សមាគមន៌

ផែនទីបណ្តាញផ្លូវ

 

ជួបសម្តែងការគួរសមនិងជម្រាបលា ពីសំណាក់លោក Adachi Itsu ប្រធានតំណាងអង្គការJICA

នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានទទួលជួបសម្តែងការគួរសមនិងជម្រាបលា ពីសំណាក់លោក Adachi Itsu ប្រធានតំណាងអង្គការJICA។

នៅក្នុងជំនួបនេះដែរ លោកAdachi Itsu ក៏បានណែនាំឱ្យស្គាល់លោក Sugano Yuichi ដែលនឹងត្រូវបំពេញការងារបន្តជាប្រធានតំណាងអង្គការJICA ប្រចាំកម្ពុជា។

លោកItsu បានសម្តែងនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ខ្លួនក្នុងការបន្តគាំទ្រដល់គម្រោងសំខាន់ៗដើម្បីឱ្យប្រសើរឡើងនូវគុណភាពប្រព័ន្ធដឹកជញ្ជូន និងភស្តុភារកម្មកម្ពុជា។

ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានសម្តែងការកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះកិច្ចសហប្រតិបត្តិការនិងការគាំទ្ររបស់អង្គការJICA ។

កិច្ចសហប្រតិបត្តិការនិងការគាំទ្រទាំងនោះរួមមានការបង្កើតផែនការមេភស្តុភារកម្ម ការដាក់ឱ្យដំណើរការប្រព័ន្ធកំពង់ផែEDI ការបង្កើតផែនការមេដឹកជញ្ជូនក្នុងរាជធានីភ្នំពេញ និងការសិក្សាលទ្ធភាពនៃការសាងសង់ផ្លូវល្បឿនលឿនរាជធានីភ្នំពេញ- បាវិត។