ទំព័រដើម
អំពីក្រសួង
បេសកកម្ម និងចក្ខុវិស័យ
អំពីឯកឧត្តមទេសរដ្ឋមន្ត្រី
សារទេសរដ្ឋមន្ត្រី
រចនាសម្ព័ន្ធ
សេវាសាធារណៈ
ចុះបញ្ជីយានជំនិះ
ត្រួតពិនិត្យបច្ចេកទេស
ផ្តល់បណ្ណបើកបរ
សេវាដឹកជញ្ជូនផ្លូវដែក
សេវាដឹកជញ្ជូនផ្លូវទឹក
អាជ្ញាបណ្ណដឹកជញ្ជូន
ហេដ្ឋារចនាសម្ព័ន្ធ
ផ្លូវល្បឿនលឿន
ផ្លូវល្បឿនលឿន
WASSIP
ប្រព័ន្ធចម្រោះទឹកកខ្វក់
ប្រព័ន្ធចម្រោះទឹកកខ្វក់
WASSIP
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
WASSIP
ឯកសារផ្លូវការ
ច្បាប់
ព្រះរាជក្រឹត្យ
អនុក្រឹត្យ
ប្រកាស
សេចក្តីសម្រេច
សេចក្តីណែនាំ
សេចក្តីជូនដំណឹង
ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
លិខិតបង្គាប់ការ
គោលនយោបាយ
កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
ឯកសារផ្សេងៗ
ទំនាក់ទំនង
ខុទ្ទកាល័យរដ្ឋមន្ដ្រី
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
អគ្គនាយកដ្ឋានបច្ចេកទេស
អគ្គនាយកដ្ឋានសាធារណការ
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ
អគ្គនាយកដ្ឋានភស្តុភារកម្ម
អគ្គាអធិការដ្ឋាន
នាយកដ្ឋានសវនកម្មផ្ទៃក្នុង
នាយកដ្ឋានផ្លូវដែក
នាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ
អង្គភាពលទ្ធកម្ម
មណ្ឌលផ្ដល់សេវាសាធារណៈ
មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
ព័ត៌មាន
សំណួរចម្លើយ
EN
ខ្មែរ
ទំព័រដើម
អំពីក្រសួង
បេសកកម្ម និងចក្ខុវិស័យ
អំពីឯកឧត្តមទេសរដ្ឋមន្ត្រី
សារទេសរដ្ឋមន្ត្រី
រចនាសម្ព័ន្ធ
សេវាសាធារណៈ
ចុះបញ្ជីយានជំនិះ
ត្រួតពិនិត្យបច្ចេកទេស
ផ្តល់បណ្ណបើកបរ
សេវាដឹកជញ្ជូនផ្លូវដែក
សេវាដឹកជញ្ជូនផ្លូវទឹក
អាជ្ញាបណ្ណដឹកជញ្ជូន
ហេដ្ឋារចនាសម្ព័ន្ធ
ផ្លូវល្បឿនលឿន
ផ្លូវល្បឿនលឿន
WASSIP
ប្រព័ន្ធចម្រោះទឹកកខ្វក់
ប្រព័ន្ធចម្រោះទឹកកខ្វក់
WASSIP
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
WASSIP
ឯកសារផ្លូវការ
ច្បាប់
ព្រះរាជក្រឹត្យ
អនុក្រឹត្យ
ប្រកាស
សេចក្តីសម្រេច
សេចក្តីណែនាំ
សេចក្តីជូនដំណឹង
ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
លិខិតបង្គាប់ការ
គោលនយោបាយ
កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
ឯកសារផ្សេងៗ
ទំនាក់ទំនង
ខុទ្ទកាល័យរដ្ឋមន្ដ្រី
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
អគ្គនាយកដ្ឋានបច្ចេកទេស
អគ្គនាយកដ្ឋានសាធារណការ
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ
អគ្គនាយកដ្ឋានភស្តុភារកម្ម
អគ្គាអធិការដ្ឋាន
នាយកដ្ឋានសវនកម្មផ្ទៃក្នុង
នាយកដ្ឋានផ្លូវដែក
នាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ
អង្គភាពលទ្ធកម្ម
មណ្ឌលផ្ដល់សេវាសាធារណៈ
មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
ព័ត៌មាន
សំណួរចម្លើយ
EN
ខ្មែរ
ទំព័រដើម
អំពីក្រសួង
បេសកកម្ម និងចក្ខុវិស័យ
អំពីឯកឧត្តមទេសរដ្ឋមន្ត្រី
សារទេសរដ្ឋមន្ត្រី
រចនាសម្ព័ន្ធ
សេវាសាធារណៈ
ចុះបញ្ជីយានជំនិះ
ត្រួតពិនិត្យបច្ចេកទេស
ផ្តល់បណ្ណបើកបរ
សេវាដឹកជញ្ជូនផ្លូវដែក
សេវាដឹកជញ្ជូនផ្លូវទឹក
អាជ្ញាបណ្ណដឹកជញ្ជូន
ហេដ្ឋារចនាសម្ព័ន្ធ
ផ្លូវល្បឿនលឿន
ផ្លូវល្បឿនលឿន
WASSIP
ប្រព័ន្ធចម្រោះទឹកកខ្វក់
ប្រព័ន្ធចម្រោះទឹកកខ្វក់
WASSIP
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
WASSIP
ឯកសារផ្លូវការ
ច្បាប់
ព្រះរាជក្រឹត្យ
អនុក្រឹត្យ
ប្រកាស
សេចក្តីសម្រេច
សេចក្តីណែនាំ
សេចក្តីជូនដំណឹង
ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
លិខិតបង្គាប់ការ
គោលនយោបាយ
កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
ឯកសារផ្សេងៗ
ទំនាក់ទំនង
ខុទ្ទកាល័យរដ្ឋមន្ដ្រី
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
អគ្គនាយកដ្ឋានបច្ចេកទេស
អគ្គនាយកដ្ឋានសាធារណការ
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ
អគ្គនាយកដ្ឋានភស្តុភារកម្ម
អគ្គាអធិការដ្ឋាន
នាយកដ្ឋានសវនកម្មផ្ទៃក្នុង
នាយកដ្ឋានផ្លូវដែក
នាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ
អង្គភាពលទ្ធកម្ម
មណ្ឌលផ្ដល់សេវាសាធារណៈ
មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
ព័ត៌មាន
សំណួរចម្លើយ
EN
ខ្មែរ
ទំព័រដើម
/
ព័ត៌មាន
[Post khmer] - រដ្ឋមន្ត្រី ដកមន្ត្រី ៦ នាក់ ក្រោយពិនិត្យឃើញការជួសជុលផ្លូវខ្វះគុណភាព
2019-07-26
ទៅកាន់ទំព័រចុះផ្សាយក្នុង Post khmer
ភ្នំពេញ: មន្ត្រីត្រួតពិនិត្យបច្ចេកទេស ៦ រូបត្រូវបានរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល ដកចេញពីតួនាទីជាអ្នកត្រួតពិនិត្យនិងគ្រប់គ្រងការងារស្ថាបនាកំណាត់ផ្លូវជាតិលេខ ៧ ឲ្យប្រសើរឡើងវិញ បន្ទាប់ពីរកឃើញចំណុចខ្វះខាតក្នុងការងារខណៈក្រុមហ៊ុនមួយចំនួនត្រូវបានព្រមានដាក់ក្នុងបញ្ជីខ្មៅប៉ុន្តែតម្រូវឲ្យដោះស្រាយគុណភាពផ្លូវបន្ទាន់។ លោក ហ៊ាង សុទ្ធាយុត្ត អ្នកនាំពាក្យក្រសួងនេះ បានថ្លែងថា ការផ្លាស់ប្ដូរមន្ត្រីទាំង ៦ រូបនេះ ដោយសារពួកគាត់គ្រប់គ្រង ការស្ថាបនាផ្លូវជាតិលេខ ៧ មានការខ្វះចន្លោះធ្វើឲ្យក្រុមហ៊ុនធ្វើការមិនប្រក្រតីច្រើន។ លោកបន្តថា ក្នុងអំឡុងពេលជិះកង់ត្រួតពិនិត្យផ្លូវនោះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល មិនបានពេញចិត្តទេ នៅពេលលោកឃើញផ្លូវដែលសាងសង់ក្នុងកម្រិត AC មួយនេះរងការខូចខាតច្រើនកន្លែងទាំងដំណើរការសាងសង់មិនទាន់ចប់។ លោកថា៖ «យើងបានណែនាំដល់ក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនពិនិត្យបច្ចេកទេស ត្រូវតែកែលម្អឡើងវិញត្រង់ចំណុចដែលរងការខូចខាតនោះ ហើយឯកឧត្តមរដ្ឋមន្ត្រីក៏គាត់លើកឡើងដែរថា ការធ្វើផ្លូវមិនបានល្អប្រសើរនេះ វាធ្វើឲ្យប៉ះពាល់ខ្លាំងដល់កិត្តិយសរបស់កម្ពុជា ក៏ដូចជារដ្ឋាភិបាលចិនដែរ អ៊ីចឹងក្រុមហ៊ុនត្រូវពង្រឹងគុណភាព»។ បើតាម លោក សុទ្ធាយុត្ត មន្ត្រីគម្រោង ៦ រូប ដែលក្រសួងសម្រេចប្តូរនោះរួមមាន៖ ប្រធានក្រុមទីប្រឹក្សាបច្ចេកទេសម្នាក់ អនុប្រធានក្រុមទីប្រឹក្សាបច្ចេកទេសម្នាក់ និងសមាជិកក្រុមទីប្រឹក្សាបច្ចេកទេស ៤ នាក់ ប៉ុន្ដែលោកមិនអាចបង្ហាញឈ្មោះ ឬអត្តសញ្ញាណបានទេ។ ខណៈចុះត្រួតពិនិត្យផ្លូវជាតិលេខ ៧ កាលថ្ងៃទី ២៤ ខែ កក្កដា លោក ស៊ុន ចាន់ថុល បានលើកឡើងថា បញ្ហាផ្លូវខូចនេះ គឺមកពីបច្ចេកទេសក្រុមហ៊ុនសាងសង់មិនត្រឹមត្រូវដូចជា ចាក់កៅស៊ូកម្រិត AC មិនត្រូវតាមបច្ចេកទេស។ រីឯការប្រេះស្រការនាគមកពីការលាយបេតុងកៅស៊ូមិនបានត្រឹមត្រូវ ឬអាចពេលចាក់កៅស៊ូកម្តៅមិនគ្រប់គ្រាន់តាមបច្ចេកទេស។ លោកថា៖ «យើងពិនិត្យមើលថា តើគាត់ (ក្រុមហ៊ុន) ខុសលក្ខណៈបច្ចេកទេសឬគាត់កេងប្រវ័ញ្ច។ នេះអាចឈានទៅដល់ការដាក់ក្នុងបញ្ជីខ្មៅមិនឲ្យដេញថ្លៃរាល់គម្រោងក្រោយៗទៀត ប៉ុន្តែខូចលក្ខណៈបច្ចេកទេសអ៊ីចឹង យើងអាចពិភាក្សាគ្នាបាន ហើយពិនិត្យទៀតបើគាត់ចេះតែខុសហើយខុសទៀត អាហ្នឹងគួរពិចារណាពេលដាក់ដេញថ្លៃយើងប្រាប់ទៅធនាគារពិភពលោកថា កុំឲ្យក្រុមហ៊ុនហ្នឹងចូលរួមដេញថ្លៃបន្តសាងសង់ផ្លូវក្នុងស្រុកខ្មែរតទៅទៀត»។ លោក ស៊ុន ចាន់ថុល បានប្រកាសថា អាចនឹងមានវិធានការតឹងរ៉ឹង ចំពោះក្រុមហ៊ុនណាដែលសាងសង់ផ្លូវមិនសូវមានគុណភាពដោយស្នើទៅរដ្ឋាភិបាលចិន និងម្ចាស់កម្ចីដទៃទៀតមិនអនុញ្ញាតឲ្យពួកគេចូលរួមដេញថ្លៃធ្វើផ្លូវទៀតទេ។ មន្ត្រីបច្ចេកទេសម្នាក់ សុំមិនបញ្ចេញឈ្មោះក្នុងចំណោម ៦ នាក់នៃក្រុមហ៊ុនពិនិត្យផ្លូវរបស់កូរ៉េខាងត្បូងឈ្មោះ Korea Consultants International (KCI) បានថ្លែងពីម្សិលមិញថា លោកបានត្រួតពិនិត្យ និងតាមដានការស្ថាបនាផ្លូវជាតិលេខ ៧ នេះជាប្រចាំ ប៉ុន្ដែពេលឃើញកំហុសរបស់ក្រុមហ៊ុនសាងសង់ លោកបានប្រាប់មេការ ប៉ុន្ដែពួកគាត់មិនបានស្ដាប់តាមការណែនាំទេ។ លោកបញ្ជាក់ថា៖ «ពេលខ្ញុំបានឃើញធ្វើខុសអ៊ីចឹង ដល់ពេលខ្ញុំទៅប្រាប់ថា កុំឲ្យគាត់ធ្វើអ៊ីចឹងទៀតគឺធ្វើអ៊ីចឹងខុសបច្ចេកទេសទេ ប៉ុន្ដែបុគ្គលិកក្រុមហ៊ុនសាងសង់ហ្នឹង គាត់អត់ព្រមបញ្ឈប់ធ្វើទេគឺគាត់នៅតែបន្តធ្វើទៀត ហើយខ្ញុំក៏បណ្ដោយឲ្យគាត់ធ្វើតទៀតទៅ»។ តំណាងក្រុមហ៊ុនចិន ឈ្មោះ Sichuan Road and Bridge (Group) Corporation Ltd ដែលជាអ្នកម៉ៅការធ្វើឲ្យផ្លូវជាតិលេខ ៧ ប្រសើរឡើងវិញ មិនអាចទាក់ទងសុំអត្ថាធិប្បាយពីករណីនេះបានទេ កាលពីថ្ងៃម្សិលមិញ ។ លោក សន ជ័យ នាយកប្រតិបត្តិនៃអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា (ANSA) បានថ្លែងថា ការផ្លាស់ប្ដូរឬបញ្ឈប់មន្ត្រីអ្នកទទួលខុសត្រូវការដ្ឋាននេះ គឺជាចំណុចចាប់ផ្ដើមមួយល្អ ប៉ុន្ដែចំនួនផ្លូវមិនប្រក្រតីមានច្រើនខ្សែទៀត ដែលការត្រួតពិនិត្យរបៀបនេះ គួរមានវិសាលភាពធំទូលាយថែមទៀត។ លោកបញ្ជាក់ថា៖ «យើងបានឃើញគំរូផ្លូវមួយចំនួនដែរ ដូចជា នៅផ្លូវជាតិលេខ ៦ ដែលតម្រូវឲ្យក្រុមហ៊ុនសាងសង់ជាអ្នកទទួលខុសត្រូវឬសងជាសំណង។ទោះយ៉ាងណាការចាប់ផ្ដើមនេះ វាក៏អាចបន្លាចក្រុមហ៊ុនទទួលម៉ៅការផ្សេងៗទៀតឲ្យប្រុងប្រយ័ត្ន ប៉ុន្ដែពាក្យចាក់ស្ដើងស៊ីក្រាស់នេះ ក៏នៅតែមានវិសាលភាពនៅឡើយទេ»។ តាមរបាយការណ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូនបានបង្ហាញថា គម្រោងធ្វើឲ្យប្រសើរឡើងវិញនូវផ្លូវជាតិលេខ ៧ នេះត្រូវបានគេហៅថា Road Asset Management Project II (RAMPII) មានប្រវែងសរុប ៤៦០,៨៣០ គីឡូម៉ែត្រជាប្រភេទបេតុងកៅស៊ូ (AC) ចាប់ពីភូមិស្គន់ផ្លូវជាតិលេខ ៦ (PK៧៥+០០០) ឃុំសូទិប ស្រុកជើងព្រៃ ខេត្តកំពង់ចាមឆ្លងកាត់ខេត្តត្បូងឃ្មុំ ក្រចេះ រហូតទៅដល់តំបន់ត្រពាំងក្រៀល (ព្រំដែនកម្ពុជា-ឡាវ) ក្នុងខេត្តស្ទឹងត្រែង។ របាយការណ៍បន្តថា ក្នុងនោះប្រវែង ២៧៥,៥៦០ គីឡូម៉ែត្រ ត្រូវបានជួសជុល ដោយក្រុមហ៊ុនចិន ឈ្មោះ Sichuan Road and Bridge (Group) Corporation Ltd និងត្រួតពិនិត្យគុណភាពដោយក្រុមហ៊ុនកូរ៉េខាងត្បូងឈ្មោះ Korea Consultants International (KCI) ចាប់ពីបង្គោលគីឡូម៉ែត្រលេខ ១៣៦ ដោយប្រើប្រាស់ថវិកាអន្តរជាតិសរុបចំនួន ៦៩,៨២ លានដុល្លារអាមេរិកពោលគឺចាប់ពីបង្គោលគីឡូម៉ែត្រលេខ PK136-PK300 ក្រោមហិរញ្ញប្បទានពីធនាគារពិភពលោកក្នុងទឹកប្រាក់ចំនួន ៣៦,៤៥ លានដុល្លារអាមេរិកនិងចាប់ពីបង្គោលគីឡូម៉ែត្រលេខ PK332.125 ដល់ PK-424.690 គឺជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិនក្នុងទឹកប្រាក់ចំនួន ៣៣,៣៧ លានដុល្លារអាមេរិក៕
ផ្លូវជាតិលេខ ៧
វិស័យសាធារណការ
ចុះបញ្ជីយានជំនិះ
ត្រួតពិនិត្យបច្ចេកទេស
ផ្តល់បណ្ណបើកបរ
សេវាដឹកជញ្ជូនផ្លូវដែក
សេវាដឹកជញ្ជូនផ្លូវទឹក
អាជ្ញាបណ្ណដឹកជញ្ជូន
Pls Select Number to Call
×
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90