• ទំព័រដើម
  • អំពីក្រសួង
    • បេសកកម្ម និងចក្ខុវិស័យ
    • អំពីឯកឧត្តមទេសរដ្ឋមន្ត្រី
    • សារទេសរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធ
  • សេវាសាធារណៈ
    • ចុះបញ្ជីយានជំនិះ
    • ត្រួតពិនិត្យបច្ចេកទេស
    • ផ្តល់បណ្ណបើកបរ
    • សេវាដឹកជញ្ជូនផ្លូវដែក
    • សេវាដឹកជញ្ជូនផ្លូវទឹក
    • អាជ្ញាបណ្ណដឹកជញ្ជូន
  • ហេដ្ឋារចនាសម្ព័ន្ធ
    • ផ្លូវល្បឿនលឿន
      • ផ្លូវល្បឿនលឿន
      • WASSIP
    • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • WASSIP
    • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • WASSIP
  • ឯកសារផ្លូវការ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីណែនាំ
    • សេចក្តីជូនដំណឹង
    • ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
    • លិខិតបង្គាប់ការ
    • គោលនយោបាយ
    • កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
    • ឯកសារផ្សេងៗ
  • ទំនាក់ទំនង
    • ខុទ្ទកាល័យរដ្ឋមន្ដ្រី
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
    • អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
    • អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
    • អគ្គនាយកដ្ឋានបច្ចេកទេស
    • វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
    • អគ្គនាយកដ្ឋានសាធារណការ
    • អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និង​កំពង់ផែ
    • អគ្គនាយកដ្ឋានភស្តុភារកម្ម
    • អគ្គាអធិការដ្ឋាន
    • នាយកដ្ឋានសវនកម្មផ្ទៃក្នុង
    • នាយកដ្ឋានផ្លូវដែក
    • អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
    • អង្គភាពលទ្ធកម្ម
    • មណ្ឌលផ្ដល់សេវាសាធារណៈ
    • មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
  • ព័ត៌មាន
  • សំណួរចម្លើយ
  • EN
  • ខ្មែរ
  • ទំព័រដើម
  • អំពីក្រសួង
    • បេសកកម្ម និងចក្ខុវិស័យ
    • អំពីឯកឧត្តមទេសរដ្ឋមន្ត្រី
    • សារទេសរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធ
  • សេវាសាធារណៈ
    • ចុះបញ្ជីយានជំនិះ
    • ត្រួតពិនិត្យបច្ចេកទេស
    • ផ្តល់បណ្ណបើកបរ
    • សេវាដឹកជញ្ជូនផ្លូវដែក
    • សេវាដឹកជញ្ជូនផ្លូវទឹក
    • អាជ្ញាបណ្ណដឹកជញ្ជូន
  • ហេដ្ឋារចនាសម្ព័ន្ធ
    • ផ្លូវល្បឿនលឿន
      • ផ្លូវល្បឿនលឿន
      • WASSIP
    • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • WASSIP
    • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • WASSIP
  • ឯកសារផ្លូវការ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីណែនាំ
    • សេចក្តីជូនដំណឹង
    • ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
    • លិខិតបង្គាប់ការ
    • គោលនយោបាយ
    • កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
    • ឯកសារផ្សេងៗ
  • ទំនាក់ទំនង
    • ខុទ្ទកាល័យរដ្ឋមន្ដ្រី
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
    • អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
    • អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
    • អគ្គនាយកដ្ឋានបច្ចេកទេស
    • វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
    • អគ្គនាយកដ្ឋានសាធារណការ
    • អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និង​កំពង់ផែ
    • អគ្គនាយកដ្ឋានភស្តុភារកម្ម
    • អគ្គាអធិការដ្ឋាន
    • នាយកដ្ឋានសវនកម្មផ្ទៃក្នុង
    • នាយកដ្ឋានផ្លូវដែក
    • អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
    • អង្គភាពលទ្ធកម្ម
    • មណ្ឌលផ្ដល់សេវាសាធារណៈ
    • មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
  • ព័ត៌មាន
  • សំណួរចម្លើយ
  • EN
  • ខ្មែរ
  • ទំព័រដើម
  • អំពីក្រសួង
    • បេសកកម្ម និងចក្ខុវិស័យ
    • អំពីឯកឧត្តមទេសរដ្ឋមន្ត្រី
    • សារទេសរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធ
  • សេវាសាធារណៈ
    • ចុះបញ្ជីយានជំនិះ
    • ត្រួតពិនិត្យបច្ចេកទេស
    • ផ្តល់បណ្ណបើកបរ
    • សេវាដឹកជញ្ជូនផ្លូវដែក
    • សេវាដឹកជញ្ជូនផ្លូវទឹក
    • អាជ្ញាបណ្ណដឹកជញ្ជូន
  • ហេដ្ឋារចនាសម្ព័ន្ធ
    • ផ្លូវល្បឿនលឿន
      • ផ្លូវល្បឿនលឿន
      • WASSIP
    • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • WASSIP
    • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • WASSIP
  • ឯកសារផ្លូវការ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីណែនាំ
    • សេចក្តីជូនដំណឹង
    • ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
    • លិខិតបង្គាប់ការ
    • គោលនយោបាយ
    • កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
    • ឯកសារផ្សេងៗ
  • ទំនាក់ទំនង
    • ខុទ្ទកាល័យរដ្ឋមន្ដ្រី
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
    • អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
    • អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
    • អគ្គនាយកដ្ឋានបច្ចេកទេស
    • វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
    • អគ្គនាយកដ្ឋានសាធារណការ
    • អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និង​កំពង់ផែ
    • អគ្គនាយកដ្ឋានភស្តុភារកម្ម
    • អគ្គាអធិការដ្ឋាន
    • នាយកដ្ឋានសវនកម្មផ្ទៃក្នុង
    • នាយកដ្ឋានផ្លូវដែក
    • អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ
    • អង្គភាពលទ្ធកម្ម
    • មណ្ឌលផ្ដល់សេវាសាធារណៈ
    • មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
  • ព័ត៌មាន
  • សំណួរចម្លើយ
  • EN
  • ខ្មែរ
ទំព័រដើម / ព័ត៌មាន

[Phnom Penh Reporter] - មន្ត្រីរាជការក្រសួង ត្រូវគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន ពាក់មួកសុវត្ថិភាពឱ្យបានត្រឹមត្រូវ វ៉ាជែងដោយប្រុងប្រយ័ត្ន និងកុំបើកបរលើសល្បឿនកំណត់ដោយច្បាប់

2022-02-02 ទៅកាន់ទំព័រចុះផ្សាយក្នុង Phnom Penh Reporter
ភ្នំពេញ ៖ថ្ងៃពុធ ទី០២ ខែកុម្ភៈ ឆ្នាំ២០២២ នៅទីស្តីការ ក្រសួង ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញ ជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការដែលជាអ្នកជិះម៉ូតូ និងចែកមួកសុវត្តិភាព ដោយមានការការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការមកពីអង្គភាពក្រោមឱវាទទីស្តីការក្រសួង និងក្រុមអ្នកសារព័ត៌មានផងដែរ។ កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងបង្កើនការអនុវត្តឱ្យមានប្រសិទ្ធភាពតាមច្បាប់ស្តីពីចរាចរណ៍ផ្លូវ គោក ធ្វើជាគំរូដល់ក្រសួង-ស្ថាប័នរដ្ឋ និងឯកជន ជាពិសេសដើម្បីក្រើនរំលឹកដល់អ្នកប្រើប្រាស់ផ្លូវឱ្យមាន ការយល់ដឹងអំពីហានិភ័យ នៃគ្រោះថ្នាក់ដែលបណ្តាល មកពីការបើកបរធ្វេសប្រហែសមិនគោរពច្បាប់ កែប្រែឥរិយាបថឱ្យមកយកចិត្តទុកដាក់ចូលរួមលើកកម្ពស់សុវត្ថិភាពចរាចរណ៍ តាមរយៈការគោរពអនុវត្ត ច្បាប់ សំដៅបង្ការនិងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យបានជាអតិបរមា ក៏ដូចជាចូលរួមក្នុងការទប់ស្កាត់ កាត់បន្ថយចំនួនអ្នកស្លាប់ និងរបួសដោយសារការប៉ះទង្គិចក្បាល តាមរយៈការប្រើប្រាស់មួកសុវត្តិភាពឱ្យបានត្រឹមត្រូវប្រកបដោយគុណភាពផងដែរ។ ថ្លែងក្នុងពិធីសំណេះសំណាលនាឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើងអំពីការរៀបចំ វិសោធនកម្មច្បាប់ចរាចរណ៍ផ្លូវគោកឱ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយសំដៅជំរុញឱ្យអ្នកប្រើប្រាស់ផ្លូវថ្នល់ ទាំងអស់គោរពច្បាប់ចរាចរណ៍ឱ្យបានម៉ឺងម៉ាត់ និងឈានទៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកឱ្យ មកនៅកម្រិតទាបបំផុត និងសំណូមពររបស់ប្រជាពលរដ្ឋសុំដំឡើងល្បឿនតាមដងផ្លូវមួយចំនួនពី៨០ទៅ ៩០គីឡូម៉ែត្រក្នុងមួយម៉ោង ជាពិសេសនៅតាមផ្លូវដែលល្អ មិនសូវមានប្រជាពលរដ្ឋរស់នៅច្រើនតាមដងផ្លូវ។ ឯកឧត្តមទេសរដ្ឋមន្ត្រី ជម្រាបជូនផងដែរអំពីកិច្ចសហការយ៉ាងជិតស្និទ្ធរវាងក្រសួងសាធារណការ និងដឹកជញ្ជូនជាមួយដៃគូឯកជនក្នុងការទិញមួកសុវត្ថិភាពបានប្រមាណ៨ម៉ឺនមួកចែកជូនបងប្អូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ដើម្បីចូលរួមចំណែកផ្សព្វផ្សាយអំពីច្បាប់ចរាចរណ៍ទៅបងប្អូនប្រជាពលរដ្ឋ ការចែកផ្លាកសុវត្ថិភាពជូនប្រជាពលរដ្ឋ (ស្ទីគ័រចំណាំងផ្លាតពន្លឺពេលយប់) ដោយឥតគិតថ្លៃសម្រេចបានប្រមាណបីលានប្រាំសែនសន្លឹកនៅទូទាំងប្រទេសតាមរយៈគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ ផ្លូវគោកដើម្បីចៀសវាងការគ្រោះថ្នាក់ចរាចរណ៍ពេលយប់ និងការរៀបចំស្ពតវីដេអូ និងស្ពតអប់រំខ្លីៗទាក់ ទងនឹងការអនុវត្តច្បាប់ចរាចរណ៍ និងសីលធម៌ក្នុងការបើកបរផងដែរ។ បន្ថែមពីលើនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានជំរុញឱ្យមន្ត្រីក្រោមឱវាទពាក់ព័ន្ធបន្តធ្វើការផ្សព្វផ្សាយច្បាប់ ចរាចរណ៍ផ្លូវគោកឱ្យបានទូលំទូលាយបន្ថែមទៀត និងបានអំពាវនាវឱ្យអ្នកប្រើប្រាស់ផ្លូវស្វែងយល់ និងគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួន ជាពិសេសក្រសួង-ស្ថាប័នពាក់ព័ន្ធ និងក្រុមហ៊ុនឯកជនត្រូវរៀបចំកម្មវិធីជួយបណ្ដុះបណ្ដាល និងពន្យល់អំពីច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានទូលំទូលាយ មិនអាចពឹងផ្អែកតែទៅលើគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកប៉ុណ្ណោះទេ។ ជាមួយគ្នានោះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានណែនាំឱ្យមន្ត្រីរាជការក្រសួងដែលត្រូវទទួលបានមួក សុវត្ថិភាពចំនួន១១៤៨នាក់ក្នុងកម្មវិធីនេះ គោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន ពាក់មួកសុវត្ថិភាពឱ្យ បានត្រឹមត្រូវ វ៉ាជែងដោយប្រុងប្រយ័ត្ន និងកុំបើកបរលើសល្បឿនកំណត់ដោយច្បាប់ និងជួយផ្សព្វផ្សាយ បន្តច្បាប់ចរាចរណ៍ផ្លូវគោកទៅកាន់បងប្អូនប្រជាពលរដ្ឋឱ្យបានយល់ដឹងទូលំទូលាយថែមទៀត។ ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានកត់សម្គាល់ថា៖ តាមការសិក្សារបស់កម្មវិធី អភិវឌ្ឍន៍សហប្រជាជាតិ (UNDP) បង្ហាញថាផលប៉ះពាល់និងការខាតបង់ផ្នែកសេដ្ឋកិច្ចក្នុងមួយឆ្នាំ ដោយសារគ្រោះថ្នាក់ចរាចរណ៍រួមមាន៖ ចំណាយលើមន្ទីរពេទ្យ ទ្រព្យសម្បត្តិឯកជន ទ្រព្យសម្បត្តិជាតិ បានកើនឡើងដល់៤៥០លានដុល្លារអាមេរិកហើយ ដែលបញ្ហានេះជាការខាតបង់ដ៏ធំធេងសម្រាប់ប្រទេស ជាតិយើង។ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានជំរុញលើកទឹកចិត្តផងដែរឱ្យមន្ត្រីរាជការក្រសួងដែលជាអ្នកប្រើប្រាស់ផ្លូវថ្នល់ ចូលរួមធ្វើជាគំរូល្អសម្រាប់ប្រជាពលរដ្ឋក្នុងការប្រើប្រាស់យាន្តជំនិះ និងការគោរពច្បាប់ចរាចរណ៍ឱ្យបាន ម៉ឺងម៉ាត់ ពីព្រោះយើងជាអ្នកជួយតាក់តែងច្បាប់ កុំឱ្យគេនិយាយថាយើងជាអ្នកធ្វើច្បាប់ ប៉ុន្តែយើងជាអ្នក រំលោភច្បាប់ខ្លួនយើង និងបានក្រើនរំលឹកផងដែរអំពីគ្រុបតេឡេក្រាមស្តីពី “សុវត្ថិភាពចរាចរណ៍យើង” ដែលទើបត្រូវបានបង្កើតដើម្បីជួយថតរូប និងផ្សព្វផ្សាយអំពីបទល្មើសនៃច្បាប់ចរាចរណ៍។ សូមជម្រាបជូនថា៖ ការរៀបចំកម្មវិធីនេះមិនត្រឹមតែជារូបភាពនៃការចែកមួកសុវត្ថិភាពប៉ុណ្ណោះទេ ក៏ប៉ុន្តែ វាជាការផ្សព្វផ្សាយអំពីច្បាប់ចរាចរណ៍ផ្លូវគោកផងដែរ ការពាក់មួកសុវត្ថិភាពមានន័យថា៖ យើងចូលរួម អនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក។ នេះគឺជាកាយវិការបង្ហាញនូវការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំ ក្រសួងសាធារណការ និងដឹកជញ្ជូនដល់មន្ត្រីថ្នាក់ក្រោម ក៏ដូចជាការគិតគូរអំពីសុខទុក្ខរបស់ពួកគាត់ ប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាលទទួលបន្ទុកក្នុងការរៀបចំ តាក់តែងច្បាប់ចរាចរណ៍ផ្លូវគោក និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ ផ្លូវគោកផងដែរ៕
ចែកមួកសុវត្តិភាព ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល សុវត្ថិភាពចរាចរណ៍

ព័ត៌មានសំខាន់ៗ

ក្រុមហ៊ុនជំនាញលើស្ថានីយសាករថយន្តអគ្គិសនីក្នុងប្រទេសឡាវ មានចំណាប់អារម្មណ៍ក្នុងការចូលមកវិនិយោគនៅកម្ពុជា
“សេចក្តីព្រាងច្បាប់ស្តីពីប្រព័ន្ធទឹកកខ្វក់” ត្រូវបានលើកយកមកពិនិត្យពិភាក្សា ដើម្បីពន្លឿននីតិវិធីជំហានបន្ទាប់ ក្នុងការដាក់ឆ្លងក្រុមប្រឹក្សាអ្នកច្បាប់ និងត្រៀមសម្រាប់ការបញ្ជូនទៅគណៈរដ្ឋមន្ត្រី
[Fresh News] - អ្នកនាំពាក្យអគ្គស្នងការដ្ឋាន៖ យានយន្ត ៣៣៥គ្រឿងទៀត ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នាថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣
[Eac News] - ស្ពានខ្សែកាបឫស្សីកែវនឹងសាងសង់រួចរាល់នៅខែមេសាឆ្នាំនេះ
[CNC] - ក្រសួងសាធារណការ ​ពន្លឿន​ច្បាប់ស្តីពីប្រព័ន្ធទឹកកខ្វក់ ជាឧត្តមប្រយោជន៍​សង្គមជាតិ និងស្របតាមកំណើនប្រជាជន
[CNC] - រាជរដ្ឋាភិបាលកម្ពុជា នឹងអនុម័តផែនការទសវត្សរ៍សុវត្ថិភាពចរាចរណ៍ ជាផែនទីបង្ហាញផ្លូវមួយដ៏មានសារៈសំខាន់ ក្នុងការពង្រឹងសុវត្ថិភាពចរាចរណ៍ផ្លូវគោក
[Cambonomist] - តើគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប នឹងហុចផលសំខាន់អ្វីខ្លះសម្រាប់សេដ្ឋកិច្ចជាតិ?
[Khmer times] - PP-Sihanoukville Expressway crashes mostly luxury vehicles

ចុះបញ្ជីយានជំនិះ

ត្រួតពិនិត្យបច្ចេកទេស

ផ្តល់បណ្ណបើកបរ

សេវាដឹកជញ្ជូនផ្លូវដែក

សេវាដឹកជញ្ជូនផ្លូវទឹក

អាជ្ញាបណ្ណដឹកជញ្ជូន

អំពីក្រសួង

  • បេសកកម្ម និងចក្ខុវិស័យ
  • អំពីឯកឧត្តមទេសរដ្ឋមន្ត្រី
  • សារទេសរដ្ឋមន្ត្រី
  • រចនាសម្ព័ន្ធ

សេវាសាធារណៈ

  • ចុះបញ្ជីយានជំនិះ
  • ត្រួតពិនិត្យបច្ចេកទេស
  • ផ្តល់បណ្ណបើកបរ
  • សេវាដឹកជញ្ជូនផ្លូវដែក
  • សេវាដឹកជញ្ជូនផ្លូវទឹក
  • អាជ្ញាបណ្ណដឹកជញ្ជូន

ហេដ្ឋារចនាសម្ព័ន្ធ

  • ផ្លូវល្បឿនលឿន
  • ប្រព័ន្ធចម្រោះទឹកកខ្វក់
  • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់

ទំនាក់ទំនង

  • ផ្លូវលេខ ៥៩៨ (ផ្លូវ ឯកឧត្ដម ជា សុផារ៉ា) សង្កាត់ច្រាំងចំរេះ២ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ
  • ទូរស័ព្ទ: ១២៧៥ (ឥតគិតថ្លៃ)
  • info@mpwt.gov.kh
  • www.mpwt.gov.kh
© 2023 រក្សាសិទ្ធគ្រប់យ៉ាងដោយក្រសួងសាធារណការ និង ដឹកជញ្ជូន
Pls Select Number to Call
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90