• Home
  • About Us
    • Mission and Vision
    • The Senior Minister
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • The Senior Minister
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • The Senior Minister
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
Home / News

[CEN] - ត្រីមាសទី១ ឆ្នាំ២០២២ គ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន៨៦៩លើក ស្លា.ប់ចំនួន៤៩៣នាក់ និងរបួស១២៦២នាក់

2022-04-12 Go to the website published CEN
បាត់ដំបង ៖ យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកឱ្យដឹងថា៖ ក្នុងត្រីមាសទី១ ឆ្នាំ២០២២ ធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២១ គ្រោះថ្នាក់ចរាចរណ៍កើនឡើងចំនួន១០៦លើក ស្មើនឹង១៤% (៨៦៩/៧៦៣លើក) ចំនួនអ្នកស្លា.ប់កើន ៦០នាក់ ស្មើនឹង ១៤% (៤៩៣/៤៣៣នាក់) និងចំនួនអ្នករបួសកើន១៤៩នាក់ ស្មើនឹង ១៣% (១២៦២/១១១៣នាក់)។ ហានិភ័យនៃគ្រោះថ្នាក់ចរាចរណ៍គឺជាបញ្ហាប្រឈមយូរអង្វែងជាក់ស្ដែង បើទោះជាមានការថយចុះ ក្នុងឆ្នាំ២០២០ និងឆ្នាំ២០២១ ក៏ដោយ ប៉ុន្តែគ្រោះថ្នាក់នេះមាននិន្នាការកើនឡើងបន្ទាប់ពីស្ថានភាពជំងឺឆ្លងកូវីដ-១៩ បានធូរស្រាលនៅក្នុងត្រីមាសទី៤ ឆ្នាំ២០២១ និងក្នុងត្រីមាសទី១ ឆ្នាំ២០២២ ដែលបានបណ្ដាលឱ្យចំនួនអ្នកស្លា.ប់ និងអ្នករបួសមានអត្រាខ្ពស់ លើសគ្រោះថ្នាក់សង្គមនានា ជាមធ្យមក្នុងមួយថ្ងៃមានអ្នកស្លា.ប់ចំនួនលើ ៥នាក់ និងរបួសចំនួន ១៤នាក់។ មូលហេតុចម្បងបង្កឱ្យមានគ្រោះថ្នាក់ គឺការបើកបរលើសល្បឿនកំណត់ ការមិនគោរពសិទ្ធិអាទិភាព ការមិនគោរពសញ្ញាចរាចរណ៍ ការវ៉ាជែង ការមិនប្រកាន់ស្ដាំ ការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង ការមិនពាក់មួកសុវត្ថិភាព ការមិនពាក់ខ្សែក្រវាត់សុវត្ថិភាព ដែលសុទ្ធសឹងបង្កឡើងដោយកត្តាអ្នកបើកបរ យានយន្តមួយចំនួនមិនគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ខ្វះការប្រុងប្រយ័ត្ន ឬខ្វះការយោគយល់អធ្យាស្រ័យ។ នាព្រឹកថ្ងៃអង្គារ ទី១២ ខែមេសា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអញ្ជើញជាអធិបតីក្នុងទិវាសប្ដាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវលើកទី១៣ ប្រារព្ធឡើងនៅខេត្តបាត់ដំបង។ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានធ្វើរបាយការណ៍ស្វាគមន៍ជូនសម្ដេចក្រឡាហោម អំពីស្ថានភាពផ្លូវ ស្ពាន និងស្ថានភាពចរាចរណ៍នៅក្នុងខេត្តបាត់ដំបង។ ឯកឧត្តមក៏បានគូសបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្ត ដោយមានការចូលរួមគាំទ្រពីប្រជាពលរដ្ឋ វិស័យឯកជន និងប្រព័ន្ធផ្សព្វផ្សាយក្នុងខេត្តបាត់ដំបង។ ជាមួយគ្នានេះឯកឧត្តមក៏បានឱ្យដឹងថា ក្នុងឆ្នាំ២០២១ ខេត្តបាត់ដំបងមានគ្រោះថ្នាក់ចរាចរណ៍សរុប១២៧លើក ស្លា.ប់៧៤នាក់ របួស២១៤នាក់ ធៀបឆ្នាំ២០២០ ថយចុះ៦២ករណី ស្លា.ប់ថយ១២នាក់ របួសថយចុះ១០៩នាក់។ អញ្ជើញមានប្រសាសន៍នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថាទិវាសប្ដាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកនេះ ផ្ដួចផ្ដើមឡើងដោយអង្គការសហប្រជាតិ និងបានកំណត់យកខែឧសភាជារៀងរាល់ឆ្នាំ ដើម្បីប្រារព្ធទិវានេះឡើងនៅតាមប្រទេសនានា ទូទាំងពិភពលោក ដើម្បីជាការក្រើនរំលឹកប្រជាពលរដ្ឋ ពិសេសប្រទេសតំបន់អាស៊ីប៉ាស៊ីហ្វិក រួមទាំងកម្ពុជា យកចិត្តទុកដាក់ខ្ពស់លើវិស័យសុវត្ថិភាពចរាចរណ៍។ សម្ដេចបានមានប្រសាសន៍បន្តថា ឆ្នាំនេះជាឆ្នាំទី១៣ហើយដែលកម្ពុជា និងបណ្ដាប្រទេសផ្សេងទៀតបានរៀបចំទិវានេះ ក្រោមការលើកទឹកចិត្ត និងឧបត្ថម្ភគាំទ្ររបស់រាជរដ្ឋាភិបាលដែលមានសម្ដេចតេជោជាប្រមុខ ដើម្បីលើកកម្ពស់ការយល់ដឹង របស់ប្រជាពលរដ្ឋអំពីហានិភ័យនៃគ្រោះថ្នាក់ចរាចរណ៍ ដែលបង្កមហន្តរាយអាយុវជីវិតមនុស្ស ការបាត់បង់កាយសម្បទា ខូចខាតទ្រព្យសម្បត្តិ ព្រមទាំងបំផុសស្មារតីបង្កើនការប្រុងប្រយ័តចំពោះគ្រោះថ្នាក់ចរាចរណ៍។ សម្ដេចក្រឡាហោមមានប្រសាសន៍ទៀតថា ជារៀងរាល់ឆ្នាំ ស្ថានភាពគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា តែងតែកើតមានឡើងច្រើន ក្នុងឱកាសបុណ្យប្រពៃណីជាតិធំៗ ពិសេសបុណ្យចូលឆ្នាំខ្មែរ និងបុណ្យភ្ជុំបិណ្ឌ ដូច្នេះហើយទើបរាជរដ្ឋាភិបាលកម្ពុជាបានកំណត់ជាផ្លូវការ និងបានជំរុញលើកទឹកចិត្តឱ្យគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍យកកាលបរិច្ឆេទថ្ងៃទី៧ដល់ថ្ងៃទី១៤ ខែមេសាជារៀងរាល់ឆ្នាំ ដើម្បីប្រារព្ធទិវាសប្ដាហ៍សុវត្ថិភាពចរាចណ៍ផ្លូវគោក។ សម្ដេចបន្ថែមថា ការកំណត់រៀបចំនេះ គឺដើម្បីក្រើនរំលឹក និងពញាក់អារម្មណ៍ឱ្យប្រជាពលរដ្ឋយកចិត្តទុកដាក់គោរពច្បាប់ មានសីលធម៌យោគយល់ អធ្យាស្រ័យគ្រប់ពេលធ្វើដំណើរលើដងផ្លូវ នាំមកនូវសុវត្ថិភាពក្នុងការរីករាយជួបជុំគ្រួសារ ក្នុងសង្គជាតិ ដែលកំពុងមានសុខសន្តិភាព មានការអភិវឌ្ឍគ្រប់វិស័យ មានកំណើនសេដ្ឋកិច្ច ពិសេសមានផ្លូវ ស្ពានតភ្ជាប់គ្រប់តំបន់ និងជាមួយបណ្ដាប្រទេសជាតិនានា ហើយប្រជាពលរដ្ឋក៏មានលទ្ធភាពទិញមធ្យោបាយធ្វើដំណើរកាន់តែច្រើន។ សម្ដេចក៏បានសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការធ្វើពលីកម្មគ្រប់បែបយ៉ាងរបស់មន្រ្តីនគរបាលចរាចរណ៍ផ្លូវគោក មន្រ្តីសាធារណការដឹកជញ្ជូន ដែលបានតស៊ូលះបង់យ៉ាងស្វិតស្វាញ បំពេញតួនាទី ភារកិច្ចរក្សាសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រកបដោយស្មារតីទទួលខុសត្រូវ និងមនសិការខ្ពស់ ធ្វើឱ្យចំនួនគ្រោះថ្នាក់ អ្នកស្លាប់ និងអ្នករងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកឆ្នាំ២០២០ និងឆ្នាំ២០២១ បានថយគួរឱ្យមោទកភាព។ សម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី ក៏បានកោតសរសើរនិងលើកទឹកចិត្តចំពោះថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ដែលបានរួមចំណែករឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ការផ្សព្វផ្សាយអប់រំច្បាប់ ការសង្គ្រោះជនរងគ្រោះដោយគ្រោះថ្នាក់ចរាចណ៍ផ្លូវគោក និងកិច្ចការសំខាន់ៗជាច្រើនទៀតប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។ ឆ្លៀតក្នុងឱកាសនេះដែរ សម្ដេចក្រឡាហោមក៏បានថ្លែងអំណរគុណដល់អ្នកប្រើប្រាស់ផ្លូវដ៏ច្រើនលើសលុបពីគ្រប់មជ្ឈដ្ឋាន បណ្ដាញសារព័ត៌មានជាតិ និងអន្តរជាតិ វិស័យឯកជន រោងចក្រ សហគ្រាស ក្រុមហ៊ុនដឹកជញ្ជូន និងក្រុមហ៊ុននានាដែលបានចូលរួមយ៉ាងសកម្មក្នុងចលនាសុវត្ថិភាពចរាចរណ៍ផ្លូវគោក តាមការអំពាវនាវ ឬសេចក្ដីប្រកាសរបស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដើម្បីជំរុញការរក្សាសុវត្ថិភាពចរាចរណ៍ផ្លូវគោកឱ្យកាន់តែប្រសើរឡើងជាលំដាប់។ សម្ដេចបន្តថា ហានិភ័យនៃគ្រោះថ្នាក់ចរាចរណ៍ជាបញ្ហាប្រឈមយូរអង្វែង ជាក់ស្ដែងបើទោះបីជាមានការថយចុះនៅឆ្នាំ២០២០ និងឆ្នាំ២០២១ក៏ដោយ ប៉ុន្តែនិន្នាការនេះបានកើនឡើងគួរឱ្យកត់សម្គាល់នៅឆ្នាំ២០២២នេះ ពិសេសក្នុងត្រីមាសទី១ឆ្នាំ២០២២នេះ ដែលគ្រោះថ្នាក់បានកើនឡើងក្នុងអត្រាខ្ពស់ បណ្ដាលឱ្យស្លា.ប់ និងរបួសច្រើនជាងគ្រោះថ្នាក់សង្គមនានា ក្នុងនោះក្នុងមួយថ្ងៃមានអ្នកស្លា.ប់៥នាក់ និងរបួស១៤នាក់ក្នុងមួយថ្ងៃ។ សម្ដេចក៏បានឱ្យដឹងដែរថាក្នុងរយៈពេល៣ខែដើមឆ្នាំ២០២២នេះ រាជធានីខេត្តមានកំណើនអ្នកស្លា.ប់គ្រោះថ្នាក់ចរាចរណ៍មាន៧ រួមមានរាជធានីភ្នំពេញ ខេត្តកំពង់ចាម ក្រចេះ សៀមរាប ព្រះសីហនុ បាត់ដំបង និងខេត្តកំពត។ ចំណែកភូមសាស្រ្តកើនអ្នកស្លា.ប់ ប៉ុន្តែថយចំនួនអ្នករងរបួសមាន៧ខេត្តទៀត ដូចជាបន្ទាយមានជ័យ មណ្ឌលគិរី ពោធិ៍សាត់ រតនគិរី ស្ទឹងត្រែង ស្វាយរៀង និងខេត្តត្បូងឃ្មុំ ខណៈភូមិសាស្រ្តកើនអ្នករងរបួស ថយអ្នកស្លា.ប់មាន៦ខេត្ត រួមមានខេត្តកំពង់ឆ្នាំ កំពង់ស្ពឺ កោះកុង កណ្ដាល ព្រះវិហារ និងខេត្តកែប។ ដោយឡែកភូមិសាស្រ្តមានអ្នកស្លា.ប់ និងរបួសថយចុះ វិញ សម្ដេចបានឱ្យដឹងថា មាន៥ខេត្ត រួមមានព្រៃវែង កំពង់ធំ តាកែវ ឧត្តរមានជ័យ និងខេត្តប៉ៃលិន។ ជាសរុបមក កមូលហេតុចំបងបណ្ដាលឱ្យមានគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ គឺបណ្ដាលមកពីការបើកបរលើសល្បឿនកំណត់ ការបើកបរមិនគោរពសិទ្ធិអាទិភាព ការបើកបរមិនគោរពសញ្ញាចរាចរណ៍ ការវ៉ាជែង ការមិនប្រកាន់ស្ដាំ បើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង ការមិនពាក់ខ្សែក្រវ៉ាត់សុវត្ថិភាព។ ឆ្លើយតបនឹងស្ថានភាពគ្រោះថ្នាក់ចរាចរណ៍នេះ សម្ដេចក្រឡាហោម បានក្រើនរំលឹកគោលការណ៍មួយចំនួន រួមមានអ្នកបើកបរត្រូវចេះបើកបរឱ្យបានត្រឹមត្រូវតាមច្បាប់ជាដាច់ខាត មិនត្រូវបើកបរលើសល្បឿនកំណត់ជាដាច់ខាត មិនត្រូវបើកបរក្រោមឥទ្ធិពលនៃគ្រៀងស្រវឹងជាដាច់ខាត មិនត្រូវបើកបរក្រោមឥទ្ធិពលនៃគ្រឿងញៀនជាដាច់ខាត មិនត្រូវបើកបរក្រោមស្ថានភាពងងួយដេកជាដាច់ខាត ត្រូវពាក់មួកសុវត្ថិភាពជានិច្ច ត្រូវពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពជានិច្ច ត្រូវប្រកាន់ស្ដាំជានិច្ច ត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តជានិច្ច និងត្រូវប្រុងប្រយ័ត្នក្នុងពេលធ្វើដំណើរ។ ទន្ទឹមគ្នានោះដែរ សម្ដេចក្រឡាហោមក៏បានណែនាំរដ្ឋបាលខេត្តដែលមានអត្រាគ្រោះថ្នាក់ចរាចរណ៍កើនឡើង ត្រូវចាត់វិធានការអនុវត្តឱ្យបានសកម្ម និងមានប្រសិទ្ធភាព ហើយសម្ដេចក៏បានអំពាវនាវអ្នកចូលរួមក្នុងទិវាសប្ដាហ៍សុវត្ថិភាពចរាណ៍នាឱកាសនេះ ពេលត្រឡប់ទៅលំនៅដ្ឋានវិញសូមរួមគ្នាចូលរួមផ្សផ្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ និងខ្លឹមសារនៃទិវានាថ្ងៃនេះទៅកាន់ក្រុមគ្រួសារ សាច់ញាតិ មិត្តភក្ដិ និងមនុស្សជុំវិញ។ ពីវេទិកាអធិបតីនេះដែរ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី ក៏បានណែនាំសមត្ថកិច្ចគ្រប់ថ្នាក់ ខិតខំការពារសន្តិសុខសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ឱ្យបានប្រកបដោយសុវត្ថិភាពទាំងស្រុង និងអំពាវនាវឱ្យប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត អញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់គ្នា ដើម្បីជ្រើសរើសមេដឹកនាំនៅមូលដ្ឋានឃុំ សង្កាត់ និងដើម្បីលើកកម្ពស់ដំណើរការប្រជាធិបតេយ្យនៅកម្ពុជា។ សម្ដេចក៏បានបន្តលើកទឹកចិត្តឱ្យបន្តប្រកាន់ឥរិយាបថចាត់ទុំខាងនយោបាយ ដើម្បីលើកកម្ពស់សុខដុមនីយកម្មក្នុងសង្គម ទោះបីជាមាននិន្នការនយោបាយខុសគ្នាក៏ដោយ៕រក្សាសិទ្ធិដោយ ៖ សុទ្ធ លី
សម្ដេចក្រឡាហោម ស ខេង ទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក

Featured Posts

សិក្ខាកាមប្រមាណ១១០នាក់ ចូលរួមវគ្គបណ្តុះបណ្តាលស្តីពី “ការងារលទ្ធកម្ម” និង “នីតិវិធីក្នុងការរៀបចំផែនការយុទ្ធសាស្ត្រថវិកា ផែនការថវិកា និងការអនុវត្តថវិកាកម្មវិធី” ដល់អង្គភាពក្រោមឱវាទក្រសួង សាធារណការ និងដឹកជញ្ជូន និងមន្ទីរទាំង២៥ រាជធានី-ខេត្ត
កិច្ចប្រជុំអនុគណៈកម្មការក្រុមការងារបច្ចេកទេសស្ដីពីទឹកកខ្វក់ និងអនាម័យក្នុងទីក្រុងលើកទី៤ “4th Sub-TWG on Urban Wastewater and Sanitation”
[Fresh News] - អ្នកនាំពាក្យអគ្គស្នងការដ្ឋាន៖ យានយន្ត ៤២៧គ្រឿងទៀត ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នាថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣
[Fresh News] - ក្រសួងសាធារណការ បង្ហាញទីតាំងមណ្ឌលផ្តល់សេវាសាធារណៈ និងការផ្តល់សេវានៅតាមមណ្ឌលនីមួយៗ
[CPP Org.] - ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន សម្ពោធផ្លូវ ៧ខ្សែប្រវែងសរុប ៣,៨០០ម៉ែត្រ នៅស្រុកបារាយណ៍ ខេត្តកំពង់ធំ
[Fresh News] - មិនត្រូវបើកបរលើសល្បឿនកំណត់ជាដាច់ខាត! ស្លាប់៧នាក់ និងរបួស៧នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី០៥ ខែកុម្ភៈម្សិលមិញ
[Fresh News] - រដ្ឋមន្ត្រី ថោង ខុន សម្ពោធផ្លូវ ៧ខ្សែប្រវែងសរុប ៣,៨០០ម៉ែត្រ នៅស្រុកបារាយណ៍ ខេត្តកំពង់ធំ
::: ឆៀកចល័តតាមខេត្ត នឹងដំណើរការ នៅខេត្តកែប ឧត្តរមានជ័យ ស្ទឹងត្រែង កោះកុង (ពីថ្ងៃទី ៦ - ១០ ខែកុម្ភៈ ឆ្នាំ ២០២៣)

Vehicle Registration

Technical Inspection

Driver's License

Railway Services

Water Taxi

Transport Licensing

About Us

  • Mission and Vision
  • The Senior Minister
  • Message From Minister
  • Organization Chart

Public Services

  • Vehicle Registration
  • Technical Inspection
  • Driver's License
  • Railway Services
  • Water Taxi
  • Transport Licensing

Public Works

  • Expressways
  • Sewage systems
  • Road infrastructure

Contact Us

  • Street 598 (H.E. Chea Sophara Street), Sangkat Chrang Chamres 2, Khan Russey Keo, Phnom Penh
  • Hotline: 1275 (Free)
  • info@mpwt.gov.kh
  • www.mpwt.gov.kh
© 2023 Ministry of Public Works and Transport. All Right Reserved.
Pls Select Number to Call
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90