• Home
  • About Us
    • Mission and Vision
    • The Senior Minister
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • The Senior Minister
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • The Senior Minister
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
Home / News

[Phnom Penh Post] - ក្រសួង​បារម្ភ​ពី​ការកើនឡើង​ករណី​រំលោភ​​យក​ចំណីផ្លូវ និង​ចាក់ដី​លុប​ចង្អូរ​បង្ហូរទឹក

2021-11-30 Go to the website published Phnom Penh Post
ភ្នំពេញៈ ក្រសួង​សាធារណការ និង​ដឹកជញ្ចូន​បារម្ភ​ពី​ការកើនឡើង​នៃ​ការរំលោភបំពាន​យក​ដី​ចំណីផ្លូវ និង​ការចាក់ដី​លុប​ចង្អូរ​បង្ហូរទឹក​នៅតាម​ដងផ្លូវ​បណ្តាល​ឱ្យ​លិច​ផ្លូវ​បង្ក​ឱ្យ​​មាន​ការខូចខាត​ដល់​ផ្លូវថ្នល់​យ៉ាង​ឆាប់រហ័ស​ដែល​បញ្ហា​នេះ​​ទាមទារ​ឱ្យមាន​ការចូល​រួមទាំង​អស់​គ្នា​ ដើម្បី​បញ្ឈប់​សកម្មភាព​ទាំងនេះ​។ ការបង្ហាញ​ក្តីបារម្ភ​នេះ​បាន​ធ្វើ​ឡើង​ក្នុង​កម្មវិធី MPWT LIVE SHOW ដែល​រៀបចំ​ដោយ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ពីថ្ងៃ​ ២៩ វិច្ឆិកា ២០២១ ក្រោម​ប្រធានបទ “​ការថែទាំ​ផ្លូវថ្នល់​ និង​ការចូលរួម​ពី​ប្រជាពលរដ្ឋ​” ​ដើម្បី​ឆ្លើយតប​នឹង​សំណួរ​របស់​ប្រជាពលរដ្ឋ​។ ក្នុង​ឱកាស​នោះ​លោក យិត បុណ្ណា រដ្ឋលេខាធិការ​ក្រសួង​នេះ​បាន​លើកឡើងថា ការសាងសង់​ផ្លូវថ្នល់​នីមួយៗ គឺ​ក្រសួង​តែង​គិតគូរ​អំពី​ផាសុកភាព​ដល់​អ្នកបើកបរ​ក៏ដូចជា​បរិស្ថាន​ជុំវិញ​ផ្លូវថ្នល់​ផងដែរ​។ ​ប៉ុន្តែ​លោក​ថា​​ការបំពាន​របស់​អ្នក​ដែល​រស់នៅ​​តាម​បណ្តា​យ​ផ្លូវ​មាន​ការកើនឡើង​យ៉ាងគំហុក ដូចជា ការចាក់ដី​ខ្ពស់ជាង​ផ្លូវថ្នល់ ការចាក់ដី​លុប​ចង្អូរ​បង្ហូរទឹក​ផ្លូវ ដែល​ធ្វើឱ្យ​ទឹក​មិនអាច​ហូរ​ចេញពី​ផ្លូវ​ធ្វើឱ្យ​ផ្លូវថ្នល់​ដែល​សង់​រួច​ឆាប់​ខូចខាត​ទៅវិញ​យ៉ាង​រហ័ស​។ លោក​បាន​បញ្ជាក់ថា​៖ «​នៅពេល​ចាប់ផ្តើម​រចនា​ផ្លូវថ្នល់ យើង​គិត​គ្រប់​ជ្រុងជ្រោយ​ទាំងអស់ យើង​គិត​តាំងពី​ចង្អូរ​រំដោះ​ទឹកភ្លៀង ចង្អូរ​អ្វី​ផ្សេងៗ​ដែល​អាច​កើតមានឡើង​ជាយថាហេតុ​​ដែល​បណ្តាល​ឱ្យ​មាន​ទឹកជំនន់​​មកពី​ភ្លៀង​ខ្លាំងពេក​ ដើម្បី​បញ្ចៀស​​ការខូចខាត​ផ្លូវថ្នល់​»​។ លោក​បាន​បន្តថា​៖ «​នៅពេល​​យើង​ធ្វើ​ផ្លូវថ្នល់​គឺ​ប្រជាជន​មិន​​ទាន់​មកដល់​ទេ​ ឬ​មិនបាន​ប្រជ្រៀត​ចូលមក​តួ​ផ្លូវថ្នល់​នោះទេ ​ផ្ទះ​របស់​លោក​នៅ​ឆ្ងាយ​។ ​ប៉ុន្តែ​ពេល​យើង​ធ្វើ​ផ្លូវថ្នល់​ហើយ ចរាចរណ៍​ចាប់ផ្តើម​កើនឡើង​ផលប្រយោជន៍​នៃ​ការប្រើប្រាស់​​ផ្លូវថ្នល់​ និង​អត្ថប្រយោជន៍​ផ្សេងៗ​​ក៏​ជំរុញ​ឱ្យ​គាត់​ចាក់ដី​ចូល​ដី​​ចំណីផ្លូវ​របស់​យើង​។ ទាំងនេះ​​គឺជា​កត្តា​មួយ​ដែល​ខុសប្លែក​ពី​​មុន​ឆ្នាំ​ ១៩៧០ ​មកទៀត នៅពេល​នោះ​ប្រជាជន​គោរព​ និង​ថែរក្សា​ដី​ចំណីផ្លូវ គន្លង​ផ្លូវថ្នល់​​ក៏ត្រូវ​ការពារ​»​។ ជាមួយ​គ្នា​នេះ លោក យិត បុណ្ណា ស្នើ​ដល់​អ្នក​ដែល​រស់នៅ​តាម​បណ្តាយ​ផ្លូវ​ទាំងអស់​​ឱ្យ​បញ្ឈប់​សកម្មភាព​ទាំងនោះ និង​រួមគ្នា​ថែរក្សា​ផ្លូវថ្នល់​ឱ្យបាន​​ល្អ ដោយ​លោក​ក៏បាន​ជំរុញ​​ដល់​អាជ្ញាធរ​ដែនដី​ឱ្យ​ចូលរួម​ផ្សព្វផ្សាយ​ និង​ទប់ស្កាត់​សកម្មភាព​បំពាន​ទាំងនេះ​ផងដែរ ព្រោះ​ការទប់ស្កាត់​សកម្មភាព​ទាំងនេះ​​បាន​គឺ​មានតែ​ការ​រួមគ្នា​អនុវត្ត​ប៉ុណ្ណោះ​។ លោក​បាន​បញ្ជាក់ថា​៖ «​នេះ​គឺជា​បញ្ហា​មួយ​ដែល​ត្រូវ​ទាំងអស់​​គ្នា​មិនមែន​តែ​ក្រសួង​សាធារណការ​ ឬ​អាជ្ញាធរ​ផ្លូវថ្នល់ ដែល​ត្រូវ​​តែ​រក​មធ្យោបាយ​នោះទេ​។ តែ​​ការចូលរួម​ជាងគេ​គឺ​ប្រជាជន ត្រូវមាន​ការយល់ដឹង​អំពី​បញ្ហា​​នេះ និង​ថែរក្សា​ទាំងអស់​គ្នា ដើម្បី​ដោះស្រាយ​បញ្ហា​រួម​។ អាជ្ញាធរ​ដែនដី​ក៏​ជា​អាជ្ញាធរ​ផ្លូវ​​ថ្នល់​ដែរ ដូច្នេះ​បណ្តា​មន្ត្រី​រាជការ​យើង​តាម​ដែនដី​សុំ​យល់ដឹង​​អំពី​ច្បាប់​ផ្លូវថ្នល់​ និង​ជួយ​ពង្រឹង​ប្រជាជន​វិញ​»​។ បើតាម​លោក យិត បុណ្ណា ប្រព័ន្ធ​បណ្តាញ​ផ្លូវថ្នល់​នៅ​កម្ពុជា​សម្រាប់​បម្រើ​ដល់​វិស័យ​ដឹកជញ្ជូន​មាន​ផ្លូវ​ ១ ​លេខ ផ្លូវ​ ២ ​លេខ និង​ផ្លូវ​ ៣ ​លេខ​ [​ផ្លូវ​ចាក់​កៅស៊ូ​] ​ហើយ​ផ្លូវថ្នល់​ដែល​គ្រប់គ្រង​ដោយ​ក្រសួង​សាធារណការ​មាន​ប្រមាណ ១៨ ១២៥ ​គីឡូម៉ែត្រ ក្នុងនោះ​ផ្លូវ​ក្រាល​​កៅស៊ូ​មាន​ប្រមាណ​ ៥៥ ​ភាគរយ​។ លោក​បានឱ្យ​ដឹងថា ផ្លូវ ១ ​លេខ ត្រូវ​ក្រសួង​សាងសង់​បាន​ចំនួន ២ ២៥០ ​គីឡូម៉ែត្រ ដោយ​ក្រាល​កៅស៊ូ​បាន​ ១០០ ​ភាគរយ ចំណែក​ផ្លូវ​ ២ ​លេខ ​មាន​ប្រវែង ៥ ០០០ ​គីឡូម៉ែត្រ ក្រាល​កៅស៊ូ​បាន​ជាង ៣ ០០០ ​គីឡូម៉ែត្រ ស្មើនឹង​ប្រមាណ​ ៧៤ ​ភាគរយ​។ លោក​ គង់ រតនៈ ប្រធាន​វិទ្យាស្ថាន​ជាតិ​សុវត្ថិភាព​ចរាចរណ៍​​ផ្លូវគោក​បានលើកឡើង​ថា ការរំលោភបំពាន​ទៅលើ​ផ្លូវថ្នល់ គឺ​ពិតជា​មាន​ការកើនឡើង​ខ្លាំង​ដោយសារ​កំណើនប្រជាជន​ហើយ​បញ្ហា​នេះ​ក៏បាន​ក្លាយជា​ជំងឺមហារីក ដែលជា​ជំងឺ​រ៉ាំរ៉ៃ​ជា​យូរលង់​មកហើយ​។ លោក​បន្តថា​ដើម្បី​ដោះស្រាយ​​បញ្ហា​ទាំងនេះ ការប្រើ​វិធានការ​​អំពាវនាវ​ឱ្យ​មាន​ការចូលរួម​ពី​ពលរដ្ឋ​តែមួយ​មុខ គឺ​មិនអាច​ដោះស្រាយបាន​ភ្លាម​ទេ ផ្ទុយ​ទៅ​​វិញ​ទាមទារ​ឱ្យមាន​ការចូលរួម​​ពី​អាជ្ញាធរ​ដែនដី​ផងដែរ ខណៈ​​ការរំលោភបំពាន​បែបនេះ​នៅតែ​បន្ត​កើត​ដោយសារ​កត្តា​ច្រើន​។ លោក​ថា​៖ «​យើង​ឃើញថា​ប្រជាជន​គាត់​ចាក់​បំពាន​ផ្លូវ​បាន​​គឺ​ដោយសារ​អាជ្ញាធរ​គាត់​អត់​ឃាត់ និង​មួយទៀត គាត់​អត់​​ចេះ​ច្បាប់ ហើយ​អត់​ដឹងថា ត្រូវ​​ហាម​គេ​របៀប​ម៉េច​? ​មួយទៀត អាជ្ញាធរ​គាត់​ដឹង​ដែរ ក៏ប៉ុន្តែ​អនុញ្ញាត​ឱ្យ​ចាក់​សិន ពេល​គេ​ត្រូវការ​ចាំ​កាយ​មកវិញ ឬក៏​អី​ជាដើម ដែល​នេះ​ជា​បញ្ហា​»​។ លោក​បាន​ពន្យល់​បន្ថែម​ថា​៖ «​រឿង​ដែល​បណ្តាលឱ្យ​កាន់តែ​រីករាលដាល​ហ្នឹង​គឺ​ដោយសារ​ឃើញ​ប្រជាពលរដ្ឋ​មួយ​ធ្វើបាន អ្នកផ្សេង​ទៀត​ក៏​ធ្វើការ​បានដែរ​។ បញ្ហា​នេះ​គឺ​បង្ហាញ​អំពី​កង្វះខាត​ការទទួល​ខុសត្រូវ​របស់​​អាជ្ញាធរ​ផង ជាមួយ​នឹង​ប្រជាពលរដ្ឋ​គាត់​មិនបាន​គិត​អំពី​ផលប្រយោជន៍​សាធារណៈ​ផង​»​។ សម្រាប់​ជា​មធ្យោបាយ លោក គង់ រតនៈ បាន​ថ្លែងថា ការអំពាវនាវ​ឱ្យ​ពលរដ្ឋ​ចូលរួម​គឺជា​រឿង​ត្រឹមត្រូវ ហើយ​ត្រូវការ​​បង្កើត​យុទ្ធសាស្ត្រ​ និង​វិធានការ​​ម៉ឺងម៉ាត់​ក្នុង​ការទប់ស្កាត់​សកម្មភាព​ល្មើស​ទាំងនេះ​ឱ្យបាន​ទាន់​​ពេលវេលា​៕
កម្មវិធី MPWT LIVE SHOW ឯកឧត្តម យិ​ត បុ​ណ្ណា រដ្ឋលេខាធិការ វិស័យសាធារណការ

Featured Posts

តើផ្លាកសញ្ញានេះមានន័យដូចម្តេច?​ ចម្លើយត្រឹមត្រូវ៖ ៣.ចប់ការហាមប្រភេទដឹកទំនិញធុនធំជែងយានយន្តផ្សេងៗទៀត
::: ឆៀកចល័តតាមខេត្ត នឹងដំណើរការ នៅខេត្តព្រៃវែង តាកែវ ត្បូងឃ្មុំ ពោធិ៍សាត់ (ពីថ្ងៃទី៥ - ៩ ខែមិថុនា ឆ្នាំ ២០២៣)
ឆែកទឹកប្រាក់តាមការ ស្គែន QR Code ឆៀក នៅលើកញ្ចក់រថយន្ត ដើម្បីប្រើប្រាស់ផ្លូវល្បឿនលឿន!
[Tnn News] - មន្ទីរពេទ្យតេជោសែនកោះធំ និងសមិទ្ធផលជាច្រើនបានលេចរូបរាង គ្រោងនឹងលេចរូបរាងជាបន្តបន្ទាប់ លើទឹកដីក្រុងសំពៅពូន និងស្រុកកោះធំ ក្រោមម្លប់សន្តិភាពនៃគណបក្សប្រជាជនកម្ពុជា
[UYFC-PWT] - សកម្មភាពក្រុមការងារ សសយក វិស័យសាធារណការ និងដឹកជញ្ជូន ចូលរួម ពិធីបើកព្រឹត្តិការណ៍អាស៊ាន ប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដែលប្រព្រឹត្តទៅនៅពហុកីឡដ្ឋានមរតកតេជោ នាថ្ងៃទី០៣ ខែមិថុនា ឆ្នាំ ២០២៣
[cpp-mpwt] - មន្ទីរពេទ្យតេជោសែនកោះធំ និងសមិទ្ធផលជាច្រើនបានលេចរូបរាង ហើយគ្រោងនឹងលេចរូបរាងជាបន្តបន្ទាប់ លើទឹកដីក្រុងសំពៅពូន និងស្រុកកោះធំ នៃខេត្តកណ្តាល ក្រោមម្លប់សន្តិភាព នៃរាជរដ្ឋាភិបាលរបស់(គណៈបក្ស)ប្រជាជនកម្ពុជា
កិច្ចប្រជុំផ្សព្វផ្សាយស្តីពីប្រព័ន្ធគ្រប់គ្រងទិន្នន័យនៃប្រព័ន្ធលូ និងប្រព័ន្ធចម្រោះទឹកកខ្វក់ នៅក្រុងបាត់ដំបង
“ការប្រើប្រាស់ការដឹកជញ្ជូនសាធារណៈជាមធ្យោបាយដ៏ល្អប្រសើរបំផុតក្នុងការ កាត់បន្ថយការកកស្ទះចរាចរណ៍ បន្ថយការចំណាយច្រើន និងកាត់បន្ថយឧស្ម័នបំពុលក្នុងបរិស្ថាន” ជាមតិលើកឡើងក្នុងសិក្ខាសាលាផ្សព្វផ្សាយបទដ្ឋានគតិយុត្ត និងស្វែងរកធាតុចូលសម្រាប់ការរៀបចំសេចក្តីព្រាងអនុក្រឹត្យ និងស្ដីពីការដឹកជញ្ជូនសាធារណៈ និងចំណតយានយន្ត

Vehicle Registration

Technical Inspection

Driver's License

Railway Services

Water Taxi

Transport Licensing

About Us

  • Mission and Vision
  • The Senior Minister
  • Message From Minister
  • Organization Chart

Public Services

  • Vehicle Registration
  • Technical Inspection
  • Driver's License
  • Railway Services
  • Water Taxi
  • Transport Licensing

Public Works

  • Expressways
  • Sewage systems
  • Road infrastructure

Contact Us

  • Street 598 (H.E. Chea Sophara Street), Sangkat Chrang Chamres 2, Khan Russey Keo, Phnom Penh
  • Hotline: 1275 (Free)
  • info@mpwt.gov.kh
  • www.mpwt.gov.kh
© 2023 Ministry of Public Works and Transport. All Right Reserved.
Pls Select Number to Call
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90