ទំព័រដើម
អំពីក្រសួង
បេសកកម្ម និងចក្ខុវិស័យ
អំពីឯកឧត្តមរដ្ឋមន្ត្រី
សាររដ្ឋមន្ត្រី
រចនាសម្ព័ន្ធ
សេវាសាធារណៈ
ចុះបញ្ជីយានជំនិះ
ត្រួតពិនិត្យបច្ចេកទេស
ផ្តល់បណ្ណបើកបរ
សេវាដឹកជញ្ជូនផ្លូវដែក
សេវាដឹកជញ្ជូនផ្លូវទឹក
អាជ្ញាបណ្ណដឹកជញ្ជូន
ហេដ្ឋារចនាសម្ព័ន្ធ
ផ្លូវល្បឿនលឿន
ផ្លូវល្បឿនលឿន
WASSIP
ប្រព័ន្ធចម្រោះទឹកកខ្វក់
ប្រព័ន្ធចម្រោះទឹកកខ្វក់
WASSIP
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
WASSIP
ឯកសារផ្លូវការ
ច្បាប់
ព្រះរាជក្រឹត្យ
អនុក្រឹត្យ
ប្រកាស
សេចក្តីសម្រេច
សេចក្តីណែនាំ
សេចក្តីជូនដំណឹង
ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
លិខិតបង្គាប់ការ
គោលនយោបាយ
កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
ឯកសារផ្សេងៗ
ទំនាក់ទំនង
ខុទ្ទកាល័យរដ្ឋមន្ដ្រី
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
អគ្គនាយកដ្ឋានបច្ចេកទេស
វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
អគ្គនាយកដ្ឋានសាធារណការ
អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ
អគ្គនាយកដ្ឋានភស្តុភារកម្ម
អគ្គាអធិការដ្ឋាន
នាយកដ្ឋានសវនកម្មផ្ទៃក្នុង
នាយកដ្ឋានផ្លូវដែក
អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
អង្គភាពលទ្ធកម្ម
មណ្ឌលផ្ដល់សេវាសាធារណៈ
មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
ព័ត៌មាន
សំណួរចម្លើយ
EN
ខ្មែរ
ទំព័រដើម
អំពីក្រសួង
បេសកកម្ម និងចក្ខុវិស័យ
អំពីឯកឧត្តមរដ្ឋមន្ត្រី
សាររដ្ឋមន្ត្រី
រចនាសម្ព័ន្ធ
សេវាសាធារណៈ
ចុះបញ្ជីយានជំនិះ
ត្រួតពិនិត្យបច្ចេកទេស
ផ្តល់បណ្ណបើកបរ
សេវាដឹកជញ្ជូនផ្លូវដែក
សេវាដឹកជញ្ជូនផ្លូវទឹក
អាជ្ញាបណ្ណដឹកជញ្ជូន
ហេដ្ឋារចនាសម្ព័ន្ធ
ផ្លូវល្បឿនលឿន
ផ្លូវល្បឿនលឿន
WASSIP
ប្រព័ន្ធចម្រោះទឹកកខ្វក់
ប្រព័ន្ធចម្រោះទឹកកខ្វក់
WASSIP
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
WASSIP
ឯកសារផ្លូវការ
ច្បាប់
ព្រះរាជក្រឹត្យ
អនុក្រឹត្យ
ប្រកាស
សេចក្តីសម្រេច
សេចក្តីណែនាំ
សេចក្តីជូនដំណឹង
ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
លិខិតបង្គាប់ការ
គោលនយោបាយ
កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
ឯកសារផ្សេងៗ
ទំនាក់ទំនង
ខុទ្ទកាល័យរដ្ឋមន្ដ្រី
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
អគ្គនាយកដ្ឋានបច្ចេកទេស
វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
អគ្គនាយកដ្ឋានសាធារណការ
អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ
អគ្គនាយកដ្ឋានភស្តុភារកម្ម
អគ្គាអធិការដ្ឋាន
នាយកដ្ឋានសវនកម្មផ្ទៃក្នុង
នាយកដ្ឋានផ្លូវដែក
អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
អង្គភាពលទ្ធកម្ម
មណ្ឌលផ្ដល់សេវាសាធារណៈ
មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
ព័ត៌មាន
សំណួរចម្លើយ
EN
ខ្មែរ
ទំព័រដើម
អំពីក្រសួង
បេសកកម្ម និងចក្ខុវិស័យ
អំពីឯកឧត្តមរដ្ឋមន្ត្រី
សាររដ្ឋមន្ត្រី
រចនាសម្ព័ន្ធ
សេវាសាធារណៈ
ចុះបញ្ជីយានជំនិះ
ត្រួតពិនិត្យបច្ចេកទេស
ផ្តល់បណ្ណបើកបរ
សេវាដឹកជញ្ជូនផ្លូវដែក
សេវាដឹកជញ្ជូនផ្លូវទឹក
អាជ្ញាបណ្ណដឹកជញ្ជូន
ហេដ្ឋារចនាសម្ព័ន្ធ
ផ្លូវល្បឿនលឿន
ផ្លូវល្បឿនលឿន
WASSIP
ប្រព័ន្ធចម្រោះទឹកកខ្វក់
ប្រព័ន្ធចម្រោះទឹកកខ្វក់
WASSIP
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
WASSIP
ឯកសារផ្លូវការ
ច្បាប់
ព្រះរាជក្រឹត្យ
អនុក្រឹត្យ
ប្រកាស
សេចក្តីសម្រេច
សេចក្តីណែនាំ
សេចក្តីជូនដំណឹង
ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
លិខិតបង្គាប់ការ
គោលនយោបាយ
កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
ឯកសារផ្សេងៗ
ទំនាក់ទំនង
ខុទ្ទកាល័យរដ្ឋមន្ដ្រី
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
អគ្គនាយកដ្ឋានបច្ចេកទេស
វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
អគ្គនាយកដ្ឋានសាធារណការ
អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ
អគ្គនាយកដ្ឋានភស្តុភារកម្ម
អគ្គាអធិការដ្ឋាន
នាយកដ្ឋានសវនកម្មផ្ទៃក្នុង
នាយកដ្ឋានផ្លូវដែក
អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
អង្គភាពលទ្ធកម្ម
មណ្ឌលផ្ដល់សេវាសាធារណៈ
មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
ព័ត៌មាន
សំណួរចម្លើយ
EN
ខ្មែរ
ទំព័រដើម
/
ព័ត៌មាន
[Kampuchea Thmey] - ក្រុមរថយន្តដឹកដី ដឹកខ្សាច់ និងដឹកថ្ម នាំគ្នាតវ៉ាស្នើឲ្យក្រសួងសាធារណការ បន្ធូរបន្ថយវិធានការផ្លូវច្បាប់
2021-07-20
ទៅកាន់ទំព័រចុះផ្សាយក្នុង Kampuchea Thmey
(កណ្តាល)៖ ក្រុមអ្នកបើកបររថយន្តដឹកដី ដឹកខ្សាច់ ដឹកថ្ម បានផ្ទុះការតវ៉ានាំគ្នាដាក់តម្រៀបរថយន្តទាំងនោះ រាប់រយគ្រឿងនៅលើកំណាត់ផ្លូវ៦០ម៉ែត្រ ដើម្បីស្នើឲ្យក្រសួងសាធារណការ និងដឹកជញ្ជូនបន្ធូរបន្ថយ វិធានការផ្លូវច្បាប់ ។ ទោះបីយ៉ាងណាក្តី ក្រុមអ្នកតវ៉ាទាំងនោះ មិនបានបិទផ្លូវនោះទេ។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង៩ និង៣០នាទីព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ នៅលើផ្លូវបេតុងថ្មី តភ្ជាប់ពីផ្លូវ ៦០ម៉ែត្រ ទៅកាន់ផ្លូវលេខ ១១៥ សង្កាត់ព្រែកហូរ ខេត្តកណ្តាល។ ក្រុមអ្នកបើកបររថយន្តដឹកដី ដឹកខ្សាច់ ដឹកថ្ម បានផ្ទុះការតវ៉ានេះ គឺបន្ទាប់ពីខាងក្រសួងសាធារណការ និងដឹកជញ្ជូន គ្រោងអនុវត្តច្បាប់ចំពោះយានយន្តគ្រប់ប្រភេទ ដែលដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ត្រូវឃាត់រក្សាទុករយះ១ឆ្នាំ ដោយអនុលោមតាមច្បាប់ ស្តីពី ផ្លូវថ្នល់ មាត្រា៦០ និងតាមសេចក្ដីជូនដំណឹង លេខ០៤៩ សជណ សក. គតលទ ស្តីពី ការពង្រឹងវិធានការយ៉ាងតឹងរ៉ឹងបន្ថែម ចំពោះយានយន្តដឹកជញ្ជូនធុនធ្ងន់ ដែលបើកបរលើបណ្តាញផ្លូវថ្នល់។ បើតាមតំណាង ក្រុមអ្នកបើកបររថយន្តដឹកដី ដឹកខ្សាច់ ដឹកថ្ម ទាំងនោះ ប្រាប់ឲ្យដឹងថា មូលហេតុដែលពួកគាត់លើកគ្នាធ្វើការតវ៉ានេះ គឺបន្ទាប់ពីទទួលដំណឹងថាក្រសួងសាធារណការ និងដឹកជញ្ជូន គ្រោងអនុវត្តច្បាប់ចំពោះយានយន្តគ្រប់ប្រភេទ ដែលកែច្នៃខុសស្តង់ដាលក្ខណៈបច្ចេកទេស និងដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ត្រូវចាប់ឃាត់រក្សាទុករយៈពេល១ឆ្នាំ ដោយគ្មានការយោគយល់ ឬលើកលែងឡើយ។ ក្រុមរថយន្តទាំងនោះ បានលើកឡើងថា មួយរយៈនេះ គឺឃើញមានក្រុមជំនាញជញ្ជីងចល័ត ឆ្មក់ដាក់គោលដៅស្ទើរគ្រប់ទីកន្លែង ដែលធ្វើឲ្យពួកគេរកស៊ីដឹកដី ដឹកថ្ម ដឹកខ្សាច់ មិនកើតសោះ។ ប្រភពដដែល បានឲ្យដឹងបន្តថា ពួកគាត់រាល់ថ្ងៃដាក់ប្លង់ផ្ទះ ប្លង់ដី នៅធនាគារ យកលុយទិញរថយន្តមួយ ឬពីរគ្រឿង សម្រាប់រកស៊ីដឹកដី ដឹកថ្ម ឬក៏ ដឹកខ្សាច់ ដើម្បីផ្គត់ផ្គង់ក្រុមគ្រួសារប្រចាំថ្ងៃ និងបានលុយខ្លះទៀតបង់ធនាគារ។ ចំពោះការដឹកដី ដឹកថ្ម ឬក៏ដឹកខ្សាច់ បើមិនកែច្នៃ ឬមិនតទ្រុងបន្តិចបន្តួច គឺដឹកមិនចំណេញនោះទេ។ ហេតុដូច្នេះហើយ ទើបពួកគេលើកគ្នាមកធ្វើការតវ៉ា ក្រែងខាងជញ្ជីង និងក្រសួងមានការយោគយល់ ដល់ការលំបាករបស់ពួកគាត់។ តំណាងក្រុមអ្នកបើកបររថយន្តដឹកដី ដឹកខ្សាច់ ដឹកថ្ម ទាំងនោះ បានប្រាប់បន្ថែមថា គោលបំណងដែលក្រុមពួកគាត់ផ្ទុះការតវ៉ានោះ គឺស្នើក្រសួងសាធារណការ និងដឹកជញ្ជូន ជួយកែសម្រួលច្បាប់ ត្រង់ចំណុចចំពោះយានយន្តគ្រប់ប្រភេទ ដែលកែច្នៃខុសស្តង់ដារលក្ខណៈបច្ចេកទេស និងដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ត្រូវចាប់ឃាត់រក្សាទុករយះពេល១ឆ្នាំ។ ក្នុងនោះដែរ ពួកគាត់ក៏សូមស្នើខាងក្រសួង ជួយបន្ធូរបន្ថយចំពោះការផ្ទុក ទម្ងន់សម្រាប់រថយន្តកង់៦ ខាងក្រសួងកំណត់ឲ្យដឹកត្រឹមតែ២០តោន ប៉ុន្តែពួកគាត់សូមបន្ថែម៥តោនទៀត។ រថយន្តកង់១០ ខាងក្រសួងកំណត់ឲ្យដឹកត្រឹមតែ៣០តោន ប៉ុន្តែពួកគាត់សូមបន្ថែម៥តោនទៀត។ សម្រាប់រថយន្តកង់១២ ខាងក្រសួងកំណត់ឲ្យដឹកត្រឹមតែ៤០តោន ប៉ុន្តែពួកគាត់សូមបន្ថែម៥តោនទៀត។ ដោយឡែក ចំពោះរថយន្តវ៉េអង ( V1) ខាងក្រសួងកំណត់ឲ្យដឹកត្រឹមតែ៥០តោន ប៉ុន្តែពួកគាត់សូមបន្ថែម៥តោនទៀត។ ចំពោះព័ត៌មាននេះ រហូតដល់វេលាម៉ោងប្រមាណ១ និង៤៥នាទីរសៀល ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ ក្រុមអ្នកបើកបររថយន្តដឹកដី ដឹកខ្សាច់ ដឹកថ្ម ទាំងអស់នោះ បានដកថយត្រឡប់ទៅវិញអស់ហើយ បន្ទាប់ពីតំណាងខាងក្រសួងសាធារណការ និងដឹកជញ្ជូន និងជំនាញពាក់ព័ន្ធ យល់ព្រមទទួលសំណើររបស់ពួកគាត់ ទៅពិនិត្យ។ គួររំលឹកថា កាលពីពេលថ្មីៗនេះ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានសំណូមពរឲ្យប្រជាពលរដ្ឋ អ្នកប្រើប្រាស់ផ្លូវ គោរពច្បាប់ទាំងអស់គ្នា ចូលរួមថែរក្សាទ្រព្យសម្បត្តិជាតិយើងឱ្យបានគង់វង្ស និងប្រើប្រាស់បានយូរអង្វែង ដោយហេតុថា រាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងរកថវិកា មកសាងសង់ដោយលំបាក និងបានទទូចថា៖ សូមកុំប្រថុយ ប្រថានដឹកជញ្ជូនលើសទម្ងន់ ដែលបង្កឱ្យផ្លូវឆាប់ខូចមុនអាយុកាលកំណត់ បង្កគ្រោះថ្នាក់ចរាចរណ៍ និងកុំបើកលើសល្បឿនកំណត់ដោយច្បាប់ ដើម្បីចូលរួមចំណែក ក្នុងការកសាងប្រទេសជាតិមាតុភូមិរបស់យើង ឱ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។ ក្រសួង បានរំលឹកជូនដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់រថយន្តធុនធ្ងន់ និងអ្នកបើកបររថយន្តធុនធ្ងន់ទាំងអស់ថា៖ ក្រសួង នឹងបន្តអនុវត្តតាមច្បាប់ និងសេចក្ដីជូនដំណឹងខាងលើយ៉ាងតឹងបំផុត ដោយគ្មានការលើកលែងឡើយ។ ដូចនេះសូមម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់រថយន្តធុនធ្ងន់ និងអ្នកបើកបររថយន្តធុនធ្ងន់ទាំងអស់គោរពច្បាប់ និងអនុវត្តឱ្យបានត្រឹមត្រូវ តាមខ្លឹមសារនៃសេចក្តីជូនដំណឹងខាងលើ។ ចំពោះយានយន្តគ្រប់ប្រភេទ ដែលដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ត្រូវឃាត់រក្សាទុកចំនួន១ឆ្នាំដោយអនុលោមតាមច្បាប់ស្តីពីផ្លូវថ្នល់ មាត្រាទី៦០ និងតាមសេចក្ដីជូនដំណឹង លេខ០៤៩ សជណ សក. គតលទ ស្តីពីការពង្រឹងវិធានការយ៉ាងតឹងរ៉ឹងបន្ថែមចំពោះយានយន្តដឹកជញ្ជូនធុនធ្ងន់ ដែលបើកបរលើបណ្តាញផ្លូវថ្នល់ ៕
វិស័យដឹកជញ្ជូនផ្លូវគោក
រថយន្តធុនធំ
ច្បាប់ចរាចរណ៍ផ្លូវគោក
រថយន្តដឹកលើសទម្ងន់
ចុះបញ្ជីយានជំនិះ
ត្រួតពិនិត្យបច្ចេកទេស
ផ្តល់បណ្ណបើកបរ
សេវាដឹកជញ្ជូនផ្លូវដែក
សេវាដឹកជញ្ជូនផ្លូវទឹក
អាជ្ញាបណ្ណដឹកជញ្ជូន
Pls Select Number to Call
×
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90