• Home
  • About Us
    • Mission and Vision
    • The Senior Minister
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • The Senior Minister
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • The Senior Minister
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
Home / News

[អគ្គស្នងការដ្ឋាន នគរបាលជាតិ] - ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ អញ្ជើញជួបពិភាក្សាការងារអំពីកម្មវិធីដកពិន្ទុបណ្ណបើកបរលើទូរស័ព្ទដៃ ជាមួយឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន

2021-06-15 Go to the website published អគ្គស្នងការដ្ឋាន នគរបាលជាតិ
រាជធានីភ្នំពេញ ៖ ព្រឹកថ្ងៃអង្គារ ៦កើត ខែបឋមសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១នេះ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានអនុគណៈកម្មការទី២ នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) បានអញ្ជើញជួបពិភាក្សាការងារអំពីកម្មវិធីដកពិន្ទុបណ្ណបើកបរលើទូរស័ព្ទដៃ (Driver’s License Point Deduction Mobile App) របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក។ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក មានប្រសាសន៍ឲ្យដឹងក្នុងកិច្ចប្រជុំថា ដើម្បីដោះស្រាយបញ្ហាបទល្មើសនៅលើដងផ្លូវ ខាងក្រសួងសាធារណការបានបង្កើតកម្មវិធីដកពិន្ទុបណ្ណបើកបរលើទូរស័ព្ទដៃនេះ ដើម្បីគ្រប់គ្រងទិន្នន័យទំាងនោះ និងត្រូវការការសហការពីមន្ត្រីនគរបាលអនុវត្តច្បាប់ផងដែរ។ ឯកឧត្តម បានបន្ថែមឲ្យដឹងថា រាល់សកម្មភាពបើកបរលើដងផ្លូវ ជាពិសេសបទល្មើសនានា ត្រូវបានប្រព័ន្ធរបស់ក្រសួង បាន Capture ទំាងអស់ ដើម្បីយកមកពិនិត្យ។ ឯកឧត្តម បានលើកឡើងជាឧទាហរណ៍ តំបន់ណាអត់មានពាក់ខ្សែក្រវ៉ាត់ច្រើនជាងគេ ក្រសួងនឹងអនុវត្តតាមជាក់ស្តែងលើតំបន់នោះ ផ្លូវក្នុងភូមិសាស្ត្រណាបើកបរលឿនជាងគេក្រសួងនឹងចុះទៅអនុវត្តច្បាប់កន្លែងនោះ ដើម្បីដោះស្រាយបញ្ហា។ ឯកឧត្តម ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានបញ្ជាក់ថា ការអនុវត្តច្បាប់របស់ក្រសួងសាធារណការ គឺពាក់ព័ន្ធនឹងមនុស្សដែលប្រព្រឹត្តបទល្មើស ប៉ុន្តែការផាកពិន័យ គឺខាងមន្ត្រីនគរបាល ហើយអ្វីដែលក្រសួងចង់បានការសហការពីនគរបាលនោះ គឺចង់ដឹងថា តើថ្ងៃនេះ មន្ត្រីនគរបាលនៅចំនុចនេះ ផាកពិន័យបានប៉ុន្មានបទល្មើស? នៅកន្លែងណាខ្លះ? នោះគឺខាងក្រសួងមានទិន្នន័យទំាងអស់។ ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានអនុគណៈកម្មការទី២ នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានថ្លែងអំណរគុណចំពោះការឧបត្ថម្ភរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដល់អគ្គស្នងការដ្ឋាននគរបាលជាតិ នាពេលកន្លងមក ជាពិសេសបើទោះបីស្ថិតក្នុងដំណាក់កាល នៃជំងឺកូវីដ-១៩ ក៏ក្រសួងនៅតែឧបត្ថម្ភជាបន្តបន្ទាប់ផងដែរ។ ឯកឧត្តម សូមវាយតម្លៃខ្ពស់ចំពោះកិច្ចសហការល្អរវាងក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ។ ដើម្បីឲ្យការអនុវត្តកម្មវិធីដកពិន្ទុបណ្ណបើកបរលើទូរស័ព្ទដៃ មានប្រសិទ្ធភាព ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានមានប្រសាសន៍លើកឡើងនូវ ៥ចំណុចសំខាន់ៗរួមមាន៖ ទី១-ស្នើសុំឲ្យមានការផ្សព្វផ្សាយអប់រំ តាមគ្រប់រូបភាពពាក់ព័ន្ធនឹងករណីគ្រោះថ្នាក់ចរាចរណ៍ ឲ្យចូលដល់មុខសញ្ញានីមួយៗដែលត្រូវយល់ដឹង ហើយក៏ត្រូវយកចិត្តទុកដាក់ដល់គ្រប់មូលដ្ឋាន រោងចក្រសហគ្រាស។ ក្នុងនោះ ក្រសួងនីមួយៗក៏ត្រូវបន្តចូលរួមផ្សព្វផ្សាយដល់មន្ត្រីរបស់ខ្លួន, គ្រប់មូលដ្ឋាន និងស្ថាប័ននីមួយៗក៏ត្រូវចូលរួមផ្សព្វផ្សាយបន្តផងដែរ។ ឯកឧត្តមបានបញ្ជាក់ថា បន្ទាប់ពីការផ្សព្វផ្សាយរួច ច្បាប់គឺត្រូវចាប់ផ្តើមអនុវត្តដោយមិនគិតឬរង់ចាំថាអ្នកណាមិនយល់ ឬអ្នកណាមិនចង់យល់នោះឡើយ។ ទី២-ស្នើសុំរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ដូចជាមន្ត្រីក្រសួង អ្នកឯកទេសជាដើម សូមជួយបន្ថែមការហ្វឹកហាត់ការសិក្សារៀនសូត្រ ដល់មន្ត្រីនគរបាលអនុវត្តច្បាប់ទូទំាងប្រទេស ជាពិសេសភ្នាក់ងារនគរបាលអនុវត្តច្បាប់លើដងផ្លូវ ក្នុងកិច្ចប្រឹងប្រែងធ្វើការតាមផ្លូវសាធារណៈ ត្រូវទទួលបានការសិក្សាផ្នែក IT, ការសិក្សាលើប្រពន្ធគ្រប់គ្រងទិន្និន័យលើ Smart Phone ជាដើម។ ទី៣-ថាតើការអនុវត្តច្បាប់គ្រប់គ្រងទិន្នន័យបទល្មើសលើដងផ្លូវនេះ អាចឲ្យមន្ត្រីនគរបាលដែលបំពេញការងារលើផ្លូវទំាងនោះ អាចដកពិន្ទុដោយខ្លួនឯងបានទេ? ឬមួយក៏មន្ត្រីនគរបាលចរាចរណ៍លើដងផ្លូវនោះ អាចមានសមត្ថភាពកត់ត្រាបទល្មើសសិន ហើយបញ្ជូនមកអង្គភាពចរាចរណ៍ផ្លូវគោក ជាអ្នកសម្រេច? ឯកឧត្តមបានបញ្ជាក់ការលើកឡើងបែបនេះ ដោយសារចង់ឲ្យការដកពិន្ទុ ត្រូវធ្វើឲ្យបានត្រឹមត្រូវ យុត្តិធម៌ និងតម្លាភាព។ ឯកឧត្តមក៏បានលើកឡើងនូវវិធីមួយបែបទៀត ឬក៏ប្រធានគោលដៅនោះ ជាអ្នកសម្រេចដកពិន្ទុតែម្តង។ ប៉ុន្តែឯកឧត្តម ក៏បានបង្ហាញនូវការចង់ឲ្យសាកល្បងដោយភ្នាក់ងារនគរបាលលើដងផ្លួវ សាកអនុវត្តការដកពិន្ទុ ដោយឃើញបទល្មើសភ្លាម កត់ត្រាភ្លាម ហើយបញ្ជូនមកមន្ត្រីថ្នាក់លើនៅអង្គភាព ជាអ្នកសម្រេចវិញ។ ទី៤-ភ្នាក់ងារនគរបាលអនុវត្តច្បាប់លើដងផ្លូវទំាងអស់ គួរទទួលបានការរៀបចំប្រព័ន្ធទិន្នន័យកត់ត្រាបទល្មើស ហើយការប្រើប្រាស់ស្មាតហ្វូន ដែលមានបញ្ចូលបច្ចេកទេសផ្សេងៗហើយនោះ គឺត្រូវបំពាក់ឲ្យបានត្រឹមត្រូវ ដោយមិនអាចលាយឡំប្រើជាឯកជន ឬប្រើជាគ្រួសារបាននោះទេ គឺត្រូវធ្វើយ៉ាងម៉េចប្រើប្រាស់ឲ្យបានត្រឹមត្រូវសម្រាប់ការប្រមូលទិន្នន័យ ដែលគេហៅថា ចូលច្រកតែមួយ ហើយទិន្នន័អាចយគ្រប់គ្រងបាន។ ទី៥-កិច្ចការដែលត្រូវធ្វើរួមគ្នា ដើម្បីឲ្យទិន្នន័យទំាងអស់នេះ មានប្រសិទ្ធភាព គឺត្រូវស្រាវជ្រាវឡើងវិញ ទំាងក្រសួងសាធារណការ ទំាងអង្គភាពនគរបាល ក្នុងការស្រាវជ្រាវករណីបទល្មើសនានាកន្លងមក ដើម្បីយកមកសិក្សាជាបទពិសោធន៍។ ឯកឧត្តមបញ្ជាក់ថា ខាងនគរបាលបានធ្វើកិច្ចការដាក់គោលដៅហើយ ដែលកន្លងមកបានស្រាវជ្រាវឡើងវិញនូវ២ចំណុច។ ក្នុងនោះ ទី១-ករណីបទល្មើសធ្ងន់ធ្ងរបង្កការស្លាប់ជីវិតមនុស្ស ហើយរត់បាត់ និងទី២-គឺសើរើលើក្រុមជនប្រព្រឹត្តបទល្មើសធ្ងន់ធ្ងរ ដែលបានបុកស្លាប់ហើយគេចខ្លួន និងមិនចូលខ្លួនអនុវត្តតាមផ្លូវច្បាប់។ ក្នុងនោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ក៏បានសំណូមពរដល់ក្រសួងសាធារណការ ត្រូវស្រាវជ្រាវឡើងវិញលើករណីបណ្ណបើកបរ ដោយធ្វើយ៉ាងណាគ្រប់គ្រងឲ្យបាននូវទិន្នន័យក្នុងម៉ាស៊ីន និងត្រូវគ្រប់គ្រងឲ្យបាននូវទិន្នន័យយានយន្ត ដូចជា បទល្មើសអី? ឡានម៉ាកអី នោះផងដែរ។ គួរបញ្ជាក់ថា កម្មវិធីដកពិន្ទុបណ្ណបើកបរ គឺជាកម្មវិធីនៅលើទូរស័ព្ទដៃនេះគ្រោងនឹងសម្ភោធដាក់ឲ្យប្រើប្រាស់នៅដើមឆ្នាំ២០២២ខាងមុខ ដែលក្នុងនោះក្រសួងសាធារណការ និងដឹកនជញ្ជូននឹងធ្វើបទបង្ហាញជូន សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅខែកក្កដា ហើយនិងមានការបណ្តុះបណ្តាលដល់មន្ត្រីនគរបាលចរាចរណ៍ ព្រមទាំងការដាក់កម្មវិធីថ្មីឲ្យដំណើរការសាកល្បងផងដែរ។ កម្មវិធីនេះអនុញ្ញាតឲ្យសមត្តកិច្ច (នគរបាលចរាចរណ៍) ធ្វើការដកពិន្ទុបណ្ណបើកបរដោយស័្វយប្រវត្តិ និងជូនដំណឺងទៅកាន់ស្ថាប័នចេញបណ្ណបើកបរ និងម្ចាស់បណ្ណដែលប្រព្រឹត្តខុសនិងច្បាប់ចរាចរណ៍ផ្លូវគោក។ កម្មវិធីនេះក៏អនុញ្ញាតឲ្យសមត្ថកិច្ចស្គាល់បណ្ណបើកបរត្រឹមត្រូវ ឬក្លែងក្លាយ កត់ត្រាការដកពិន្ទុនិងបទល្មើសដែលត្រូវផាកពិន័យ ភូមិសាស្ត្របទល្មើស ក្នុងបណ្ណបើកបរមួយអាចមានពិន្ទុពេញចំនួន១២យោងតាមមាត្រា៤៣ នៃច្បាប់ចរាចណ៍ផ្លូវគោក ហើយហ្នឹងត្រូវធ្វើការកាត់នៅពេលអ្នកប្រើប្រាស់ប្រព្រឹត្តកំហុសធ្ងន់ ឬស្រាលចាប់ពី១ពិន្ទុ រហូតដល់៦ពិន្ទុ៕
កាត់ពិន្ទុលើបណ្ណបើកបរ លក្ខខណ្ឌ និងនីតិវិធីនៃការដក និងបំពេញពិន្ទុឡើងវិញសម វិស័យដឹកជញ្ជូន

Featured Posts

កិច្ចប្រជុំដំបូងនៃគណៈកម្មាធិការបច្ចេកទេសអន្តរក្រសួងដើម្បីតាក់តែងលិខិតបទដ្ឋានគតិយុត្ត គោលនយោបាយ និងយុទ្ធសាស្រ្តជាតិសម្រាប់គ្រប់គ្រង និងអភិវឌ្ឍយានយន្តអគ្គិសនី (គ.ល.គ.យ.អ) និងសិក្ខាសាលាពិគ្រោះយោបល់ស្ដីពីផែនទីបង្ហាញផ្លូវសម្រាប់រៀបចំស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី
គម្រោងពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣៣(ទីរួមខេត្តកំពត-ច្រកលក) សម្រេចបានលទ្ធផល ១៩%ហើយ
“ការងារដំណើរការបានល្អប្រកបដោយប្រសិទ្ធភាព ទាមទារត្រូវចេះធ្វើផែនការ និងកំណត់សូចនាករគោលដៅឱ្យច្បាស់លាស់ ” គឺជាវត្ថុបំណងក្នុងពិធីបើកសិក្ខាសាលាបណ្ដុះបណ្ដាល និងផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រថវិកា (BSP) ឆ្នាំ២០២៣-២០២៥ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី២៣ មីនា ឆ្នាំ២០២៣
[Business Cambodia] - កម្ពុជាលើកគម្រោងធំ ៣ ទៅចិន ដើម្បីពិនិត្យលទ្ធភាពក្នុងការផ្តល់ជំនួយហិរញ្ញប្បទានសម្រាប់សាងសង់
[oknha​ news] - ចិន ប្រកាសគាំទ្រនិងផ្តល់ក្រុមការងារបច្ចេកទេសពន្លឿនសិក្សាគម្រោងផ្លូវដែកល្បឿនលឿនភ្នំពេញ-ប៉ោយប៉ែត
[Khmer Press] - ទេសរដ្ឋមន្ត្រី​ ស៊ុន​ ចាន់ថុល​៖​ កំណាត់ផ្លូវជាតិលេខ៥ ពីព្រែកក្តាម ទៅដល់ធ្លាម្អម នឹងសម្ពោធដាក់ឱ្យប្រេីប្រាស់ជាផ្លូវការ​នៅខែមិថុនាខាងមុខនេះ
[PNN] - រដ្ឋមន្ត្រីក្រសួងសាធារណការ ពិភាក្សាជាពិសេសលើគម្រោងផ្លូវរថភ្លើងល្បឿនលឿន ភ្នំពេញ-ប៉ោយប៉ែត ដើម្បីពន្លឿនគម្រោងមួយនេះឱ្យលេចឡើង
[PNN] - ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ផ្លាស់ប្តូរគន្លងផ្លូវអាទិភាពទាំងអស់ ឱ្យទៅផ្នែកខាងឆ្វេងដៃ

Vehicle Registration

Technical Inspection

Driver's License

Railway Services

Water Taxi

Transport Licensing

About Us

  • Mission and Vision
  • The Senior Minister
  • Message From Minister
  • Organization Chart

Public Services

  • Vehicle Registration
  • Technical Inspection
  • Driver's License
  • Railway Services
  • Water Taxi
  • Transport Licensing

Public Works

  • Expressways
  • Sewage systems
  • Road infrastructure

Contact Us

  • Street 598 (H.E. Chea Sophara Street), Sangkat Chrang Chamres 2, Khan Russey Keo, Phnom Penh
  • Hotline: 1275 (Free)
  • info@mpwt.gov.kh
  • www.mpwt.gov.kh
© 2023 Ministry of Public Works and Transport. All Right Reserved.
Pls Select Number to Call
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90