធានការ​ឱ្យបាន​កាន់តែខ្លាំង​ឡើង​ថែមទៀត ជាពិសេស​ពាក់ព័ន្ធ​ជាមួយនឹង​ការ​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឱ្យបាន​កាន់តែ​ទូលំទូលាយ កាន់តែ​ជាប់លាប់ កាន់តែ​ម៉ឺងម៉ាត់ និង​មាន​តម្លាភាព និង​ស្មើភាព​»​។ អំឡុង​ឆ្នាំ​ ២០២០​ និង​ ២០២១ ប្រទេស​កម្ពុជា​មិនត្រូវ​បានរៀបចំ​ឱ្យ​មានការ​ប្រារព្ធ​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​ឡើយ​ដោយសារ​កម្ពុជា​មមាញឹក​នឹង​ការប្រយុទ្ធ​ប្រឆាំងនឹង​ការរីករាលដាល​នៃ​មេរោគ​កូវីដ​ ១៩​។ លោក​ គឹម បញ្ញា បន្ថែម ថា ទោះជា​យ៉ាងណា ចំនួន​នេះ​បើ​ធ្វើការ​ប្រៀបធៀប​ជាមួយនឹង​ចំនួន​អ្នកស្លាប់​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ខ្មែរ​ក្នុង​ឆ្នាំ​ ២០១៩ គឺ​ចំនួន​គ្រោះថ្នាក់​ក្នុងឆ្នាំនេះ​មាន​ភាពប្រសើរ​ជាង​។ លោក​ថា​៖«​អ៊ីចឹង យើង​ឃើញថា​ចំនួន​នេះ​នៅ​ [​ទាប​]​ ជាង​តួលេខ ក្នុង​ឆ្នាំ​ ២០១៩​ ច្រើន​ដែល​នេះ​វា​ក៏​បង្ហាញ​ពី​សញ្ញា​វិជ្ជមាន​ផងដែរ បើទោះបីជា​ចំនួន​នេះ​នៅមាន​ច្រើន​គួរឱ្យ​បារម្ភ​ក៏ដោយ​»​។ លោក​បញ្ជាក់ថា​៖ «​សញ្ញា​វិជ្ជមាន​នេះ​គឺ​មានន័យថា​ចំនួន​អ្នកស្លាប់​តិចជាង​កាលពី​ឆ្នាំ​ ២០១៩ ខណៈ​ដែល​យានយន្ត​ចុះបញ្ជី​នៅ​កម្ពុជា ចន្លោះ​ពី​ ២០១៩ ​មកដល់​ ២០២២ ​មាន​ជាង​ ១ ​លាន​គ្រឿង ដែល​ចំនួន​មធ្យោបាយ​ធ្វើដំណើរ​មានការ​កើនឡើង​។ ​ប៉ុន្តែ​ដោយសារ​តែ​យើង​មានការ​ខិតខំ​ប្រឹងប្រែង យើង​ឃើញថា​ចំនួន​អ្នកស្លាប់ នេះ​អាច​បន្ទាប​បាន​ក្នុង​ចំនួន​មួយ​គួរឱ្យ​កត់សម្គាល់​ផងដែរ​»​។ ទាក់ទង​នឹង​ចំណុច​វិជ្ជមាន​នេះ​បើតាម​លោក​ គឹម បញ្ញា លោក​មើលឃើញ​ថា ស្ថាប័ន​រាជរដ្ឋាភិបាល វិស័យ​ឯកជន សង្គម​ស៊ីវិល ប្រជាពលរដ្ឋ រួមទាំង​ស្ថាប័ន​-​សារព័ត៌មាន បាន​ខិតខំ​ក្នុង​ការ​-​ជួយ​ផ្សាយ ក្រើនរំឭក​ពី​វិធានការ​ការពារ​ពី​គ្រោះថ្នាក់​ចរាចរណ៍​ដោយមាន​យុទ្ធនាការ​ច្រើន ដោយ​មាន​ទាំង​សេចក្តី​អំពាវនាវ​ជាដើម​។ លោក​ប្រាប់ថា​៖ «​ជារួម ខ្ញុំ​មើលឃើញ​ពី​ការខិតខំ ហើយ​ជា​លទ្ធផល យើង​ឃើញថា បើទោះបី​ជា​មាន​កំណើន​យានយន្ត និង​មាន​លំហូរ​ចរាចរណ៍​ទៅកាន់​បណ្តា​ខេត្ត​នានា​មាន​ការមមាញឹក​ក្តី តែ​វា​អាច​ទប់​សភាពការណ៍​មិនឱ្យ​មានការ​កើនឡើង​ខ្ពស់​ខ្លាំង​ដូច​កាលពី​ឆ្នាំ​ ២០១៩ ​ដែល​ក្នុង​រយៈពេល​ ៥​ ថ្ងៃ​មាន​អ្នកស្លាប់​រហូតដល់​ប្រមាណ​ជា ​៦០ ​នាក់ និង​អ្នករបួស​ជាង​ ២០០ ​នាក់​»​។ ទោះជា​យ៉ាងណា បើតាម​នាយក​ប្រតិបត្តិ​អង្គការ​នេះ​លោក​ក៏​កត់សម្គាល់​ឃើញ​ផងដែរ​ទាក់ទង​នឹង​ចំណុច​អវិជ្ជមាន​មួយចំនួន ដែល​នៅតែ​កើតមានឡើង ខណៈ​ការចូលរួម​គោរព​ច្បាប់​ចរាចរណ៍​របស់​ប្រជាពលរដ្ឋ​ភាគច្រើន​បាន​ត្រឹមត្រូវ គឺ​នៅមាន​ប្រជាពលរដ្ឋ​មួយចំនួន​នៅមាន​ឥរិយាបថ​ធ្វេសប្រហែស​។ ឥរិយាបថ​នេះ​ហើយ​ដែល​ធ្វើឱ្យ​ពួកគាត់​ងាយ​ប្រឈម​នឹង​គ្រោះថ្នាក់​ចរាចរណ៍ ដូចជា​ការបើកបរ​មិន​ពាក់មួក​សុវត្ថិភាព បើកបរ​ក្នុង​ល្បឿន​លឿន ការមិន​គោរព​ភ្លើង​សញ្ញា​ជាដើម​។ លោក​ គឹម បញ្ញា ថ្លែងថា​៖ «​ចំណុច​ទាំងអស់​នេះហើយ​ដែល​ទាមទារ​ចាំបាច់​ជាថ្មី​ម្តងទៀត គឺ​ការពង្រឹង ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឱ្យបាន​ម៉ឺងម៉ាត់ ទូលំទូលាយ​ និង​ជាប់លាប់ ដោយ​ធ្វើ​ទាំងថ្ងៃ​ទាំងយប់ ហើយ​មាន​តម្លាភាព​ និង​ស្មើភាព​»​។ លោក​ធ្លាប់បាន​ស្នើឱ្យ​ខាង​រាជរដ្ឋាភិបាល ជាពិសេស​ស្ថាប័ន​ដែល​ទទួល​ការអនុវត្ត​ច្បាប់​ត្រូវដាក់​ការអនុវត្ត​ច្បាប់​ឱ្យបាន​ខ្លាំង​ផងដែរ អំឡុងពេល​នៃ​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ ក៏ដូចជា​ពិធីបុណ្យ​ផ្សេងៗ ដើម្បី​មាន​វិធានការ​បង្ការ​ទុកជាមុន ចៀសវាង​កុំឱ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតមាន​ឡើង ដែល​ការធ្វើ​នេះ គឺ​ដើម្បី​ការពារ​អាយុជីវិត​របស់​ពួកគាត់​។ លោកស្រី​ មឹន មាណវី រដ្ឋលេខាធិការ​ក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន និង​ជា​អគ្គលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន​គណៈកម្មាធិការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ (​គសចគ​) ​ធ្លាប់បាន​លើកឡើងថា​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក គឺជា​ឃាតករ​លាក់​មុខ​នៅលើ​ដងផ្លូវ ហើយក៏​ជា​បញ្ហា ប្រឈម​ដ៏ធំ ដែល​ប្រទេស​កម្ពុជា​កំពុង​ជួបប្រទះ​នាពេល​បច្ចុប្បន្ន​។ លោកស្រី​បញ្ជាក់ថា​៖ «​មូលហេតុ​ចម្បង​ធំៗ ដែល​បង្ក​ឱ្យមាន​គ្រោះថ្នាក់​ចរាចរណ៍​នាពេល​កន្លងមក រួមមាន ការបើកបរ​លើស​ល្បឿន​កំណត់​ដោយ​ច្បាប់ ការមិន​គោរព​សិទ្ធិ​អាទិភាព ការបត់​មិន​ប្រុងប្រយ័ត្ន និង​ការមិន​ប្រកាន់​ស្តាំ​ជាដើម​»៕
វិស័យដឹកជញ្ជូនផ្លូវគោក ពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ គ្រោះថ្នាក់ចរាចរណ៍

ព័ត៌មានសំខាន់ៗ

[Fresh News] - ក្រសួងសាធារណការ​ បើកកិច្ចប្រជុំពិនិត្យពិភាក្សាពាក់ព័ន្ធនឹងរបាយការណ៍ធាតុចូលសម្រាប់ការរៀបចំ យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ឆ្នាំ២០២៣-២០២៨
កិច្ចប្រជុំបើកវគ្គសវនកម្មដោយអាជ្ញាធរសវនកម្មជាតិ ស្តីពីការចុះប្រមូលព័ត៌មាន ដើម្បីរៀបចំផែនការសវនកម្ម និងធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ និងធ្វើសវនកម្មលើកិច្ចប្រតិបត្តិការក្រោមប្រធានបទ “ការគ្រប់គ្រង ការតាមដាន និងត្រួតពិនិត្យការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់" សម្រាប់ការិយបរិច្ឆេទ ២០២២
កិច្ចប្រជុំពិនិត្យពិភាក្សាពាក់ព័ន្ធនឹងរបាយការណ៍ធាតុចូលសម្រាប់ការរៀបចំ “យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ឆ្នាំ២០២៣-២០២៨”
កិច្ចប្រជុំពិភាក្សាលើស្ថានភាពបច្ចុប្បន្ន និងដំណើរការរបស់ការិយាល័យលូទឹក និងស្ថានីយចម្រោះទឹកកខ្វក់ ខេត្តសៀមរាប ក្នុងគម្រោងលើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ក្រោមហិរញ្ញប្បទាន ឥណទានរបស់ធនាគារពិភពលោក (World Bank)
[Fresh News] - មន្ត្រីជាន់ខ្ពស់ ណែនាំមន្ទីរសាធារណការ ខេត្តសៀមរាប ពង្រឹងធនធានមនុស្សលើវិស័យគ្រប់គ្រងប្រព័ន្ធលូ សំណល់ភក់ ស្ថានីយចម្រោះទឹកកខ្វក់
[TVK] - សាលារាជធានីភ្នំពេញ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ គម្រោងការដ្ឋានចាក់លូប្រអប់ធំៗមានសារៈសំខាន់ ៣ខ្សែ ដាក់នូវនឹងកន្លែង ប្រវែង ១១០០ម៉ែត កំណាត់ផ្លូវថ្មី សង្កាត់ស្វាយប៉ាក ខណ្ឌប្ញស្សីកែវ សម្រេចបាន ៧៥% របស់រដ្ឋបាលរាជធានីភ្នំពេញ ។
កិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារប្រចាំខែមករា ឆ្នាំ២០២៣ របស់គណៈកម្មការអន្តរក្រសួងគ្រប់គ្រងការលក់លេខចុះបញ្ជីរថយន្ត
[Rasmei Kampuchea Daily News] - ក្រសួងសាធារណការពិភាក្សាលើចំណាយ និងចំណូលរបស់អង្គភាពលូទឹកនៅខេត្តសៀមរាប

ចុះបញ្ជីយានជំនិះ

ត្រួតពិនិត្យបច្ចេកទេស

ផ្តល់បណ្ណបើកបរ

សេវាដឹកជញ្ជូនផ្លូវដែក

សេវាដឹកជញ្ជូនផ្លូវទឹក

អាជ្ញាបណ្ណដឹកជញ្ជូន

អំពីក្រសួង

  • បេសកកម្ម និងចក្ខុវិស័យ
  • អំពីឯកឧត្តមទេសរដ្ឋមន្ត្រី
  • សារទេសរដ្ឋមន្ត្រី
  • រចនាសម្ព័ន្ធ

សេវាសាធារណៈ

  • ចុះបញ្ជីយានជំនិះ
  • ត្រួតពិនិត្យបច្ចេកទេស
  • ផ្តល់បណ្ណបើកបរ
  • សេវាដឹកជញ្ជូនផ្លូវដែក
  • សេវាដឹកជញ្ជូនផ្លូវទឹក
  • អាជ្ញាបណ្ណដឹកជញ្ជូន

ហេដ្ឋារចនាសម្ព័ន្ធ

  • ផ្លូវល្បឿនលឿន
  • ប្រព័ន្ធចម្រោះទឹកកខ្វក់
  • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់

ទំនាក់ទំនង

  • ផ្លូវលេខ ៥៩៨ (ផ្លូវ ឯកឧត្ដម ជា សុផារ៉ា) សង្កាត់ច្រាំងចំរេះ២ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ
  • ទូរស័ព្ទ: ១២៧៥ (ឥតគិតថ្លៃ)
  • info@mpwt.gov.kh
  • www.mpwt.gov.kh
© 2023 រក្សាសិទ្ធគ្រប់យ៉ាងដោយក្រសួងសាធារណការ និង ដឹកជញ្ជូន
Pls Select Number to Call
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90