• Home
  • About Us
    • Mission and Vision
    • The Senior Minister
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • The Senior Minister
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • The Senior Minister
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
Home / News

[Fresh News] - រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ ជំរុញឲ្យខិតខំ និងបន្ដស្ថាបនាជួសជុល និងកែលម្អផ្លូវជនបទតាមរយៈបច្ចេកវិទ្យាថ្មីៗ ដែលមានគុណភាព និងប្រសិទ្ធភាព

2023-01-31 Go to the website published Fresh News
(ព្រះសីហនុ)៖ លោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានជំរុញឲ្យខិតខំ និងបន្តស្ថាបនា ជួសជុល និងកែលម្អផ្លូវជនបទ ទាំងផ្លូវក្រាលកៅស៊ូ និងផ្លូវបេតុង តាមរយៈបច្ចេកវិទ្យាថ្មីៗ ដែលមានគុណភាព និងប្រសិទ្ធភាព ជាពិសេសការស្ថាបនាកែលម្អផ្លូវជនបទ ត្រូវតែមានភាពធន់នឹងការប្រែប្រួល អាកាសធាតុ និងមានភាពធននឹងគ្រោះមហន្តរាយផ្សេងៗ។ ការជំរុញបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន និងលោកស្រី Vica Rosario Bogaerts, តំណាងធនាគារពិភពលោក ក្នុងពិធីបិទបញ្ចប់ជាស្ថាពរ នូវគម្រោងគ្រប់គ្រង គ្រោះមហន្តរាយនៅកម្ពុជា និងអាស៊ីអាគ្នេយ៍ជំហាន១ និងប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការ នូវគម្រោងជំហាន២ ក្រោមហិរញ្ញប្បទានសហប្រតិបត្តិការ ពីធនាគារពិភពលោក និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាល នៅសណ្ឋាគារសុខា ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣នេះ។ ដើម្បីធានាដល់ការគ្រប់គ្រង និងអភិវឌ្ឍផ្លូវជនបទ ដែលមានការចូលរួមដ៏ទូលំទូលាយ ពីគ្រប់ភាគីពាក់ព័ន្ធ និងធានាបាននូវប្រសិទ្ធភាព ក្នុងការកាត់បន្ថយភាពក្រីក្រ និងគម្លាតរវាងទីក្រុង និងជនបទ ក្នុងនាមក្រសួងអភិវឌ្ឍន៍ជនបទ លោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានដាក់ចេញនូវអនុសាសន៍មួយចំនួនដូចតទៅ៖ ទី១៖ ត្រូវខិតខំ និងបន្តស្ថាបនា ជួសជុល និងកែលម្អផ្លូវជនបទ ទាំងផ្លូវក្រាលកៅស៊ូ និងផ្លូវបេតុង តាមរយៈបច្ចេកវិទ្យាថ្មីៗ ដែលមានគុណភាព និងប្រសិទ្ធភាព ជាពិសេសការស្ថាបនាកែលម្អផ្លូវជនបទ ត្រូវតែមានភាពធន់នឹងការប្រែប្រួល អាកាសធាតុ និងគ្រោះមហន្តរាយផ្សេងៗ។ ទី២៖ សូមយកចិត្តទុកដាក់ការថែទាំផ្លូវ ដែលបានស្ថាបនារួចរាល់ បន្ទាប់ពីការបិទបញ្ចប់គម្រោង ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ ដោយឡែក នៅថ្នាក់ជាតិ ត្រូវគិតគូរការថែទាំផ្លូវ ដែលស្ថាបនារួចនេះ ជាប្រព័ន្ធ ដោយត្រូវគិតគូរជារូបភាពនៅទូទាំងប្រទេស ដើម្បីធ្វើយ៉ាងណាឲ្យការប្រើប្រាស់ផ្លូវ ឲ្យកាន់តែមានប្រសិទ្ធភាព និងប្រកបចីរភាព។ ទី៣៖ គម្រោងត្រូវយកចិត្តទុកដាក់ រៀបចំពង្រឹងរាល់យន្តការចាំបាច់នានា ដើម្បីធានាបាននូវប្រសិទ្ធភាពខ្ពស់ លើការងារគ្រប់គ្រង និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ។ ទី៤៖ សូមអំពាវនាវអាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ព្រមទាំងប្រជាជនត្រូវចូលរួមឲ្យបានសកម្ម ក្នុងការថែរក្សាផ្លូវរបស់យើង ពិសេសចូលរួម ក្នុងការទប់ស្កាត់ឲ្យបាន នូវការផ្ទុកលើសទម្ងន់កម្រិតកំណត់របស់រថយន្ត បើកបរលើផ្លូវកៅស៊ូរបស់យើង ដើម្បីធានាបានការប្រើប្រាស់យូរអង្វែង។ទី៥៖ សូមអំពាវនាវដល់គ្រប់ដៃគូអភិវឌ្ឍន៍ជាតិ អន្តរជាតិ សង្គមស៊ីវិល សប្បុរសជន និងវិស័យឯកជនទាំងអស់ សូមបន្តជួយគាំទ្រ និងចូលរួមចំណែកបន្ថែមទៀតជាមួយរាជរដ្ឋាភិបាល ក្នុងការកែលម្អផ្លូវជនបទ។ ទី៦៖ សូមចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានត្រឹមត្រូវ ដើម្បីរួមចំណែកកាត់បន្ថយអត្រាមរណៈ ដោយសារគ្រោះថ្នាក់ចរាចរ និងថែរក្សាសុវត្ថិភាពទ្រព្យសម្បត្តិ ជាពិសេសអាយុជីវិតរបស់យើង និងក្រុមគ្រួសាររបស់យើង។ ទី៧៖ ចំពោះក្រុមហ៊ុន ដែលទទួលបានការអនុវត្តការងារ ត្រូវគោរពឲ្យបានត្រឹមត្រូវនូវ បទដ្ឋាន បច្ចេកទេសនៃកិច្ចសន្យាប្រកបដោយការទទួលខុសត្រូវខ្ពស់។ ក្នុងឱកាសនោះដែរ លោកបណ្ឌិត សួស គង់ រដ្ឋលេខាធិការប្រចាំការ នៃក្រសួងអភិវឌ្ឍន៍ជនបទ និងជាអ្នកសម្របសម្រួលគម្រោង បានឲ្យដឹងថា ចំពោះលទ្ធផលនៃការអនុវត្តគម្រោង សាងសង់ផ្លូវ ជំហានទី១ ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២២ គម្រោង បានបែងចែកជា ៣ កញ្ចប់ មាន១២ កិច្ចសន្យា ក្នុងនោះមាន៖ ១៖ កញ្ចប់ទី១ មាន១កិច្ចសន្យា សាសង់ផ្លូវនៅខេត្តកណ្តាល បានចំនួន ៧ខ្សែ ប្រវែង ៤៩.៨៩គីឡូម៉ែត្រ និងសំណង់សិល្បការ្យមួយចំនួន។ អនុវត្តដោយក្រុមហ៊ុន ហេង សម្បត្តិ អាហរ័ណ នីហរ័ណដឹកជញ្ជូន និងសំណង់ កិច្ចសន្យានេះគឺជាកិច្ចសន្យាសាងសង់ និងរួមបញ្ចូលការងារថែទាំ រយៈពេល ៥ ឆ្នាំបន្ទាប់ពីសាងសង់។ ២៖ កញ្ចប់ទី២ មាន៥កិច្ចសន្យា សាងសង់ផ្លូវនៅខេត្តក្រចេះ និងខេត្តស្ទឹងត្រែង បានចំនួន ៦ខ្សែ ប្រវែង៤៤.១២គីឡូម៉ែត្រ ស្ពាន១៤កន្លែង និងសំណង់សិល្បការ្យមួយចំនួន ។ ៣៖ កញ្ចប់ទី៣ មាន៦កិច្ចសន្យា៖ សាសង់ផ្លូវនៅខេត្តកំពង់ចាម ត្បូងឃ្មុំ និងខេត្តសៀមរាប បានចំនួន ១៤ ខ្សែ ប្រវែង ១៥៨.៥៩ គីឡូម៉ែត្រ និងសំណង់សិល្បការ្យមួយចំនួន ។ ដោយឡែកសម្រាប់ការអនុវត្តគម្រោង ជំហាន ២ ធនាគារពិភពលោកបានផ្ដល់ហិរញ្ញប្បទានបន្ថែម រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាល សម្រាប់អនុវត្តចាប់ផ្ដើមពី ឆ្នាំ២០២៣ ដល់ឆ្នាំ២០២៧ ដែលគ្រោងនឹងធ្វើការ កែលម្អផ្លូវជនបទក្រាលកៅស៊ូពីរជាន់ប្រភេទ (DBST) និងក្រាលបេតុងប្រមាណ ៧៥០ គីឡូម៉ែត្រ ព្រមទាំងសំណង់សិល្បៈការ្យមួយចំនួនទៀត នៅក្នុងគោលដៅទាំង៨នៃគម្រោង គឺខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប ត្បូងឃ្មុំ និងខេត្តកំពង់ចាម ដែលបាននឹងកំពុងប្រារព្ធពិធីប្រកាស ដាក់ឲ្យអនុវត្តនាពេលនេះ៕
ជួសជុលកែលម្អឡើងវិញ ផ្លូវ វិស័យសាធារណការ

Featured Posts

តើផ្លាកសញ្ញានេះមានន័យដូចម្តេច?​ ចម្លើយត្រឹមត្រូវ៖ ១.ចប់ផ្លូវសម្រាប់ថ្មើរជើងធ្វើចរាចរណ៍
::: សិទ្ធិអាទិភាព នៅត្រង់ទីតាំងផ្លូវខ្វែង (មានផ្លាកសញ្ញាសម្គាល់ផ្លូវសំខាន់មានសិទ្ធិអាទិភាព) តើអ្នកបើកបរត្រូវផ្តល់សិទ្ធិឲ្យយានយន្តណាមួយទៅមុន ប្រសិនបានជួបដូចក្នុងរូបគំរូខាងក្រោម?
[Kampucheathmey] - លោក ស៊ុន ចាន់ថុល ជំរុញឱ្យពង្រីកស្ថានីយបញ្ចូល​ថាមពលយានយន្តអគ្គិសនីឱ្យច្រើន​នៅតាមបណ្តាខេត្ត
កិច្ចប្រជុំដំបូងនៃគណៈកម្មាធិការបច្ចេកទេសអន្តរក្រសួងដើម្បីតាក់តែងលិខិតបទដ្ឋានគតិយុត្ត គោលនយោបាយ និងយុទ្ធសាស្រ្តជាតិសម្រាប់គ្រប់គ្រង និងអភិវឌ្ឍយានយន្តអគ្គិសនី (គ.ល.គ.យ.អ) និងសិក្ខាសាលាពិគ្រោះយោបល់ស្ដីពីផែនទីបង្ហាញផ្លូវសម្រាប់រៀបចំស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី
គម្រោងពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣៣(ទីរួមខេត្តកំពត-ច្រកលក) សម្រេចបានលទ្ធផល ១៩%ហើយ
“ការងារដំណើរការបានល្អប្រកបដោយប្រសិទ្ធភាព ទាមទារត្រូវចេះធ្វើផែនការ និងកំណត់សូចនាករគោលដៅឱ្យច្បាស់លាស់ ” គឺជាវត្ថុបំណងក្នុងពិធីបើកសិក្ខាសាលាបណ្ដុះបណ្ដាល និងផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រថវិកា (BSP) ឆ្នាំ២០២៣-២០២៥ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី២៣ មីនា ឆ្នាំ២០២៣
[Business Cambodia] - កម្ពុជាលើកគម្រោងធំ ៣ ទៅចិន ដើម្បីពិនិត្យលទ្ធភាពក្នុងការផ្តល់ជំនួយហិរញ្ញប្បទានសម្រាប់សាងសង់
[oknha​ news] - ចិន ប្រកាសគាំទ្រនិងផ្តល់ក្រុមការងារបច្ចេកទេសពន្លឿនសិក្សាគម្រោងផ្លូវដែកល្បឿនលឿនភ្នំពេញ-ប៉ោយប៉ែត

Vehicle Registration

Technical Inspection

Driver's License

Railway Services

Water Taxi

Transport Licensing

About Us

  • Mission and Vision
  • The Senior Minister
  • Message From Minister
  • Organization Chart

Public Services

  • Vehicle Registration
  • Technical Inspection
  • Driver's License
  • Railway Services
  • Water Taxi
  • Transport Licensing

Public Works

  • Expressways
  • Sewage systems
  • Road infrastructure

Contact Us

  • Street 598 (H.E. Chea Sophara Street), Sangkat Chrang Chamres 2, Khan Russey Keo, Phnom Penh
  • Hotline: 1275 (Free)
  • info@mpwt.gov.kh
  • www.mpwt.gov.kh
© 2023 Ministry of Public Works and Transport. All Right Reserved.
Pls Select Number to Call
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90