• Home
  • About Us
    • Mission and Vision
    • The Senior Minister
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • Department of Information Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • The Senior Minister
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • Department of Information Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • The Senior Minister
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • Department of Information Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
Home / News

[ក្រសួងព័ត៌មាន] - គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបង្ហាញថា អ្នកបាត់បង់ជីវិត ៣ ភាគ ៤ គឺជាអ្នកបើកទោចក្រយានយន្ត បន្ទាប់មកគឺអ្នកថ្មើរជើង

2021-06-23 Go to the website published ក្រសួងព័ត៌មាន
ភ្នំពេញ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ(UNDP)បានប្រកាសផ្សព្វផ្សាយរបាយការណ៍ថ្មីមួយស្ដីពីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅកម្ពុជា និងការខាតបង់សេដ្ឋកិច្ចដែលបង្កឡើងដោយសារគ្រោះថ្នាក់ទាំងនេះ ដោយប្រើប្រាស់ទិន្នន័យឆ្នាំ ២០១៩ ដែលបានពីប្រព័ន្ធព័ត៌មានជនរងគ្រោះ និងគ្រោះថ្នាក់ចរាចរណ៍បានបង្ហាញថា អ្នកបាត់បង់ជីវិត ៣ ភាគ ៤ គឺជាអ្នកបើកទោចក្រយានយន្ត បន្ទាប់មកថ្មើរជើង អ្នកប្រើប្រាស់រថយន្តគ្រួសារ និងអ្នកប្រើប្រាស់យានយន្តដឹកទំនិញ។ នេះបើយោងតាមរបាយការណ៍ដែលបានចេញផ្សាយនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ ក្នុងពិធីប្រកាសផ្សព្វផ្សាយរបាយការណ៍ស្ដីពីជនរងគ្រោះ និងគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅកម្ពុជា ឆ្នាំ២០០១៩ រវាងគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ(UNDP) តាមប្រព័ន្ធវីដេអូ អនឡាញ។ ក្នុងរបាយការណ៍បានគូសបញ្ជាក់ថា ក្នុងឆ្នាំ២០១៩ នៅកម្ពុជាមានការរងរបួសជិត ១៣ ៧០០ ករណី និងការបាត់បង់ជីវិតជាង ២ ០០០ ករណីដោយសារតែគ្រោះថ្នាក់ចរាចរណ៍ដោយជាមធ្យមមានមនុស្ស ៥,៤នាក់ បាត់បង់ជីវិតរៀងរាល់ថ្ងៃ។ កត្តានេះ ធ្វើឱ្យគ្រោះថ្នាក់ចរាចរណ៍ក្លាយជាមូលហេតុនាំមុខគេ នៃការបាត់បង់ជីវិត និងការរងរបួសនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ចំនួនករណីបាត់បង់ជីវិតដែលបង្កឡើងដោយសារគ្រោះថ្នាក់ចរាចរណ៍មានការកើនឡើងជិត ២៥ភាគរយ នៅក្នុងរយៈពេល១១ ឆ្នាំ ចុងក្រោយនេះ (២០០០-២០១៩) ពោលគឺខ្ពស់ជាងអត្រាកំណើនប្រជាជន ដែលស្មើនឹង ១៧ភាគរយ សម្រាប់រយៈពេលដូចគ្នា។ របាយការណ៍ក៏បានបង្ហាញដែរថា អ្នកបាត់បង់ជីវិត ៣ ភាគ ៤ គឺជាអ្នកបើកទោចក្រយានយន្ត បន្ទាប់មកថ្មើរជើង អ្នកប្រើប្រាស់រថយន្តគ្រួសារ និងអ្នកប្រើប្រាស់យានយន្តដឹកទំនិញ។ ក្នុងចំណោមយានយន្តពាក់ព័ន្ធនឹងគ្រោះថ្នាក់ចរាចរណ៍ទាំងអស់ដែលបានចុះបញ្ជីមានជាង ៨០ភាគរយ គឺជាទោចក្រយានយន្ត។ ករណីបាត់បង់ជីវិតភាគ ច្រើនកើតឡើងនៅតាមផ្លូវជាតិ និងនៅក្នុងរាជធានី។ នៅពេលដែលគេធ្វើការវាយតម្លៃលើករណីបាត់បង់ជីវិតដោយសារគ្រោះថ្នាក់ចរាចរណ៍ឥរិយាបថរបស់អ្នកប្រើប្រាស់ផ្លូវគឺជាកត្តាចម្បង។ ក្នុងរបាយការណ៍បានបន្ដថា នៅពេលដែលយើងត្រួតពិនិត្យកត្តាដទៃទៀត គឺមានបញ្ហាធំជាងគេដែលពាក់ព័ន្ធនឹងការបាត់បង់ជីវិតនៅពេលមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងបង្កឡើងដោយសារ «កត្តាចំនួន៤ ដែលនាំឱ្យមានការបាត់បង់ជីវិត» រួមមាន ការប្រើប្រាស់គ្រឿងស្រវឹង និងគ្រឿងញៀន ការបើកបរល្បឿនលឿន ការមិនគោរពច្បាប់ចរាចរណ៍ និងការប្រើប្រាស់ទូរស័ព្ទពេលកំពុងបើកបរ។ ជាមួយគ្នានេះ កំហុសរបស់មនុស្សរួមចំណែកនាំឱ្យមានគ្រោះថ្នាក់ប្រមាណ ៩៨ភាគរយ ហើយគ្រោះថ្នាក់១៦ភាគរយ នាំឱ្យមានការបាត់បង់ជីវិត។ របាយការណ៍នេះក៏បានរំលេចឱ្យឃើញពីភាពចាំបាច់ក្នុងការឆ្លើយតបជាបន្ទាន់ ករណីបាត់បង់ជីវិតជាង ៨០ភាគរយ កើតឡើងភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្ដង។ ជនរងគ្រោះត្រឹមតែ ៣៥ភាគរយ តែប៉ុណ្ណោះដែលបានទទួលសេវាសង្គ្រោះបឋមដែលថយចុះ ២៤ភាគរយ ធៀបនឹងឆ្នាំ ២០១៨។ លើសពីនេះ មានជនរងគ្រោះត្រឹមតែ ១០ភាគរយ តែប៉ុណ្ណោះដែល បានទៅដល់មន្ទីរពេទ្យក្រោម៣០នាទី ខណៈពេលដែលជនរងគ្រោះភាគច្រើន ត្រូវបានបញ្ជូន ទៅមន្ទីរពេទ្យយ៉ាងហោចណាស់ ១ម៉ោងក្រោយពេលរងគ្រោះថ្នាក់។ លើសពីនេះទៀត គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកបង្កជាបន្ទុកសេដ្ឋកិច្ចក្នុងកម្រិតមួយដ៏ខ្ពស់។ អង្គការ UNDP និងគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានធ្វើការប៉ាន់ ប្រមាណឡើងវិញពីការខាតបង់ដោយសារគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅកម្ពុជាជាលើកទី មួយក្នុងរយៈពេល ១០ ឆ្នាំនេះ និងបានរកឃើញថា មានការខាតបង់ចំនួន ៤៦៦,៨ លានដុល្លារ សម្រាប់ឆ្នាំ២០១៩ ស្មើនឹង ១,៧ភាគរយ នៃផលិតផលសរុប (ផ.ស.ស) ប្រចាំឆ្នាំ។ ក្នុងចំណោមការខាតបង់សរុប៨៨,៨ភាគរយ ជាការខាតបង់ដោយសារការបាត់បង់ជីវិត និងការបាត់បង់ប្រាក់ចំណូល ដែលជនរងគ្រោះអាចរកបានពេញមួយជីវិត។ ក្រៅពីនេះ ក្នុងនាមជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាបបច្ចុប្បន្នបញ្ហាស្លាប់ និងឈឺថ្កាត់ ដែលកម្ពុជាជួបប្រទះ គឺជាអ្វីដែលកើតមានទន្ទឹមគ្នានឹងការកើនឡើងនៃកម្រិតអភិវឌ្ឍន៍របស់ប្រទេស។ ក្នុងរបាយការណ៍ក៏ផ្តល់ជាអនុសាសន៍ឱ្យមានការឆ្លើយតបក្នុងទម្រង់ជាគោលនយោបាយជាច្រើនដូចជាការពន្លឿនការរៀបចំគោលនយោបាយ និងការពង្រឹងការប្រមូលទិន្នន័យការកែលម្អហេដ្ឋារចនាសម្ព័ន្ធនិងលិខិតបទដ្ឋានគតិយុត្តនានាការពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ ជាពិសេសផ្តោតលើកត្តាទាំង ៤ ដែលនាំឱ្យមានការបាត់បង់ជីវិតដូចរៀបរាប់ខាងលើ ការបង្កើនការយល់ដឹង និងការផ្លាស់ប្តូរឥរិយាបថរបស់អ្នកបើកបរ និងការអនុវត្តវិធានការដើម្បីឆ្លើយតបចំពោះស្ថានភាពបន្ទាន់។ លោក Nick Beresford នាយក UNDP ប្រចាំកម្ពុជាបានលើកឡើងថា នេះជាលើកទី ១ ដែលការវិភាគស៊ីជម្រៅបែបនេះ ត្រូវបានធ្វើឡើងដោយការប្រើប្រាស់ប្រព័ន្ធទិន្នន័យ គ្រោះ ថ្នាក់ចរាចរណ៍ផ្លូវគោកដែលមានទំហំធំបែបនេះ ហើយការវិភាគនេះបានផ្តល់ឱ្យ យើងនូវការយល់ដឹងស៊ីជម្រៅពាក់ព័ន្ធនឹងករណីបាត់បង់ជីវិតនៅតាមដងផ្លូវ។ លោកបានគូសបញ្ជាក់ថា “វាមិនមែនពាក់ព័ន្ធនឹងថាតើជនរងគ្រោះជាជនវ័យក្មេង ឬជាបុរសនោះ ឡើយ ប៉ុន្តែវាពាក់ ព័ន្ធនឹងការប្រើប្រាស់គ្រឿងស្រវឹង គ្រឿងញៀន ការមិនគោរពច្បាប់ ចរាចរណ៍ និងការប្រើប្រាស់ទូរស័ព្ទពេលបើកបរ។ ជារួម វាពាក់ព័ន្ធនឹងឥរិយាបថ របស់អ្នក ដែលជាកត្តាកំណត់ពីការបាត់បង់ជីវិតនៅក្នុងគ្រោះថ្នាក់ចរាចរណ៍”។ លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានមានប្រសាសន៍ថា គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ មានជំនឿយ៉ាងមុតមាំថា ព័ត៌មានផ្សេងៗ ក្នុងរបាយការណ៍ រួមជាមួយលទ្ធផលនៃការសិក្សាអំពីការខាតបង់សេដ្ឋកិច្ចគឺជាធាតុចូល យ៉ាងសំខាន់សម្រាប់ការដាក់ចេញនូវវិធានការស័ក្តិសិទ្ធិ និងតម្រង់ទិសគោលនយោបាយរបស់រដ្ឋ និងរបស់អង្គការជាតិ អន្តរជាតិ វិស័យឯកជន ដែលមានសមានចិត្តក្នុងការជួយ លើកកម្ពស់សុវត្ថិភាពចរាចរណ៍នៅកម្ពុជា កាន់តែមានមូលដ្ឋានរឹងមាំបន្ថែមដើម្បីសហការ រួមចំណែកទប់ស្កាត់កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ចំនួនអ្នកស្លាប់ និងអ្នករបួស។ លោកជំទាវបានបន្ដថា ការសហការរួមចំណែកទប់ស្កាត់កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នេះ គឺឆ្លើយតបសមស្របទៅនឹងមូលហេតុ ទីតាំង ពេលវេលា និងការខាតបង់សេដ្ឋកិច្ច ដោយគ្រោះថ្នាក់ចរាចរណ៍ តាមរយៈសកម្មភាពនិងបេសកកម្មពាក់ព័ន្ធ រួមទាំងការបន្តរឹត បន្តឹងការអនុវត្តច្បាប់ ការកែលម្អលក្ខខណ្ឌបច្ចេកទេសផ្លូវស្ពាន ពិសេសការអប់រំផ្សព្វផ្សាយជាដើម៕
UNDP គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក

Featured Posts

កិច្ចប្រជុំស្តីពីការត្រៀមរៀបចំដំណើរទស្សនកិច្ចរួមគ្នាថ្នាក់រដ្ឋមន្ត្រីកម្ពុជា-ថៃ ដើម្បីត្រួតពិនិត្យមើលការដ្ឋានសាងសង់ច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់-បានណងអៀន ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី២០ ខែ សីហា ឆ្នាំ២០២២
[Fresh News] - គោរពច្បាប់ចរាចរណ៍ បើកបរដោយប្រុងប្រយ័ត្នគ្រប់វិនាទី! ស្លាប់៥នាក់ និងរបួស៣នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី១៥ ខែសីហាម្សិលមិញ
[BTV] - ក្រោយចប់ឱសានវាទ គយចាប់ផ្ដើមយុទ្ធនាការចាប់រថយន្តអត់ពន្ធឡើងវិញ ៥ថ្ងៃបានជិត ៣០គ្រឿង
[Fresh News] - គោរពច្បាប់ចរាចរណ៍ បើកបរដោយប្រុងប្រយ័ត្ន ! ស្លាប់២នាក់ និងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី១៤ ខែសីហាម្សិលមិញ
::: សិទ្ធិអាទិភាពនៅលើផ្លូវប្រសព្វ មានផ្លាកសញ្ញាចរាចរណ៍ " ឈប់ " ប្រសិនជួបស្ថានភាពចរាចរណ៍ដូចមានក្នុងរូបតំណាងខាងក្រោម តើអ្នកបើកបរត្រូវផ្តល់សិទ្ធិឲ្យយានយន្តណាមួយទៅមុន?
::: ផ្លាកសញ្ញាគ្រោះថ្នាក់ ៖ “ ផ្លូវបត់ស្តាំមានផ្លូវរថភ្លើងឆ្លងកាត់ ” | “ ផ្លូវបត់ឆ្វេងមានផ្លុវរថភ្លើងឆ្លងកាត់ ” | " មានផ្លូវរថភ្លើងឆ្លងកាត់ (មានរបាំង) "
[cpp-mpwt] - កិច្ចប្រជុំពេញអង្គនៃគណៈកម្មាធិការគណបក្សក្រសួង ដើម្បីពិភាក្សាលើលទ្ធផលនៃការអនុវត្តកម្មវិធីនយោបាយចំពោះវិស័យសាធារណការ និងដឹកជញ្ជូនពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២២ និងគោលនយោបាយ សម្រាប់ការអភិវឌ្ឍបន្តឆ្នាំ២០២៣ ដល់ឆ្នាំ២០២៨
[Fresh News] - បើកបរសូមកុំល្មើសល្បឿនកំណត់ ! ស្លាប់១នាក់ និងរបួស៦នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី១២ ខែសីហាម្សិលមិញ

Vehicle Registration

Technical Inspection

Driver's License

Railway Services

Water Taxi

Transport Licensing

About Us

  • Mission and Vision
  • The Senior Minister
  • Message From Minister
  • Organization Chart

Public Services

  • Vehicle Registration
  • Technical Inspection
  • Driver's License
  • Railway Services
  • Water Taxi
  • Transport Licensing

Public Works

  • Expressways
  • Sewage systems
  • Road infrastructure

Contact Us

  • Street 598 (H.E. Chea Sophara Street), Sangkat Chrang Chamres 2, Khan Russey Keo, Phnom Penh
  • Hotline: 1275 (Free)
  • info@mpwt.gov.kh
  • www.mpwt.gov.kh
© 2022 Ministry of Public Works and Transport. All Right Reserved.
Pls Select Number to Call
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90