• ទំព័រដើម
  • អំពីក្រសួង
    • បេសកកម្ម និងចក្ខុវិស័យ
    • អំពីឯកឧត្តមទេសរដ្ឋមន្ត្រី
    • សារទេសរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធ
  • សេវាសាធារណៈ
    • ចុះបញ្ជីយានជំនិះ
    • ត្រួតពិនិត្យបច្ចេកទេស
    • ផ្តល់បណ្ណបើកបរ
    • សេវាដឹកជញ្ជូនផ្លូវដែក
    • សេវាដឹកជញ្ជូនផ្លូវទឹក
    • អាជ្ញាបណ្ណដឹកជញ្ជូន
  • ហេដ្ឋារចនាសម្ព័ន្ធ
    • ផ្លូវល្បឿនលឿន
      • ផ្លូវល្បឿនលឿន
      • WASSIP
    • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • WASSIP
    • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • WASSIP
  • ឯកសារផ្លូវការ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីណែនាំ
    • សេចក្តីជូនដំណឹង
    • ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
    • លិខិតបង្គាប់ការ
    • គោលនយោបាយ
    • កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
    • ឯកសារផ្សេងៗ
  • ទំនាក់ទំនង
    • ខុទ្ទកាល័យរដ្ឋមន្ដ្រី
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
    • អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
    • អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
    • អគ្គនាយកដ្ឋានបច្ចេកទេស
    • វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
    • អគ្គនាយកដ្ឋានសាធារណការ
    • អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និង​កំពង់ផែ
    • អគ្គនាយកដ្ឋានភស្តុភារកម្ម
    • អគ្គាអធិការដ្ឋាន
    • នាយកដ្ឋានសវនកម្មផ្ទៃក្នុង
    • នាយកដ្ឋានផ្លូវដែក
    • នាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ
    • អង្គភាពលទ្ធកម្ម
    • មណ្ឌលផ្ដល់សេវាសាធារណៈ
    • មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
  • ព័ត៌មាន
  • សំណួរចម្លើយ
  • EN
  • ខ្មែរ
  • ទំព័រដើម
  • អំពីក្រសួង
    • បេសកកម្ម និងចក្ខុវិស័យ
    • អំពីឯកឧត្តមទេសរដ្ឋមន្ត្រី
    • សារទេសរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធ
  • សេវាសាធារណៈ
    • ចុះបញ្ជីយានជំនិះ
    • ត្រួតពិនិត្យបច្ចេកទេស
    • ផ្តល់បណ្ណបើកបរ
    • សេវាដឹកជញ្ជូនផ្លូវដែក
    • សេវាដឹកជញ្ជូនផ្លូវទឹក
    • អាជ្ញាបណ្ណដឹកជញ្ជូន
  • ហេដ្ឋារចនាសម្ព័ន្ធ
    • ផ្លូវល្បឿនលឿន
      • ផ្លូវល្បឿនលឿន
      • WASSIP
    • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • WASSIP
    • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • WASSIP
  • ឯកសារផ្លូវការ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីណែនាំ
    • សេចក្តីជូនដំណឹង
    • ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
    • លិខិតបង្គាប់ការ
    • គោលនយោបាយ
    • កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
    • ឯកសារផ្សេងៗ
  • ទំនាក់ទំនង
    • ខុទ្ទកាល័យរដ្ឋមន្ដ្រី
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
    • អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
    • អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
    • អគ្គនាយកដ្ឋានបច្ចេកទេស
    • វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
    • អគ្គនាយកដ្ឋានសាធារណការ
    • អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និង​កំពង់ផែ
    • អគ្គនាយកដ្ឋានភស្តុភារកម្ម
    • អគ្គាអធិការដ្ឋាន
    • នាយកដ្ឋានសវនកម្មផ្ទៃក្នុង
    • នាយកដ្ឋានផ្លូវដែក
    • នាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ
    • អង្គភាពលទ្ធកម្ម
    • មណ្ឌលផ្ដល់សេវាសាធារណៈ
    • មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
  • ព័ត៌មាន
  • សំណួរចម្លើយ
  • EN
  • ខ្មែរ
  • ទំព័រដើម
  • អំពីក្រសួង
    • បេសកកម្ម និងចក្ខុវិស័យ
    • អំពីឯកឧត្តមទេសរដ្ឋមន្ត្រី
    • សារទេសរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធ
  • សេវាសាធារណៈ
    • ចុះបញ្ជីយានជំនិះ
    • ត្រួតពិនិត្យបច្ចេកទេស
    • ផ្តល់បណ្ណបើកបរ
    • សេវាដឹកជញ្ជូនផ្លូវដែក
    • សេវាដឹកជញ្ជូនផ្លូវទឹក
    • អាជ្ញាបណ្ណដឹកជញ្ជូន
  • ហេដ្ឋារចនាសម្ព័ន្ធ
    • ផ្លូវល្បឿនលឿន
      • ផ្លូវល្បឿនលឿន
      • WASSIP
    • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • WASSIP
    • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • WASSIP
  • ឯកសារផ្លូវការ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីណែនាំ
    • សេចក្តីជូនដំណឹង
    • ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
    • លិខិតបង្គាប់ការ
    • គោលនយោបាយ
    • កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
    • ឯកសារផ្សេងៗ
  • ទំនាក់ទំនង
    • ខុទ្ទកាល័យរដ្ឋមន្ដ្រី
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
    • អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
    • អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
    • អគ្គនាយកដ្ឋានបច្ចេកទេស
    • វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
    • អគ្គនាយកដ្ឋានសាធារណការ
    • អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និង​កំពង់ផែ
    • អគ្គនាយកដ្ឋានភស្តុភារកម្ម
    • អគ្គាអធិការដ្ឋាន
    • នាយកដ្ឋានសវនកម្មផ្ទៃក្នុង
    • នាយកដ្ឋានផ្លូវដែក
    • នាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ
    • អង្គភាពលទ្ធកម្ម
    • មណ្ឌលផ្ដល់សេវាសាធារណៈ
    • មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
  • ព័ត៌មាន
  • សំណួរចម្លើយ
  • EN
  • ខ្មែរ
ទំព័រដើម / ព័ត៌មាន

[Rasmei Kampuchea Daily News] - គម្រោង​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ចំនួន​៣៨​ខ្សែ​នៅ​សៀមរាប​បានបញ្ចប់​នៅសល់តែ​ការងារ​សម្អាត និង​រៀបចំ​សោភ័ណភាព​

2022-01-10 ទៅកាន់ទំព័រចុះផ្សាយក្នុង Rasmei Kampuchea Daily News
ដោយ​:​សុផល​/​សៀមរាបៈ ​យោងតាម​របាយការណ៍រ​បស់​អគ្គនាយកដ្ឋាន​ប​ច្ចេកទេស នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានឱ្យដឹងថា គម្រោង​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ចំនួន​៣៨​ខ្សែ​នៅ​ក្រុង​សៀមរាប​ខេត្តសៀមរាប​រួមមាន​ការងារ​ស្ថាបនា​កម្រាល​ផ្លូវ​ដោយ​បេតុង​សរសៃដែក ការងារ​កម្រាល​ផ្លូវ​ដោយ​អ៊ុត​បេតុង​កៅស៊ូ​(AC) ការងារ​ប្រព័ន្ធ​បណ្ដាញ​លូ​មេទឹក​ភ្លៀង​-​ទឹក​កខ្វក់ ការងារ​រៀប​ខឿន​ចិញ្ចើមផ្លូវ និង​ការងារ​កម្រាល​ក្រា​នី​ត បានបញ្ចប់​ការសាងសង់​១០០​ភាគរយ​តាម​ផែនការ​ដែល​បាន​គ្រោងទុក តាំងពី​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០២១ ។​ពេ​លេះ​នៅសល់តែ​ការងារ​សម្អាត និង​រៀបចំ​សោភ័ណភាព​តែប៉ុណ្ណោះ​។​ ​ដោយឡែក​ការងារ​បំពាក់​កាមេរ៉ា​សុវត្ថិភាព​ចំនួន​២០០​ទីតាំង ការងារ​ដំឡើង​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​ចំនួន ៥០០៣​ដើម ការងារ​ដំឡើង​ភ្លើង​សញ្ញា​ចរាចរណ៍​ចំនួន​២០​ទីតាំង ការងារ​ដាំ​ដើមឈើ​ចំនួន​៣១២៥ ដើម និង​ការងារ​បំពាក់​បរិក្ខារ​ចរាចរណ៍ លើ​ខ្សែ​ផ្លូវ​ដែល​ស្ថិតក្នុង​គម្រោង​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ទាំង​៣៨ ជា​លទ្ធផល​សម្រេចបាន ៧២,៧៤​ភាគរយ​។​ ​គួររម្លឹកថា គម្រោង​កែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ក្នុង​ក្រុង​សៀមរាប ខេត្តសៀមរាប​ចំនួន​៣៨​ខ្សែ នេះ មាន​ប្រវែង​សរុប ១០៦,៤២ គីឡូម៉ែត្រ ប្រើប្រាស់​ថវិកាជាតិ​សរុប​ប្រមាណ​ជាង ១៤៩ ២១៦ ៥៩៥ ដុល្លារ​អាម៉េរិក ។​ក្នុងនោះ​ចំនួន​ប្រាំបួន​លាន​ដុល្លារ​ចំណាយ​លើ​ការងារ​ចាំបាច់​ក្នុងការ​រៀបចំ​ស្ថាបនា​ប្រព័ន្ធ​បង្ហូរ​ទឹកភ្លៀង និង​ទឹក​កខ្វក់ ឋិត​ក្រៅ​គម្រោង​។​ការដ្ឋាន​សាងសង់​ខ្សែ​ផ្លូវ​ទាំង​៣៨​នេះ ចំណាយពេល​សាងសង់​ចំនួន​១៣​ខែ ត្រូវបាន​សម្ពោធ​បើក​ការដ្ឋាន​សាងសង់​កាលពី​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២០ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ​ទាក់ទង​នឹង​គម្រោង​ផ្លូវ​៣៨​ខ្សែ​នៅ​សៀមរាប​នេះ​កាលពី​ថ្ងៃទី​៩ ខែមករា​កន្លងទៅ​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ជា​អនុប្រធាន​ប្រចាំការ​នៃ​គម្រោង​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​៣៨​ខ្សែ​នៅក្នុង​ក្រុង​សៀមរាប ខេត្តសៀមរាប​បាន​អញ្ជើញ​ដឹកនាំ​ក្រុមការងារ​បច្ចេកទេស​ចុះ​ពិនិត្យ​វឌ្ឍនភាព​គម្រោង​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ទាំងនេះ​នៅ​ក្រុង​សៀមរាប ខេត្តសៀមរាប នេ​ដោយមាន​ការចូលរួម​ពី​សំណាក់​ថ្នាក់ដឹកនាំ​ក្រសួង ថ្នាក់ដឹកនាំ​ខេត្ត តំណាង​អង្គភាព​សាងសង់ មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន មន្ត្រី​ជំនាញ​បច្ចេកទេស​ក្រោម​ឱវាទ​ក្រសួង និង​ភាគី​ពាក់ព័ន្ធ​ផងដែរ​។​ ​ក្នុង​ដំណើរ​ចុះ​ពិនិត្យ​នេះ ទេសរដ្ឋមន្ត្រី បាន​អញ្ជើញ​ធ្វើដំណើរ​ដោយ​ថ្មើរជើង​ដើម្បី​ពិនិត្យមើល​ការកែលម្អ​រង្វង់​មូល​ស្វាយ​ធំ លើ​កំណាត់​ផ្លូវជាតិ​លេខ​៦ ស្ថិតក្នុង​ឃុំ​ក​ណ្ដែ​ក ស្រុក​បាគង ខេត្តសៀមរាប ផ្លូវ​សម្រាប់​អ្នកធ្វើដំណើរ​ដោយ​ទោចក្រយាន​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៦​ក្នុង​ក្រុង​សៀមរាប ខឿន​ចិញ្ចើមផ្លូវ​ដែល​បាន​រៀប​រួច គម្រប​លូ​នៅ​សងខាង​ផ្លូវ ការដាំ​ដើមឈើ​នៅក្នុង​សួន​ពុះ​ទ្រូង​ចែកផ្លូវ និង​ផ្លូវ​ឆ្ពោះទៅកាន់​ប្រាសាទអង្គរវត្ត​ផងដែរ​។​ ​ថ្លែង​ទៅកាន់​ក្រុម​អ្នកសារព័ត៌មាន​នាឱកាស​នោះ​លោក​ទេសរដ្ឋមន្ត្រី បាន​លើក ឡើង​អំពី​ទឹកចិត្ត​ប្រកបដោយ​សប្បុរស​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក្នុង​ការតភ្ជាប់​ប្រព័ន្ធ​លូទឹក​ភ្លៀង និង​ទឹក​កខ្វក់​ពី​ខ្នង​ផ្ទះ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ចំនួន ១២ ២៩៩ តំណ​ជាមួយនឹង​ប្រព័ន្ធ​លូ​មេ​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដោយ​ឥតគិតថ្លៃ ដើម្បី​ជា​ចំណងដៃ​ដ៏​ថ្លៃថ្លា​ជូន​ដល់​ប្រជាពលរដ្ឋ​នៅ​ក្រុង​សៀមរាប ដែល​គិត​រហូត​មកទល់ពេលនេះ​ការតភ្ជាប់​នេះ​សម្រេចបាន​ប្រមាណ​៥០​ភាគរយ​ហើយ​។​ ​បន្ថែម​ពីលើ​នេះ លោក​ទេសរដ្ឋមន្ត្រី បាន​ជម្រាបជូន​ផងដែរ​អំពី​ការតភ្ជាប់​ប្រព័ន្ធ​លូទឹកកខ្វក់​ពី​ខ្នង​ផ្ទះ​ប្រជាពលរដ្ឋ​មកកាន់​ប្រព័ន្ធ​លូ​មេ ហើយ​បង្ហូរ​ចូលទៅ​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់​សាងសង់​ដោយ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ក្រោម​ប្រាក់កម្ចី​ពី​សាធារណរដ្ឋ​កូរ៉េ ដែល​បាន​សាងសង់​រួច​ក្នុង​ជំហាន​ទី​១ និង​បច្ចុប្បន្ន​ក្រសួង​កំពុង​សិក្សា​ជាមួយ​ភាគី​កូរ៉េ​បន្ថែមទៀត​នៅក្នុង​ជំហាន​ទី​២ ដើម្បី​ពង្រីក​សមត្ថភាព​នៃ​ការ​ចម្រោះ​ទឹក​កខ្វក់​នៅក្នុង​ក្រុង​សៀមរាប និង​លើកកម្ពស់​សុខុមាលភាព​សាធារណៈ​ឱ្យ​កាន់តែ​ប្រសើរឡើង​។​ ​ឆ្លៀត​ក្នុងឱកាស​នោះដែរ លោក​ទេសរដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​អំពី​ការរីកចម្រើន​លើ​វិស័យ​សាធារណការ និង​ដឹកជញ្ជូន នៅក្នុង​សម័យ​តេ​ជោ ដែល​ក្នុងនោះ​រួមមាន​៖ ការសាងសង់​ផ្លូវ​ត​ភ្ជាប់​ពី​រាជធានី​ភ្នំពេញ​ទៅកាន់​ខេត្ត​នានា ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ​ដោយ​ផ្លូវ​កៅស៊ូ និង​ការឈាន​ចូលដល់​ដំណាក់​កា ពង្រឹង​គុណ ភាព​ផ្លូវ​ពី​ផ្លូវ​កៅស៊ូ​ពីរ​ស្រទាប់​ស្ដើង​ទៅ​ផ្លូវ​បេតុង​កៅស៊ូ​(AC) ការពង្រីក​ផ្លូវ​ពី​ពីរ​គន្លង​ទៅ​បួន​គន្លង​ឱ្យ​សមស្រប​ទៅនឹង​កំណើន​យានយន្ត​ធ្វើ​ចរាចរណ៍​លើ​ដងផ្លូវ ការកសាង​ផ្លូវ​ក្រវាត់ក្រុង​ទី​ពីរ និង​ទី​បី ការកសាង​ផ្លូវ​ល្បឿន​លឿន​រាជធានី​ភ្នំពេញ​-​ក្រុងព្រះសីហនុ ការកសាង​ផ្លូវ​៣៨​ខ្សែ​នៅ​ក្រុង​សៀមរាប ខេត្តសៀមរាប ការកសាង​ផ្លូវ​៣៧​ខ្សែ​នៅ​ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ និង​សមិទ្ធផល​ជាច្រើន​ផ្សេងទៀត ក្រោម​ដំបូល​សុខសន្តិភាព និង​ភាព​ដឹកនាំ​ដ៏​ប៉ិនប្រសប់​របស់​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​។​ ​គម្រោង​ផ្លូវ​៣៨​ខ្សែ​នេះ​អនុវត្ត​ដោយ​អង្គភាព​សាងសង់​ចំនួន​ប្រាំបី រួមមាន​៖ មួយ​. កងវិស្វកម្ម​លេខ​១៧៨​ស្ពាន​-​ថ្នល់ នៃ​នាយកដ្ឋាន​វិស្វកម្ម ពីរ​. កងវិស្វកម្ម​សម្តេច​តេ​ជោ ខេត្តសៀមរាប បី​. កងវិស្វកម្ម​តេ​ជោ ហ៊ុន សែន សៀមរាប បួន​.​អគ្គនាយកដ្ឋាន​សាធារណការ ប្រាំ​. អគ្គនាយកដ្ឋាន​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់ ប្រាំមួយ​.​នាយកដ្ឋាន​គ្រឿងចក្រ និង​ស្ថាបនា​ផ្លូវ ប្រាំពីរ​. នាយកដ្ឋាន ជួសជុល និង​ថែទាំ​ផ្លូវថ្នល់ និង ប្រាំបី​. មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តសៀមរាប និង​ត្រួតពិនិត្យ​បច្ចេកទេស​ដោយ​ក្រុមការងារ​អន្តរក្រសួង​ចំនួន​ប្រាំបួន​ក្រុម ដើម្បី​ធានាបាន​នូវ​គុណភាព​ជាប់​រឹងមាំ ប្រើប្រាស់​បានយូរ​អង្វែង​តាម​អាយុកាល និង​សម្រេច​ការងារ​ឱ្យបាន​ទាន់ពេលវេលា​។​ ​ការសាងសង់​ត្រូវបាន​បែង​ចែកជា​បួន​ប្រភេទ​រួមមាន​៖ មួយ​.​ផ្លូវ​ជួសជុល​ដោយ​អ៊ុត​បេតុង​កៅស៊ូ (AC) បន្ថែម​ពីលើ​កម្រាស់​៥​សង់ទីម៉ែត្រ ប្រវែង​សរុប ៣១,៧៧​គីឡូ ម៉ែត្រ ពីរ​. ផ្លូវ​ស្ថាបនា​ដោយ​ក្រាល​បេតុង សរសៃដែក កម្រាស់​២០​សង់ទីម៉ែត្រ រួច​អ៊ុត​ក្រាល​បេតុង​កៅស៊ូ​(AC)​ពីលើ កម្រាស់ ៥ ទៅ ៧ សង់ទីម៉ែត្រ ប្រវែង​សរុប ៧,៨៦ គីឡូម៉ែត្រ បី​. ផ្លូវ​ជួសជុល​ដោយ​ក្រាល​ថ្ម​ម៉ិច រួច​អ៊ុត​បេតុង​កៅស៊ូ​(AC) ពីលើ កម្រាស់​៥ ទៅ ៧ សង់ទីម៉ែត្រ ប្រវែង​សរុប​១៣,៧៣ គីឡូម៉ែត្រ បួន​.​ផ្លូវ​ស្ថាបនា​ដោយ​ក្រាល​បេតុង សរសៃដែក កម្រាស់ ២០ ទៅ ២៥ សង់ទីម៉ែត្រ ប្រវែង​សរុប​៥០,៨៦ គីឡូម៉ែត្រ និង​ការរៀបចំ​ចិញ្ចើមផ្លូវ EN-០៣ ប្រវែង​២,១៩​គីឡូម៉ែត្រ​ផងដែរ​។​ ​ដោយឡែក ការងារ​សាងសង់​ប្រព័ន្ធ​បណ្ដាញ​បង្ហូរទឹក​មាន​ប្រវែង​សរុប​២៤៨,៧២ គីឡូម៉ែត្រ ការងារ​សាងសង់​ប្រព័ន្ធ​បណ្ដាញ​លូទឹក​ភ្លៀង​ប្រវែង​សរុប​១៤៧,០០ គីឡូម៉ែត្រ និង​ការងារ​សាងសង់​ប្រព័ន្ធ​បណ្ដាញ​លូទឹកកខ្វក់​មាន​ប្រវែង​១០១,៧១​គីឡូម៉ែត្រ និង​ការងារ​ដំឡើង​បរិក្ខារ​ផ្លូវថ្នល់​រួមមាន​៖ ការងារ​បំពាក់​កាមេរ៉ា​សុវត្ថិភាព ដំឡើង​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ ការងារ​បំពាក់​បរិក្ខារ​ចរាចរណ៍ ការងារ​ដំឡើង​ភ្លើង​សញ្ញា​ចរាចរណ៍ ការងារ​ដាំ​ដើមឈើ​លើ​ខ្សែ​ផ្លូវ​ដែល​ស្ថិតក្នុង​គម្រោង​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ទាំង​៣៨ ខ្សែ​។ ​គម្រោង​សាងសង់​ផ្លូវ​ចំនួន​៣៨​ខ្សែ​ក្នុង​ទី​រួម​ខេត្តសៀមរាប ខេត្តសៀមរាប​នេះ មាន​គោលដៅ​ប្រែក្លាយ​ក្រុង​សៀមរាប ខេត្តសៀមរាប​ឱ្យក្លាយ​ជាទី​ក្រុង​ដ៏​ទំនើប​ពោរពេញ​ដោយ​សោភ័ណភាព បរិស្ថាន​ល្អ​សម្រាប់​ការរស់នៅ ឱ្យ​សក្តិ​សមជា​ទីក្រុង​ទេសចរណ៍ វប្បធម៌ និង​ប្រវត្តិសាស្ត្រ អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​បាន​កាន់តែច្រើន​សំដៅ​លើកស្ទួយ​សេដ្ឋកិច្ចជាតិ​ឱ្យ​កាន់តែ​មានការ​រីកចម្រើន ព្រមទាំង​ធ្វើឱ្យ​ប្រសើរ​ឡើងដល់​ការតភ្ជាប់​ពី​ទីប្រជុំជន​ក្រុង​សៀមរាប​ទៅកាន់​តំបន់​ដាច់ស្រយាល​ផងដែរ​៕​/PC
ផ្លូវ៣៨ខ្សែ ​ក្នុងក្រុងសៀមរាប ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល វិស័យសាធារណការ

ព័ត៌មានសំខាន់ៗ

ឯកឧត្តមអគ្គនាយក សួន ភារិទ្ធ ជួបពិភាក្សាការងារជាមួយតំណាងធនាគារអភិវឌ្ឍន៍អាស៊ីតាមប្រព័ន្ធវីដេអូពីចម្ងាយ ដើម្បីពិភាក្សាអំពីសំណើគម្រោងជំនួយបច្ចេកទេសក្នុងការរៀបចំគោលការណ៍ណែនាំបទដ្ឋានបច្ចេកទេស
[PNN] - ក្រសួងសាធារណការ៖ តើផ្លាកលេខទម្រង់ខ្លី អាចស្នើប្តូរយកផ្លាកលេខទម្រង់វែងបានដែរឬទេ?
[ក្រសួងព័ត៌មាន] - ឯកឧត្តមរដ្ឋលេខាធិការ ស៊ុយ សាន តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដឹកនាំគណៈប្រតិភូក្រសួងចូលរួមគោរពវិញ្ញាណក្ខន្ធសពឯកឧត្ដម សន្តិបណ្ឌិត ឌុល គឿន អ្នកតំណាងរាស្ត្រ មណ្ឌលខេត្តកណ្ដាល នីតិកាលទី៦ នៃរដ្ឋសភា
[Rasmei Kampuchea Daily News] - ​ទីប្រឹក្សា​សម្ដេច​តេ​ជោ​ហ៊ុន សែន ចុះ​ពិនិត្យ​ការកែលម្អ​ផ្លូវ ១​ខ្សែ ប្រវែង ២.៥០០ ម៉ែត្រ នៅ​សង្កាត់​ច្រកម្ទេស ក្រុង​បាវិត​
ឯកឧត្តមរដ្ឋលេខាធិការ ស៊ុយ សាន តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដឹកនាំគណៈប្រតិភូក្រសួងចូលរួមគោរពវិញ្ញាណក្ខន្ធសពឯកឧត្ដម សន្តិបណ្ឌិត ឌុល គឿន អ្នកតំណាងរាស្ត្រ មណ្ឌលខេត្តកណ្ដាល នីតិកាលទី៦ នៃរដ្ឋសភា
[ក្រសួងព័ត៌មាន] - ឯកឧត្តម ហ៊ុន ម៉ានិត អញ្ជើញម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ផ្លូវក្រាលកៅស៊ូ DBST ចំនួន ១៦.៨ គីឡូម៉ែត ដែលតភ្ជាប់ពីឃុំតាអុង ទៅឃុំជយោ ស្រុកចំការលើ
::: តើផ្លាកលេខទម្រង់ខ្លី អាចស្នើប្តូរយកផ្លាកលេខទម្រង់វែងបានដែរឬទេ?
[គណបក្សប្រជាជនកម្ពុជា] - សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវ ១០គីឡូម៉ែត្រ ក្នុងស្រុកសំបូរ, អភិបាលខេត្តក្រចេះ៖ សមិទ្ធផលនានា កើតចេញពីកត្តាសន្តិភាព

ចុះបញ្ជីយានជំនិះ

ត្រួតពិនិត្យបច្ចេកទេស

ផ្តល់បណ្ណបើកបរ

សេវាដឹកជញ្ជូនផ្លូវដែក

សេវាដឹកជញ្ជូនផ្លូវទឹក

អាជ្ញាបណ្ណដឹកជញ្ជូន

អំពីក្រសួង

  • បេសកកម្ម និងចក្ខុវិស័យ
  • អំពីឯកឧត្តមទេសរដ្ឋមន្ត្រី
  • សារទេសរដ្ឋមន្ត្រី
  • រចនាសម្ព័ន្ធ

សេវាសាធារណៈ

  • ចុះបញ្ជីយានជំនិះ
  • ត្រួតពិនិត្យបច្ចេកទេស
  • ផ្តល់បណ្ណបើកបរ
  • សេវាដឹកជញ្ជូនផ្លូវដែក
  • សេវាដឹកជញ្ជូនផ្លូវទឹក
  • អាជ្ញាបណ្ណដឹកជញ្ជូន

ហេដ្ឋារចនាសម្ព័ន្ធ

  • ផ្លូវល្បឿនលឿន
  • ប្រព័ន្ធចម្រោះទឹកកខ្វក់
  • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់

ទំនាក់ទំនង

  • ផ្លូវលេខ ៥៩៨ (ផ្លូវ ឯកឧត្ដម ជា សុផារ៉ា) សង្កាត់ច្រាំងចំរេះ២ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ
  • ទូរស័ព្ទ: ១២៧៥ (ឥតគិតថ្លៃ)
  • info@mpwt.gov.kh
  • www.mpwt.gov.kh
© 2022 រក្សាសិទ្ធគ្រប់យ៉ាងដោយក្រសួងសាធារណការ និង ដឹកជញ្ជូន
Pls Select Number to Call
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90