Home
About Us
Mission and Vision
The Senior Minister
Message From Minister
Organization Chart
Public Services
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Public Works
Expressways
Expressways
WASSIP
Sewage systems
Sewage systems
WASSIP
Road infrastructure
Road infrastructure
WASSIP
Official Documents
Laws
Royal Decree
Sub-Decree
Prakas
Decision
Instruction
Announcements
International Project
Order
Policy
Agreement & MOU
Other
Contact Us
Cabinet of Minister and Advisors
General Department of Land Transport
General Department of Administration and Finance
General Department of Planning and Policy
General Department of Techniques
TECHO SEN Institute of Public Works and Transport
General Department of Public Works
General Department of Sewerage and Wastewater Management
General Department of Waterway and Maritime Transport, and Ports
General Department of Logistics
General Inspectorate
Department Internal Audit
Department of Railway
Department of Information Technology and Public Relations
Procurement Unit
MPWT PUBLIC SERVICE CENTER
Municipal and Provincial Department of Public Works and Transport
News
Frequently Asked Questions
EN
ខ្មែរ
Home
About Us
Mission and Vision
The Senior Minister
Message From Minister
Organization Chart
Public Services
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Public Works
Expressways
Expressways
WASSIP
Sewage systems
Sewage systems
WASSIP
Road infrastructure
Road infrastructure
WASSIP
Official Documents
Laws
Royal Decree
Sub-Decree
Prakas
Decision
Instruction
Announcements
International Project
Order
Policy
Agreement & MOU
Other
Contact Us
Cabinet of Minister and Advisors
General Department of Land Transport
General Department of Administration and Finance
General Department of Planning and Policy
General Department of Techniques
TECHO SEN Institute of Public Works and Transport
General Department of Public Works
General Department of Sewerage and Wastewater Management
General Department of Waterway and Maritime Transport, and Ports
General Department of Logistics
General Inspectorate
Department Internal Audit
Department of Railway
Department of Information Technology and Public Relations
Procurement Unit
MPWT PUBLIC SERVICE CENTER
Municipal and Provincial Department of Public Works and Transport
News
Frequently Asked Questions
EN
ខ្មែរ
Home
About Us
Mission and Vision
The Senior Minister
Message From Minister
Organization Chart
Public Services
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Public Works
Expressways
Expressways
WASSIP
Sewage systems
Sewage systems
WASSIP
Road infrastructure
Road infrastructure
WASSIP
Official Documents
Laws
Royal Decree
Sub-Decree
Prakas
Decision
Instruction
Announcements
International Project
Order
Policy
Agreement & MOU
Other
Contact Us
Cabinet of Minister and Advisors
General Department of Land Transport
General Department of Administration and Finance
General Department of Planning and Policy
General Department of Techniques
TECHO SEN Institute of Public Works and Transport
General Department of Public Works
General Department of Sewerage and Wastewater Management
General Department of Waterway and Maritime Transport, and Ports
General Department of Logistics
General Inspectorate
Department Internal Audit
Department of Railway
Department of Information Technology and Public Relations
Procurement Unit
MPWT PUBLIC SERVICE CENTER
Municipal and Provincial Department of Public Works and Transport
News
Frequently Asked Questions
EN
ខ្មែរ
Home
/
News
[Rasmei Kampuchea Daily News] - ក្រសួងសាធារណការ មិនអាចធ្វើតាមសំណើសុំទាំង៣ចំណុចរបស់ម្ចាស់រថយន្តធុនធ្ងន់ ដោយហេតុថាផ្ទុយនឹងបទប្បញ្ញត្តិ
2021-07-21
Go to the website published Rasmei Kampuchea Daily News
ភ្នំពេញ៖ម្ចាស់រថយន្តធុនធ្ងន់និងអ្នកបើកបររថយន្តធុនធ្ងន់ ថ្មីៗនេះ បានប្រមូលផ្តុំគ្នាតវ៉ា នៅទីតាំងផ្លូវក្រវ៉ាត់ក្រុងទី២ ព្រំប្រទល់រាជធានីភ្នំពេញ-ខេត្តកណ្តាល ហើយបានទាមទារ៣ចំណុច ប៉ុន្តែក្រសួងបានធ្វើការបដិសេធសំណើទាំងនោះ។ ឆ្លើយតបនឹងបញ្ហានេះគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍នៃគណៈកម្មាធិការដឹកនាំត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់នៃក្រសួងសាធារណការនិងដឹកជញ្ជូន បានចេញសេចក្តីប្រកាសពត៌មានមួយនាថ្ងៃទី២១ខែកក្កដា ដោយបញ្ជាក់ថា៖សំណើសុំទាំង៣ចំណុចខាងលើនេះ មិនអាចដោះស្រាយតាមសំណូមពរបាន ឡើយ ដោយហេតុថា ផ្ទុយនឹងបទប្បញ្ញត្តិដូចមានចែងក្នុង មាត្រា២៦ និង មាត្រា៦០ នៃច្បាប់ស្តីពីផ្លូវថ្នល់ និង លិខិតបទដ្ឋានគតិយុត្តជាធរមាន។ ប្រភពដដែលនេះ បានឱ្យដឹងទៀតថា៖ ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់រថយន្តធុនធ្ងន់ ឬអ្នកបើកបររថយន្ត ធុនធ្ងន់ គួរតែចូលរួមសហការអនុវត្តវិធានការច្បាប់ទាំងអស់គ្នា ដើម្បីធានាការពារទ្រព្យសម្បត្តិសាធារណៈ ផ្លូវថ្នល់ ស្ពាន និងសំណង់សិល្បការ្យផ្លូវ ឱ្យស្ថិតស្ថេរ គង់វង្ស និងជាប់រឹងមាំតាមអាយុកាលបច្ចេកទេសកំណត់ ស្របតាមកម្រិត ស្តង់ដានៃការសាងសង់ ហើយក៏អាចចូលរួមចំណែកកាត់បន្ថយការចំណាយថវិកាជាតិលើការជួសជុលថែទាំហេដ្ឋារចនា សម្ព័ន្ធផ្លូវថ្នល់ដែលខូចខាតដោយសារការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ។ កន្លងមក គណៈកម្មាធិការដឹកនាំ ការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់បានធ្វើការផ្សព្វផ្សាយ អប់រំណែនាំ ច្បាប់ លិខិតបទដ្ឋាន គតិយុត្ត និងទុកពេលវេលាសមស្រប មុននឹងដាក់ចេញនូវវិធានការតឹងរឹងតាមបទប្បញ្ញត្តិច្បាប់ ជាធរមានផងដែរ ។ ក្នុងសេចក្តីប្រកាសពត៌មាននេះ បានលើកឡើងទៀតថា៖យោងអនុសាសន៍ របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ការប្រកបមុខរបរទទួលទានក៏ដូចជាការបំពេញការងារតាមវិជ្ជាជីវៈរបស់បងប្អូនប្រជាពលរដ្ឋប្រកបដោយការយកចិត្តទុកដាក់និងការទទួលខុសត្រូវ គឺជា ការតបស្នងដ៏សំខាន់ដល់សង្គមជាតិ ដែលកំពុងមានសន្តិភាព និង ការរីកចំរើន ។ក្រសួងសាធារណការ និងដឹកជញ្ជូនសង្ឃឹមជឿជាក់ថា ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់រថយន្តធុនធ្ងន់ ឬអ្នកបើកបរ និងសាធារណជនទាំងអស់មេត្តាជ្រាបជាព័ត៌មាន និងចូលរួមអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវ តម្លាភាព សុច្ចរិតភាព និងប្រកបដោយស្មារតីទទួលខុសត្រូវទាំងអស់គ្នា ។ ដោយឡែកនៅក្នុងពិធីបើកឲ្យដំណើរការជាផ្លូវជាការ មណ្ឌលផ្តល់សេវាសាធារណៈទី៥ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅផ្សារទំនើបហេរីថេក វ៉ក ខេត្តសៀមរាប នាព្រឹកថ្ងៃទី២១ ខែកក្កដា លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានសំណូមពរដល់ក្រុមរថយន្តដឹកជញ្ជូនត្រូវ គោរពច្បាប់ ស្ដីពី ចរាចរណ៍ផ្លូវគោក និងច្បាប់ ស្ដីពី ផ្លូវថ្នល់ ហើយក្រសួងនឹងបន្តអនុវត្តច្បាប់២៤ ម៉ោង លើ ២៤ ក្នុង មួយថ្ងៃ។ ម្យ៉ាងទៀតប្រសិនបើ មិនចង់ឲ្យក្រសួង-ស្ថាប័នពាក់ព័ន្ធផាកពិន័យ និងឃាត់ទុក១ឆ្នាំទេនោះ សូមម្ចាស់ក្រុមហ៊ុនរថយន្តដឹកជញ្ជូន កុំដឹកឲ្យលើសពី២០ភាគរយ នៃច្បាប់កំណត់ឲ្យសោះ។ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកជាឧទាហរណ៍ថា ប្រសិនបើឡាន១គ្រឿង ច្បាប់អនុញ្ញាតឲ្យដឹក៤០ តោន តែបើកឡាននោះដឹក៥០តោន ដែលលើស១០ ហើយយក១០តោន គុណនឹង១០តោន ស្មើ១០០តោន យក១០០តោន គុណនឹង១០តោន ស្មើ១០០០តោន យក១០០០តោន គុណនឹង១០ ស្មើនឹង១០០០០តោន។ ដូច្នេះប្រសិនបើឡាន១គ្រឿង ដឹកលើសទម្ងន់កំណត់១០តោន គឺស្មើនឹងឡាន១០០០០គ្រឿង ធ្វើដំណើរតាមផ្លូវ ដែលធ្វើឲ្យផ្លូវឆាប់ខូចខាត។ លោកស្នើឲ្យក្រុមរថយន្តដឹកជញ្ជូន ត្រូវគោរពច្បាប់ដែលមានជាធរមាន ហើយលោកថា «ច្បាប់ គឺច្បាប់ ដែលមាន ជា ធរមាន យើងខ្ញុំនៅក្រសួងសាធារណការ និងដឹកជញ្ជូន ក៏មានគណៈកម្មការត្រួតពិនិត្យ យានយន្តកែច្នៃខុស លក្ខណៈបច្ចេកទេស ក៏មានក្រុមការងារជញ្ជីងត្រួតពិនិត្យ ឡានដឹកទំនិញលើសទម្ងន់កំណត់ដោយច្បាប់ ដោយ មាន ការចូលរួមពីអាជ្ញាធរ ខាងនគរបាល ខាងកងរាជអាវុធហត្ថ-ល- ដើម្បីជួយទប់ស្កាត់ក្នុងការដឹកទំនិញ លើស ទម្ងន់កំណត់ដោយច្បាប់»។ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់បន្ថែមថា «យើងខ្ញុំអនុវត្តច្បាប់ ច្បាប់បានចែងក្នុងមាត្រា៦០ នៃច្បា ប់ ស្ដីពី ផ្លូវថ្នល់ បើកឡានណាដឹកទំនិញលើស២០ភាគរយ ឧទាហរណ៍ឡានហ្នឹងដឹកបាន២០តោន ចឹង២០ភាគ រយបានតែ២៤តោនទេ តែ២៤លើសបន្តិច ឡានហ្នឹងលើស២០ភាគរយហើយ បើលើស២០ភាគរយ ត្រូវផាក ពិន័យហើយ ត្រូវឃាត់ឡានទុក១ឆ្នាំ មិនមែនខ្ញុំ ស៊ុន ចាន់ថុល មិនមែនក្រុមការងារអ្នកត្រួតពិនិត្យយានជំនះ ដឹក ទំនិញ លើ សទម្ងន់កំណត់នៃច្បាប់ ចង់ចាប់ឡានទុក១ឆ្នាំទេ ប៉ុន្តែច្បាប់ចែងថា បើដឹកទំនិញលើស២០ភាគរយ ផាកពិន័យហើយ ឃាត់ឡាននោះទុក១ឆ្នាំ»។ លោកថា អ្នកប្រើប្រាស់ផ្លូវមានតួនាទី មានភារកិច្ច មានកាតព្វកិច្ច ចូលរួមជាមួយរាជ រដ្ឋា ភិបាល ក្នុងការថែរក្សាទ្រព្យសម្បត្តិជាតិយើង ដែលប្រមុខរាជរដ្ឋាភិបាល បានខិតខំប្រឹងប្រែងរកថវិកា គ្រប់បែប យ៉ាងទាំងអស់ ដើម្បីយកមកកសាងផ្លូវថ្នល់ ឲ្យអ្នកប្រើប្រាស់ផ្លូវទាំងអស់គ្នាបានធ្វើដំណើរដោយស្រួល៕
ការរឹតបន្ដឹង បទល្មើសដឹកលើសទម្ងន់
រថយន្ដដឹកទំនិញធុនធំ
រថយន្តដឹកលើសទម្ងន់
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Pls Select Number to Call
×
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90