• Home
  • About Us
    • Mission and Vision
    • The Senior Minister
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • General Department of Public Works
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department Railway
    • Department of Information Technology and Public Relations
    • Procurement Unit
    • Customer Support Center
    • Municipal and Provincial Department of Public Works and Transport
  • News
  • FAQ
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • The Senior Minister
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • General Department of Public Works
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department Railway
    • Department of Information Technology and Public Relations
    • Procurement Unit
    • Customer Support Center
    • Municipal and Provincial Department of Public Works and Transport
  • News
  • FAQ
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • The Senior Minister
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • General Department of Public Works
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department Railway
    • Department of Information Technology and Public Relations
    • Procurement Unit
    • Customer Support Center
    • Municipal and Provincial Department of Public Works and Transport
  • News
  • FAQ
  • EN
  • ខ្មែរ
Home / News

[នាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក] - ពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពី ការបើកបរប្រកបដោយសុវត្ថិភាព និងហានិភ័យនៃការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ក្រោមអធិបតីភាព លោកជំទាវ មឹន មាណវី

2019-11-20 Go to the website published នាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក
នាថ្ងៃអង្គារ ៩រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ពិធីផ្សព្វផ្សាយវគ្គបណ្ដុះបណ្ដាល ស្ដីពីការបើកបរទោចក្រយានយន្ដប្រកប ដោយសុវត្ថិភាព ការសង្រ្គោះជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ បូករួមជាមួយនឹងហានិភ័យនៃការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងតាមបណ្ដាវិទ្យាល័យ និង សាកលវិទ្យាល័យ ត្រូវបានប្រកាសចាប់ផ្តើមពីខេត្តសៀមរាប។ ពិធីប្រកាសផ្សព្វផ្សាយវគ្គបណ្តុះបណ្តាលនេះត្រូវបានប្រារព្វធ្វើឡើងតាមរយៈជំនួយឧបត្ថម្ភថវិការរបស់ស្ថាប័ន APIWSA និង ក្រុមហ៊ុនHONDA ដោយមានកិច្ចសហការផ្ទាល់ពីនាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក របស់ក្រសួងសាធារណការនិងដឹកជញ្ជូន អគ្គលេខាធិការដ្ឋាន គ.ស.ច.គ. សាលាខេត្តសៀមរាប កាកបាទក្រហមកម្ពុជា អង្គការខេមសែហ្វ វិទ្យុFM១០២ ជាមួយនឹងដៃគូពាក់ព័ន្ធសំខាន់ៗ។ ពិធីផ្សព្វផ្សាយធ្វើឡើងដោយរួមបញ្ចូលនូវវគ្គបណ្ដុះបណ្ដាលសម្រាប់សិស្សនិសិ្សត តាមបណ្តាវិទ្យាល័យ និងសាកលវិទ្យាល័យ ក្នុងខេត្តសៀមរាប បាត់ដំបង និងបន្ទាយមានជ័យ។ វគ្គបណ្ដុះបណ្ដាលរំពឹងថាយ៉ាងហោចណាស់មានសិស្សនិស្សិត ចំនួន ១.២០០នាក់ នឹងទទួលបានអត្ថប្រយោជន៍ដោយផ្ទាល់ពីវគ្គបណ្តុះបណ្តាលទាំងអស់នេះ។ គណៈអធិបតី ចូលរួមបើកពិធីផ្សព្វផ្សាយវគ្គនាថ្ងៃនេះ រួមមាន៖ លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឯកឧត្តម ពិន ប្រាកដ អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប អ្នកស្រី អូលីវ្យែ វាយឌែន តំណាងរបស់ស្ថាប័ន APIWSA លោក ដួង យ៉ាណាត តំណាងក្រុមហ៊ុនHONDA និងលោកខឹម សុផល ប្រធានគំរោងសុវត្ថិភាពចរាចរណ៍ របស់កាកបាទក្រហមកម្ពុជា និងជាឧត្តមទីប្រឹក្សាបច្ចេកទេសអង្គការ CAMSAFE និងមន្រ្តីថ្នាក់ដឹកនាំជាច្រើនរូបទៀត។ តំណាងមន្ទីរអង្គភាពជុំវិញខេត្តសៀមរាប លោកគ្រូអ្នកគ្រូ សិស្សនិស្សិត យុវជន អ្នកស្ម័គ្រចិត្ត វិស័យឯកជន និងអាជ្ញាធរមូលដ្ឋានប្រមាណចំនួន ៣០០នាក់បានចូលរួមពិធីយ៉ាងកុះករ។ សុវត្ថិភាពចរាចរណ៍គឺជាបញ្ហាសុខភាពសាធារណៈ និងការងារអភិវឌ្ឍន៍ដ៏ចំបង ដែលទាមទារឱ្យមានការដោះស្រាយបន្ទាន់។ ចំនួនអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍លើពិភពលោក នៅតែមានចំនួនខ្ពស់ និងបន្ដកើនឡើងយ៉ាងខ្លាំងដែលមានចំនួនប្រមាណ ១,៣៥លាននាក់ជារៀងរាល់ឆ្នាំ។ គ្រោះថ្នាក់ចរចរណ៍បានក្លាយជាបញ្ហាចម្បងទី១ក្នុងសាកលលោក ដោយបានឆក់យកជីវិតមនុស្សមានអាយុចន្លោះពី ៥-២៩ឆ្នាំ។ ប្រមាណ៥០% នៃអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ គឺជាអ្នកបើកបរទោចក្រយានយន្ដ ថ្មើរជើង និងអ្នកជិះកង់។ តាមរបាយការណ៍នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានបង្ហាញថា នៅក្នុងត្រីមាសទី៣ នៃឆ្នាំ២០១៩នេះ គ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ៩៨៨លើកនៅលើដងផ្លូវនៃព្រះរាជាណាចក្រកម្ពុជាដែលបណ្តាលឱ្យមានអ្នកស្លាប់ចំនួន ៤៨៨នាក់ និងរបួស ចំនួន១.៤៩៤នាក់ ដែលក្នុងនោះខេត្តសៀមរាបស្លាប់ចំនួន៣៧នាក់។ មូលហេតុដែលបង្កឲ្យមានគ្រោះថ្នាក់ គឺនៅតែបណ្តាលមកអំពីបើកបរល្មើសល្បឿនកំណត់ ៣៣%, ការមិនគោរពសិទ្ធិអាទិភាព ២៧%, ការមិនប្រកាន់ស្តាំ ១៣%, ការវ៉ាជែង ១០%, ការបត់ ៩%, ស្រវឹង ៤%, កត្តាយាន្ត ៣% និងងងុយ១%។ ប្រៀបធៀបនឹងឆមាសទី៣ ឆ្នាំ២០១៨ គ្រោះថ្នាក់ចរាចរណ៍កើនឡើងចំនួន ៣២% ដែលក្នុងចំណោមចំនួនស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ ៨០% គឺជាអ្នកបើកបរម៉ូតូ។ ក្រសួងសាធារណការ និងដឹកជញ្ជូន ស្ថាប័នAPIWSA ក្រុមហ៊ុន HONDA អង្គការខេមសែហ្វជាមួយនឹងដៃគូសំខាន់នានា រួមសហការរៀបចំឡើងនៅយុទ្ធនាការអប់រំផ្សព្វផ្សាយ និងវគ្គបណ្ដុះបណ្ដាលដ៏សំខាន់ទាំងនេះឡើងផ្ដោតសំខាន់លើអ្នកប្រើប្រាស់ផ្លូវដែលងាយរងគ្រោះ ដូចជាយុវជន អ្នកបើកបរទោចក្រយាន្ដយន្ដ។ល។ យុទ្ធនាការអប់រំផ្សព្វផ្សាយ និងវគ្គបណ្ដុះបណ្ដាលស្ដីពីការបើកបរម៉ូតូប្រកបដោយសុវត្ថិភាព ការសង្រ្គោះជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ និងកត្តាហានិភ័យនៃការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង សម្រាប់សិស្សនិស្សិត វិទ្យាល័យ និងសាកលវិទ្យាល័យតាមបណ្ដាដងផ្លូវសំខាន់ៗ គឺជាកិច្ចគាំទ្រដល់ការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការសម្រេចឱ្យបាននូវផែនការសកម្មភាពជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ២០១១-២០២០សំដៅកាត់បន្ថយចំនួនអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍លើដងផ្លូវក្នុងប្រទេសកម្ពុជា។ លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការ នៃ គ.ស.ច.គ. បានមានប្រសាសន៍ថា៖ គម្រោងនេះ គឺពិតជាឆ្លើយតបនឹងកាលៈទេសៈដែលរាជរដ្ឋាភិបាលកំពុងពុះពារយ៉ាងសកម្មទប់ស្កាត់លុបបំបាត់គ្រោះថ្នាក់ចរាចរណ៍ដែលបច្ចុប្បន្ន។ លោកជំទាវ បន្តដាស់តឿនដល់យុវជន ដែលជាទំពាំងស្នងឬស្សីរបស់ប្រទេសជាតិ ត្រូវធ្វើជាគំរូក្នុងការគោរពច្បាប់របស់ប្រទេសជាតិយើង ដែលផ្តើមពីច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកចាប់ពីពេលនេះទៅ ព្រោះថាសកម្មភាពរបស់យើងក្នុងគោរព និងអនុវត្តច្បាប់គឺបានបង្ហាញយ៉ាងច្បាស់អំពីឥរិយាបថ និងស្មារតីទទួលខុសត្រូវយ៉ាងជាក់ស្តែង។
គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សុវត្ថិភាពចរាចរណ៍

Featured Posts

អគារទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន និងវិទ្យាស្ថាន តេជោសែន សាធារណការ និងដឹក ជញ្ជូន ត្រូវបានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
[មន្ទីរសាធារណការនឹងដឹកជញ្ជូនរាជធានីភ្នំពេញ] - ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ: ព្រឹកនេះ ដាក់អោយដំណើរការផ្លូវតភ្ជាប់ចរាចរចំនួន ២ខ្សែ ទិសពីផ្លូវជាតិលេខ៤ ទៅមហាវិថី ចោមចៅ និងពីផ្លូវជាតិលេខ៤ ទៅផ្លូវជាតិលេខ ៣
[Fresh News] - ក្រសួងសាធារណការ ថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន និងភ្ញៀវកិត្តិយស ដែលចូលរួមពិធីសម្ពោធអគារទីស្តីការក្រសួង និងវិទ្យាស្ថាន «តេជោសែន សាធារណការ និងដឹកជញ្ជូន»
យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងបុគ្គលិក-មន្រ្តីរាជការនៃក្រសួងសាធារណការ និងដឹកជញ្ជូន មានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែងឥតឧបមា
[Phnom Penh Times] - សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធអគារទីស្តីការថ្មីក្រសួងសាធារណការ និងវិទ្យាស្ថាន «តេជោសែន សាធារណការ និងដឹកជញ្ជូន»
[Samdech Hun Sen, Cambodian Prime Minister] - Samdach Techo Hun Sen Invites to Open a New Building of the Ministry of Public and Institute of ′′ Techosen, Public and Delivery ′′
[CPC News] - ទីបំផុត ! ផ្លូវតភ្ជាប់ចរាចរណ៍ ២ខ្សែត្រូវបានចាប់ផ្តើមដាក់អោយដំណើរការជាបណ្តោះអាសន្នហើយ
[Click News] - កំពង់ផែ​ទេសចរណ៍​អន្តរជាតិ​នៅខេត្តកំពត សម្រេច​ការសាងសង់​បាន​ពាក់កណ្ដាល ដោយគ្រោង​បញ្ចប់ និង​បើក​ដំណើរការ​​នៅចុងឆ្នាំ២០២១

Vehicle Registration

Technical Inspection

Driver's License

Railway Services

Water Taxi

Transport Licensing

About Us

  • Mission and Vision
  • The Senior Minister
  • Message From Minister
  • Organization Chart

Public Services

  • Vehicle Registration
  • Technical Inspection
  • Driver's License
  • Railway Services
  • Water Taxi
  • Transport Licensing

Public Works

  • Expressways
  • Sewage systems
  • Road infrastructure

Contact Us

  • Corner of Preah Norodom Blvd and Street 106, Phnom Penh, Cambodia
  • Hotline: 1275
  • info@mpwt.gov.kh
  • www.mpwt.gov.kh
© 2021 Ministry of Public Works and Transport. All Right Reserved.
Pls Select Number to Call
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90