• Home
  • About Us
    • Mission and Vision
    • The Senior Minister
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • General Department of Public Works
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • Department of Information Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • The Senior Minister
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • General Department of Public Works
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • Department of Information Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • The Senior Minister
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • General Department of Public Works
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • Department of Information Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
Home / News

[Fresh News] - ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន សម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ត្រូវបានដាក់ឲ្យដំណើរការជាផ្លូវការ !

2019-02-25 Go to the website published Fresh News
(ភ្នំពេញ)៖ ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន សម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ «Financial Management Information System» (FMIS) ត្រូវបានដាក់ឲ្យដំណើរការ នៅក្រសួង-ស្ថាប័ន ចំនួន១០ និងមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី-ខេត្ត ទាំង២៥ និងប្រកាសពង្រីកការអនុវត្តគម្រោង FMIS ទៅកាន់ក្រសួង-ស្ថាប័ន ចំនួន១៧ផ្សេងទៀត សម្រាប់ឆ្នាំ២០១៩។ ពិធីនេះ រៀបចំធ្វើឡើង ក្រោមអធិបតីភាពលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការ ដឹកនាំការងារកែទម្រង់ហិរញ្ញវត្ថុសាធារណៈនៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ ដោយមានការចូលរួម ពីថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, តំណាងមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី-ខេត្ត ទាំង២៥ តំណាងក្រសួង-ស្ថាប័ន សរុបប្រមាណ២៣០រូប។ លោកអគ្គបណ្ឌិតសភាចារ្យ បានបញ្ជាក់ថា វឌ្ឍនភាពដ៏ធំធេង នៃការអនុវត្តគម្រោង FMIS តាំងពីឆ្នាំ២០១៤ រហូតមកដល់ពេលនេះ គឺជាជាឆ្អឹងខ្នង និង បានរួមចំណែកយ៉ាងខ្លាំង ក្នុងការជំរុញឲ្យកម្មវិធីកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលបានបោះជំហានទៅមុខ ជាមួយនឹងការចាក់គ្រឹះដ៏រឹងមាំ សម្រាប់ឈានទៅសម្រេច គោលដៅនៅឆ្នាំ ២០២៥ គឺ «គណនេយ្យភាពសមិទ្ធកម្ម»។ លោកថា «នេះគឺជាមោទនភាព សម្រាប់កម្មវិធីកែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈរបស់កម្ពុជា ព្រោះថាយើងធ្វើបានល្អប្រសើរ និងបានលឿនជាងបណ្តាប្រទេសមួយចំនួនទៀត បើយោងតាមការវាយតម្លៃ របស់ធនាគារពិភពលោក ។ «វឌ្ឍនភាព និងសមិទ្ធផល» នេះ គឺបានកើតចេញពីការខិតខំ ប្រឹងប្រែងរបស់យើងទាំងអស់គ្នា ដោយឈរលើមូលដ្ឋាន ប្រមូលផ្តុំ, ពិភាក្សា និង ដោះស្រាយរួមគ្នា ក្នុងស្មារតីជាក្រុម តែមួយ»។ នៅឆ្នាំ២០១៩នេះ, ក្រោមកម្មវិធីកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ, ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានដាក់ចេញនូវផែនការសកម្មភាព សម្រួលនីតិវិធីអនុវត្តការងារ ក្នុងប្រព័ន្ធ FMIS ដែលកំណត់ឲ្យបានច្បាស់ អំពីនីតិវិធី ដើម្បីឲ្យការអនុវត្តន៍មានអនុលោមភាពទៅនឹង «យុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធថវិកាឆ្នាំ ២០១៨-២០២៥»។ លោកអគ្គបណ្ឌិតសភាចារ្យ ក៏បានផ្តាំផ្ញើដល់ក្រសួង-ស្ថាប័ន ដែលនឹងប្រើប្រាស់ប្រព័ន្ធ FMIS ក្នុងឆ្នាំ ២០១៩៖ ១៖ ថ្នាក់ដឹកនាំ និង មន្រ្តីអនុវត្តការងារថវិកា និងហិរញ្ញវត្ថុ ត្រូវចូលរួមអនុវត្តប្រកបដោយស្មារតីបុរេសកម្ម និង អន្តរសកម្ម រួមជាមួយនឹងឆន្ទៈខ្ពស់, ការភ្ញាក់រលឹក និងមានភាពម្ចាស់ការ ពិសេស ពីថ្នាក់ដឹកនាំ និង សមាជិកនៃក្រុមការងារអនុវត្តគម្រោង FMIS ប្រចាំក្រសួង-ស្ថាប័ន។ ២៖ ត្រៀមលក្ខណៈសម្រិតសម្រាំង មន្រ្តីដែលត្រូវប្រើប្រាស់ប្រព័ន្ធ FMIS ឲ្យត្រូវតាមតម្រូវការ និងជំនាញវិជ្ជាជីវៈ ចៀសវាងយកមន្រ្តី ដែលពុំមានការពាក់ព័ន្ធ ឬ ខុសមុខងារ ក៏ដូចជា ជំរុញនិងលើកទឹកចិត្តដល់មន្ត្រី ក្រោមឱវាទ ក្នុងការចូលរួមវគ្គបណ្ដុះបណ្ដាលនានា ដែលរៀបចំឡើងក្នុងក្របខណ្ឌ នៃកម្មវិធីកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ពិសេស ក្នុងគម្រោង FMIS។ ៣៖ ត្រូវគិតគូរ, វិភាគ និងកំណត់ឲ្យបានច្បាស់ អំពីចំនួនថ្នាក់ដឹកនាំ និងមន្រ្តីដែលត្រូវចាត់តាំង ជាអ្នកប្រើប្រាស់ ប្រព័ន្ធ FMIS ដើម្បីបង្ការនូវការស្នើសុំបន្ថែម និង ផ្លាស់ប្តូរអ្នកប្រើប្រាស់ប្រព័ន្ធ ដែលអាចបង្កភាព ស្មុគស្មាញ ទាំងការរៀបចំវគ្គបណ្តុះបណ្តាល និងនៅពេលប្រើប្រាស់ប្រព័ន្ធ។ ៤៖ ត្រូវពិនិត្យលើមូលដ្ឋានច្បាប់ និងបទដ្ឋានគតិយុត្តចាំបាច់នានា ដែលត្រូវត្រៀមរៀបចំកែលម្អ សម្រាប់ទ្រទ្រង់ ដល់ការប្រើប្រាស់ប្រព័ន្ធ FMIS ប្រកបដោយប្រសិទ្ធភាពខ្ពស់ ពិសេសការកាត់សម្រួលនីតិវិធីអនុវត្ត ការងារនៅក្នុងស្ថាប័នរបស់ខ្លួន ដើម្បីកាត់បន្ថយនូវភាពស្មុគស្មាញ ដែលអាចកើតមាននៅពេល ដាក់ឲ្យប្រើប្រាស់ប្រព័ន្ធ FMIS។ ៥៖ ត្រូវត្រៀមរៀបចំកន្លែងការងារ និងក្រុមការងារអនុវត្តគម្រោង FMIS របស់ខ្លួន ដើម្បីចូលរួមសហការ ធ្វើការងារឲ្យបានជិតស្និទ្ធ ជាមួយក្រុមការងារគ្រប់គ្រង FMIS របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ធ្វើការរួមគ្នាជាក្រុមតែមួយ ក្នុងការសម្រេចឲ្យបានជោគជ័យ តាមការដ្ឋាននីមួយៗ និង តាមផែនការ សកម្មភាពដែលបានដាក់ចេញ។ សម្រាប់ដើមឆ្នាំ២០១៩នេះ ប្រព័ន្ធ FMIS នឹងត្រូវបន្តដាក់ឲ្យដំណើរការ នូវមុខងារចំនួន៤ក្នុងចំណោម មុខងារស្នូលសំខាន់ទាំង៦ របស់ប្រព័ន្ធ ក្នុងនោះរួមមាន ១៖ មុខងារវិភាជន៍ថវិកា, ២៖ មុខងារទិញ និង គ្រប់គ្រង ធានាចំណាយ, ៣៖ មុខងារគណនីត្រូវសង និង៤៖ មុខងារគណនីត្រូវទារ។ ក្រសួង-ស្ថាប័នចំនួន១០បន្ថែមទៀត ដែលត្រូវដាក់ឲ្យដំណើរការ គឺ៖ * ១៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ * ២៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ * ៣៖ ក្រសួងពាណិជ្ជកម្ម * ៤៖ ក្រសួងសាធារណការ និងដឹកជញ្ជូន * ៥៖ ក្រសួងធនធានទឹក និង ឧតុនិយម * ៦៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា * ៧៖ ក្រសួងអភិវឌ្ឍន៍ជនបទ * ៨៖ ក្រសួងព័ត៌មាន * ៩៖ ក្រសួងទេសចរណ៍ * ១០៖ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល រួមទាំង គ្រប់មន្ទីរសេដ្ឋកិច្ច និង ហិរញ្ញវត្ថុរាជធានី-ខេត្តទាំង២៥៕
ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន

Featured Posts

[Fresh News] - គោរពច្បាប់ចរាចរណ៍ បើកបរដោយការយោគយល់! ស្លាប់៣នាក់ និងរបួស១៣នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២៨ ខែកុម្ភៈម្សិលមិញ
[Swift News] - មន្ត្រីជំនាញឃាត់បានរថយន្ត ដឹកលើសទម្ងន់កម្រិតកំណត់ ចំនួន១៥គ្រឿង តាមបណ្ដោយផ្លូវជាតិលេខ៤៤
[DAP] - ឃាត់រថយន្តដឹកលើស ទម្ងន់កម្រិតកំណត់១៥ គ្រឿង តាមបណ្ដោយផ្លូវជាតិលេខ៤៤ នៅស្រុកសំរោងទង
[Kampuchea Thmey] - រថយន្ត ដឹកលើសទម្ងន់លើស ពី២០%នឹងត្រូវបង់ពិន័យ និងឃាត់រថយន្តទុករយៈពេល១ឆ្នាំ
::: ឆៀកចល័តតាមខេត្ត នឹងដំណើរការ នៅខេត្តស្វាយរៀង | តាកែវ | ត្បូងឃ្មុំ | បន្ទាយមានជ័យ (ពីថ្ងៃទី ០១ - ០៥ ខែ មីនា ឆ្នាំ ២០២១)
ផ្លាកសញ្ញានេះមានន័យដូចម្តេច? ចម្លើយត្រឹមត្រូវ៖ ៣.ហាមចូលចំពោះយានយន្តគ្រប់ប្រភេទ
[Phnom Penh Times] - ឯកឧត្ដម សេង ឈួន ដឹកនាំក្រុមការងារចុះត្រួតពិនិត្យ និងឃាត់បានរថយន្តដឹកលើសទម្ងន់កម្រិតកំណត់ចំនួន ១៥គ្រឿង តាមបណ្ដោយផ្លូវជាតិលេខ៤៤
[Phnom Penh Reporter] - ឯកឧត្ដម សេង ឈួន ដឹកនាំក្រុមការងារ ចុះត្រួតពិនិត្យ និងឃាត់បានរថយន្តដឹកលើសទម្ងន់កម្រិតកំណត់ចំនួន ១៥គ្រឿង តាមបណ្ដោយផ្លូវជាតិលេខ៤៤ ក្នុងភូមិសាស្ត្រ ភូមិសន្តិភាព ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ

Vehicle Registration

Technical Inspection

Driver's License

Railway Services

Water Taxi

Transport Licensing

About Us

  • Mission and Vision
  • The Senior Minister
  • Message From Minister
  • Organization Chart

Public Services

  • Vehicle Registration
  • Technical Inspection
  • Driver's License
  • Railway Services
  • Water Taxi
  • Transport Licensing

Public Works

  • Expressways
  • Sewage systems
  • Road infrastructure

Contact Us

  • Street 598 (H.E. Chea Sophara Street), Sangkat Chrang Chamres 2, Khan Russey Keo, Phnom Penh
  • Hotline: 1275 (Free)
  • info@mpwt.gov.kh
  • www.mpwt.gov.kh
© 2021 Ministry of Public Works and Transport. All Right Reserved.
Pls Select Number to Call
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90