• ទំព័រដើម
  • អំពីក្រសួង
    • បេសកកម្ម និងចក្ខុវិស័យ
    • អំពីឯកឧត្តមទេសរដ្ឋមន្ត្រី
    • សារទេសរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធ
  • សេវាសាធារណៈ
    • ចុះបញ្ជីយានជំនិះ
    • ត្រួតពិនិត្យបច្ចេកទេស
    • ផ្តល់បណ្ណបើកបរ
    • សេវាដឹកជញ្ជូនផ្លូវដែក
    • សេវាដឹកជញ្ជូនផ្លូវទឹក
    • អាជ្ញាបណ្ណដឹកជញ្ជូន
  • ហេដ្ឋារចនាសម្ព័ន្ធ
    • ផ្លូវល្បឿនលឿន
      • ផ្លូវល្បឿនលឿន
      • WASSIP
    • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • WASSIP
    • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • WASSIP
  • ឯកសារផ្លូវការ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីណែនាំ
    • សេចក្តីជូនដំណឹង
    • ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
    • លិខិតបង្គាប់ការ
    • គោលនយោបាយ
    • កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
    • ឯកសារផ្សេងៗ
  • ទំនាក់ទំនង
    • ខុទ្ទកាល័យរដ្ឋមន្ដ្រី
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
    • អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
    • អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
    • អគ្គនាយកដ្ឋានបច្ចេកទេស
    • វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
    • អគ្គនាយកដ្ឋានសាធារណការ
    • អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និង​កំពង់ផែ
    • អគ្គនាយកដ្ឋានភស្តុភារកម្ម
    • អគ្គាអធិការដ្ឋាន
    • នាយកដ្ឋានសវនកម្មផ្ទៃក្នុង
    • នាយកដ្ឋានផ្លូវដែក
    • នាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ
    • អង្គភាពលទ្ធកម្ម
    • មណ្ឌលផ្ដល់សេវាសាធារណៈ
    • មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
  • ព័ត៌មាន
  • សំណួរចម្លើយ
  • EN
  • ខ្មែរ
  • ទំព័រដើម
  • អំពីក្រសួង
    • បេសកកម្ម និងចក្ខុវិស័យ
    • អំពីឯកឧត្តមទេសរដ្ឋមន្ត្រី
    • សារទេសរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធ
  • សេវាសាធារណៈ
    • ចុះបញ្ជីយានជំនិះ
    • ត្រួតពិនិត្យបច្ចេកទេស
    • ផ្តល់បណ្ណបើកបរ
    • សេវាដឹកជញ្ជូនផ្លូវដែក
    • សេវាដឹកជញ្ជូនផ្លូវទឹក
    • អាជ្ញាបណ្ណដឹកជញ្ជូន
  • ហេដ្ឋារចនាសម្ព័ន្ធ
    • ផ្លូវល្បឿនលឿន
      • ផ្លូវល្បឿនលឿន
      • WASSIP
    • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • WASSIP
    • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • WASSIP
  • ឯកសារផ្លូវការ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីណែនាំ
    • សេចក្តីជូនដំណឹង
    • ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
    • លិខិតបង្គាប់ការ
    • គោលនយោបាយ
    • កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
    • ឯកសារផ្សេងៗ
  • ទំនាក់ទំនង
    • ខុទ្ទកាល័យរដ្ឋមន្ដ្រី
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
    • អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
    • អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
    • អគ្គនាយកដ្ឋានបច្ចេកទេស
    • វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
    • អគ្គនាយកដ្ឋានសាធារណការ
    • អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និង​កំពង់ផែ
    • អគ្គនាយកដ្ឋានភស្តុភារកម្ម
    • អគ្គាអធិការដ្ឋាន
    • នាយកដ្ឋានសវនកម្មផ្ទៃក្នុង
    • នាយកដ្ឋានផ្លូវដែក
    • នាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ
    • អង្គភាពលទ្ធកម្ម
    • មណ្ឌលផ្ដល់សេវាសាធារណៈ
    • មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
  • ព័ត៌មាន
  • សំណួរចម្លើយ
  • EN
  • ខ្មែរ
  • ទំព័រដើម
  • អំពីក្រសួង
    • បេសកកម្ម និងចក្ខុវិស័យ
    • អំពីឯកឧត្តមទេសរដ្ឋមន្ត្រី
    • សារទេសរដ្ឋមន្ត្រី
    • រចនាសម្ព័ន្ធ
  • សេវាសាធារណៈ
    • ចុះបញ្ជីយានជំនិះ
    • ត្រួតពិនិត្យបច្ចេកទេស
    • ផ្តល់បណ្ណបើកបរ
    • សេវាដឹកជញ្ជូនផ្លូវដែក
    • សេវាដឹកជញ្ជូនផ្លូវទឹក
    • អាជ្ញាបណ្ណដឹកជញ្ជូន
  • ហេដ្ឋារចនាសម្ព័ន្ធ
    • ផ្លូវល្បឿនលឿន
      • ផ្លូវល្បឿនលឿន
      • WASSIP
    • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • ប្រព័ន្ធចម្រោះទឹកកខ្វក់
      • WASSIP
    • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
      • WASSIP
  • ឯកសារផ្លូវការ
    • ច្បាប់
    • ព្រះរាជក្រឹត្យ
    • អនុក្រឹត្យ
    • ប្រកាស
    • សេចក្តីសម្រេច
    • សេចក្តីណែនាំ
    • សេចក្តីជូនដំណឹង
    • ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
    • លិខិតបង្គាប់ការ
    • គោលនយោបាយ
    • កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
    • ឯកសារផ្សេងៗ
  • ទំនាក់ទំនង
    • ខុទ្ទកាល័យរដ្ឋមន្ដ្រី
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
    • អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
    • អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
    • អគ្គនាយកដ្ឋានបច្ចេកទេស
    • វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន
    • អគ្គនាយកដ្ឋានសាធារណការ
    • អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់
    • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និង​កំពង់ផែ
    • អគ្គនាយកដ្ឋានភស្តុភារកម្ម
    • អគ្គាអធិការដ្ឋាន
    • នាយកដ្ឋានសវនកម្មផ្ទៃក្នុង
    • នាយកដ្ឋានផ្លូវដែក
    • នាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ
    • អង្គភាពលទ្ធកម្ម
    • មណ្ឌលផ្ដល់សេវាសាធារណៈ
    • មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
  • ព័ត៌មាន
  • សំណួរចម្លើយ
  • EN
  • ខ្មែរ
ទំព័រដើម / ព័ត៌មាន

[ក្រសួងព័ត៌មាន] - គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបង្ហាញថា អ្នកបាត់បង់ជីវិត ៣ ភាគ ៤ គឺជាអ្នកបើកទោចក្រយានយន្ត បន្ទាប់មកគឺអ្នកថ្មើរជើង

2021-06-23 ទៅកាន់ទំព័រចុះផ្សាយក្នុង ក្រសួងព័ត៌មាន
ភ្នំពេញ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ(UNDP)បានប្រកាសផ្សព្វផ្សាយរបាយការណ៍ថ្មីមួយស្ដីពីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅកម្ពុជា និងការខាតបង់សេដ្ឋកិច្ចដែលបង្កឡើងដោយសារគ្រោះថ្នាក់ទាំងនេះ ដោយប្រើប្រាស់ទិន្នន័យឆ្នាំ ២០១៩ ដែលបានពីប្រព័ន្ធព័ត៌មានជនរងគ្រោះ និងគ្រោះថ្នាក់ចរាចរណ៍បានបង្ហាញថា អ្នកបាត់បង់ជីវិត ៣ ភាគ ៤ គឺជាអ្នកបើកទោចក្រយានយន្ត បន្ទាប់មកថ្មើរជើង អ្នកប្រើប្រាស់រថយន្តគ្រួសារ និងអ្នកប្រើប្រាស់យានយន្តដឹកទំនិញ។ នេះបើយោងតាមរបាយការណ៍ដែលបានចេញផ្សាយនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ ក្នុងពិធីប្រកាសផ្សព្វផ្សាយរបាយការណ៍ស្ដីពីជនរងគ្រោះ និងគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅកម្ពុជា ឆ្នាំ២០០១៩ រវាងគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ(UNDP) តាមប្រព័ន្ធវីដេអូ អនឡាញ។ ក្នុងរបាយការណ៍បានគូសបញ្ជាក់ថា ក្នុងឆ្នាំ២០១៩ នៅកម្ពុជាមានការរងរបួសជិត ១៣ ៧០០ ករណី និងការបាត់បង់ជីវិតជាង ២ ០០០ ករណីដោយសារតែគ្រោះថ្នាក់ចរាចរណ៍ដោយជាមធ្យមមានមនុស្ស ៥,៤នាក់ បាត់បង់ជីវិតរៀងរាល់ថ្ងៃ។ កត្តានេះ ធ្វើឱ្យគ្រោះថ្នាក់ចរាចរណ៍ក្លាយជាមូលហេតុនាំមុខគេ នៃការបាត់បង់ជីវិត និងការរងរបួសនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ចំនួនករណីបាត់បង់ជីវិតដែលបង្កឡើងដោយសារគ្រោះថ្នាក់ចរាចរណ៍មានការកើនឡើងជិត ២៥ភាគរយ នៅក្នុងរយៈពេល១១ ឆ្នាំ ចុងក្រោយនេះ (២០០០-២០១៩) ពោលគឺខ្ពស់ជាងអត្រាកំណើនប្រជាជន ដែលស្មើនឹង ១៧ភាគរយ សម្រាប់រយៈពេលដូចគ្នា។ របាយការណ៍ក៏បានបង្ហាញដែរថា អ្នកបាត់បង់ជីវិត ៣ ភាគ ៤ គឺជាអ្នកបើកទោចក្រយានយន្ត បន្ទាប់មកថ្មើរជើង អ្នកប្រើប្រាស់រថយន្តគ្រួសារ និងអ្នកប្រើប្រាស់យានយន្តដឹកទំនិញ។ ក្នុងចំណោមយានយន្តពាក់ព័ន្ធនឹងគ្រោះថ្នាក់ចរាចរណ៍ទាំងអស់ដែលបានចុះបញ្ជីមានជាង ៨០ភាគរយ គឺជាទោចក្រយានយន្ត។ ករណីបាត់បង់ជីវិតភាគ ច្រើនកើតឡើងនៅតាមផ្លូវជាតិ និងនៅក្នុងរាជធានី។ នៅពេលដែលគេធ្វើការវាយតម្លៃលើករណីបាត់បង់ជីវិតដោយសារគ្រោះថ្នាក់ចរាចរណ៍ឥរិយាបថរបស់អ្នកប្រើប្រាស់ផ្លូវគឺជាកត្តាចម្បង។ ក្នុងរបាយការណ៍បានបន្ដថា នៅពេលដែលយើងត្រួតពិនិត្យកត្តាដទៃទៀត គឺមានបញ្ហាធំជាងគេដែលពាក់ព័ន្ធនឹងការបាត់បង់ជីវិតនៅពេលមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងបង្កឡើងដោយសារ «កត្តាចំនួន៤ ដែលនាំឱ្យមានការបាត់បង់ជីវិត» រួមមាន ការប្រើប្រាស់គ្រឿងស្រវឹង និងគ្រឿងញៀន ការបើកបរល្បឿនលឿន ការមិនគោរពច្បាប់ចរាចរណ៍ និងការប្រើប្រាស់ទូរស័ព្ទពេលកំពុងបើកបរ។ ជាមួយគ្នានេះ កំហុសរបស់មនុស្សរួមចំណែកនាំឱ្យមានគ្រោះថ្នាក់ប្រមាណ ៩៨ភាគរយ ហើយគ្រោះថ្នាក់១៦ភាគរយ នាំឱ្យមានការបាត់បង់ជីវិត។ របាយការណ៍នេះក៏បានរំលេចឱ្យឃើញពីភាពចាំបាច់ក្នុងការឆ្លើយតបជាបន្ទាន់ ករណីបាត់បង់ជីវិតជាង ៨០ភាគរយ កើតឡើងភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្ដង។ ជនរងគ្រោះត្រឹមតែ ៣៥ភាគរយ តែប៉ុណ្ណោះដែលបានទទួលសេវាសង្គ្រោះបឋមដែលថយចុះ ២៤ភាគរយ ធៀបនឹងឆ្នាំ ២០១៨។ លើសពីនេះ មានជនរងគ្រោះត្រឹមតែ ១០ភាគរយ តែប៉ុណ្ណោះដែល បានទៅដល់មន្ទីរពេទ្យក្រោម៣០នាទី ខណៈពេលដែលជនរងគ្រោះភាគច្រើន ត្រូវបានបញ្ជូន ទៅមន្ទីរពេទ្យយ៉ាងហោចណាស់ ១ម៉ោងក្រោយពេលរងគ្រោះថ្នាក់។ លើសពីនេះទៀត គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកបង្កជាបន្ទុកសេដ្ឋកិច្ចក្នុងកម្រិតមួយដ៏ខ្ពស់។ អង្គការ UNDP និងគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានធ្វើការប៉ាន់ ប្រមាណឡើងវិញពីការខាតបង់ដោយសារគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅកម្ពុជាជាលើកទី មួយក្នុងរយៈពេល ១០ ឆ្នាំនេះ និងបានរកឃើញថា មានការខាតបង់ចំនួន ៤៦៦,៨ លានដុល្លារ សម្រាប់ឆ្នាំ២០១៩ ស្មើនឹង ១,៧ភាគរយ នៃផលិតផលសរុប (ផ.ស.ស) ប្រចាំឆ្នាំ។ ក្នុងចំណោមការខាតបង់សរុប៨៨,៨ភាគរយ ជាការខាតបង់ដោយសារការបាត់បង់ជីវិត និងការបាត់បង់ប្រាក់ចំណូល ដែលជនរងគ្រោះអាចរកបានពេញមួយជីវិត។ ក្រៅពីនេះ ក្នុងនាមជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាបបច្ចុប្បន្នបញ្ហាស្លាប់ និងឈឺថ្កាត់ ដែលកម្ពុជាជួបប្រទះ គឺជាអ្វីដែលកើតមានទន្ទឹមគ្នានឹងការកើនឡើងនៃកម្រិតអភិវឌ្ឍន៍របស់ប្រទេស។ ក្នុងរបាយការណ៍ក៏ផ្តល់ជាអនុសាសន៍ឱ្យមានការឆ្លើយតបក្នុងទម្រង់ជាគោលនយោបាយជាច្រើនដូចជាការពន្លឿនការរៀបចំគោលនយោបាយ និងការពង្រឹងការប្រមូលទិន្នន័យការកែលម្អហេដ្ឋារចនាសម្ព័ន្ធនិងលិខិតបទដ្ឋានគតិយុត្តនានាការពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ ជាពិសេសផ្តោតលើកត្តាទាំង ៤ ដែលនាំឱ្យមានការបាត់បង់ជីវិតដូចរៀបរាប់ខាងលើ ការបង្កើនការយល់ដឹង និងការផ្លាស់ប្តូរឥរិយាបថរបស់អ្នកបើកបរ និងការអនុវត្តវិធានការដើម្បីឆ្លើយតបចំពោះស្ថានភាពបន្ទាន់។ លោក Nick Beresford នាយក UNDP ប្រចាំកម្ពុជាបានលើកឡើងថា នេះជាលើកទី ១ ដែលការវិភាគស៊ីជម្រៅបែបនេះ ត្រូវបានធ្វើឡើងដោយការប្រើប្រាស់ប្រព័ន្ធទិន្នន័យ គ្រោះ ថ្នាក់ចរាចរណ៍ផ្លូវគោកដែលមានទំហំធំបែបនេះ ហើយការវិភាគនេះបានផ្តល់ឱ្យ យើងនូវការយល់ដឹងស៊ីជម្រៅពាក់ព័ន្ធនឹងករណីបាត់បង់ជីវិតនៅតាមដងផ្លូវ។ លោកបានគូសបញ្ជាក់ថា “វាមិនមែនពាក់ព័ន្ធនឹងថាតើជនរងគ្រោះជាជនវ័យក្មេង ឬជាបុរសនោះ ឡើយ ប៉ុន្តែវាពាក់ ព័ន្ធនឹងការប្រើប្រាស់គ្រឿងស្រវឹង គ្រឿងញៀន ការមិនគោរពច្បាប់ ចរាចរណ៍ និងការប្រើប្រាស់ទូរស័ព្ទពេលបើកបរ។ ជារួម វាពាក់ព័ន្ធនឹងឥរិយាបថ របស់អ្នក ដែលជាកត្តាកំណត់ពីការបាត់បង់ជីវិតនៅក្នុងគ្រោះថ្នាក់ចរាចរណ៍”។ លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានមានប្រសាសន៍ថា គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ មានជំនឿយ៉ាងមុតមាំថា ព័ត៌មានផ្សេងៗ ក្នុងរបាយការណ៍ រួមជាមួយលទ្ធផលនៃការសិក្សាអំពីការខាតបង់សេដ្ឋកិច្ចគឺជាធាតុចូល យ៉ាងសំខាន់សម្រាប់ការដាក់ចេញនូវវិធានការស័ក្តិសិទ្ធិ និងតម្រង់ទិសគោលនយោបាយរបស់រដ្ឋ និងរបស់អង្គការជាតិ អន្តរជាតិ វិស័យឯកជន ដែលមានសមានចិត្តក្នុងការជួយ លើកកម្ពស់សុវត្ថិភាពចរាចរណ៍នៅកម្ពុជា កាន់តែមានមូលដ្ឋានរឹងមាំបន្ថែមដើម្បីសហការ រួមចំណែកទប់ស្កាត់កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ចំនួនអ្នកស្លាប់ និងអ្នករបួស។ លោកជំទាវបានបន្ដថា ការសហការរួមចំណែកទប់ស្កាត់កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នេះ គឺឆ្លើយតបសមស្របទៅនឹងមូលហេតុ ទីតាំង ពេលវេលា និងការខាតបង់សេដ្ឋកិច្ច ដោយគ្រោះថ្នាក់ចរាចរណ៍ តាមរយៈសកម្មភាពនិងបេសកកម្មពាក់ព័ន្ធ រួមទាំងការបន្តរឹត បន្តឹងការអនុវត្តច្បាប់ ការកែលម្អលក្ខខណ្ឌបច្ចេកទេសផ្លូវស្ពាន ពិសេសការអប់រំផ្សព្វផ្សាយជាដើម៕
UNDP គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក

ព័ត៌មានសំខាន់ៗ

::: ឆៀកចល័តតាមខេត្ត នឹងដំណើរការ នៅខេត្តមណ្ឌលគីរី ស្ទឹងត្រែង កំពត ប៉ៃលិន (ពីថ្ងៃទី២៣ - ២៧ ខែឧសភា ឆ្នាំ ២០២២)
:::តើផ្លាកលេខពិសេសផ្ទាល់ខ្លួន(កម្ពុជា)អាចទិញទុកតាមប្រព័ន្ធអនឡាញបានដែរឬទេ? សុពលភាពប៉ុន្មានថ្ងៃ?
[DAP] - កម្ពុជា ត្រូវបានដាក់បញ្ចូលជាសមាជិកទី៦៤ នៃវេទិកាដឹកជញ្ជូនអន្តរជាតិITF នៅទីក្រុងLeipzig ប្រទេសអាឡឺម៉ង់
តើផ្លាកសញ្ញានេះមានន័យដូចម្តេច?
[Fresh News] - បើកបរសូមកុំល្មើសល្បឿនកំណត់ ! ស្លាប់៤នាក់ និងរបួស១៣នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២១ ខែឧសភាម្សិលមិញ
[Khmer times] - Cambodia joins International Transport Forum as its 64th member
[Eac News] - Cambodia's CommuneSangkat Council Election Campaign Begins Nationwide
[Eac News] - យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នៅកម្ពុជាបានចាប់ផ្ដើមនៅទូទាំងប្រទេស

ចុះបញ្ជីយានជំនិះ

ត្រួតពិនិត្យបច្ចេកទេស

ផ្តល់បណ្ណបើកបរ

សេវាដឹកជញ្ជូនផ្លូវដែក

សេវាដឹកជញ្ជូនផ្លូវទឹក

អាជ្ញាបណ្ណដឹកជញ្ជូន

អំពីក្រសួង

  • បេសកកម្ម និងចក្ខុវិស័យ
  • អំពីឯកឧត្តមទេសរដ្ឋមន្ត្រី
  • សារទេសរដ្ឋមន្ត្រី
  • រចនាសម្ព័ន្ធ

សេវាសាធារណៈ

  • ចុះបញ្ជីយានជំនិះ
  • ត្រួតពិនិត្យបច្ចេកទេស
  • ផ្តល់បណ្ណបើកបរ
  • សេវាដឹកជញ្ជូនផ្លូវដែក
  • សេវាដឹកជញ្ជូនផ្លូវទឹក
  • អាជ្ញាបណ្ណដឹកជញ្ជូន

ហេដ្ឋារចនាសម្ព័ន្ធ

  • ផ្លូវល្បឿនលឿន
  • ប្រព័ន្ធចម្រោះទឹកកខ្វក់
  • ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់

ទំនាក់ទំនង

  • ផ្លូវលេខ ៥៩៨ (ផ្លូវ ឯកឧត្ដម ជា សុផារ៉ា) សង្កាត់ច្រាំងចំរេះ២ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ
  • ទូរស័ព្ទ: ១២៧៥ (ឥតគិតថ្លៃ)
  • info@mpwt.gov.kh
  • www.mpwt.gov.kh
© 2022 រក្សាសិទ្ធគ្រប់យ៉ាងដោយក្រសួងសាធារណការ និង ដឹកជញ្ជូន
Pls Select Number to Call
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90