• Home
  • About Us
    • Mission and Vision
    • The Senior Minister
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • The Senior Minister
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • The Senior Minister
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
Home / News

[Kampucheathmey] - កម្ពុជា ចាប់ផ្តើមធ្វើអធិការកិច្ចផ្លូវថ្នល់ ដើម្បីគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ឱ្យកាន់តែប្រសើរ

2022-02-20 Go to the website published Kampucheathmey
ក្រសួងសាធារណការ និងដឹកជញ្ជួន និងក្រសួងអភិវឌ្ឍន៍ជនបទ បានរួមគ្នាធ្វើអធិការកិច្ចផ្លូវថ្នល់នៅទូទាំងប្រទេស ដើម្បីគ្រប់គ្រងការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងការធានាសុវត្ថិភាពចរាចរណ៍នៅកម្ពុជា ប្រកបដោយប្រសិទ្ធភាពសិក្ដិសិទ្ធិភាព និងបរិស្ថានល្អ។ នេះបើតាមសេចក្តីប្រកាសរបស់អន្តរក្រសួងទាំងពីរកាលពីពេលថ្មីៗនេះ។ សេចក្តីប្រកាសអន្តរក្រសួងទាំងពីរ បានឱ្យដឹងថា ការធ្វើអធិការកិច្ចផ្លូវថ្នល់សំដៅដល់ការតាមដានស្រាវជ្រាវនិងត្រួតពិនិត្យនៅតាមទីតាំង ឬនៅតាមបណ្ដាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងសំណង់ផ្លូវថ្នល់នៅតាមបណ្ដាញផ្លូវថ្នល់ ដើម្បីចាត់វិធានការដល់បុគ្គលដែលបានប្រព្រឹត្តអំពើល្មើសនឹងបទប្បញ្ញត្តិនៃច្បាប់ស្ដីពីផ្លូវថ្នល់និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ។ ក្រសួងទាំងពីរ បន្តថា ប្រកាសនេះមានគោលបំណងធ្វើឱ្យប្រសើរលើការគ្រប់គ្រង ការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ និងការធានាសុវត្ថិភាពចរាចរណ៍នៅក្នុងព្រះរាជាណាចក្រកម្ពុជា ប្រកបដោយប្រសិទ្ធភាពសិក្ដិសិទ្ធិភាព និងបរិស្ថានល្អសំដៅបង្ការ និងទប់ស្កាត់រាល់អំពើល្មើសដែលមានចែងនៅក្នុងច្បាប់ស្តីពីផ្លូវថ្នល់ និង លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ តាមរយៈទី១. ការកំណត់សមត្ថកិច្ច និងនីតិវិធីសម្រាប់ការអនុវត្តការត្រួតពិនិត្យ និងឬការធ្វើអធិការកិច្ចលើ ការគ្រប់គ្រង និងការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់។ ទី២. ការជំរុញបុគ្គលដែលទទួលបានសិទ្ធិលើការអភិវឌ្ឍ ឬការធ្វើអាជីវកម្មលើវិស័យផ្លូវថ្នល់ ឬបុគ្គល ពាកព័ន្ធ ឱ្យគោរពច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងវិស័យផ្លូវថ្នល់។ ទី៣. ការកំណត់វិធានការនានា ដោយអនុលោមតាមច្បាប់ស្តីពីផ្លូវថ្នល់ និងលិខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធនឹងវិស័យផ្លូវថ្នល់។ បើតាមសេចក្តីប្រកាសអន្តរក្រសួង គឺរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងរដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ មានសិទ្ធិចេញ លិខិតបញ្ហាបេសកកម្ម ដល់មន្ដ្រីអធិការកិច្ចផ្លូវថ្នល់ថ្នាក់ជាតិ ស្របតាមសមត្ថកិច្ចដូចមានចែងនៅក្នុង បទប្បញ្ញត្តិនៃច្បាប់ស្តីពីផ្លូវថ្នល់។ ចំណែក អភិបាលនៃគណៈអភិបាលរាជធានីខេត្ត មានសិទ្ធិចេញលិខិតបញ្ជាបេសកកម្ម ដល់មន្ត្រីអធិការកិច្ច ផ្លូវថ្នល់ថ្នាក់ក្រោមជាតិ ស្របតាមសមត្ថកិច្ចដូចមានចែងនៅក្នុងបទប្បញ្ញត្តិនៃច្បាប់ស្តីពីផ្លូវថ្នល់។ សមត្ថកិច្ចគ្រប់គ្រងផ្លូវថ្នល់ផ្សេងទៀត ដែលត្រូវបានកំណត់ដោយរាជរដ្ឋាភិបាល។ មន្ត្រីអធិការកិច្ចផ្លូវថ្នល់ មានដូចជា មន្ត្រីជំនាញមានភារកិច្ចពាក់ព័ន្ធនឹងវិស័យផ្លូវថ្នល់នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានសាធារណការ អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក អគ្គនាយកដ្ឋានបច្ចេកទេស អគ្គាធិការដ្ឋាន និងនាយកដ្ឋារព័ត៌មានវិទ្យានិងទំនាក់ទំនងសាធារណៈ នៃក្រសួងសាធារណការនិងដឹកជញ្ជូន។ មន្ត្រីជំនាញ មានភារកិច្ចពាក់ព័ន្ធនឹងវិស័យផ្លូវថ្នល់នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានបច្ចេកទេស អគ្គាធិការដ្ឋាននិងនាយកដ្ឋានផ្លូវលំជនបទនៃក្រសួងអភិវឌ្ឍន៍ជនបទ មន្ត្រីជំនាញមានភារកិច្ចពាក់ព័ន្ធនឹងវិស័យផ្លូវថ្នល់ នៃមន្ទីររាជធានី ខេត្ត ក្រោមឱវាទក្រសួងសាធារណការនិងដឹកជញ្ជូន និងក្រសួងអភិវឌ្ឍន៍ជនបទ។ មន្ត្រីអធិការកិច្ចផ្លូវថ្នល់ ត្រូវស្នើសុំលិខិតបញ្ហាបេសកកម្មចុះត្រួតពិនិត្យ និងឬធ្វើអធិការកិច្ចផ្លូវថ្នល់ ស្របតាមនីតិវិធីដូចមានចែងក្នុងប្រកាសនេះ។ មន្ត្រីអធិការកិច្ចផ្លូវថ្នល់ មានសមត្ថកិច្ចក្នុងការចុះពិនិត្យ និងការធ្វើអធិការកិច្ចផ្លូវថ្នល់ ដោយ អនុលោមតាមច្បាប់ស្តីពីផ្លូវថ្នល់ បទប្បញ្ញត្តិបច្ចេកទេស និងបទប្បញ្ញត្តិពាក់ព័ន្ធដែលនៅជាធរមាន។ មន្ត្រីអធិការកិច្ចផ្លូវថ្នល់ ត្រូវអនុវត្តសិទ្ធិ តួនាទី និងភារកិច្ចរបស់ខ្លួនដោយឯករាជ្យមិនលម្អៀង និងប្រកបដោយតម្លាភាព គណយភាព សិទ្ឋិសិទ្ធិភាព ព្រមទាំងមានការទទួលខុសត្រូវលើសកម្មភាព អធិការកិច្ចរបស់ខ្លួន។ រាល់ការចុះត្រួតពិនិត្យ និង/ឬការធ្វើអធិការកិច្ចរបស់មន្ត្រីអធិការកិច្ចផ្លូវថ្នល់ ត្រូវធ្វើឡើងជាប្រចាំ យ៉ាងតិច ២ ដងក្នុង ១ ឆ្នាំ នៅតាមទីតាំង ឬលើសមាសភាពហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងសំណង់ផ្លូវថ្នល់ នៅតាមបណ្តាញផ្លូវថ្នល់។ការចុះអនុវត្តការត្រួតពិនិត្យ និង/ឬការធ្វើអធិការកិច្ចនៅតាមទីតាំង ត្រូវជូនដំណឹងជាមុនទៅ ម្ចាស់ទីតាំង ឬតំណាងស្របច្បាប់។ ការជូនដំណឹងនេះ គឺត្រូវធ្វើឡើងជាលាយលក្ខណ៍អក្សរជូនដល់ម្ចាស់ ទីតាំង ឬតំណាងស្របច្បាប់ ក្នុងរយៈពេលយ៉ាងតិច៥ (ប្រាំ) ថ្ងៃនៃថ្ងៃធ្វើការ មុនថ្ងៃចុះធ្វើការត្រួតពិនិត្យនិង/ឬការធ្វើអធិការកិច្ច។ រាល់ការចុះត្រួតពិនិត្យ និង/ឬការធ្វើអធិការកិច្ចរបស់មន្ត្រីអធិការកិច្ចផ្លូវថ្នល់ ត្រូវមានការចូលរួម ពីមន្ត្រីអធិការកិច្ចផ្លូវថ្នល់ចំនួន៥ (ប្រាំ) នាក់យ៉ាងតិច សម្រាប់ការធ្វើអធិការកិច្ចផ្លូវថ្នល់ថ្នាក់ជាតិ។ ២- ៣ (បី) នាក់យ៉ាងតិច សម្រាប់ការធ្វើអធិការកិច្ចផ្លូវថ្នល់ថ្នាក់ក្រោមជាតិ។ ក្នុងពេលចុះបំពេញបេសកកម្ម មន្ត្រីអធិការកិច្ចផ្លូវថ្នល់ត្រូវមានលិខិតបញ្ហាបេសកកម្ម និងអត្តសញ្ញាណបណ្ណមន្ត្រីរាជការ។ ពាក់បណ្ណសម្គាល់មន្ត្រីអធិការកិច្ចផ្លូវថ្នល់និងប្រើប្រាស់ឯកសណ្ឋានផ្លូវការរបស់មន្ត្រីអធិការកិច្ចផ្លូវថ្នល់។ប្រើប្រាស់ឯកសណ្ឋានការពារសុវត្ថិភាព ក្នុងករណីចាំបាច់។ ការចុះត្រួតពិនិត្យ និងឬ ជាញឹកញាប់ និងតាមការចាំបាច់ត្រូវអនុវត្តចំពោះករណីមានការសង្ស័យលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងសំណង់ផ្លូវថ្នល់នៅតាមទីតាំង មិនអនុលោមតាមស្ដង់ដារបច្ចេកទេស ឬបទប្បញ្ញត្តិបច្ចេក​ទេស ឬនីតិវិធីនៃការវាយតម្លៃអនុលោមភាព។ ករណី មានបណ្ដឹង ឬមានការសង្ស័យទាក់ទងនឹងហានិភ័យខ្ពស់ ឬការប៉ះពាល់ខ្លាំងដល់ គុណភាព សុវត្ថិភាព សណ្ដាប់ធ្នាប់ ឬបរិស្ថានហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងសំណង់ផ្លូវថ្នល់។ករណីមានការស្រាវជ្រាវឃើញថា ដំណើរការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់និងសំណង ផ្លូវថ្នល់ មិនគោរពតាមស្តង់ដារបច្ចេកទេស ឬបទប្បញ្ញត្តិបច្ចេកទេស ឬនីតិវិធីនៃការវាយតម្លៃអនុលោមភាពនិងករណីការចុះត្រួតពិនិត្យ និង/ឬការធ្វើអធិការកិច្ច ដូចមានចែងក្នុងចំណុចទាំង ៣ ខាងលើនេះ នឹងមិនមានការជូនដំណឹងជាមុនដល់ម្ចាស់ទីតាំង ឬតំណាងស្របច្បាប់ នោះឡើយ។ មន្ត្រីអធិការកិច្ចផ្លូវថ្នល់អាចចូលបំពេញការងារនៅក្នុងទីតាំងបាន លុះត្រាតែមានការចូលរួមឬមានវត្តមានម្ចាស់ទីតាំង ឬតំណាងស្របច្បាប់ ហើយទីតាំងកំពុងដំណើរការ។ មន្ត្រីអធិការកិច្ចផ្លូវថ្នល់ត្រូវចូលបំពេញការងារនៅក្នុងទីតាំង ដោយបើកចំហជាសាធារណះ និងនៅក្នុងម៉ោងបំពេញការងារ គឺចាប់ពីម៉ោង ៦ ព្រឹក ដល់មុនម៉ោង ១៨ រសៀល។ ការចុះត្រួតពិនិត្យ និង/ឬការធ្វើអធិការកិច្ចផ្លូវថ្នល់របស់មន្ត្រីអធិការកិច្ចផ្លូវថ្នល់ នៅតាមទីតាំង អាចធ្វើឡើងនៅក្រោយម៉ោង ១៨ រសៀល និងមុនម៉ោង ៦ ព្រឹកបាន លុះត្រាទទួលបានការអនុញ្ញាតពី ព្រះរាជអាជ្ញាជាមុន។ ក្នុងករណីពិនិត្យឃើញថា ដំណើរការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងសំណង់ផ្លូវថ្នល់ ឬ ការប្រកបអាជីវកម្មលើវិស័យផ្លូវថ្នល់ មិនអនុលោមតាមលិខិតអនុញ្ញាត បទប្បញ្ញត្តិនៃច្បាប់ស្តីពីផ្លូវថ្នល់ បទប្បញ្ញត្តិបច្ចេកទេស ឬលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ មន្ត្រីអធិការកិច្ចផ្លូវថ្នល់អាចចាត់វិធានការប្រមូលនិងដកហូតភស្តុតាងពាក់ព័ន្ធផ្សេងៗ និងធ្វើកំណត់ហេតុភ្លាមៗនៅនឹងកន្លែង ដោយមានការចូលរួមពិនិត្យពីម្ចាស់ទីតាំង ឬអ្នកតំណាងស្របច្បាប់ លើកំណត់ហេតុនោះ។ ចាត់វិធានការផ្អាកជាបណ្ដោះអាសន្ននូវសកម្មភាពដែលបានបង្ក ឬបណ្តាលឱ្យកើតមានការរំលោភអនុលោមភាពនៃបទប្បញ្ញត្តិ។ រៀបចំរបាយការណ៍ជូនសមត្ថកិច្ចគ្រប់គ្រងផ្លូវថ្នល់ និងលើកសំណើចាត់វិធានការមួយ ឬច្រើនដូចជាព្រមានជាលាយលក្ខណ៍អក្សរ ផ្អាកសកម្មភាពនៅក្នុងទីតាំងជាបណ្តោះអាសន្ន ឬដកហូតអាជ្ញាបណ្ណ ដកហូតទុកបណ្ដោះអាសន្ននូវសម្ភារបរិក្ខារ និង/ឬគ្រឿងចក្រដែលពាក់ព័ន្ធនឹងបទល្មើសនិង/ឬចាត់វិធានការផ្សេងទៀតតាមការចាំបាច់ ដោយអនុលោមតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ។ ក្នុងករណីមិនឯកភាពចំពោះវិធានការ ដែលធ្វើឡើងដោយមន្ត្រីអធិការ​កិច្ចផ្លូវថ្នល់ ម្ចាស់ទីតាំង ឬអ្នកតំណាងស្របច្បាប់ អាចដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ចគ្រប់គ្រងផ្លូវថ្នល់ យ៉ាងយូរ ៣០ (សាមសិប) ថ្ងៃនៃថ្ងៃធ្វើការ បន្ទាប់ពីថ្ងៃទទួលបានការជូនដំណឹងអំពីវិធានការខាងលើ។ ក្នុងករណីបានពិនិត្យឃើញដំណើរការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងសំណង់ផ្លូវថ្នល់ ឬការប្រកបអាជីវកម្មលើវិស័យផ្លូវថ្នល់ មិនត្រឹមត្រូវតាមបទប្បញ្ញត្តិនៃច្បាប់ស្តីពីផ្លូវថ្នល់ បទប្បញ្ញត្តិបច្ចេកទេស ឬលិខិតបទដ្ឋានគតិយុត្តណាមួយដែលគ្រប់គ្រាន់សម្រាប់ការពិន័យអន្តរការណ៍មន្ត្រីអធិការកិច្ចផ្លូវថ្នល់ត្រូវ រៀបចំរបាយការណ៍ជូនសមត្ថកិច្ចគ្រប់គ្រងផ្លូវថ្នល់ដើម្បីពិនិត្យនិងសម្រេច ។
អន្តរក្រសួង វិស័យសាធារណការ

Featured Posts

តើផ្លាកសញ្ញានេះមានន័យដូចម្តេច?​ ចម្លើយត្រឹមត្រូវ៖ ១.ចប់ផ្លូវសម្រាប់ថ្មើរជើងធ្វើចរាចរណ៍
::: សិទ្ធិអាទិភាព នៅត្រង់ទីតាំងផ្លូវខ្វែង (មានផ្លាកសញ្ញាសម្គាល់ផ្លូវសំខាន់មានសិទ្ធិអាទិភាព) តើអ្នកបើកបរត្រូវផ្តល់សិទ្ធិឲ្យយានយន្តណាមួយទៅមុន ប្រសិនបានជួបដូចក្នុងរូបគំរូខាងក្រោម?
[Kampucheathmey] - លោក ស៊ុន ចាន់ថុល ជំរុញឱ្យពង្រីកស្ថានីយបញ្ចូល​ថាមពលយានយន្តអគ្គិសនីឱ្យច្រើន​នៅតាមបណ្តាខេត្ត
កិច្ចប្រជុំដំបូងនៃគណៈកម្មាធិការបច្ចេកទេសអន្តរក្រសួងដើម្បីតាក់តែងលិខិតបទដ្ឋានគតិយុត្ត គោលនយោបាយ និងយុទ្ធសាស្រ្តជាតិសម្រាប់គ្រប់គ្រង និងអភិវឌ្ឍយានយន្តអគ្គិសនី (គ.ល.គ.យ.អ) និងសិក្ខាសាលាពិគ្រោះយោបល់ស្ដីពីផែនទីបង្ហាញផ្លូវសម្រាប់រៀបចំស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី
គម្រោងពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣៣(ទីរួមខេត្តកំពត-ច្រកលក) សម្រេចបានលទ្ធផល ១៩%ហើយ
“ការងារដំណើរការបានល្អប្រកបដោយប្រសិទ្ធភាព ទាមទារត្រូវចេះធ្វើផែនការ និងកំណត់សូចនាករគោលដៅឱ្យច្បាស់លាស់ ” គឺជាវត្ថុបំណងក្នុងពិធីបើកសិក្ខាសាលាបណ្ដុះបណ្ដាល និងផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រថវិកា (BSP) ឆ្នាំ២០២៣-២០២៥ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី២៣ មីនា ឆ្នាំ២០២៣
[Business Cambodia] - កម្ពុជាលើកគម្រោងធំ ៣ ទៅចិន ដើម្បីពិនិត្យលទ្ធភាពក្នុងការផ្តល់ជំនួយហិរញ្ញប្បទានសម្រាប់សាងសង់
[oknha​ news] - ចិន ប្រកាសគាំទ្រនិងផ្តល់ក្រុមការងារបច្ចេកទេសពន្លឿនសិក្សាគម្រោងផ្លូវដែកល្បឿនលឿនភ្នំពេញ-ប៉ោយប៉ែត

Vehicle Registration

Technical Inspection

Driver's License

Railway Services

Water Taxi

Transport Licensing

About Us

  • Mission and Vision
  • The Senior Minister
  • Message From Minister
  • Organization Chart

Public Services

  • Vehicle Registration
  • Technical Inspection
  • Driver's License
  • Railway Services
  • Water Taxi
  • Transport Licensing

Public Works

  • Expressways
  • Sewage systems
  • Road infrastructure

Contact Us

  • Street 598 (H.E. Chea Sophara Street), Sangkat Chrang Chamres 2, Khan Russey Keo, Phnom Penh
  • Hotline: 1275 (Free)
  • info@mpwt.gov.kh
  • www.mpwt.gov.kh
© 2023 Ministry of Public Works and Transport. All Right Reserved.
Pls Select Number to Call
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90