• Home
  • About Us
    • Mission and Vision
    • The Senior Minister
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • The Senior Minister
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • The Senior Minister
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
Home / News

[CEN] - ការរឹតបន្តឹងអនុវត្តច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក បានផ្ដល់អត្ថប្រយោជន៍យ៉ាងធំធេងដល់សង្គម ក្នុងការជួយសង្គ្រោះជីវិតអ្នកប្រើប្រាស់ផ្លូវពីគ្រោះថ្នាក់ដ៍កាចសាហាវ

2023-02-09 Go to the website published CEN
ភ្នំពេញ៖ អគ្គស្នងការដា្ឋននគរបាលជាតិ បានចេញសេចក្តីជូនដំណឹងស្តីពីវឌ្ឍនភាពនៃការរឹតបន្តឹងអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក, ការរឹតបន្តឹងអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកបានផ្ដល់អត្ថប្រយោជន៍យ៉ាងធំធេងដល់សង្គម ក្នុងការជួយសង្គ្រោះជីវិតអ្នកប្រើប្រាស់ផ្លូវពីគ្រោះថ្នាក់ដ៍កាចសាហាវ និងបង្កើតឱ្យមានបរិស្ថានចរាចរណ៍ប្រកបដោយសុវត្ថិភាព។ ១.ចាប់ពីឆ្នាំ២០១០ ដល់ឆ្នាំ២០២០ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៍ឈ្លាសវៃរបស់ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងគណៈកម្មាធិការ ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក អគ្គស្នងការដ្ឋាននគរបាលជាតិបានបំពេញតួនាទីភារកិច្ចរឹតបន្តឹងការអនុវត្ត ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ព្រមទាំងសហការបំពេញកិច្ចការសុវត្ថិភាពចរាចរណ៍ផ្លូវគោកយ៉ាងសកម្ម ដូចជា ការផ្សព្វផ្សាយអប់រំច្បាប់ ការងារសង្គ្រោះបន្ទាន់ ជាដើម ទទួលបានលទ្ធផលល្អប្រសើរ ដោយបានរួមចំណែក កាត់បន្ថយអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកចំនួន ៤.៥៦១នាក់ ស្មើនឹង៦២% នៃផែនការជាតិទស្សវត្សរ៍សុវត្ថិភាពចរាចរណ៍ផ្លូវគោក ដែលបានធៀបជាមួយចំនួនប្រជាជន និងចំនួនយានយន្ត ដូចតទៅ៖ កាត់បន្ថយអត្រាស្លាប់ពីចំនួន១៣.១នាក់ មកនៅត្រឹមចំនួន១០.១នាក់ ក្នុងប្រជាជនចំនួន១សែននាក់ កាត់បន្ថយអត្រាស្លា.ប់ពីចំនួន១០នាក់ មកនៅត្រឹមចំនួន ២.៥នាក់ ក្នុងយានយន្តចំនួន១ម៉ឺនគ្រឿង ។ ទន្ទឹមនឹងរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ការរឹតបន្តឹងអនុវត្តច្បាប់បានជម្រុញលើកកម្ពស់ស្មារតីគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក រៀបចំឱ្យកាន់តែប្រសើរឡើងនូវសណ្តាប់ធ្នាប់ចរាចរណ៍ឱ្យបានសមស្របតាមបទដ្ឋានសុវត្ថិភាពចរាចរណ៍ និងរួមចំណែកលើកកម្ពស់កិត្យានុភាពជាតិ។ ២.អគ្គស្នងការដ្ឋាននគរបាលជាតិបានកែទម្រង់វិធីសាស្ត្រប្រតិបត្តិការឱ្យកាន់តែទំនើប ដោយទទួលបាន ការបំពាក់មធ្យោបាយបច្ចេកទេសប្រតិបត្តិការដូចជា ឧបករណ៍ត្រួតពិនិត្យល្បឿន ឧបករណ៍ត្រួតពិនិត្យជាតិ ស្រវឹង ឧបករណ៍ត្រួតពិនិត្យសារធាតុញៀន ឧបករណ៍ចេញបណ្ណពិន័យ និងដកពិន្ទុ ជាដើម ក្នុងគោលដៅ ធានាតម្លាភាព និងប្រសិទ្ធភាពនៃការរឹតបន្តឹងអនុវត្តច្បាប់។ ការរឹតបន្តឹងច្បាប់បានផ្តោតលើកត្តាបង្កគ្រោះថ្នាក់ ដោយបានកំណត់ករណីល្មើសចំពោះរថយន្តមានចំនួន ៩ ករណី (ល្មើសល្បឿន ស្រវឹង ល្មើសភ្លើងឬផ្លាកសញ្ញា គ្មានបណ្ណបើកបរ ល្មើសបត់ឬជែង មិនពាក់ខ្សែក្រវ៉ាត់សុវត្ថិភាព ការដឹកលើសចំណុះ គ្មានផ្លាកលេខឬ បណ្ណសម្គាល់ និងប្រើទូរស័ព្ទពេលបើកបរ) និងបានកំណត់ករណីល្មើសចំពោះទោចក្រយានយន្ត ត្រីចក្រយាន យន្តមានចំនួន ៧ ករណី (មិនពាក់មួកសុវត្ថិភាព ស្រវឹង ល្មើសភ្លើងឬផ្លាកសញ្ញា ល្មើសបត់ឬជែង ការដឹកលើសចំណុះ គ្មានផ្លាកលេខ និងប្រើទូរស័ព្ទពេលបើកបរ) ។ ៣.កងកម្លាំងនគរបាលចរាចរណ៍ផ្លូវគោកបានបំពេញកិច្ចការជាច្រើនដោយមិនខ្លាចនឿយហត់គ្រប់ពេល វេលា ក្នុងការដោះស្រាយការកកស្ទះចរាចរណ៍ ការដោះស្រាយគ្រោះថ្នាក់ចរាចរណ៍ ការសង្គ្រោះជនរងគ្រោះ ការសម្រួលចរាចរណ៍ឱ្យមានប្រក្រតីភាព ការរៀបចំសណ្តាប់ធ្នាប់លើទ្រូងផ្លូវ ការនាំកូនប្រតិភូ និងការពារ សុវត្ថិភាពលើដងផ្លូវជូនអ្នកប្រើប្រាស់ផ្លូវ។ កងកម្លាំងទាំងអស់ ត្រូវបានអប់រំជាប្រចាំនូវសីលធម៌ វិន័យ ទន់ភ្លន់តែម៉ឹងម៉ាត់ក្នុងការបំពេញភារកិច្ច និងត្រូវបានធ្វើការត្រួតពិនិត្យជាប្រចាំពីអង្គភាព ។ ជាមួយនេះ អង្គភាព នគរបាលចរាចរណ៍ផ្លូវគោកតែងតែឆ្លើយតប បំភ្លឺ រកការពិតជូនមតិយោបល់សាធារណជនតាមបណ្ដាញសង្គម និងតាមប្រព័ន្ធផ្សព្វផ្សាយនានា ព្រមទាំងអនុវត្តចំណាត់ការច្បាស់លាស់ស្របតាមវិន័យកងកម្លាំង និងច្បាប់ជា ធរមាន ចំពោះមន្ត្រីខិលខូចប្រព្រឹត្តខុសឆ្គង និងចាត់វិធានការម៉ឺងម៉ាត់ចំពោះការប្រឌិតព័ត៌មានមិនពិត ក្នុងចេតនា អាក្រក់ បង្អួចកិត្តិយស ឬបង្កអស្ថេរភាពសង្គម។ ៤.ផ្អែកលើទឡ្ហីករណ៍សង្ខេបខាងលើ ការរឹតបន្តឹងអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកបានផ្ដល់អត្ថប្រយោជន៍យ៉ាងធំធេងដល់សង្គម ក្នុងការជួយសង្គ្រោះជីវិតអ្នកប្រើប្រាស់ផ្លូវពីគ្រោះថ្នាក់ដ៍កាចសាហាវ និងបង្កើតឱ្យមានបរិស្ថានចរាចរណ៍ប្រកបដោយសុវត្ថិភាព និងរបៀបរៀបរយ មិនដូចការលើកឡើង តាមអារម្មណ៍របស់បុគ្គលខ្លះដែលខ្វះការពិចារណា ឬមានទស្សនៈមិនគ្រប់ជ្រុងជ្រោយ។ សូមប្រជាពលរដ្ឋកុំទាន់ ជឿ ឬចែកចាយនូវព័ត៌មានទាំងឡាយណា ដែលមិនទាន់មានមូលដ្ឋានសំអាងច្បាស់លាស់ ឬមិនស្របតាម តថភាពជាក់ស្ដែង ។ ៥.អគ្គស្នងការដ្ឋាននគរបាលជាតិសំណូមពរដល់ប្រជាពលរដ្ឋគ្រប់រូប មេត្តាបន្តចូលរួមគោរពច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក មានការយោគយល់អាធ្យាស្រ័យ និងបើកបរដោយស្មារតីប្រុងប្រយ័ត្នគ្រប់ពេល គ្រប់ទីកន្លែង ដើម្បីរក្សាសុវត្ថិភាពផ្ទាល់ខ្លួន និងអ្នកដទៃ។ អគ្គស្នងការដ្ឋាននគរបាលជាតិស្វាគមន៍ទទួលនូវការចូលរួមមតិយោបល់ ក្នុងន័យស្ថាបនា និងបំបាត់អំពើអសកម្ម ដើម្បីកសាងកងកម្លាំងប្រកបដោយវិន័យ សីលធម៌ វិជ្ជាជីវៈ សំដៅធានាសម្រេចភារកិច្ចរក្សាសុវត្ថិភាពចរាចរណ៍ផ្លូវគោកជូនប្រជាពលរដ្ឋ និងសង្គមជាតិយើង ៕
រឹតបន្ដឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ច្បាប់ចរាចរណ៍ផ្លូវគោក

Featured Posts

កិច្ចប្រជុំចាប់ផ្តើមនៃបេសកកម្មរៀបចំគម្រោង លើកទី០២ នៃគម្រោងពន្លឿនការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ដែលនឹងទទួលបានហិរញ្ញប្បទានឥណទានរបស់ធនាគារពិភពលោក (World Bank)
[Phnom Penh Post] - ​ក្រសួង​សាធារណកា​រៈ ភាគី​ចិន​បានបង្ហាញ​នូវ​ការគាំទ្រ​យ៉ាង​ពេញទំហឹង លើ​គម្រោង​ផ្លូវ​រថភ្លើង​ល្បឿនលឿន ភ្នំពេញ-ប៉ោយប៉ែត​
[កម្មវិធីថែទាំផ្លូវ] - ចូលរួមឆ្លើយសំណួរដើម្បីយករង្វាន់ ពីកម្មវិធីថែទាំផ្លូវ (Road Care Mobile App)! សំណួរ៖ តើស្ពានមិត្តភាព កម្ពុជា-ជប៉ុន (ជ្រោយចង្វាទី១) មានប្រវែងប៉ុន្មានម៉ែត្រ និងឆ្លងកាត់ទន្លេឈ្មោះអ្វី?
[Fresh News] - ទេសរដ្ឋមន្ត្រី​ ស៊ុន​ ចាន់ថុល​៖​ កំណាត់ផ្លូវជាតិលេខ៥ ពីព្រែកក្តាម ទៅដល់ធ្លាម្អម នឹងសម្ពោធដាក់ឱ្យប្រេីប្រាស់ជាផ្លូវការ​នៅខែមិថុនាខាងមុខ
[Fresh News] - គោរពច្បាប់ចរាចរណ៍ បើកបរដោយប្រុងប្រយ័ត្នគ្រប់វិនាទី! ស្លាប់៣នាក់ និងរបួស១១នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២៣ ខែមីនាម្សិលមិញ
[Phnom Penh Times] - គម្រោងផ្លូវដែកល្បឿនលឿនភ្នំពេញ-ប៉ោយប៉ែត ទទួលបានការគាំទ្រពេញទំហឹងពីនាយកដ្ឋានមូលធនបរទេស និងការវិនិយោគក្រៅប្រទេស(ចិន) គ្រោងនឹងបង្កើតក្រុមការងារបច្ចេកទេស ដើម្បីពន្លឿនសកម្មភាពគម្រោងនេះ
[Phnom Penh Times] - ជំនួបជម្រាបលាពីសំណាក់លោកស្រីប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ប្រចាំនៅប្រទេសកម្ពុជា ដែលនឹងបញ្ចប់បេសកកម្មការងារនាចុងខែមីនា ព្រមទាំងការសម្តែងការគួរសម និងណែនាំខ្លួនរបស់លោកប្រធាន JICA ថ្មី
[Fresh News] - ចិន​ គាំទ្រគម្រោងផ្លូវដែកល្បឿនលឿនភ្នំពេញ-ប៉ោយប៉ែត​ របស់កម្ពុជា​ ហេីយគ្រោងនឹងបង្កើតក្រុមការងារបច្ចេកទេស ដើម្បីពន្លឿនគម្រោងនេះថែមទៀត

Vehicle Registration

Technical Inspection

Driver's License

Railway Services

Water Taxi

Transport Licensing

About Us

  • Mission and Vision
  • The Senior Minister
  • Message From Minister
  • Organization Chart

Public Services

  • Vehicle Registration
  • Technical Inspection
  • Driver's License
  • Railway Services
  • Water Taxi
  • Transport Licensing

Public Works

  • Expressways
  • Sewage systems
  • Road infrastructure

Contact Us

  • Street 598 (H.E. Chea Sophara Street), Sangkat Chrang Chamres 2, Khan Russey Keo, Phnom Penh
  • Hotline: 1275 (Free)
  • info@mpwt.gov.kh
  • www.mpwt.gov.kh
© 2023 Ministry of Public Works and Transport. All Right Reserved.
Pls Select Number to Call
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90