• ទំព័រដើម
  • អំពីក្រសួង
    • បេសកកម្ម និងចក្ខុវិស័យ
    • អំពីឯកឧត្តមទេសរដ្ឋមន្ត្រី
    • សារទេសរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធ
  • សេវាសាធារណៈ
    • ចុះបញ្ជីយានជំនិះ
    • ត្រួតពិនិត្យបច្ចេកទេស
    • ផ្តល់បណ្ណបើកបរ
    • សេវាដឹកជញ្ជូនផ្លូវដែក
    • សេវាដឹកជញ្ជូនផ្លូវទឹក
    • អាជ្ញាបណ្ណដឹកជញ្ជូន
  • ហេដ្ឋារចនាសម្ព័ន្ធ
    • ផ្លូវល្បឿនលឿន
      • ផ្លូវល្បឿនលឿន
      • WASSIP
    • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • WASSIP
    • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • WASSIP
  • ឯកសារផ្លូវការ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីណែនាំ
    • សេចក្តីជូនដំណឹង
    • ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
    • លិខិតបង្គាប់ការ
    • គោលនយោបាយ
    • កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
    • ឯកសារផ្សេងៗ
  • ទំនាក់ទំនង
    • ខុទ្ទកាល័យរដ្ឋមន្ដ្រី
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
    • អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
    • អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
    • អគ្គនាយកដ្ឋានបច្ចេកទេស
    • វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
    • អគ្គនាយកដ្ឋានសាធារណការ
    • អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និង​កំពង់ផែ
    • អគ្គនាយកដ្ឋានភស្តុភារកម្ម
    • អគ្គាអធិការដ្ឋាន
    • នាយកដ្ឋានសវនកម្មផ្ទៃក្នុង
    • នាយកដ្ឋានផ្លូវដែក
    • នាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ
    • អង្គភាពលទ្ធកម្ម
    • មណ្ឌលផ្ដល់សេវាសាធារណៈ
    • មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
  • ព័ត៌មាន
  • សំណួរចម្លើយ
  • EN
  • ខ្មែរ
  • ទំព័រដើម
  • អំពីក្រសួង
    • បេសកកម្ម និងចក្ខុវិស័យ
    • អំពីឯកឧត្តមទេសរដ្ឋមន្ត្រី
    • សារទេសរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធ
  • សេវាសាធារណៈ
    • ចុះបញ្ជីយានជំនិះ
    • ត្រួតពិនិត្យបច្ចេកទេស
    • ផ្តល់បណ្ណបើកបរ
    • សេវាដឹកជញ្ជូនផ្លូវដែក
    • សេវាដឹកជញ្ជូនផ្លូវទឹក
    • អាជ្ញាបណ្ណដឹកជញ្ជូន
  • ហេដ្ឋារចនាសម្ព័ន្ធ
    • ផ្លូវល្បឿនលឿន
      • ផ្លូវល្បឿនលឿន
      • WASSIP
    • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • WASSIP
    • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • WASSIP
  • ឯកសារផ្លូវការ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីណែនាំ
    • សេចក្តីជូនដំណឹង
    • ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
    • លិខិតបង្គាប់ការ
    • គោលនយោបាយ
    • កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
    • ឯកសារផ្សេងៗ
  • ទំនាក់ទំនង
    • ខុទ្ទកាល័យរដ្ឋមន្ដ្រី
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
    • អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
    • អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
    • អគ្គនាយកដ្ឋានបច្ចេកទេស
    • វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
    • អគ្គនាយកដ្ឋានសាធារណការ
    • អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និង​កំពង់ផែ
    • អគ្គនាយកដ្ឋានភស្តុភារកម្ម
    • អគ្គាអធិការដ្ឋាន
    • នាយកដ្ឋានសវនកម្មផ្ទៃក្នុង
    • នាយកដ្ឋានផ្លូវដែក
    • នាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ
    • អង្គភាពលទ្ធកម្ម
    • មណ្ឌលផ្ដល់សេវាសាធារណៈ
    • មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
  • ព័ត៌មាន
  • សំណួរចម្លើយ
  • EN
  • ខ្មែរ
  • ទំព័រដើម
  • អំពីក្រសួង
    • បេសកកម្ម និងចក្ខុវិស័យ
    • អំពីឯកឧត្តមទេសរដ្ឋមន្ត្រី
    • សារទេសរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធ
  • សេវាសាធារណៈ
    • ចុះបញ្ជីយានជំនិះ
    • ត្រួតពិនិត្យបច្ចេកទេស
    • ផ្តល់បណ្ណបើកបរ
    • សេវាដឹកជញ្ជូនផ្លូវដែក
    • សេវាដឹកជញ្ជូនផ្លូវទឹក
    • អាជ្ញាបណ្ណដឹកជញ្ជូន
  • ហេដ្ឋារចនាសម្ព័ន្ធ
    • ផ្លូវល្បឿនលឿន
      • ផ្លូវល្បឿនលឿន
      • WASSIP
    • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • WASSIP
    • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • WASSIP
  • ឯកសារផ្លូវការ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីណែនាំ
    • សេចក្តីជូនដំណឹង
    • ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
    • លិខិតបង្គាប់ការ
    • គោលនយោបាយ
    • កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
    • ឯកសារផ្សេងៗ
  • ទំនាក់ទំនង
    • ខុទ្ទកាល័យរដ្ឋមន្ដ្រី
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
    • អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
    • អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
    • អគ្គនាយកដ្ឋានបច្ចេកទេស
    • វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
    • អគ្គនាយកដ្ឋានសាធារណការ
    • អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និង​កំពង់ផែ
    • អគ្គនាយកដ្ឋានភស្តុភារកម្ម
    • អគ្គាអធិការដ្ឋាន
    • នាយកដ្ឋានសវនកម្មផ្ទៃក្នុង
    • នាយកដ្ឋានផ្លូវដែក
    • នាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ
    • អង្គភាពលទ្ធកម្ម
    • មណ្ឌលផ្ដល់សេវាសាធារណៈ
    • មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
  • ព័ត៌មាន
  • សំណួរចម្លើយ
  • EN
  • ខ្មែរ
ទំព័រដើម / ព័ត៌មាន

វឌ្ឍនភាពគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២១ ដែលសម្រេចបាន ៩២,៧២% ត្រូវបានឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ដឹកនាំក្រុមការងារជំនាញបច្ចេកទេស ចុះត្រួតពិនិត្យបន្ថែម ដើម្បីធានាឱ្យគម្រោងបញ្ចប់តាមផែនការដែលបានគ្រោងទុក

2021-12-07 ទៅកាន់ទំព័រចុះផ្សាយក្នុង MPWT
វឌ្ឍនភាពគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២១ ដែលសម្រេចបាន ៩២,៧២% ត្រូវបានឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ដឹកនាំក្រុមការងារជំនាញបច្ចេកទេស ចុះត្រួតពិនិត្យបន្ថែម ដើម្បីធានាឱ្យគម្រោងបញ្ចប់តាមផែនការដែលបានគ្រោងទុក សៀមរាប៖ ថ្ងៃអង្គារ ៣កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានប្រចាំការនៃគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែនៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប បានអញ្ជើញដឹកនាំក្រុមការងារបច្ចេកទេសចុះពិនិត្យវឌ្ឍនភាពគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួង ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តសៀមរាប មន្ត្រីជំនាញបច្ចេកទេសក្រោមឱវាទក្រសួង និងភាគីពាក់ព័ន្ធផងដែរ។ ការចុះត្រួតពិនិត្យការស្ថាបនាផ្លូវនេះធ្វើឡើងក្នុងគោលបំណងដើម្បីពិនិត្យគុណភាពនៃការសាងសង់ ជំរុញឱ្យអង្គភាពសាងសង់ អនុវត្តតាមលក្ខណៈបច្ចេកទេស សៀវភៅបន្ទុកឱ្យបានត្រឹមត្រូវ និងស្តង់ដារ ដែលអាចទទួលយកបាន ពោលគឺធ្វើផ្លូវឱ្យមានគុណភាពរឹងមាំ អាចប្រើប្រាស់ជាប់បានយូរអង្វែង និងបញ្ចប់តាមផែនការគ្រោងទុក។ ក្នុងដំណើរចុះពិនិត្យស្ថានភាពនៃការសង់សង់នាពេលនេះ ឯកឧត្តមទេសរដ្ឋមន្ត្រីបានអញ្ជើញធ្វើដំណើរដោយថ្មើរជើងដឹកនាំក្រុមជំនាញបច្ចេកទេសពាក់ព័ន្ធ ចុះពិនិត្យបច្ចេកទេសនៃការអ៊ុតកៅស៊ូបេតុង(AC) ការដាំកូនរុក្ខជាតិលម្អសោភ័ណភាពនៅតាមបណ្ដោយទ្រូងផ្លូវ ការអ៊ុតភ្ជាប់មុខតំណបេតុងកៅស៊ូ គំនូសសញ្ញាចរាចរណ៍ គំនូសចែកទ្រូងផ្លូវ រង្វង់មូលព្រះរាជដំណាក់ ខឿនចិញ្ចើមផ្លូវ គំនូសសញ្ញាចរាចរណ៍សម្រាប់អ្នកថ្មើរជើង ការដាំស្មៅ និងផ្កាលំអសួន និងការដាំបង្គោលភ្លើងបំភ្លឺផ្លូវសាធារណៈផងដែរ។ ជាមួយគ្នានេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានណែនាំឱ្យក្រុមការងារជំនាញបច្ចេកទេសរបស់អង្គភាពសាងសង់ទាំងអស់ជិះកង់ ឬដើរត្រួតពិនិត្យគុណភាពផ្លូវដែលបានអ៊ុតកៅស៊ូរួច ដើម្បីធានាបាននូវគុណភាពរឹងមាំប្រើប្រាស់ជាប់បានយូរអង្វែង។ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានសំណូមពរផងដែរឱ្យក្រុមការងារជំនាញបច្ចេកទេសពាក់ព័ន្ធពិនិត្យលទ្ធភាពដាំផ្កាមុខផ្លូវចូលទៅកាន់ប្រាសាទអង្គរវត្ត ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ ស័ក្តិសមជាមជ្ឈមណ្ឌលវប្បធម៌ ប្រវត្តិសាស្រ្ត ក៏ដូចជាជួយបង្កើនសោភ័ណភាពថែមមួយកម្រិតទៀត និងត្រូវយកចិត្តទុកដាក់លើការដឹកជញ្ជូនកៅស៊ូស្រោចផ្លូវឱ្យបានហ្មត់ចត់ទៅកាន់ការដ្ឋាន ជៀសវាងកុំឱ្យស្រក់នៅតាមដងផ្លូវ ធ្វើឱ្យបាត់បង់សោភ័ណភាពផ្លូវ ដែលបានស្ថាបនារួច។ បន្ថែមពីលើនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានអញ្ជើញចុះពិនិត្យមើលស្ពានដែលបានសាងសង់ឆ្លងកាត់ដងស្ទឹងសៀមរាប ផងដែរ និងបានស្នើឱ្យអ្នកជំនាញបច្ចេកទេសក្រោមឱវាទលាបថ្នាំពណ៌ដូចគ្នាលើតួស្ពាន និងបង្កាន់ដៃស្ពានចំនួនប្រាំកន្លែង។ ជាលទ្ធផលនៃការត្រួតពិនិត្យ ទាក់ទងនឹងការអ៊ុតបេតុងកៅស៊ូ ឯកឧត្តមទេសរដ្ឋមន្ត្រី បានពិនិត្យឃើញបញ្ហាកំហុសបច្ចេកទេសបន្តិចបន្តួចក្នុងអំឡុងពេលធ្វើការអ៊ុតកៅស៊ូ និងបានណែនាំឱ្យក្រុមការងារបច្ចេកទេសរបស់អង្គភាពសាងសង់ ក៏ដូចជាអ្នកជំនាញបច្ចេកទេសពាក់ព័ន្ធធ្វើការកែតម្រូវឱ្យបានសមស្របទៅនឹងស្តង់ដាបច្ចេកទេសនៃការសាងសង់។ សូមជម្រាបជូនថា៖ យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានបច្ចេកទេស នៃក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថា៖ វឌ្ឍនភាពគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែនៅក្រុងសៀមរាប ខេត្តសៀមរាបនេះ គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២១ សម្រេចបាន៩២,៧២%នៃទំហំការងារសរុប។ គួររម្លឹកផងដែរថា៖ គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវក្នុងក្រុងសៀមរាប ខេត្តសៀមរាបចំនួន៣៨ ខ្សែ នេះ មានប្រវែងសរុប ១០៦,៤២ គីឡូម៉ែត្រ ប្រើប្រាស់ថវិកាជាតិសរុបប្រមាណជាង ១៤៩ ២១៦ ៥៩៥ ដុល្លារអាមេរិក ដោយក្នុងនោះចំនួន៩លានដុល្លារអាមេរិកចំណាយលើការងារចាំបាច់ក្នុងការរៀបចំ ស្ថាបនាប្រព័ន្ធបង្ហូរទឹកភ្លៀង និងទឹកកខ្វក់ ឋិតក្រៅគម្រោងសាងសង់ខ្សែផ្លូវទាំង៣៨នេះ ចំណាយ ពេលសាងសង់ចំនួន១៣ខែ គ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២១ ត្រូវបានសម្ពោធបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ គម្រោងនេះអនុវត្តដោយអង្គភាពសាងសង់ចំនួន០៨ រួមមាន៖ ១) កងវិស្វកម្មលេខ១៧៨ស្ពាន-ថ្នល់ នៃនាយកដ្ឋានវិស្វកម្ម ២) កងវិស្វកម្មសម្តេចតេជោ ខេត្តសៀមរាប ៣) កងវិស្វកម្មតេជោ ហ៊ុន សែន សៀមរាប ៤) អគ្គនាយកដ្ឋាន សាធារណការ ៥) អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ ៦) នាយកដ្ឋាន គ្រឿងចក្រ និងស្ថាបនាផ្លូវ ៧) នាយកដ្ឋាន ជួសជុល និងថែទាំផ្លូវថ្នល់ និង ៨) មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តសៀមរាប និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមការងារអន្តរក្រសួងចំនួន៩ក្រុមដើម្បីធានាបាននូវគុណភាពជាប់រឹងមាំ ប្រើប្រាស់បានយូរអង្វែងតាមអាយុកាលមាន និងសម្រេចការងារឱ្យបានទាន់ពេលវេលា។ ការសាងសង់ត្រូវបានបែងចែកជាបួនប្រភេទរួមមាន៖ ១) ផ្លូវជួសជុលដោយអ៊ុតបេតុងកៅស៊ូ (AC) បន្ថែមពីលើ កម្រាស់៥សង់ទីម៉ែត្រ ប្រវែងសរុប៣១,៧៧គីឡូម៉ែត្រ ២) ផ្លូវស្ថាបនាដោយក្រាលបេតុង សរសៃដែក កម្រាស់២០សង់ទីម៉ែត្រ រួចអ៊ុតក្រាលបេតុងកៅស៊ូ(AC)ពីលើ កម្រាស់ ៥ ទៅ ៧ សង់ទីម៉ែត្រ ប្រវែងសរុប ៧,៨៦ គីឡូម៉ែត្រ ៣) ផ្លូវជួសជុលដោយក្រាលថ្មម៉ិច រួចអ៊ុតបេតុងកៅស៊ូ(AC) ពីលើ កម្រាស់៥ ទៅ ៧ សង់ទីម៉ែត្រ ប្រវែងសរុប១៣,៧៣ គីឡូម៉ែត្រ ៤) ផ្លូវស្ថាបនាដោយក្រាលបេតុង សរសៃដែក កម្រាស់ ២០ ទៅ ២៥ សង់ទីម៉ែត្រ ប្រវែងសរុប៥០,៨៦ គីឡូម៉ែត្រ និងការរៀបចំចិញ្ចើមផ្លូវ EN-០៣ ប្រវែង២,១៩គីឡូម៉ែត្រផងដែរ។ ដោយឡែក ការងារសាងសង់ប្រព័ន្ធបណ្ដាញបង្ហូរទឹកមានប្រវែងសរុប២៤៨,៧២ គីឡូម៉ែត្រ ការងារ សាងសង់ប្រព័ន្ធបណ្ដាញលូទឹកភ្លៀងប្រវែងសរុប១៤៧,០០ គីឡូម៉ែត្រ និងការងារសាងសង់ប្រព័ន្ធ បណ្ដាញលូទឹកកខ្វក់មានប្រវែង១០១,៧១គីឡូម៉ែត្រ និងការងារដំឡើងបរិក្ខារផ្លូវថ្នល់រួមមាន៖ ការងារ បំពាក់កាមេរ៉ាសុវត្ថិភាព ដំឡើងបង្គោលភ្លើងបំភ្លឺផ្លូវ ការងារបំពាក់បរិក្ខារចរាចរណ៍ ការងារដំឡើងភ្លើងសញ្ញាចរាចរណ៍ ការងារដាំដើមឈើលើខ្សែផ្លូវដែលស្ថិតក្នុងគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំង៣៨ ខ្សែ។ គម្រោងសាងសង់ផ្លូវចំនួន៣៨ខ្សែក្នុងទីរួមខេត្តសៀមរាប ខេត្តសៀមរាបនេះ មានគោលដៅប្រែក្លាយក្រុងសៀមរាប ខេត្តសៀមរាបឱ្យក្លាយជាទីក្រុងដ៏ទំនើបពោរពេញដោយសោភ័ណភាព បរិស្ថានល្អសម្រាប់ការរស់នៅ ឱ្យសក្តិសមជាទីក្រុងទេសចរណ៍ វប្បធម៌ និងប្រវត្តិសាស្ត្រ អាចទាក់ទាញភ្ញៀវទេសចរណ៍បានកាន់តែច្រើនសំដៅលើកស្ទួយសេដ្ឋកិច្ចជាតិឱ្យកាន់តែមានការរីកចម្រើន ព្រមទាំងធ្វើឱ្យប្រសើរឡើងដល់តភ្ជាប់ពីទីប្រជុំជនក្រុងសៀមរាបទៅកាន់តំបន់ដាច់ស្រយាលផងដែរ៕
ចុះពិនិត្យវឌ្ឍនភាពនៃការស្ថាបនាផ្លូវ ផ្លូវ៣៨ខ្សែ ​ក្នុងក្រុងសៀមរាប ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល

ព័ត៌មានសំខាន់ៗ

[BTV] - ក្រោយចប់ឱសានវាទ គយចាប់ផ្ដើមយុទ្ធនាការចាប់រថយន្តអត់ពន្ធឡើងវិញ ៥ថ្ងៃបានជិត ៣០គ្រឿង
[Fresh News] - គោរពច្បាប់ចរាចរណ៍ បើកបរដោយប្រុងប្រយ័ត្ន ! ស្លាប់២នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី១៤ ខែសីហាម្សិលមិញ
::: សិទ្ធិអាទិភាពនៅលើផ្លូវប្រសព្វ មានផ្លាកសញ្ញាចរាចរណ៍ " ឈប់ " ប្រសិនជួបស្ថានភាពចរាចរណ៍ដូចមានក្នុងរូបតំណាងខាងក្រោម តើអ្នកបើកបរត្រូវផ្តល់សិទ្ធិឲ្យយានយន្តណាមួយទៅមុន?
::: ផ្លាកសញ្ញាគ្រោះថ្នាក់ ៖ “ ផ្លូវបត់ស្តាំមានផ្លូវរថភ្លើងឆ្លងកាត់ ” | “ ផ្លូវបត់ឆ្វេងមានផ្លុវរថភ្លើងឆ្លងកាត់ ” | " មានផ្លូវរថភ្លើងឆ្លងកាត់ (មានរបាំង) "
[cpp-mpwt] - កិច្ចប្រជុំពេញអង្គនៃគណៈកម្មាធិការគណបក្សក្រសួង ដើម្បីពិភាក្សាលើលទ្ធផលនៃការអនុវត្តកម្មវិធីនយោបាយចំពោះវិស័យសាធារណការ និងដឹកជញ្ជូនពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២២ និងគោលនយោបាយ សម្រាប់ការអភិវឌ្ឍបន្តឆ្នាំ២០២៣ ដល់ឆ្នាំ២០២៨
[Fresh News] - បើកបរសូមកុំល្មើសល្បឿនកំណត់ ! ស្លាប់១នាក់ និងរបួស៦នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី១២ ខែសីហាម្សិលមិញ
[Phnom Penh Reporter] - ក្រុមហ៊ុន Ave Arup Limited របស់អង់គ្លេស ចង់សហការជាមួយកម្ពុជា សាងសង់ប្រព័ន្ធដឹកជញ្ជូនសាធារណៈ ដូចប្រព័ន្ធរថភ្លើង MRT នៅប្រទេសសិង្ហបុរី
[Fresh News] - បើកបរសូមពាក់ខ្សែក្រវាត់សុវត្តិភាពជានិច្ច ! ស្លាប់៣នាក់ និង៩នាក់រងរបួស ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស ថ្ងៃទី១១ ខែសីហាម្សិលមិញ

ចុះបញ្ជីយានជំនិះ

ត្រួតពិនិត្យបច្ចេកទេស

ផ្តល់បណ្ណបើកបរ

សេវាដឹកជញ្ជូនផ្លូវដែក

សេវាដឹកជញ្ជូនផ្លូវទឹក

អាជ្ញាបណ្ណដឹកជញ្ជូន

អំពីក្រសួង

  • បេសកកម្ម និងចក្ខុវិស័យ
  • អំពីឯកឧត្តមទេសរដ្ឋមន្ត្រី
  • សារទេសរដ្ឋមន្ត្រី
  • រចនាសម្ព័ន្ធ

សេវាសាធារណៈ

  • ចុះបញ្ជីយានជំនិះ
  • ត្រួតពិនិត្យបច្ចេកទេស
  • ផ្តល់បណ្ណបើកបរ
  • សេវាដឹកជញ្ជូនផ្លូវដែក
  • សេវាដឹកជញ្ជូនផ្លូវទឹក
  • អាជ្ញាបណ្ណដឹកជញ្ជូន

ហេដ្ឋារចនាសម្ព័ន្ធ

  • ផ្លូវល្បឿនលឿន
  • ប្រព័ន្ធចម្រោះទឹកកខ្វក់
  • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់

ទំនាក់ទំនង

  • ផ្លូវលេខ ៥៩៨ (ផ្លូវ ឯកឧត្ដម ជា សុផារ៉ា) សង្កាត់ច្រាំងចំរេះ២ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ
  • ទូរស័ព្ទ: ១២៧៥ (ឥតគិតថ្លៃ)
  • info@mpwt.gov.kh
  • www.mpwt.gov.kh
© 2022 រក្សាសិទ្ធគ្រប់យ៉ាងដោយក្រសួងសាធារណការ និង ដឹកជញ្ជូន
Pls Select Number to Call
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90