ចូលរួមរាយការណ៍ពីបញ្ហាផ្លូវថ្នល់តាមរយៈកម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App)
ក្នុងឆ្នាំ ២០១៨ កម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App) ត្រូវបានបង្កើតឡើងដើម្បីផ្ដល់លទ្ធភាពដល់បងប្អូនប្រជាពលរដ្ឋ ធ្វើការរាយការណ៍ពីបញ្ហាផ្លូវថ្នល់ដែលមានជង្ហុកសំបុកមាន់ ដើម្បីអាចឱ្យសមត្ថកិច្ចជំនាញចុះធ្វើការត្រួតពិនិត្យ និងជួសជុលឱ្យបានទាន់ពេលវេលា។
តាមរយៈកម្មវិធីថែទាំផ្លូវ ( ROAD CARE Mobile App) បងប្អូនប្រជាពលរដ្ឋអាចរាយការណ៍ករណីឃើញមានផ្លាកសញ្ញាមានការបាក់បែកបានផងដែរ ដើម្បីអាចឱ្យមន្រ្តីជំនាញ ឬមន្ត្រីពាក់ព័ន្ធធ្វើការត្រួតពិនិត្យ និងចាត់វិធានការឱ្យបានទាន់ពេល។
ទាញយកកម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App) ៖
- App Store: https://roadcare.mpwt.gov.kh/ios
- Play Store: https://roadcare.mpwt.gov.kh/android
តាមដានទំព័រហ្វេសប៊ុកផ្លូវការកម្មវិធីថែទាំផ្លូវ ROAD CARE Mobile App តាមរយៈតំណភ្ជាប់៖ https://www.facebook.com/roadCareMobileApp