• Home
  • About Us
    • Mission and Vision
    • The Minister
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • The Minister
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • The Minister
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
Home / News

[CNC] - ពលរដ្ឋក្នុងក្រុងបាត់ដំបង លែងបារម្ភពីទឹកលិចផ្ទះ និងផ្លូវ ខណៈក្រសួងសាធារណការ ស្តារប្រឡាយមេមួយខ្សែ ដើម្បីរំដោះទឹក បញ្ចៀសការជន់លិចក្នុងក្រុង

2023-03-21 Go to the website published CNC
បាត់ដំបង៖ ស្ទើរតែជារៀងរាល់ឆ្នាំស្ថិតនៅក្នុងរដូវវស្សាចូលមកដល់ប្រជាពលរដ្ឋដែលរស់នៅតាមតំបន់ទំនាបកណ្តាលនៃសង្កាត់មួយចំនួនតែងតែមានការព្រួយបារម្ភ អំពីស្ថានភាពនៃការជន់លិចទីក្រុង ដោយទឹកហូរតាមដងស្ទឹងសង្កែ ពិសេសពេលមានភ្លៀងធ្លាក់ខ្លាំង បណ្តាលឱ្យដងផ្លូវ និងផ្ទះសម្បែងរបស់ពួកគាត់មានការជន់លិច បង្កនូវការលំបាកក្នុងជីវភាពរស់នៅជាបន្តបន្ទាប់ ហើយដើម្បីជួយបញ្ចៀសនូវការជន់លិចនេះបាន នាយកដ្ឋានសាងសង់ និងថែទាំប្រព័ន្ធចម្លោះទឹកកខ្វក់នៃអគ្គនាយកដ្ឋានប្រព័ន្ធចម្លោះទឹកកខ្វក់របស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានទទួលថវិកាជាតិពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៃគម្រោងផែនការវិនិយោគឆ្នាំ២០២៣ ដើម្បីធ្វើការស្តារប្រឡាយកំពង់សីមាចំនួន១ខ្សែ មានប្រវែង៥ ០០០ម និងការស្ថាបនាលូប្រអប់ មុខមួយ កម្ពស់២ម ទទឹង២ម ចំនួន១៥កន្លែង ដែលពិធីបើកការដ្ឋានស្តារប្រឡាយនេះបានធ្វើឡើងនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ស្ថិតក្នុងភូមិសំរោង១ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ក្រោមវត្តមានចូលរួមពី លោក រស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណៈការនិងដឹកជញ្ជូន និងប្រតិភូអមដំណើរ លោក សុខ លូ អភិបាលខេត្តបាត់ដំបង និងមន្ត្រីជំនាញតាមស្ថាបនមន្ទីរនានាក្នុងខេត្ត អាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋជាអ្នកទទួលផលជាច្រើនទៀត ។ លោក ហែម ស្រ៊ុន នៅនៅភូមិអូរចារ សង្កាត់អូរចារ និងអ្នកស្រី លន់ សុគន្ធារី នៅភូមិដំណាក់ហ្លួង សង្កាត់វត្តគរ ក្រុងបាត់ដំបង បានបង្ហាញនូវភាពសប្បាយរីករាយ ខណៈដែលក្រសួងនិងមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តបាត់ដំបង រួមជាមួយរដ្ឋបាលខេត្តបាត់ដំបង បានធ្វើការស្តារប្រឡាយ១ខ្សែ ដែលប្រឡាយនេះបានទទួលរងនូវការខូចគោករាក់ បង្កនូវការស្ទះចរន្តទឹកហូរទៅផ្នែកខាងក្រោម ដោយបានដាក់ក្តីសង្ឃឹមថា បន្ទាប់ពីបានស្តារប្រឡាយនេះរួច ឆ្នាំនេះនិងឆ្នាំតទៅមុខទៀត មិនមានទឹកជន់លិចទៀតនោះទេ ។ទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង និងជាប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបាត់ដំបង លោក ព្រួញ រិទ្ធថា បានបញ្ជាក់ថា កន្លងមកការអភិវឌ្ឍប្រព័ន្ធផ្លូវថ្នល់ ប្រព័ន្ធលូ ប្រឡាយរំដោះទឹក សំណង់លំនៅដ្ឋាន ព្រមទាំងកំណើនប្រជាពលរដ្ឋ ក្នុងក្រុងបាត់ដំបង ក៏ដូចជានៅប៉ែកខាងលិចស្ទឹង មានការកើនឡើង យ៉ាងឆាប់រហ័ស ធ្វើឱ្យមានការពាក់ព័ន្ធនឹងការបញ្ហចោទគ្រប់គ្រងជំនន់ទឹកភ្លៀងដែលជាក្តីកង្វល់ដ៏ធំមួយ ទាមទារនូវការយកចិត្តទុកដាក់ខ្ពស់លើការដោះស្រាយឱ្យទាន់ពេលវេលា និងចំគោលដៅ ហើយក្រុមការងារបច្ចេកទេសរបស់អគ្គនាយកដ្ឋានប្រព័ន្ធចម្លោះទឹកកខ្វក់ បានសហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូន ចុះសិក្សាពីលទ្ធភាពនៃការសាងសង់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ និងស្តារប្រព័ន្ធរំដោះទឹកចេញពីទីក្រុងបាត់ដំបង ដែលតាមគ្រោងនឹងធ្វើឱ្យឆាប់រួចរាល់នៅមុនរដូវវស្សាចូលមកដល់នាពេលខាងមុខនេះ ។ អភិបាលខេត្តបាត់ដំបង លោក សុខ លូ បានអំពាវនាវដល់ប្រជាពលរដ្ឋទូទៅសូមកុំឱ្យមានការសាងសង់សំណង់អាណាធិបតេយ្យនៅលើដីចំណីផ្លូវ ដីចំណីប្រឡាយ ពិសេសពេលដែលក្រុមការងារធ្វើការស្តារប្រឡាយនេះ អ្នកដែលនៅលើប្រឡាយ សូមឱ្យគាត់រើចេញ ដើម្បីកុំឱ្យមានការប៉ះពាល់ដល់ក្រុមការងារបច្ចេកទេសក្នុងការស្ថាបនាប្រឡាយ ហើយអាជ្ញាធរសង្កាត់មានតួនាទីសំខាន់ មិនត្រូវឱ្យកើតមានសំណង់អាណាធិបតេយ្យថ្មីកើតមានជាថ្មីនោះឡើយ ។ រដ្ឋលេខាធិការក្រសួងសាធារណៈការនិងដឹកជញ្ជូន លោក រស់ វណ្ណា បានថ្លែងអំណរគុណចំពោះប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានទម្លាក់កញ្ចប់ថវិកាជាតិ ដើម្បីធ្វើការស្តារប្រឡាយរំដោះទឹកកខ្វក់១ខ្សែនេះ ព្រមទាំងមានការស្ថាបនាលូប្រអប់ចំនួន១៥កន្លែង ក្នុងគោលដៅមិនត្រឹមតែសម្រាប់បញ្ចៀសបាននូវការជន់លិចទីក្រុងប៉ុណ្ណោះទេ តែអាចចូលរួមចំណែកដល់ការរក្សាសុខភាព អនាម័យជូនប្រជាពលរដ្ឋបាន ខណៈក្រុងបាត់ដំបង កន្លងមកត្រូវប្រឈមនឹងទឹកជំនន់ទឹកភ្លៀងជាបន្តបន្ទាប់ផងដែរ ។ លោក រស់ វណ្ណា បានណែនាំដល់ប្រជាពលរដ្ឋចូលរួមថែរក្សានិងទុកដាក់សំណល់រឹង វាវឱ្យបានល្អ ស្របពេលដែលក្រុមការងារបច្ចេកទេសកំពុងធ្វើការស្ថាបនាប្រព័ន្ធចម្លោះទឹកកខ្វក់ថ្មី នៅក្នុងដែនសមត្ថកិច្ចក្រុងបាត់ដំបង និងស្រុកឯកភ្នំ ហើយអ្វីដែលសំខាន់សូមចូលរួមក្នុងការតបណ្តាញប្រព័ន្ធលូតាមផ្ទះនីមួយៗទាំងអស់គ្នា ព្រោះការតបណ្តាញលូតាមផ្ទះមិនត្រូវបានគិតប្រាក់ពីប្រជាពលរដ្ឋឡើយ ៕
មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង វិស័យសាធារណការ

Featured Posts

បន្តបង្កើនការយកចិត្តទុកដាក់ថែទាំផ្លូវជាតិតាមបណ្តាខេត្ត ដើម្បីជួយសម្រួលការធ្វើដំណើរបស់បងប្អូនប្រជាពលរដ្ឋឱ្យប្រកបដោយសុខសុវត្ថិភាព
គំនូសសញ្ញាដែលតែងឃេីញមានតាមបណ្តោយទ្រូងផ្លូវនេះ​ ចង់បង្ហាញពីអ្វីខ្លះ?
កិច្ចប្រជុំ និងសំណេះសំណាលជាលើកដំបូងជាមួយមន្រ្ដីសណ្តាប់ធ្នាប់ក្រសួង ដើម្បីពង្រឹងការអនុវត្តការងារ ប្រកាន់ខ្ជាប់នូវគោលការណ៍គោរពវិន័យ និងប្រឹងប្រែងធ្វើការឱ្យអស់ពីសមត្ថភាព
ឈ្វេងយល់ “សិទ្ធិអាទិភាពនៅត្រង់ផ្លូវប្រសព្វ” ប្រសិនអ្នកបានជួបស្ថានភាពដូចក្នុងរូបខាងក្រោម (ករណីគ្មានភ្លើង ឬផ្លាកសញ្ញាអាទិភាព) តើអ្នកបើកបរត្រូវផ្តល់សិទ្ធិឱ្យរថយន្តណាទៅមុន?
ឈប់ ឬចតរថយន្តលើទ្រូងផ្លូវ នៅពេលយប់ អ្នកបើកបរត្រូវធ្វើដូចម្តេច?
[The Mirror News] - ឯកឧត្តម ហ៊ាង សុទ្ធា​យុតិ្ត ត្រូវបានរដ្ឋមន្ត្រី ប៉េង ពោធិ៍នា​ ចាត់តាំងជាអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន
[Fresh News] - ក្រសួងសាធារណការ ចាត់តាំងលោក ហ៊ាង សុទ្ធាយុត្តិ ជាអ្នកនាំពាក្យ
សេចក្តីសម្រេចស្តីពី ការចាត់តាំងអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន

Vehicle Registration

Technical Inspection

Driver's License

Railway Services

Water Taxi

Transport Licensing

About Us

  • Mission and Vision
  • The Minister
  • Message From Minister
  • Organization Chart

Public Services

  • Vehicle Registration
  • Technical Inspection
  • Driver's License
  • Railway Services
  • Water Taxi
  • Transport Licensing

Public Works

  • Expressways
  • Sewage systems
  • Road infrastructure

Contact Us

  • Street 598 (H.E. Chea Sophara Street), Sangkat Chrang Chamres 2, Khan Russey Keo, Phnom Penh
  • Hotline: 1275 (Free)
  • info@mpwt.gov.kh
  • www.mpwt.gov.kh
© 2023 Ministry of Public Works and Transport. All Right Reserved.
Pls Select Number to Call
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90