• Home
  • About Us
    • Mission and Vision
    • The Senior Minister
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • The Senior Minister
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • The Senior Minister
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
Home / News

[អគ្គស្នងការដ្ឋាន នគរបាលជាតិ] - អគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយ ក្រសួងសាធារណការ និងដឹកជញ្ជូន បើកវគ្គបណ្តុះបណ្តាល ស្តីពីប្រព័ន្ធគ្រប់គ្រងពិន័យអំពើល្មើសច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោកនិងការដកពិន្ទុបណ្ណបើកបរ

2022-02-07 Go to the website published អគ្គស្នងការដ្ឋាន នគរបាលជាតិ
រាជធានីភំ្នពេញ ៖ នាព្រឹកថ្ងៃចន្ទ ៦កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ត្រូវនឹងថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២ អគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយក្រសួងសាធារណការ ដឹកជញ្ជូន បើកវគ្គបណ្តុះបណ្តាល ស្តីពីប្រព័ន្ធគ្រប់គ្រងពិន័យអំពើល្មើសច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោកនិងការដកពិន្ទុបណ្ណបើកបរ ស្ថិតក្រោមអធិបតីភាព ឯកឧត្តម ប៉ែន បូរាណ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការរង នៃគណៈកម្មការជាតិចរាចរណ៍ផ្លូវគោក តំណាងលោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ។ វគ្គបណ្តុះបណ្តាលនាព្រឹកនេះ មានការចូលរួមពី ឯកឧត្តមប្រធាន-អនុប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ និងមន្រ្តីនគរបាលចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភំ្នពេញ, មន្រ្តីនគរបាលចរាចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល, មន្រ្តីនគរបាលចរាចរណ៍នៃ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ និងគ្រូឧទ្ទេសនាមរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ។ ជាកិច្ចចាប់ផ្តើម ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ បានមានប្រសាសន៍ថា «ក្នុងនាម ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ក៏ដូចជាខ្លួនឯកឧត្តមផ្ទាល់មានសេចក្តីសោមនស្សរីករាយក្រៃលែងចំពោះការរៀបចំឲ្យមានវគ្គបណ្តុះបណ្តាលស្តីពីប្រព័ន្ធគ្រប់គ្រងពិន័យ អំពើល្មើសច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក និងការដកពិន្ទុបណ្ណបើកបរ ឲ្យស្របទៅនឹងចក្ខុវិស័យរបស់អគ្គស្នងការដ្ឋាននគរបាលជាតិជាតិ គឺការកសាងនូវបច្ចេកទេសបច្ចេកវិទ្យា ក្នុងការគ្រប់គ្រងបទល្មើស មិនថាតែបទល្មើសចរាចរណ៍ទេ បទល្មើសព្រហ្មទណ្ឌ ឬបទល្មើសផ្សេងៗទៀតនោះទេ ក៏អាចរៀបចំចងក្រងបទល្មើសក្នុងប្រព័ន្ធគ្រប់គ្រងទំនើបផងដែរ។ ឯកឧត្តមអគ្គស្នងការរងនគរបាលជាតិ បានសង្កត់ធ្ងន់ថា គោលបំណងនៃការបើកវគ្គបណ្តុះបណ្តាលស្តីពីប្រព័ន្ធគ្រប់គ្រងពិន័យ អំពើល្មើសច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោកនិងការដកពិន្ទុកបណ្ណបើកបរ មាន៣ចំណុច ៖ ទី១-បង្កើនសមត្ថភាពមន្រ្តីនគរបាលចរាចរណ៍ទៅលើការប្រើប្រាស់បច្ចេកវិទ្យាថ្មី លើការគ្រប់គ្រងទិន្នន័យពិន័យអំពើល្មើសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក, ទី២-បង្ហាញនូវនីតិវិធីប្រតិបត្តិការប្រព័ន្ធ និងការប្រើប្រាស់ឧបករណ៍ពិន័យអំពើល្មើសច្បាប់ចរាចរណ៍ផ្លូវគោក និងទី៣-វិធីគ្រប់គ្រងព័ត៌មាន និងការរក្សាទុកទិន្នន័យនៃការពិន័យ។ ក្នុងឱកាសបើកវគ្គនោះដែរ ឯកឧត្តម ប៉ែន បូរាណ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការរង នៃគណៈកម្មការជាតិចរាចរណ៍ផ្លូវគោក បានមានប្រសាសន៍ថ្លែងអំណរគុណដល់ ឯកឧត្តមអគ្គស្នងការនគរបាលជាតិ ក៏ដូចជាឯកឧត្តមអគ្គស្នងការរងនគរបាលជាតិ ដែលបញ្ជូនមន្រ្តីជំនាញមកពីបណ្តារាជធានី-ខេត្ត បានចូលរៀនវគ្គបណ្តុះបណ្តាល ស្តីពីប្រព័ន្ធគ្រប់គ្រងពិន័យអំពើល្មើសច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោកនិងការដកពិន្ទុបណ្ណបើកបរនេះ ហើយនេះក៏ជាគោលបំណងរបស់ប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ហើយក៏ជាការផ្តួចផ្តើមរបស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដែលសម្តេចជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ជាមួយ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ដែលជាអនុប្រធានអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោក ។ ឯកឧត្តមអនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានបន្ថែមថា ក៏សូមថ្លែងអំណរគុណដល់ក្រុមការងារ ពិសេសក្រុមការងារអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលបានផ្តួចផ្តើមរកគំនិតថ្មី ដើម្បីប្រើបច្ចេកវិទ្យាថ្មីឲ្យទាន់សភាពការណ៍ ឲ្យទាន់តម្រូវការដែលសង្គមត្រូវការ ។ យើងដឹងហើយថា បច្ចេកវិទ្យាឥឡូវវាទំនើប ដូច្នេះការប្រើប្រាស់ឧបករណ៍ប្រកបដោយបច្ចេកវិទ្យាទំនើបនេះ គឺត្រូវតែមានការរៀនសូត្រ ប៉ុន្តែឯកឧត្តមគិតថា ការរៀនសូត្រនេះ គឺរៀនមិនចេះចប់នោះទេ ។ ជាពិសេសវគ្គសិក្សានេះ គឺជាវគ្គដំបូង ដែលរៀនអំពីឧបករណ៍ប្រើដោយបច្ចេកវិទ្យា ដូច្នេះសកិ្ខកាមត្រូវតែចេះបច្ចេកទេសច្បាស់លាស់ក្នុងការប្រើប្រាស់ឧបករណ៍ទាំងនេះ មិនអាចចេះស្ទើរៗបានទេ ពីព្រោះយើងដឹងហើយថា ការប្រើឧបករណ៍បច្ចេកទេស កាលណាយើងបញ្ចូលទិន្នន័យនេះខុស វាក៏ឲ្យលទ្ធផលមកយើងវិញខុសដែរ ។ ដូច្នេះហើយទាមទារឲ្យសិក្ខាកាមទាំងអស់ចេះស្ទាត់ជំនាញ ដើម្បីឲ្យក្លាយជាគ្រូបង្គោលក្នុងការយកទៅបង្ហាត់បង្រៀនដល់ស្នងការដ្ឋាននគរបាលរាជធានី-ខេត្តនីមួយៗបន្តទៀត ៕
កម្មវិធីដកពិន្ទុបណ្ណបើកបរ វិស័យដឹកជញ្ជូនផ្លូវគោក ច្បាប់ចរាចរណ៍ផ្លូវគោក

Featured Posts

ឯកឧត្តម ប៉ាល់ ចន្ទតារា រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញចូលរួមពិធីបិទសន្និបាតបូកសរុបសមិទ្ធផលការងារ ៥ឆ្នាំ​ និងលើកទិសដៅការងារបន្ត របស់ក្រសួងមុខងារសាធារណៈ
ដោយសារប្រព័ន្ធទូរសព្ទ Helpline 1399 របស់ផ្លូវល្បឿនលឿន ភ្នំពេញ- ក្រុងព្រះសីហនុ រអាក់រអួល​ សូមបងប្អូនប្រជាពលរដ្ឋទាក់ទងមកទូរសព្ទលេខ៖ 092 33 1399|098 33 1399
សិក្ខាកាមប្រមាណ១៩០រូប ចូលរួមសិក្ខាសាលាផ្សព្វផ្សាយ និងវគ្គបណ្តុះបណ្តាលស្តីពី៖ “ សេវា សាធារណៈ ដែលបានធ្វើប្រតិភូកម្មជូនអង្គភាពច្រកចេញចូលតែមួយ ” និង “ ការប្រើប្រាស់ប្រព័ន្ធស្វ័យ ប្រវត្តិកម្ម គ្រប់គ្រងចំណូលសេវាសាធារណៈរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន”
[Fresh News] - ក្រសួងសាធារណការ៖ អ្នកបើករថយន្តបញ្ច្រាសទិសចរាចរណ៍២គ្រឿង លើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ត្រូវបានឃាត់អប់រំ និងផាកពិន័យតាមច្បាប់
[AMS Central] - ស្ពានឆ្លងស្ទឹងសែនជាអំណោយ សម្តេចតេជោ និង សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត រៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ ខាងមុខនេះហើយ!
[Cambonomist] - ឯកឧត្តម ស៊ុន ចាន់ថុល ព្រមានផាកពិន័យក្រុមហ៊ុនសាងសង់ច្រកទ្វារអន្តរជាតិស្ទឹងបត់-បានណងអៀន ករណីការសាងសង់យឺតយ៉ាវ
[វិទ្យុជាតិកម្ពុជា] - អាជ្ញាធរស្រុកសេសានចំណាយថវិកាជាង៦៧០លានជួសជុលផ្លូវគ្រួសក្រហមប្រវែងជាង៣២គីឡូម៉ែត្រឡើងវិញដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ
ចូលរួមរាយការណ៍ពីបញ្ហាផ្លូវថ្នល់តាមរយៈកម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App)

Vehicle Registration

Technical Inspection

Driver's License

Railway Services

Water Taxi

Transport Licensing

About Us

  • Mission and Vision
  • The Senior Minister
  • Message From Minister
  • Organization Chart

Public Services

  • Vehicle Registration
  • Technical Inspection
  • Driver's License
  • Railway Services
  • Water Taxi
  • Transport Licensing

Public Works

  • Expressways
  • Sewage systems
  • Road infrastructure

Contact Us

  • Street 598 (H.E. Chea Sophara Street), Sangkat Chrang Chamres 2, Khan Russey Keo, Phnom Penh
  • Hotline: 1275 (Free)
  • info@mpwt.gov.kh
  • www.mpwt.gov.kh
© 2023 Ministry of Public Works and Transport. All Right Reserved.
Pls Select Number to Call
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90