Home
About Us
Mission and Vision
The Senior Minister
Message From Minister
Organization Chart
Public Services
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Public Works
Expressways
Expressways
WASSIP
Sewage systems
Sewage systems
WASSIP
Road infrastructure
Road infrastructure
WASSIP
Official Documents
Laws
Royal Decree
Sub-Decree
Prakas
Decision
Instruction
Announcements
International Project
Order
Policy
Agreement & MOU
Other
Contact Us
Cabinet of Minister and Advisors
General Department of Land Transport
General Department of Administration and Finance
General Department of Planning and Policy
General Department of Techniques
TECHO SEN Institute of Public Works and Transport
General Department of Public Works
General Department of Sewerage and Wastewater Management
General Department of Waterway and Maritime Transport, and Ports
General Department of Logistics
General Inspectorate
Department Internal Audit
Department of Railway
Department of Information Technology and Public Relations
Procurement Unit
MPWT PUBLIC SERVICE CENTER
Municipal and Provincial Department of Public Works and Transport
News
Frequently Asked Questions
EN
ខ្មែរ
Home
About Us
Mission and Vision
The Senior Minister
Message From Minister
Organization Chart
Public Services
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Public Works
Expressways
Expressways
WASSIP
Sewage systems
Sewage systems
WASSIP
Road infrastructure
Road infrastructure
WASSIP
Official Documents
Laws
Royal Decree
Sub-Decree
Prakas
Decision
Instruction
Announcements
International Project
Order
Policy
Agreement & MOU
Other
Contact Us
Cabinet of Minister and Advisors
General Department of Land Transport
General Department of Administration and Finance
General Department of Planning and Policy
General Department of Techniques
TECHO SEN Institute of Public Works and Transport
General Department of Public Works
General Department of Sewerage and Wastewater Management
General Department of Waterway and Maritime Transport, and Ports
General Department of Logistics
General Inspectorate
Department Internal Audit
Department of Railway
Department of Information Technology and Public Relations
Procurement Unit
MPWT PUBLIC SERVICE CENTER
Municipal and Provincial Department of Public Works and Transport
News
Frequently Asked Questions
EN
ខ្មែរ
Home
About Us
Mission and Vision
The Senior Minister
Message From Minister
Organization Chart
Public Services
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Public Works
Expressways
Expressways
WASSIP
Sewage systems
Sewage systems
WASSIP
Road infrastructure
Road infrastructure
WASSIP
Official Documents
Laws
Royal Decree
Sub-Decree
Prakas
Decision
Instruction
Announcements
International Project
Order
Policy
Agreement & MOU
Other
Contact Us
Cabinet of Minister and Advisors
General Department of Land Transport
General Department of Administration and Finance
General Department of Planning and Policy
General Department of Techniques
TECHO SEN Institute of Public Works and Transport
General Department of Public Works
General Department of Sewerage and Wastewater Management
General Department of Waterway and Maritime Transport, and Ports
General Department of Logistics
General Inspectorate
Department Internal Audit
Department of Railway
Department of Information Technology and Public Relations
Procurement Unit
MPWT PUBLIC SERVICE CENTER
Municipal and Provincial Department of Public Works and Transport
News
Frequently Asked Questions
EN
ខ្មែរ
Home
/
News
[CEN] - រឹតបន្ដឹងច្បាប់ចរាចរណ៍ គឺដើម្បីការពារអាយុជីវិត ប្រជាពលរដ្ឋ និងទ្រព្យសម្បត្តិ , ប្រាក់ផាកពិន័យ អំពើល្មើសនឹងច្បាប់ស្ដីពីចរាចរណ៍ ត្រូវបែងចែកថវិកា ប្រកបដោយតម្លាភាព
2020-07-07
Go to the website published CEN
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈ កម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) មានប្រសាសន៍ថា រាជរដ្ឋាភិបាល បានរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោកក្នុងគោលបំណងដើម្បីការពារអាយុជីវិត ប្រជាពលរដ្ឋ និងទ្រព្យសម្បត្តិ ជាដើម មិនមែនដាក់បន្ទុកទៅលើប្រជាពលរដ្ឋ ដូចក្រុមអ្នករិះគន់គិតនោះឡើយ។ សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ថា «មានគេលើកឡើងថា (ក្រុមអ្នករិះគន់) ប្រជាជនយើងកំពុងរងផលប៉ះពាល់ជំងឺកូវីដ-១៩ យើងដាក់បន្ទុកទៅលើប្រជាពលរដ្ឋទៀត តាមរយៈនៃការរឹតបន្ដឹងច្បាប់ចរាចរណ៍ ដោយមានការផាកពិន័យយ៉ាងធ្ងន់ធ្ងរ ហើយមានអ្នកខ្លះទៀតថា រឹតបន្ដឹងដើម្បីយកលុយប្រជាពលរដ្ឋ»។ សម្ដេចក្រឡាហោម បញ្ជាក់ថា នាពេលបច្ចុប្បន្ននេះរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់លើបញ្ហាជំងឺកូវីដ-១៩ ហើយរហូតដល់ពេលនេះ មានអ្នកជំងឺកូវីដ-១៩នៅកម្ពុជាចំនួន១៤១នាក់ និងមិនទាន់មានអ្នកណាមួយស្លាប់ដោយសារជំងឺកូវីដ-១៩ឡើយ ក៏ប៉ុន្ដែងាកមកមើលគ្រោះចរាចរ ណ៍វិញមានអ្នកស្លាប់ជារៀងរាល់ថ្ងៃ ដូច្នេះអ្នករិះគន់បញ្ហារឹតបន្ដឹងច្បាប់ចរាចរណ៍ គ្រាន់តែលេស និងធ្វើការដោយមិនច្បាស់លាស់ ហាក់បីដូចជា ចង់ឲ្យប្រជាជនស្លាប់បន្ដទៀត។ សម្ដេចក្រឡាហោម បន្ថែមថា អ្នករិះគន់ចំពោះបញ្ហាច្បាប់ចរាចរណ៍ថ្មី គឺមិនឲ្យតម្លៃប្រជាពលរដ្ឋ ហើយត្រូវគិតពិចារណាអោយបានត្រឹមត្រូវឡើងវិញ។ សម្ដេចក្រឡាហោមបន្ដថា គោលបំណងនៃការរឹតបន្ដឹងច្បាប់ចរាចរណ៍សព្វថ្ងៃនេះ គឺ ដើម្បីការពារទ្រព្យសម្បត្តិ និងអាយុជីវិតប្រជាពលរដ្ឋតែប៉ុណ្ណោះ ប្រសិនបើប្រជាពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា សមត្ថកិច្ចមិនផាកពិន័យឡើយ។ ជាងនេះទៅទៀត សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍បន្ថែមថា «ប្រសិនបើរាជរដ្ឋាភិបាលបន្ធូការរិតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនឹង មានប្រជាពលរដ្ឋស្លាប់កាន់តែច្រើន។ ដូច្នេះទើបរាជរដ្ឋាភិបាល បានរឹតបន្ដឹងចរាចរណ៍បែបនេះ ដើម្បីឲ្យបណ្ដាប្រទេសជាមិត្តកោតសសើរកម្ពុជា»។នៅព្រឹកថ្ងៃអង្គារ ទី៧ ខែកក្កដា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆមាសទី១ ឆ្នាំ២០២០ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២០ នៅទីស្ដីការក្រសួងមហាផ្ទៃ ។ លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការ គ.ស.ច.គ បានរាយការណ៍ជូនសម្ដេច និងអង្គប្រជុំ អំពីស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ និងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកក្នុងរយៈពេល១ឆមាសឆ្នាំ២០២០ ក្នុងនោះបានត្រួតពិនិត្យយានយន្តជិត១លានគ្រឿង មានម៉ូតជាង៦០ភាគរយ និងបានពិនិត្យរកឃើញយានយន្តល្មើសបានជាង២៣ម៉ឺនគ្រឿង ។ ដោយឡែករយៈពេល២ខែ ពីខែឧសភា ដល់ខែមិថុនា បានពិន័យយានយន្ត៨ម៉ឺន៣ពាន់ករណី ក្នុងនោះម៉ូតូជាង៦ម៉ឺនករណី និងបានអនុវត្តការបង់ប្រាក់ពិន័យបានជាង ១២ប៊ីលានរៀល ក្នុងនោះមិនទាន់បង់ប្រាក់ពិន័យមាន២០ភាគរយ ។ លោកជំទាវបានបន្តថា នៅក្នុងរយៈពេល៦ខែនេះដែរ គ្រោះថ្នាក់ចរាចរណ៍បានកើតឡើង ១៦១៩លើក ស្លាប់៨១៦នាក់ របួស២៤៤៩នាក់ ភាគច្រើនកើតឡើងនៅភ្នំពេញ កំពង់ធំ និងខេត្តកណ្ដាល ។ មូលហេតុបង្កឱ្យមានគ្រោះថ្នាក់ គឺការបើកបរល្មើសល្បឿនកំណត់ មិនគោរពសិទ្ធិអាទិភាព មិនប្រកាន់ស្ដាំ វ៉ាជែង បត់ ស្រវឹង កត្តាយានយន្ត និងកត្តារួមផ្សុំមួយចំនួនទៀត ។ ជាការកត់សម្គាល់ បើធៀបនឹងឆ្នាំ២០១៩ គ្រោះថ្នាក់នេះបានថយចុះ៥៥២លើកស្មើនឹង២៥ភាគរយ អ្នកស្លាប់បានថយចុះ១៧២នាក់ស្មើនឹង១៧ភាគរយ និងអ្នករងរបួសបានថយចុះ៧៧៨នាក់ ស្មើនឹង២៤ភាគរយ ។ អ្នកស្លាប់ភាគច្រើន គឺជិះម៉ូតូមិនពាក់មួកសុវត្ថិភាព ពិសេសគឺនៅពេលយប់ ។ លោកជំទាវអគ្គលេខាធិការក៏បានឱ្យដឹងដែរថា ក្នុងរយៈពេល១ឆមាសឆ្នាំ២០២០នេះដែរ ការត្រួតពិនិត្យអ្នកជិះម៉ូតូមិនពាក់មួកសុវត្ថិភាព បានបង្ខំឱ្យរកមួកមកពាក់ ហើយពិន័យបាន៨២ភាគរយនៃចំនួនល្មើសសរុប ហើយមន្ត្រីអនុវត្តច្បាប់ បានអនុវត្តវិធានការល្បាតត្រួតពិនិត្យតាមផ្លូវជាតិសំខាន់ៗ ដោយរកឃើញយានយន្តល្មើសជាង២ម៉ឺនគ្រឿង ក្នុងនោះរថយន្តធន់ធ្ងន់ជាង៣០ភាគរយ បានត្រួតពិនិត្យជាតិស្រវឹងលើអ្នកបើកបរ និងចាត់ការតាមច្បាប់បានជាង៤ពាន់នាក់ ព្រមទាំងបានត្រួតពិនិត្យយានយន្តកែច្នៃលក្ខណៈខុសបច្ចេកទេសមួយចំនួនទៀត យានយន្តចេញពីគោលដៅកំពង់ផែ និងបានបង្កើនការផ្សព្វផ្សាយអប់រំយ៉ាងសកម្ម ។ នាឱកាសនោះដែរ ឯកឧត្តមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក៏បានឡើងថ្លែងគូសបញ្ជាក់ជូនសម្ដេច និងអង្គប្រជុំថាលទ្ធផលសំខាន់ៗដែលត្រូវបានកត់សម្គាល់នារយៈពេលកន្លះឆ្នាំមកនេះ គឺអត្រាតួលេខបានបង្ហាញថា គ្រោះថ្នាក់ចរាចរណ៍បានថយចុះ បានកាត់បន្ថយចំនួនអ្នកស្លាប់ និងអ្នករបួស ហើយលទ្ធផលចេញពីការពង្រឹងការអនុវត្តច្បាប់នេះ បានធ្វើឱ្យអ្នកធ្វើដំណើរផ្លាស់ប្ដូរឥរិយាបទមកគោរពច្បាប់បានច្រើនជាងមុន ធ្វើឱ្យចរាចរណ៍មានសណ្ដាប់ធ្នាប់ និងមើលទៅគួរយមានកត្តិយស ។ ឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត បានបន្តថា ការថយចុះគ្រោះថ្នាក់ចរាចរណ៍នៅរាជធានីភ្នំពេញ គឺដោយសារកត្តានៃការដឹកនាំត្រួតពិនិត្យជាប្រចាំតាមគោលដៅ ការរៀបចំគោលដៅសមស្រប ការកំណត់ពេលវេលាចំសំដៅពិសេសពេលយប់ និងការកំណត់គោលដៅភូមិសាស្ត្រ ពិសេសផ្លូវនៅតាមជាយក្រុង ។ ឯកឧត្តមក៏បានលើកសំណូមពរមួយចំនួន ពាក់ព័ន្ធនឹងបញ្ហាកើតចេញពីកន្លែងកែច្នៃយានយន្ត និងការប្រើប្រាស់យានយន្តខុសច្បាប់ ការផ្សព្វផ្សាយ និងប្រតិកម្មរហ័ស និងកិច្ចការមួយចំនួនទៀតដើម្បីគាំទ្រដល់ការបន្តដឹកនាំការងារអនុវត្តច្បាប់របស់នគរបាលចរាចរណ៍ និងកម្លាំងពាក់ព័ន្ធ ។ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបន្តឡើងជម្រាបជូនសម្ដេច និងអង្គប្រជុំអំពីវឌ្ឍនភាពការងារពាក់ព័ន្ថនឹងចរាចរណ៍ថា នៅប៉ុន្មានខែចុងក្រោយនេះ ក្រសួង និងភាគីពាក់ព័ន្ធ បានចុះពិនិត្យ ទីតាំងត្រូវបំពាក់កាមេរ៉ាសុវត្ថិភាព និងពិនិត្យល្បឿន ទីតាំងគ្រោងសាងសង់ស្ពានអាកាសមួយចំនួននៅកំណាត់ផ្លូវជាតិលេខ៣ និងបានចុះពិនិត្យត្រៀមពង្រីកផ្លូវជុំវិញរង្វង់មូលស្វាយអន្ទរខេត្តព្រៃវែង ។ ក្រសួងក៏បានរៀបចំវគ្គបង្រៀនបើកបររថយន្តធុនធ្ងន់ និងបានធ្វើឱ្យមានវឌ្ឍនភាពការងារពាក់ព័ន្ធនឹងការប្រឡងយកប័ណ្ណបើកបរ ក្នុងនោះក៏មានដែរការត្រៀមចេញប័ណ្ណបើកបរអន្តរជាតិ ។ ឯកឧត្តមបានបន្តថា ក្រសួង ក៏គ្រោងរៀបចំទីតាំងផ្ដូរប័ណ្ណបើកបរយានយន្តនៅផ្សារទំនើបពីរកន្លែងទៀតដែរ នឹងត្រៀមភ្ជាប់ទិន្នន័យជាមួយពន្ធដារដើម្បីបង្កភាពងាយស្រួល សម្រាប់ការបំពេញបែបបទជូនម្ចាស់យានយន្តដែលស្នើសុំកាត់ឈ្មោះ ។ ឯកឧត្តមក៏បានលើកឡើងពីដំណោះស្រាយ នៃការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងរថភ្លើង ហើយពាក់ព័ន្ធនឹងខ្សែរថភ្លើងទៅមកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្រសួងគ្រោងស្នើសុំការបិទមួយរយៈ ដោយសារមិនមានអ្នកជិះ និងដើម្បីបញ្ចៀសការបង្កគ្រោះថ្នាក់ ។ ពាក់ព័ន្ធនឹងសំណូមពររបស់ឯកឧត្តមនាយឧត្តមសេនីយ៍ នេត សាវឿន អំពីបញ្ហាយានយន្តកែច្នៃ ឯកឧត្តមទេសរដ្ឋមន្ត្រីបានមានប្រសាសន៍ថា ក្រសួងទទួលយកសំណូមពរនេះ ដើម្បីពិនិត្យលទ្ធភាពឈានទៅដល់ផ្ដល់ប័ណ្ណសម្គាល់សម្រាប់រថយន្តការច្នៃដឹកកសិផល និងបានឯកភាពក្នុងការស្រាវជ្រាវបន្ថែមទៀត ដើម្បីបន្តឈានទៅបិទយានដ្ឋានកែច្នៃយានយន្តខុសលក្ខណៈបច្ចេកទេស ។ ជាមួយគ្នានេះ ឯកឧត្តមក៏បានសំណូមពរឱ្យមានការចូលរួមផុលផុសក្នុងការបណ្ដុះបណ្ដាល និងផ្សព្វផ្សាយអំពីច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានទូលំទូលាយ ។ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការសវត្ថិភាពចរាចរណ៍ផ្លូវគោក ក្នុងនាមសម្ដេចតេជោនាយករដ្ឋមន្ត្រី ក្នុងនាមគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លុវគោក សម្ដេចបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះប្រជាពលរដ្ឋប្រើប្រាស់ផ្លូវថ្នល់ទាំងអស់ដែលក្នុងរយៈពេល៦ខែមកនេះ និងជាពិសេសរយៈពេល២ខែចុងក្រោយ នៃការរឹតបន្តឹងការអនុវត្តច្បាប់ ពលរដ្ឋបានចូលរួមគាំទ្រយ៉ាងសកម្ម មានការប្រុងប្រយ័ត្នក្នុងការធ្វើដំណើរ ដោយប្រកាន់ខ្ជាប់នូវច្បាប់ ទោះបីជាមិនបាន១០០ភាគរយក៏ដោយ ។ សម្ដេចក៏បានថ្លែងអំណរគុណថ្នាក់ដឹកនាំ និងសមាជិកគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដែលបានធ្វើការងារយ៉ាងសកម្ម និងមានកិច្ចសហការរវាងក្រសួងមហាផ្ទៃ និងក្រសួងសាធារណការ និងដឹកជញ្ជូន ដែលការងារនេះគឺជាបទពិសោធន៍យ៉ាងល្អ ដោយមិនអាចក្រសួងណាមួយមានះរៀងខ្លួន ឬយកមុខយកមាត់រៀងខ្លួននោះទេ ប៉ុន្តែនេះគឺជាការរួមគ្នាបេសកកម្មដើម្បីផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋ ។ សម្ដេចក្រឡាហោមក៏បានថ្លែងកោតសរសើរ និងអរគុណចំពោះគណៈកម្មការចរាចរណ៍ទទួលបន្ទុកចរាចរណ៍រាជធានីខេត្ត ស្នងការ អធិការដ្ឋានទាំងអស់ ដែលបានខិតខំធ្វើការងារនេះដោយមិនខ្លាចនឿយហត់ ព្រមទាំងអ្នកចូលរួមផ្សេងទៀត ដូចជាប្រព័ន្ធផ្សព្វផ្សាយ វិស័យឯកជនជាដើម និងសង្គមស៊ិវិល ដែលបានធ្វើសកម្មភាពយ៉ាងផុលផុស ជាទីសង្ឃឹមសម្រាប់អនាគតនៃការកសាងសង្គមជាតិ ឈានទៅរកភាពស៊ីវិល័យ ។ សម្ដេចបានមានប្រសាន៍ទៀតថា ជាការពិតហើយ នៅពេលដែលយើងដាក់ចេញនូវគោលការណ៍យកឆ្នាំ២០២០ ជាឆ្នាំអនុវត្តច្បាប់ មានមតិប្រតិកម្មគាំទ្រផង និងមិនគាំទ្រផង ប៉ុន្តែសម្ដេចបានចាត់ទុកមតិយោបល់ទាំងពីរនេះ ថារឿងធម្មតានៅសង្គមប្រជាធិបតេយ្យ ដែលមានសម្លេងចម្រុះ និងការយល់ឃើញផ្សេងៗគ្នា ។ ជាក់ស្ដែងមានការលើកឡើងថាប្រជាពលរដ្ឋកំពុងជួបការលំបាកដោយសារបញ្ហាកូវីដ១៩ ហើយថាការដែលយកច្បាប់ចរាចរណ៍មកអនុវត្តនេះ គឺជាការសង្កត់ពីលើភាពលំបាករបស់ពលរដ្ឋ ឬថាជាការធ្វើដើម្បីឱ្យនគរបាល ឬកម្លាំងអនុវត្តច្បាប់ប្រមូលលុយកាក់ជាដើម។ សម្ដេចបានមានប្រសាសន៍ថាបញ្ហាកូវីដនេះ រាជរដ្ឋាភិបាលមិនទាន់ឱ្យពលរដ្ឋណាម្នាក់ស្លាប់នៅឡើយទេ ប៉ុន្តែបញ្ហាចរាចរណ៍វាបានបង្កឱ្យពលរដ្ឋស្លាប់យើង និងរងរបួសរៀងរាល់ថ្ងៃ។ សម្ដេចបានគូសបញ្ជាក់ថា យើងនៅតែបន្តធ្វើការងារនេះទៀត ព្រោះយើងធ្វើដើម្បីសេចក្ដីសុខ និងសុវត្ថិភាពពលរដ្ឋ ពោលគឺបើសិនជាពួកគាត់គោរពច្បាប់ គឺកាត់បន្ថយគ្រោះថ្នាក់ ការបង់ប្រាក់ផាកពិន័យអ្វីក៏គ្មានដែរ។ ប៉ុន្តែប្រសិនបើយើងបណ្ដោយវិញនោះ គឺមានន័យថាយើងបន្តឈរមើលពលរដ្ឋយើងស្លាប់ និងរងរបួស ធ្វើឱ្យសង្គមយើងមានភាពអាណាធិបតេយ្យ ប៉ះពាល់ដល់កិត្តយសមុខមាត់ប្រទេសជាតិ ។ ដូច្នេះសម្ដេចបានសង្កត់ធ្ងន់ថា «យើងមិនខ្លាចនឹងធ្វើការងារនេះទេ»។ សម្ដេចបានបន្តថា អ្នកខ្លះបានលើកឡើងថា មួកសុវត្ថិភាពមិនសំខាន់ទេជាដើម ។ សម្ដេចទទួលស្គាល់ថា មានតែមួកមួយមុខពិតជាមិនអាចដោះស្រាយបញ្ហាចរាចរណ៍បានមែន ប៉ុន្តែមួកនេះជាឧបករណ៍ ជាមធ្យោបាយមួយនៃការទប់ស្កាត់គ្រោះថ្នាក់។ សម្ដេចបានបន្តថា ៦ខែដើមឆ្នាំ២០២០នេះ បើធៀបនឹង២០១៩ គឺចំនួនគ្រោះថ្នាក់ចរាចរណ៍មានគម្លាតខុសគ្នាឆ្ងាយណាស់។ ៦ខែឆ្នាំទៅមានអ្នកស្លាប់ជាមធ្យមជាង៦នាក់ក្នុងមួយថ្ងៃ ប៉ុន្តែ៦ខែឆ្នាំ២០២០មានអ្នកស្លាប់តែជាង៥នាក់ទេ។ សម្ដេចបានមានប្រសាសន៍ថា ការអនុវត្តច្បាប់ចរាចរណ៍នេះ នឹងមិនអាចដកថយឡើយ ពីព្រោះនេះជាវិធីតែមួយគត់ ដើម្បីកែប្រែឥរិយាបទអ្នកបើកបរ ដែលមិនគោរពច្បាប់ ដើម្បីឈានទៅកាត់បន្ថយគ្រោះថ្នាក់ អ្នកស្លាប់ និងរងរបួស។ សម្ដេចបានបន្ថែមថា «ជាគោលដៅរបស់យើង គឺខិតខំធ្វើម៉េចអប់រំសង្គមរបស់យើងឱ្យអ្នកទាំងអស់គ្នាគោរពច្បាប់ជារួម និងដោយឡែកគឺច្បាប់ចរាចរណ៍ ទើបយើងអាចរួមចំណែកកសាងសង្គមយើងឱ្យមានភាពស៊ីវិល័យបាន»។ សម្ដេចក៏បានមានប្រសាសន៍ អំពីការសិក្សាឈានទៅធ្វើវិសោធនកម្មច្បាប់ចរាចរណ៍។ សម្ដេចបានប្រកាសគាំទ្រការងារនេះ ប៉ុន្តែបានស្នើឱ្យគិតគូរអំពីការកសាងផែនការយុទ្ធសាស្ត្រ១០ឆ្នាំ (២០២១ ២០៣០) ដោយត្រូវគិតគូរឱ្យបានវែងឆ្ងាយពីស្ថានភាពចរាចរណ៍នៅកម្ពុជា ហើយរៀបចំវិសោធនកម្មច្បាប់នេះ ឱ្យស៊ីគ្នានឹងផែនការយុទ្ធសាស្ត្រនោះ ទើបធ្វើឱ្យការអនុវត្តមានភាពរលូន។ សម្ដេចក៏បានស្នើឱ្យមានការសហការចូលរួម ពីភាគីពាក់ព័ន្ធឱ្យបានផុលផុស។ នៅក្នុងឱកាសនេះដែរ សម្ដេចក្រឡាហោម បានថ្លែងលើកទឹកចិត្តកម្លាំងនគរបាល កម្លាំងអាវុធហត្ថ បន្តខិតខំបំពេញតួនាទីឱ្យបានល្អជាបន្តទៀត នៅក្នុងយុទ្ធនាការរយៈពេល៦ខែទៀតនៃឆ្នាំ២០២០នេះ។ ពាក់ព័ន្ធនឹងថវិកាដែលទទួលបានពីចំណែកនៃប្រាក់ផាកពិន័យ អំពើល្មើសនឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក សម្ដេចបានណែនាំឱ្យបែងចែកថវិកានោះ ប្រកបដោយតម្លាភាពដើម្បីផ្ដល់ការលើកទឹកចិត្តដល់មន្ត្រីតាមច្បាប់កំណត់ ។ មុននឹងបញ្ចប់សម្ដេចក្រឡាហោមបានបង្ហាញសេចក្ដីសង្ឃឹមជឿជាក់ថាថ្នាក់ដឹកនាំ និងមន្ត្រីរាជការ កងកម្លាំងអ្នកអនុវត្តច្បាប់ ភាគីពាក់ព័ន្ធ ព្រមទាំងប្រជាពលរដ្ឋទាំងអស់ នឹងបន្តចូលរួមគាំទ្រ និងអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ កាត់បន្ថយអ្នកស្លាប់ និងរងបួសដោយ រួមចំណែកធ្វើឱ្យសង្គមជាតិយើងឈានឆ្ពោះទៅរកភាពស៊ីវិល័យ ។ សូមជម្រាបថា យោងតាមរបាយការណ៍បូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆមាសទី១ និងទិសដៅការងារ ឆមាសទី២ ឆ្នាំ២០២០ បានឲ្យដឹងថា ការរឹតបន្ដឹងច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោកតាមអនុក្រឹត្យ លេខ៣៦ អនក្រ.បក រយៈពេល២ខែ (ឧសភា-មិថុនា) បានពិន័យសរុបចំនួន៨៣.៣៨៦ករណី ក្នុងនោះម៉ូតូចំនួន៦១.០២២នាក់ ស្មើ៧៣% និងរថយន្ដចំនួន២២.៣៦៤ករណី ស្មើ២៧%។ បន្ថែមពីនេះ ការអនុវត្តបង់ប្រាក់ពិន័យតាមស្នាក់ការនគរបាលចរាចរណ៍ផ្លូវគោក ដែលបានកំណត់ទទួល បានប្រាក់ពិន័យ ចំនួន ១២.៥០១.១៨៥.០០០រៀល ក្នុងនោះ មិនទាន់បង់ប្រាក់ពិន័យចំនួន២០%៕
បូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក
ច្បាប់ចរាចរណ៍ផ្លូវគោក
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Pls Select Number to Call
×
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90