ទំព័រដើម
អំពីក្រសួង
បេសកកម្ម និងចក្ខុវិស័យ
អំពីឯកឧត្តមទេសរដ្ឋមន្ត្រី
សារទេសរដ្ឋមន្ត្រី
រចនាសម្ព័ន្ធ
សេវាសាធារណៈ
ចុះបញ្ជីយានជំនិះ
ត្រួតពិនិត្យបច្ចេកទេស
ផ្តល់បណ្ណបើកបរ
សេវាដឹកជញ្ជូនផ្លូវដែក
សេវាដឹកជញ្ជូនផ្លូវទឹក
អាជ្ញាបណ្ណដឹកជញ្ជូន
ហេដ្ឋារចនាសម្ព័ន្ធ
ផ្លូវល្បឿនលឿន
ផ្លូវល្បឿនលឿន
WASSIP
ប្រព័ន្ធចម្រោះទឹកកខ្វក់
ប្រព័ន្ធចម្រោះទឹកកខ្វក់
WASSIP
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
WASSIP
ឯកសារផ្លូវការ
ច្បាប់
ព្រះរាជក្រឹត្យ
អនុក្រឹត្យ
ប្រកាស
សេចក្តីសម្រេច
សេចក្តីណែនាំ
សេចក្តីជូនដំណឹង
ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
លិខិតបង្គាប់ការ
គោលនយោបាយ
កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
ឯកសារផ្សេងៗ
ទំនាក់ទំនង
ខុទ្ទកាល័យរដ្ឋមន្ដ្រី
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
អគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ
អគ្គនាយកដ្ឋានផែនការនិងគោលនយោបាយ
អគ្គនាយកដ្ឋានបច្ចេកទេស
អគ្គនាយកដ្ឋានសាធារណការ
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ
អគ្គនាយកដ្ឋានភស្តុភារកម្ម
អគ្គាអធិការដ្ឋាន
នាយកដ្ឋានសវនកម្មផ្ទៃក្នុង
នាយកដ្ឋានផ្លូវដែក
នាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ
អង្គភាពលទ្ធកម្ម
ក្រុមការងារឆ្លើយតបសំណួរ និងសំណូមពរប្រជាពលរដ្ឋ
មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
ព័ត៌មាន
FAQ
EN
ខ្មែរ
ទំព័រដើម
អំពីក្រសួង
បេសកកម្ម និងចក្ខុវិស័យ
អំពីឯកឧត្តមទេសរដ្ឋមន្ត្រី
សារទេសរដ្ឋមន្ត្រី
រចនាសម្ព័ន្ធ
សេវាសាធារណៈ
ចុះបញ្ជីយានជំនិះ
ត្រួតពិនិត្យបច្ចេកទេស
ផ្តល់បណ្ណបើកបរ
សេវាដឹកជញ្ជូនផ្លូវដែក
សេវាដឹកជញ្ជូនផ្លូវទឹក
អាជ្ញាបណ្ណដឹកជញ្ជូន
ហេដ្ឋារចនាសម្ព័ន្ធ
ផ្លូវល្បឿនលឿន
ផ្លូវល្បឿនលឿន
WASSIP
ប្រព័ន្ធចម្រោះទឹកកខ្វក់
ប្រព័ន្ធចម្រោះទឹកកខ្វក់
WASSIP
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
WASSIP
ឯកសារផ្លូវការ
ច្បាប់
ព្រះរាជក្រឹត្យ
អនុក្រឹត្យ
ប្រកាស
សេចក្តីសម្រេច
សេចក្តីណែនាំ
សេចក្តីជូនដំណឹង
ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
លិខិតបង្គាប់ការ
គោលនយោបាយ
កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
ឯកសារផ្សេងៗ
ទំនាក់ទំនង
ខុទ្ទកាល័យរដ្ឋមន្ដ្រី
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
អគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ
អគ្គនាយកដ្ឋានផែនការនិងគោលនយោបាយ
អគ្គនាយកដ្ឋានបច្ចេកទេស
អគ្គនាយកដ្ឋានសាធារណការ
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ
អគ្គនាយកដ្ឋានភស្តុភារកម្ម
អគ្គាអធិការដ្ឋាន
នាយកដ្ឋានសវនកម្មផ្ទៃក្នុង
នាយកដ្ឋានផ្លូវដែក
នាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ
អង្គភាពលទ្ធកម្ម
ក្រុមការងារឆ្លើយតបសំណួរ និងសំណូមពរប្រជាពលរដ្ឋ
មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
ព័ត៌មាន
FAQ
EN
ខ្មែរ
ទំព័រដើម
អំពីក្រសួង
បេសកកម្ម និងចក្ខុវិស័យ
អំពីឯកឧត្តមទេសរដ្ឋមន្ត្រី
សារទេសរដ្ឋមន្ត្រី
រចនាសម្ព័ន្ធ
សេវាសាធារណៈ
ចុះបញ្ជីយានជំនិះ
ត្រួតពិនិត្យបច្ចេកទេស
ផ្តល់បណ្ណបើកបរ
សេវាដឹកជញ្ជូនផ្លូវដែក
សេវាដឹកជញ្ជូនផ្លូវទឹក
អាជ្ញាបណ្ណដឹកជញ្ជូន
ហេដ្ឋារចនាសម្ព័ន្ធ
ផ្លូវល្បឿនលឿន
ផ្លូវល្បឿនលឿន
WASSIP
ប្រព័ន្ធចម្រោះទឹកកខ្វក់
ប្រព័ន្ធចម្រោះទឹកកខ្វក់
WASSIP
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់
WASSIP
ឯកសារផ្លូវការ
ច្បាប់
ព្រះរាជក្រឹត្យ
អនុក្រឹត្យ
ប្រកាស
សេចក្តីសម្រេច
សេចក្តីណែនាំ
សេចក្តីជូនដំណឹង
ឯកសារពាក់ព័ន្ធគម្រោងអន្តរជាតិ
លិខិតបង្គាប់ការ
គោលនយោបាយ
កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់
ឯកសារផ្សេងៗ
ទំនាក់ទំនង
ខុទ្ទកាល័យរដ្ឋមន្ដ្រី
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
អគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ
អគ្គនាយកដ្ឋានផែនការនិងគោលនយោបាយ
អគ្គនាយកដ្ឋានបច្ចេកទេស
អគ្គនាយកដ្ឋានសាធារណការ
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ
អគ្គនាយកដ្ឋានភស្តុភារកម្ម
អគ្គាអធិការដ្ឋាន
នាយកដ្ឋានសវនកម្មផ្ទៃក្នុង
នាយកដ្ឋានផ្លូវដែក
នាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ
អង្គភាពលទ្ធកម្ម
ក្រុមការងារឆ្លើយតបសំណួរ និងសំណូមពរប្រជាពលរដ្ឋ
មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី - ខេត្ត
ព័ត៌មាន
FAQ
EN
ខ្មែរ
ទំព័រដើម
/
ព័ត៌មាន
[Thmey Thmey] - ផ្លូវ៣៨ខ្សែ នៅក្រុងសៀមរាប នឹងបើកការដ្ឋានសាងសង់នាថ្ងៃទី៣០ ខែវិច្ឆិកា ខាងមុខ
2020-11-16
ទៅកាន់ទំព័រចុះផ្សាយក្នុង Thmey Thmey
ហេដ្ឋារចនាសម្ព័ន្ធផ្លូវតូច-ធំចំនួន៣៨ខ្សែ នៅក្នុងទីក្រុងសៀមរាប ខេត្តសៀមរាប នឹងបើកការដ្ឋានសាងសង់នៅថ្ងៃទី៣០វិច្ឆិកា ឆ្នាំ២០២០ ក្រោមវត្តមានសម្តេច ហ៊ុន សែន ជាអធិបតីភាព។ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអះអាងថា ផ្លូវទាំង៣៨ខ្សែនេះ នឹងធ្វើឡើងប្រកបដោយភាពបត់បែន និងច្នៃប្រឌិតខ្ពស់ ដោយផ្ដោតសំខាន់លើគុណភាព ប្រសិទ្ធភាព ជាមួយនឹងការបញ្ចប់ការសាងសង់នេះ ឱ្យបានទាន់ពេលវេលាតាមការគ្រោងទុកនៅចុងឆ្នាំ២០២១។ បើតាមប្រសាសន៍របស់លោកស៊ុន ចាន់ថុល ក្នុងដំណើរចុះត្រួតពិនិត្យគម្រោងការសាងសង់ផ្លូវក្នុងក្រុងសៀមរាប កាលពីថ្ងៃទី១៥វិច្ឆិកាម្សិលមិញ ផ្លូវទាំង៣៨ខ្សែនេះ នឹងសាងសង់ឡើងដោយក្រុមហ៊ុន ចំនួនប្រាំមួយដោយបែងចែគ្នាធ្វើជាកំណាត់ៗ។ លោកបានបញ្ជាក់ថា ការសាងសង់ផ្លូវទាំង៣៨ខ្សែរបស់ក្រុមហ៊ុនទាំង៦នោះ គឺនឹងមានក្រុមការងារជំនាញក្រសួងសាធារណការនឹងចុះពិនិត្យតាមដានលើលក្ខណៈបច្ចេកទេសសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំងនេះ ដើម្បីឱ្យសាងសង់ផ្លូវនីមួយៗ អនុវត្តតាមលក្ខខណ្ឌតម្រូវនៃស្តង់ដារបច្ចេកទេស ដោយធានាបាននូវគុណភាពជាប់រឹងមាំ និងប្រើប្រាស់បានយូរអង្វែងតាមអាយុកាល។ ក្រុមអង្គភាពបច្ចេកទេសដែលទទួលបន្ទុកពិនិត្យការងារសាងសង់ផ្លូវទាំង៣៨ខ្សែនេះមាន៖ កងវិស្វកម្មសម្តេចតេជោខេត្តសៀមរាប, កងវិស្វកម្ម១០៨, នាយកដ្ឋានគ្រឿងចក្រ និងស្ថាបនាផ្លូវ, នាយកដ្ឋានជួសជុល និងថែទាំផ្លូវ, អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ និងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប។ សម្រាប់ការសាងសង់ផ្លូវទាំង៣៨ខ្សែនេះ ត្រូវបានបែងចែកជាបួនប្រភេទ។ នេះជាការលើកឡើងរបស់លោក ស៊ុន ចាន់ថុល ដោយបន្តរៀបរាប់នៃការបែកចែកប្រភេទផ្លូវទាំងបួនប្រភេទនោះថា ប្រភេទផ្លូវទីមួយ៖ គឺចាក់បេតុងកម្រាស់២៥សង់ទីម៉ែត្រ។ ដូចជាផ្លូវវាងក្រុង ដោយមានកន្លែងខ្លះចាក់បេតុង ប៉ុន្តែមិនអ៊ុតបេតុងកៅស៊ូ(AC)ពីលើទេ។ ប្រភេទទីពីរ៖ ចាក់បេតុងកម្រាស់២០សង់ទីម៉ែត្រ និងកន្លែងខ្លះចាក់កម្រាស់ ៧សង់ទីម៉ែត្រ ដោយយោងទៅតាមស្ថានភាពភូមិសាស្ត្រ ស្ថានភាពចរាចរាណ៍ និងការដឹកជញ្ជូន។ ប្រភេទទីបី៖ គឺការជួសជុលគ្រឹះ មិនចាំបាច់ចាក់បេតុងហើយអ៊ុតកៅស៊ូបេតុងតែម្ដង និងប្រភេទទីបួន គឺអ៊ុតកៅស៊ូបេតុងកម្រាស់១៥សង់ទីម៉ែត្រ ពីលើតែម្ដងដោយសារគ្រឹះផ្លូវនោះ នៅមានភាពរឹងមាំស្រាប់ទៅហើយ។ មុននឹងឈានដល់ការបើកដា្ឋនសាងសង់ផ្លូវទាំង៣៨ខ្សែក្នុងក្រុងសៀមរាប នាពេលឆាប់ៗខាងមុខនេះ លោក ស៊ុន ចាន់ថុល ក៏ធ្លាប់ព្រមានដល់ក្រុមហ៊ុនទាំង៦ដែលទទួលបន្ទុកសាង់សងផ្លូវទាំងនេះ ដូច្នេះ៖« បើអង្គភាពណា ធ្វើផ្លូវទាំងនោះ មិនត្រូវតាមបច្ចេកទេស និងស្តង់ដារទេ គឺក្រសួង មិនទូទាត់ប្រាក់ឱ្យ ឡើយ»។ កាលពីថ្ងៃទី៤កញ្ញា ឆ្នាំ២០២០ រាជរដ្ឋាភិបាលបានអនុម័តគម្រោងសាងសង់ផ្លូវចំនួន៣៨ខ្សែក្នុងទីក្រុងសៀមរាប ដែលមានតម្លៃ១៥០លានដុល្លារសហរដ្ឋអាមេរិក៕
ផ្លូវ៣៨ខ្សែ ក្នុងក្រុងសៀមរាប
ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល
វិស័យសាធារណការ
ចុះបញ្ជីយានជំនិះ
ត្រួតពិនិត្យបច្ចេកទេស
ផ្តល់បណ្ណបើកបរ
សេវាដឹកជញ្ជូនផ្លូវដែក
សេវាដឹកជញ្ជូនផ្លូវទឹក
អាជ្ញាបណ្ណដឹកជញ្ជូន
Pls Select Number to Call
×
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90