• Home
  • About Us
    • Mission and Vision
    • The Senior Minister
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • General Department of Public Works
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • Department of Information Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • The Senior Minister
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • General Department of Public Works
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • Department of Information Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • The Senior Minister
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • General Department of Public Works
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • Department of Information Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
Home / News

[CPP Org.] - ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៥៥ និងបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ១០

2020-03-09 Go to the website published CPP Org.
(ពោធិ៍សាត់)៖ សមិទ្ធផលជាប្រវត្តិសាស្ត្រថ្មីមួយទៀតរបស់កម្ពុជា គឺផ្លូវជាតិលេខ៥៥ តភ្ជាប់ពីផ្លូវជាតិលេខ៥ ក្នុងទីរួមខេត្តពោធិ៍សាត់ ឆ្ពោះទៅកាន់ព្រំដែនថ្មដា ជាប់ជាមួយខេត្តត្រាត ប្រទេសថៃ ត្រូវដាក់ឱ្យដំណើរការជាផ្លូវការនៅថ្ងៃចន្ទ ទី០៩ ខែមីនា ឆ្នាំ២០២០នេះហើយ។ ពិធីដាក់ឱ្យដំណើរការជាផ្លូវការផ្លូវជាតិលេខ៥៥ និងបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ១០ ត្រូវបានធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពស់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា។ ពិធីដាក់ឱ្យដំណើរការផ្លូវដែលដើរតួនាទីយ៉ាងសំខាន់សម្រាប់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋ និងការដឹកជញ្ជូនទំនិញ កសិផលផ្សេងៗនេះ ក៏មានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធក្នុងខេត្ត និងប្រជាពលរដ្ឋខេត្តពោធិ៍សាត់យ៉ាងរាប់ពាន់នាក់ផ្សេងទៀត។ ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងឱកាសសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៥៥ និងបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ១០៖ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ផ្លូវជាតិលេខ៥៥ និងការបើកការដ្ឋានផ្លូវជាតិលេខ១០ គឺជាសមិទ្ធផលថ្មីទៀតសម្រាប់កម្ពុជា និងអ្នកពោធិ៍សាត់។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងអរគុណដល់សន្តិភាព ដែលនាំឱ្យមានសមិទ្ធផលទាំងនេះ។ * សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា តំបន់ស្រុកវាលវែង ខេត្តពោធិ៍សាត់ ជាតំបន់ផ្តាច់ខ្លួនមួយតាំងពីសម័យអាណានិគមបារាំង។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រោមនយោបាយឈ្នះ-ឈ្នះ បានធ្វើឱ្យតំបន់ស្រុកវាលវែងមានការបង្រួបបង្រួម នាំយកក្រុមផ្តាច់ខ្លួនរបស់ខ្មែរក្រហមរួមរស់ជាមួយរាជរដ្ឋាភិបាល។ * សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកនេះ ជាប្រវត្តិដ៏សែនឈឺចាប់ក្នុងអតីតកាលរបស់កម្ពុជា។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អតីតកាលរបស់កម្ពុជាមិនត្រឹមតែលំបាករឿងអត់ផ្លូវនោះទេ គឺលំបាករឿងអត់មានសុខសន្តិភាពថែមទៀត។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អតីតកាលរបស់កម្ពុជាមានភាពជូរចត់ណាស់ ហើយលំបាកណាស់ទម្រាំរកបានសន្តិភាព។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងឋានៈជាកូនកសិករក្រីក្រម្នាក់ មានបំណងត្រឹមធ្វើគ្រូបង្រៀន បានក្លាយទៅជាអ្នកដោះស្រាយបញ្ហាសង្គ្រាម និងរកសុខសន្តិភាពនោះទេ។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រដ្ឋាភិបាលចិន គឺជាដៃគូដ៏ល្អក្នុងការអភិវឌ្ឍកម្ពុជា។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ផ្លូវជាតិលេខ៥៥ ជាផ្លូវមួយដែលលំបាកសាងសង់ជាងគេនៅក្នុងប្រទេសកម្ពុជា។ * សម្តេចតេជោ ហ៊ុន សែន បានឱ្យរហស្សនាមផ្លូវជាតិលេខ៥៥ ជាផ្លូវបុប្ផាលាក់ខ្លួន ព្រោះកម្រមានអ្នកមកដល់។ * សម្តេចតេជោ ហ៊ុន សែន រំពឹងថា ប្រជាពលរដ្ឋខ្មែរនៅតំបន់ផ្សេងៗ នឹងមកលេងនៅតំបន់ស្រុកវាលវែង ដែលជាកន្លែងមានអំណោយផលខ្ពស់សម្រាប់វិស័យទេសចរណ៍។ * សម្តេចតេជោ ហ៊ុន សែន ជំរុញឱ្យមានការបើកច្រកថ្មដាភ្ជាប់ខេត្តពោធិ៍សាត់ របស់កម្ពុជា ជាមួយខេត្តត្រាត របស់ថៃ។ * សម្តេចតេជោ ហ៊ុន សែន រំពឹងថា ការបើកច្រកព្រំដែននេះ នឹងបង្កើតទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ * សម្តេចតេជោ ហ៊ុន សែន បានចោទជាសំណួរថា បើចិនមិនជួយទេ តើនរណាជួយសាងសង់ផ្លូវជាតិលេខ៥៥។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ផ្លូវនៅស្រុកខ្មែរ ដែលសាងសង់រួច និងកំពុងសាងសង់ជាង ៣ពាន់គីឡូម៉ែត្រ បើចិនមិនជួយ តើនរណាជួយ? * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រវត្តិទំនាក់ទំនងរវាងកម្ពុជា និងចិន មិនមែនត្រឹមតែជាង ៦០ឆ្នាំនោះទេ គឺមានរាប់ពាន់ឆ្នាំមកហើយ។ * សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា នៅក្នុងស្រុកវាលវែង មានភ្នំមួយឈ្មោះ «ភ្នំចិនយំ»។ «ភ្នំចិនយំ» នេះដោយសារតែចិន បានមករកស៊ីលក់ស្រា ហើយពេលដឹកស្រាកាត់ភ្នំរអិលបែកពាងស្រា នាំឱ្យចិនយំ។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកស្រុកវាលវែង អ្នកភ្នំក្រវ៉ាញ លែងឯកោ លែងលំបាកដូចមុនទៀតហើយ។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ស្រុកវាលវែង ជាស្រុកបង្កប់មីនច្រើនជាងគេ។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាកំពុងប្រឹងប្រែងក្នុងការដោះមីន ដើម្បីឱ្យកម្ពុជាក្លាយជាប្រទេសគ្មានគ្រាប់មីននៅឆ្នាំ២០២៥។ * សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ប្រជាពលរដ្ឋនៅតំបន់គ្រាប់មីន ឱ្យចៀសឆ្ងាយកុំប្រថុយប្រថានទៅធ្វើសកម្មភាពតាមតំបន់មិនទាន់ដោះគ្រាប់មីន។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វត្តមានគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះនេះ គឺជាសមិទ្ធផលបន្សល់ទុកពីសង្គ្រាម ដែលត្រូវទាមទាររួមគ្នាការពារសុខសន្តិភាពនាពេលបច្ចុប្បន្ន កុំឱ្យកើតមានសង្គ្រាមជាថ្មី។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ផ្លូវមួយខ្សែនេះ អ្នកវាលវែងទទួលបានផលប្រយោជន៍ច្រើនជាងគេ។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ផ្លូវជាតិលេខ១០ នឹងផ្តល់ភាពងាយស្រួលសម្រាប់ការដឹកជញ្ជូនរបស់ប្រជាពលរដ្ឋ។ * សម្តេចតេជោ ហ៊ុន សែន បញ្ជាឱ្យនិពន្ធបទចម្រៀមួយបទមានចំណងជើងថា «សំណាងថ្មដា វាសនាវាលវែង» រំលេចពីការទទួលបានសមិទ្ធផលផ្លូវនៅក្នុងតំបន់នេះ។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅតំបន់វាលវែងទៅថ្ងៃមុខអាចនឹងមានរោងចក្រ ព្រោះជាចំណុចកណ្តាលមួយ។ * សម្តេចតេជោ ហ៊ុន សែន សរសើរចិនថា និយាយតិច តែធ្វើច្រើន ខុសពីបណ្តាប្រទេសមួយចំនួន។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រទេសខ្លះធ្វើតិច តែនិយាយច្រើន ហើយគំរាមថែមទៀត។ * សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា បច្ចុប្បន្នកម្ពុជា ប្រឹងរកលុយសាងសង់ផ្លូវឱ្យវែង ហើយឱ្យមានស្តង់ដារជាប់បានយូរទៀត។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ត្រូវបញ្ចប់ពាក្យចាក់ស្តើង ស៊ីក្រាស់។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៅកាន់អ្នកវិភាគទាំងឡាយថ្លឹងថ្លែងក្នុងការវិភាគរឿងទំនាក់ទំនងរវាងកម្ពុជា និងចិន។ * សម្តេចតេជោ ហ៊ុន សែន ថ្លែងប្រតិកម្មថា ជុំវិញការវាយនិស្សិតសិង្ហបុរីពីសំណាក់និស្សិតអង់គ្លេសផងដែរ។ សម្តេចតេជោ ចោទសួរថា សិទ្ធិមនុស្សនៅឯណា? * សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋឱ្យនាំគ្នាប្រើក្រមាជំនួសម៉ាស់ ដើម្បីបង្ការជំងឺកូវីត១៩។ * សម្តេចតេជោ ហ៊ុន សែន ថ្លែងថា សម្តេចទទួលបានជំនួយតម្លៃជិត១លានដុល្លារ សម្ភារៈផ្នែកវេជ្ជសាស្ត្រម៉ាក «ឌុយប៉ុង» ដែលផលិតនៅកំពង់ចាម និងស្វាយរៀង។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជំនួយនេះសម្តេចគ្រោងផ្តល់ទៅចិន តែចិនបានបង្វែរមកវិញ ហើយបន្ថែមជំនួយមួយចំនួនទៀត ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីត១៩។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរដល់គ្រូពេទ្យបានប្រឹងប្រែងយកសំណាករបស់អ្នកពាក់ព័ន្ធ និងក្រុមគ្រួសាររបស់បុរសកើតជំងឺកូវីត១៩ ទៅពិនិត្យ។ * សម្តេចតេជោ ហ៊ុន សែន ចាត់ទុកភរិយា និងសាច់ញាតិរបស់បុរសកើតជំងឺកូវីត១៩ មានភាពក្លាហានណាស់ ដែលបានចេញមកបកស្រាយលើបញ្ហានេះ។ * សម្តេចតេជោ ហ៊ុន សែន ប្រកាសថា សម្តេចនឹងអញ្ជើញទៅខេត្តសៀមរាប ដើម្បីទប់ស្កាត់ការភ័យខ្លាចហួសហេតុ។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មិនរារាំងការជ្រួលទៅទិញអង្ករ និងទំនិញផ្សេងៗនោះទេ តែសម្តេចអំពាវនាវដល់អ្នកលក់កុំឱ្យឡើងថ្លៃហួសហេតុ។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អង្ករនៅកម្ពុជា មិនចេះខ្វះនោះទេ ទោះមិនធ្វើមួយឆ្នាំក៏មិនខ្វះដែរ។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពិធីបុណ្យទន្លេនៅខេត្តបាត់ដំបងមិនលើកពេលនោះទេ។ សម្តេចគ្រោងជួបសំណេះសំណាលជាមួយមន្ត្រីរាជការនៅខេត្តបាត់ដំបងថែមទៀតផង។ * សម្តេចតេជោ ហ៊ុន សែន នៅតែបន្តអំពាវនាវឱ្យប្រជាពលរដ្ឋរើសយកវិធានការការពារជំងឺកូវីត តែមិនត្រូវខ្លាចហួសហេតុនោះទេ។ * សម្តេចតេជោ ហ៊ុន សែន ថ្លែងតបអ្នករិះគន់ថា បើពេទ្យកម្ពុជាខ្សោយ ចុះហេតុអ្វីពេទ្យនៅអាមេរិក និងប្រទេសលោកខាងលិច ក៏មានអ្នកស្លាប់ដោយសារកូវីតដែរ។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចបានប្រតិកម្មតបជាមួយវៀតណាម ជុំវិញការផ្សាយរបស់ព័ត៌មាន VNA របស់វៀតណាម។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការប្រតិកម្មរបស់សម្តេច បានធ្វើឡើងបន្ទាប់ពី VNA វៀតណាម ផ្សាយថា វៀតណាមរឹតត្បិតការធ្វើដំណើររបស់ពលរដ្ឋកម្ពុជា។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គណៈសុខាភិបាលវៀតណាម មិនបានចុចចំឈ្មោះប្រទេសណានោះទេ ចំពោះវិធានការទប់ស្កាត់ជំងឺកូវីត១៩នេះ តែព័ត៌មានវៀតណាម VNA បានចុះចំពោះប្រទេសមកពីអឺរ៉ុប និងកម្ពុជា។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រជាពលរដ្ឋដែលមានបញ្ហាសុខភាពត្រូវជួបជាមួយពេទ្យក្នុងការពិនិត្យសុខភាព។ * សម្តេចតេជោ ហ៊ុន សែន បានព្រមានទៅបុគ្គលរស់នៅកំពង់ត្របែក ខេត្តព្រៃវែង ឱ្យប្រយ័ត្នប្រយែងលើការនិយាយថា សម្តេចត្រូវបានបញ្ជូនសម្ងាត់ទៅសិង្ហបុរី។ * សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ប្រទេសទាំងអស់កុំលាបពណ៌កម្ពុជា រឿងជំងឺកូវីត១៩។ * សម្តេចតេជោ ហ៊ុន សែន បានអរគុណវៀតណាម ដែលបានទាមទារឱ្យ VNA កែតម្រូវលើការចុះផ្សាយរបស់វៀតណាម ចំពោះការរើសអើងលើកម្ពុជា។ * សម្តេចតេជោ ហ៊ុន សែន ថ្លែងថា មិត្តចិនបានត្រៀមនាវា៧គ្រឿង ដើម្បីដឹកវត្ថុធាតុដើមសម្រាប់រោងចក្រនៅកម្ពុជា, ៥គ្រឿងចូលចតនៅព្រះសីហនុ និង២គ្រឿងនៅកំពង់ផែហូជីមីង នៅវៀតណាម * សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់រោងចក្រ សហគ្រាស កុំឱ្យឆ្លៀតឱកាសព្យួរការងារនេះ លុបកិច្ចសន្យាការងារជាមួយកម្មករ។ * សម្តេចតេជោ ហ៊ុន សែន ស្នើដល់មីក្រូហិរញ្ញវត្ថុ និងធនគារ លើកលែងការប្រាក់សម្រាប់កម្មករ ដែលព្យួរការងារ ឬពន្យារពេលសងជាដើម។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្មករដែលរងផលប៉ះពាល់នេះ មិនដល់ពីរម៉ឺននាក់នោះទេ។ * សម្តេចតេជោ ហ៊ុន សែន ស្នើដល់អ្នកលក់ផ្ទះ ពន្យារពេលបង់រំលោះដល់កម្មករ ឬអ្នកធ្វើការនៅតាមសណ្ឋាគារ ក៏ដូចជាវិស័យទេសចរណ៍ ក្នុងអំឡុងពេលព្យរការងារ។ * សម្តេចតេជោ ហ៊ុន សែន ស្នើអគ្គិសនីកម្ពុជា ផ្អាកការមិនយកប្រាក់ថ្លៃអគ្គិសនីសម្រាប់កម្មករ ដែលព្យួរការងារ។ * សម្តេចតេជោ ហ៊ុន សែន ផ្តល់អគារសិក្សាដល់សាលាបឋមសិក្សប្រមោយ ១ខ្នង ៣ជាន់ ១៨បន្ទប់ និងទីចាត់ការ បណ្ណាល័យ ១ខ្នង ៣បន្ទប់ ព្រមទាំងធ្វើផ្លូវបេតុងនៅក្នុងសាលាផងដែរ។ * សម្តេចតេជោ ហ៊ុន សែន ផ្តល់អគារសិក្សានៅវិទ្យាល័យប្រមោយ ១ខ្នង ៣ជាន់ ១៨បន្ទប់ ទីចាត់ការ និងបណ្ណាល័យ ១ខ្នង ៣បន្ទប់ អគារស្នាក់នៅសម្រាប់សិស្ស និងគ្រូ ១ខ្នង ពីរជាន់ ១០បន្ទប់ ព្រមទាំងរៀបចំផ្លូវបេតុង ក្លោងទ្វារ និងរបងសាលា។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកខេត្តពោធិ៍សាត់ មិនស្អប់សម្តេចនោះឡើយ។ បើប្រជាពលរដ្ឋស្អប់ ក៏សម្តេចមិនអាចកាន់អំណាចជាង៤០ឆ្នាំនោះដែរ។ * សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងសំណេះសំណាលនៅវេលាម៉ោង១០៖១៥នាទី៕
ផ្លូវជាតិលេខ១០ ផ្លូវជាតិលេខ៥៥

Featured Posts

ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ក្នុងខេត្តបន្ទាយមានជ័យ ត្រូវបានបន្តយកចិត្តទុកដាក់ជួសជុលថែទាំប្រចាំ
[Fresh News] - ក្រសួងសាធារណការ និងដឹកជញ្ជូន លុបចោលការជ្រើសរើសមន្ត្រីក្របខណ្ឌថ្មី១៣៣នាក់ ជួយកាត់បន្ថយការចំណាយរបស់រដ្ឋ
[Fresh News] - បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច! ស្លាប់៣នាក់ និងរបួស១១នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី០១ ខែមីនាម្សិលមិញ
[Alynana Media Cambodia ] - ក្រសួងសាធារណការ សម្រេចលុបចោលការជ្រើសរើសមន្ត្រីថ្មីប្រមាណ ១៣៣នាក់ សម្រាប់ឆ្នាំ២០២១នេះ
[MyTV Plus] - ស្ពានឆ្លងទន្លេមេគង្គ ស្ទឹងត្រង់-ក្រូចឆ្មារ ខ្វះតែ ៤% ទៀតនឹងបញ្ចប់ការសាងសង់ជាស្ថាពរ
[168 News] - ដំណឹង!! ក្រសួងសាធារណការ សម្រេចលុបចោលការជ្រើសរើសមន្ត្រីក្របខណ្ឌថ្មី ប្រមាណ១៣៣នាក់ សម្រាប់ឆ្នាំ២០២១នេះ ដើម្បីចូលរួមកាត់បន្ថយការចំណាយរបស់រដ្ឋ ដែលកំពុងជួបការលំបាកព្រោះវិបត្តិនៃជំងឺកូវីដ១៩។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
[Kampuchea Thmey] - ជប៉ុនផ្ដល់ជំនួយឥតសំណងជាង១០​លានដុល្លារសម្រាប់គម្រោងចរា​ចរណ៍នាវា​នៅក្រុងព្រះសីហនុ
[Baykdang] - «ស្ពានឆ្លងទន្លេភ្ជាប់ស្រុកស្ទឹងត្រង់ និងស្រុកក្រូចឆ្មារ» ដាក់ឱ្យប្រើប្រាស់មុនពិធីបុណ្យចូលឆ្នាំខ្មែរនាពេលខាងមុខ

Vehicle Registration

Technical Inspection

Driver's License

Railway Services

Water Taxi

Transport Licensing

About Us

  • Mission and Vision
  • The Senior Minister
  • Message From Minister
  • Organization Chart

Public Services

  • Vehicle Registration
  • Technical Inspection
  • Driver's License
  • Railway Services
  • Water Taxi
  • Transport Licensing

Public Works

  • Expressways
  • Sewage systems
  • Road infrastructure

Contact Us

  • Street 598 (H.E. Chea Sophara Street), Sangkat Chrang Chamres 2, Khan Russey Keo, Phnom Penh
  • Hotline: 1275 (Free)
  • info@mpwt.gov.kh
  • www.mpwt.gov.kh
© 2021 Ministry of Public Works and Transport. All Right Reserved.
Pls Select Number to Call
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90