ទំព័រដើម
អំពីក្រសួង
បេសកកម្ម និងចក្ខុវិស័យ
អំពីឯកឧត្តមរដ្ឋមន្ត្រី
សាររដ្ឋមន្ត្រី
រចនាសម្ព័ន្ធ
សេវាសាធារណៈ
ចុះបញ្ជីយានជំនិះ
ត្រួតពិនិត្យបច្ចេកទេស
ផ្តល់បណ្ណបើកបរ
សេវាដឹកជញ្ជូនផ្លូវដែក
សេវាដឹកជញ្ជូនផ្លូវទឹក
អាជ្ញាបណ្ណដឹកជញ្ជូន
ហេដ្ឋារចនាសម្ព័ន្ធ
ផ្លូវល្បឿនលឿន
ផ្លូវល្បឿនលឿន
WASSIP
ប្រព័ន្ធចម្រោះទឹកកខ្វក់
ប្រព័ន្ធចម្រោះទឹកកខ្វក់
WASSIP
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
WASSIP
ឯកសារផ្លូវការ
ច្បាប់
ព្រះរាជក្រឹត្យ
អនុក្រឹត្យ
ប្រកាស
សេចក្តីសម្រេច
សេចក្តីណែនាំ
សេចក្តីជូនដំណឹង
ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
លិខិតបង្គាប់ការ
គោលនយោបាយ
កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
ឯកសារផ្សេងៗ
ទំនាក់ទំនង
ខុទ្ទកាល័យរដ្ឋមន្ដ្រី
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
អគ្គនាយកដ្ឋានបច្ចេកទេស
វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
អគ្គនាយកដ្ឋានសាធារណការ
អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ
អគ្គនាយកដ្ឋានភស្តុភារកម្ម
អគ្គាអធិការដ្ឋាន
នាយកដ្ឋានសវនកម្មផ្ទៃក្នុង
នាយកដ្ឋានផ្លូវដែក
អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
អង្គភាពលទ្ធកម្ម
មណ្ឌលផ្ដល់សេវាសាធារណៈ
មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
ព័ត៌មាន
សំណួរចម្លើយ
EN
ខ្មែរ
ទំព័រដើម
អំពីក្រសួង
បេសកកម្ម និងចក្ខុវិស័យ
អំពីឯកឧត្តមរដ្ឋមន្ត្រី
សាររដ្ឋមន្ត្រី
រចនាសម្ព័ន្ធ
សេវាសាធារណៈ
ចុះបញ្ជីយានជំនិះ
ត្រួតពិនិត្យបច្ចេកទេស
ផ្តល់បណ្ណបើកបរ
សេវាដឹកជញ្ជូនផ្លូវដែក
សេវាដឹកជញ្ជូនផ្លូវទឹក
អាជ្ញាបណ្ណដឹកជញ្ជូន
ហេដ្ឋារចនាសម្ព័ន្ធ
ផ្លូវល្បឿនលឿន
ផ្លូវល្បឿនលឿន
WASSIP
ប្រព័ន្ធចម្រោះទឹកកខ្វក់
ប្រព័ន្ធចម្រោះទឹកកខ្វក់
WASSIP
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
WASSIP
ឯកសារផ្លូវការ
ច្បាប់
ព្រះរាជក្រឹត្យ
អនុក្រឹត្យ
ប្រកាស
សេចក្តីសម្រេច
សេចក្តីណែនាំ
សេចក្តីជូនដំណឹង
ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
លិខិតបង្គាប់ការ
គោលនយោបាយ
កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
ឯកសារផ្សេងៗ
ទំនាក់ទំនង
ខុទ្ទកាល័យរដ្ឋមន្ដ្រី
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
អគ្គនាយកដ្ឋានបច្ចេកទេស
វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
អគ្គនាយកដ្ឋានសាធារណការ
អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ
អគ្គនាយកដ្ឋានភស្តុភារកម្ម
អគ្គាអធិការដ្ឋាន
នាយកដ្ឋានសវនកម្មផ្ទៃក្នុង
នាយកដ្ឋានផ្លូវដែក
អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
អង្គភាពលទ្ធកម្ម
មណ្ឌលផ្ដល់សេវាសាធារណៈ
មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
ព័ត៌មាន
សំណួរចម្លើយ
EN
ខ្មែរ
ទំព័រដើម
អំពីក្រសួង
បេសកកម្ម និងចក្ខុវិស័យ
អំពីឯកឧត្តមរដ្ឋមន្ត្រី
សាររដ្ឋមន្ត្រី
រចនាសម្ព័ន្ធ
សេវាសាធារណៈ
ចុះបញ្ជីយានជំនិះ
ត្រួតពិនិត្យបច្ចេកទេស
ផ្តល់បណ្ណបើកបរ
សេវាដឹកជញ្ជូនផ្លូវដែក
សេវាដឹកជញ្ជូនផ្លូវទឹក
អាជ្ញាបណ្ណដឹកជញ្ជូន
ហេដ្ឋារចនាសម្ព័ន្ធ
ផ្លូវល្បឿនលឿន
ផ្លូវល្បឿនលឿន
WASSIP
ប្រព័ន្ធចម្រោះទឹកកខ្វក់
ប្រព័ន្ធចម្រោះទឹកកខ្វក់
WASSIP
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
WASSIP
ឯកសារផ្លូវការ
ច្បាប់
ព្រះរាជក្រឹត្យ
អនុក្រឹត្យ
ប្រកាស
សេចក្តីសម្រេច
សេចក្តីណែនាំ
សេចក្តីជូនដំណឹង
ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
លិខិតបង្គាប់ការ
គោលនយោបាយ
កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
ឯកសារផ្សេងៗ
ទំនាក់ទំនង
ខុទ្ទកាល័យរដ្ឋមន្ដ្រី
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
អគ្គនាយកដ្ឋានបច្ចេកទេស
វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
អគ្គនាយកដ្ឋានសាធារណការ
អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ
អគ្គនាយកដ្ឋានភស្តុភារកម្ម
អគ្គាអធិការដ្ឋាន
នាយកដ្ឋានសវនកម្មផ្ទៃក្នុង
នាយកដ្ឋានផ្លូវដែក
អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
អង្គភាពលទ្ធកម្ម
មណ្ឌលផ្ដល់សេវាសាធារណៈ
មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
ព័ត៌មាន
សំណួរចម្លើយ
EN
ខ្មែរ
ទំព័រដើម
/
ព័ត៌មាន
ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវហេដ្ឋារចនាសម្ព័ន្ធចំណតផែកុងតឺន័រ LM១៧ ជំហានទី៣ ដំណាក់កាលទី១ របស់កំពង់ផែស្វយ័តភ្នំពេញ
2021-09-20
ទៅកាន់ទំព័រចុះផ្សាយក្នុង MPWT
កណ្តាល៖ ថ្ងៃចន្ទ ១៤កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវហេដ្ឋារចនាសម្ព័ន្ធចំណតផែកុងតឺន័រ LM១៧ ជំហានទី៣ ដំណាក់កាលទី១ របស់កំពង់ផែស្វយ័តភ្នំពេញ ឋិតនៅភូមិកណ្តាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង ឯកឧត្តម ហ៊ឺ បាវី ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ សមាជិកសមាជិកាក្រុម ប្រឹក្សាភិបាល មន្ត្រីត្រួតពិនិត្យរដ្ឋរបស់កំពង់ផែស្វយ័តភ្នំពេញ ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្ត កណ្ដាល មន្ត្រីរាជការ និងភាគីពាក់ព័ន្ធផងដែរ។ យោងតាមរបាយការណ៍កំពង់ផែស្វយ័តភ្នំពេញ នៅឆ្នាំ២០១១កំពងផែបានសម្រេចធ្វើការវិនិយោគលើការពង្រីកចំណតផែកុងតឺន័រ LM១៧ ឋិតនៅលើផ្ទៃដីទំហំ១០ ហិកតា មានសមត្ថភាពផ្ទុកកុងតឺន័រ បាន ១៥០ 000 TEUs ក្នុងមួយឆ្នាំ ដោយប្រើប្រាស់ទុនវិនិយោគ ដែលបានមកពីកម្ចីឥណទានរបស់ សាធារណរដ្ឋប្រជាមានិតចិនក្នុងទឹកប្រាក់ប្រមាណ២៨ ៩០០ ០០០ ដុល្លារអាមេរិក ដោយពុំទាន់ រាប់បញ្ចូលគ្រឿងចក្រលើកដាក់ទំនិញ ដើម្បីឆ្លើយតបនឹងកំណើនកុងតឺន័រឆ្លងកាត់។ ដោយឡែកកំណើនកុងតឺន័រឆ្លងកាត់កំពង់ផែស្វយ័តភ្នំពេញគិតជាមធ្យមប្រចាំឆ្នាំមានចន្លោះពី១៥% ទៅ ១៨% ក្នុងនោះ៖ ឆ្នាំ២០១៩បរិមាណកុងតឺន័រឆ្លងកាត់មានចំនួន ២៨១ ០៤៣ TEUs និងឆ្នាំ២០២០ មានចំនួន២៩០ ៨៥៧ TEUs ទោះបីជាមានវិបត្តិដែលកើតឡើងដោយជំងឺកូវីដ-១៩ក៏ដោយ ដែលបរិមាណនេះបានឈានជិតដល់សមត្ថភាពផ្ទុកកុងតឺន័រសរុបនៃចំណតផែកុងតឺន័រ LM១៧ ជំហានទី១ និងទី២ ដែលនាំឱ្យមានតម្រូវការពង្រីកហេដ្ឋារចនាសម្ព័ន្ធបន្ថែមនៃចំណតផែកុងតឺន័រ LM១៧ ដូច្នេះហើយទើបនៅចុងឆ្នាំឆ្នាំ២០១៩ កំពង់ផែស្វយ័តភ្នំពេញបានអនុវត្តគម្រោងពង្រីកហេដ្ឋារចនាសម្ព័ន្ធនៃចំណតផែកុងតឺន័រLM១៧ ជំហានទី៣ ដំណាក់កាលទី១នេះ។ ជាកិច្ចចាប់ផ្ដើម ឯកឧត្តមទេសរដ្ឋមន្ត្រី បានរំលឹកជូនអង្គពិធីអំពីប្រវត្តិនៃដំណើរការកសាង និងពង្រីក កំពង់ផែស្វ័យយ័ត LM១៧ តាមរយៈប្រាក់កម្ចីសម្បទានពីសាធារណរដ្ឋប្រជាមានិតចិន តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលដែលឯកឧត្តមទេសរដ្ឋមន្ត្រីបានបម្រើការជារដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងឆ្នាំ២០០៤ ដល់ឆ្នាំ២០០៨។ បន្ថែមពីលើនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា៖ យើងមិនរើសអើងការផ្តល់ជំនួយរបស់ ប្រទេសណាទេ មិនថាជប៉ុន កូរ៉េ ថៃ វៀតណាម ធនាគារពិភពលោក ឬធនាគារអភិវឌ្ឍន៍អាស៊ីឡើយ ជាក់ ស្តែងកំពង់ផែស្វ័យតនៅក្រុងព្រះសីហនុ គឺជាប្រាក់កម្ចីពីប្រទេសជប៉ុន មិនដូចការចោទប្រកាន់ថាយើង ពឹងតែមិត្តចិនរហូតនោះទេ ពោលគឺឱ្យតែការអភិវឌ្ឍណាដែលប្រើប្រាក់កម្ចីសម្បទាន លឿន ទាន់ពេល វេលា ទាន់តម្រូវការអភិវឌ្ឍរបស់ប្រទេសជាតិមាតុភូមិយើង យើងទទួលយកទាំងអស់ ប៉ុន្តែយើងមិន ទទួលទេ បើប្រាក់កម្ចីនោះមានការប្រាក់ខ្ពស់ពេក លក្ខខណ្ឌស្មុគស្មាញ ចំណាយពេលសិក្សារហូត៥ឆ្នាំទៅ៦ឆ្នាំ ទើបអនុម័តឱ្យខ្ចី ដែលធ្វើឱ្យយើងខាតបង់សេដ្ឋកិច្ចច្រើនក្នុងការកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធរបស់យើង។ ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងកោតសរសើរ ដោយស្មោះដល់ថ្នាក់ដឹកនាំ ក៏ដូចជាកម្មករនិយោជិតកំពង់ផែស្វយ័តភ្នំពេញទាំងអស់ ដែលខិតខំប្រឹងប្រែងបំពេញការងារ ជាពិសេសដែលខិតខំប្រឹងប្រែងសន្សំសំចៃថវិកា ក៏ដូចជាស្វែងរកថវិកាពីប្រភពផ្សេងដើម្បីពង្រីកកំពង់ផែនេះដោយមិនចាំបាច់រង់ចាំតែប្រាក់កម្ចីសម្បទាន រហូតសម្រេចបានជោគជ័យគួរឱ្យកត់សម្គាល់ ដើម្បីទទួលនាវាដឹកទំនិញមកកាន់កម្ពុជា និងដឹកជញ្ជូនទំនិញពីកម្ពុជាទៅលក់នៅបរទេសផងដែរ។ ជាងនេះទៅទៀត ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីសារៈសំខាន់នៃការដឹកជញ្ជូនតាមផ្លូវទឹក ក្នុងការចូលរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ កាត់បន្ថយតម្លៃដឹកជញ្ជូនទំនិញ កាត់បន្ថយការខូចខាតផ្លូវថ្នល់ និងបានជម្រាបជូនថា៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានសហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) ធនាគារពិភពលោក និងស្ថាប័នពាក់ព័ន្ធទាំងអស់របស់រាជរដ្ឋាភិបាល សិក្សាចប់សព្វគ្រប់នូវផែនការមេភស្តុភារកម្មក្នុងគោលបំណងកាត់បន្ថយតម្លៃដឹកជញ្ជូន និងភស្តុភាកម្មនៅកម្ពុជា។ ជាទីបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្ត្រី បានសម្ដែងការគាំទ្រដល់ការបង្កើតផែរណប១០០% និងបានជំរុញឱ្យកំពង់ផែស្វយ័តភ្នំពេញសហការជាមួយផ្នែកឯកជនក្នុងការបង្កើតផែរណបថែមទៀតឱ្យបានច្រើន ដើម្បីបង្កើនប្រសិទ្ធភាពនៃការដឹកជញ្ជូនតាមផ្លូវទឹក ដោយហេតុថាយើងមានតែកំពង់ផែស្វយ័តតែមួយ នៅភ្នំពេញមិនអាចដឹកទំនិញកសិផលនៅទូទាំងប្រទេសមកកំពង់ផែស្វយ័តភ្នំពេញបានទេ៕
កំពង់ផែស្វយ័តភ្នំពេញ
ពិធីសម្ពោធបើកឳ្យប្រើប្រាស់ជាផ្លូវការចំណតផែកុងតឺន័រ
ផែកុងតឺន័រ LM១៧
ចុះបញ្ជីយានជំនិះ
ត្រួតពិនិត្យបច្ចេកទេស
ផ្តល់បណ្ណបើកបរ
សេវាដឹកជញ្ជូនផ្លូវដែក
សេវាដឹកជញ្ជូនផ្លូវទឹក
អាជ្ញាបណ្ណដឹកជញ្ជូន
Pls Select Number to Call
×
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90