Home
About Us
Mission and Vision
The Senior Minister
Message From Minister
Organization Chart
Public Services
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Public Works
Expressways
Expressways
WASSIP
Sewage systems
Sewage systems
WASSIP
Road infrastructure
Road infrastructure
WASSIP
Official Documents
Laws
Royal Decree
Sub-Decree
Prakas
Decision
Instruction
Announcements
International Project
Order
Policy
Agreement & MOU
Other
Contact Us
Cabinet of Minister and Advisors
General Department of Land Transport
General Department of Administration and Finance
General Department of Planning and Policy
General Department of Techniques
TECHO SEN Institute of Public Works and Transport
General Department of Public Works
General Department of Sewerage and Wastewater Management
General Department of Waterway and Maritime Transport, and Ports
General Department of Logistics
General Inspectorate
Department Internal Audit
Department of Railway
General Department of Technology and Public Relations
Procurement Unit
MPWT PUBLIC SERVICE CENTER
Municipal and Provincial Department of Public Works and Transport
News
Frequently Asked Questions
EN
ខ្មែរ
Home
About Us
Mission and Vision
The Senior Minister
Message From Minister
Organization Chart
Public Services
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Public Works
Expressways
Expressways
WASSIP
Sewage systems
Sewage systems
WASSIP
Road infrastructure
Road infrastructure
WASSIP
Official Documents
Laws
Royal Decree
Sub-Decree
Prakas
Decision
Instruction
Announcements
International Project
Order
Policy
Agreement & MOU
Other
Contact Us
Cabinet of Minister and Advisors
General Department of Land Transport
General Department of Administration and Finance
General Department of Planning and Policy
General Department of Techniques
TECHO SEN Institute of Public Works and Transport
General Department of Public Works
General Department of Sewerage and Wastewater Management
General Department of Waterway and Maritime Transport, and Ports
General Department of Logistics
General Inspectorate
Department Internal Audit
Department of Railway
General Department of Technology and Public Relations
Procurement Unit
MPWT PUBLIC SERVICE CENTER
Municipal and Provincial Department of Public Works and Transport
News
Frequently Asked Questions
EN
ខ្មែរ
Home
About Us
Mission and Vision
The Senior Minister
Message From Minister
Organization Chart
Public Services
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Public Works
Expressways
Expressways
WASSIP
Sewage systems
Sewage systems
WASSIP
Road infrastructure
Road infrastructure
WASSIP
Official Documents
Laws
Royal Decree
Sub-Decree
Prakas
Decision
Instruction
Announcements
International Project
Order
Policy
Agreement & MOU
Other
Contact Us
Cabinet of Minister and Advisors
General Department of Land Transport
General Department of Administration and Finance
General Department of Planning and Policy
General Department of Techniques
TECHO SEN Institute of Public Works and Transport
General Department of Public Works
General Department of Sewerage and Wastewater Management
General Department of Waterway and Maritime Transport, and Ports
General Department of Logistics
General Inspectorate
Department Internal Audit
Department of Railway
General Department of Technology and Public Relations
Procurement Unit
MPWT PUBLIC SERVICE CENTER
Municipal and Provincial Department of Public Works and Transport
News
Frequently Asked Questions
EN
ខ្មែរ
Home
/
News
គ្រោះថ្នាក់ចរាចរណ៍ក្នុងឆ្នាំ២០២២ បានកើតឡើងប្រមាណ២.៩៧៦លើក ជាសារអំពាវនាវដាស់ស្មារតីឱ្យបងប្អូនប្រជាពលរដ្ឋគ្រប់រូបបង្កើនការប្រុងប្រយ័ត្នខ្ពស់បន្ថែមទៀតលើការគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន ដើម្បីសុខសុវត្តិភាពយើងទាំងអស់គ្នា
2023-01-30
Go to the website published MPWT
គ្រោះថ្នាក់ចរាចរណ៍ក្នុងឆ្នាំ២០២២ បានកើតឡើងប្រមាណ២.៩៧៦លើក ជាសារអំពាវនាវដាស់ស្មារតីឱ្យបងប្អូនប្រជាពលរដ្ឋគ្រប់រូបបង្កើនការប្រុងប្រយ័ត្នខ្ពស់បន្ថែមទៀតលើការគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន ដើម្បីសុខសុវត្តិភាពយើងទាំងអស់គ្នា ទីស្ដីការក្រសួង៖ នាព្រឹកថ្ងៃចន្ទ ៩កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក(គ.ស.ច.គ) បាន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដោយមានការចូលរួមពីឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការក្រសួងពាក់ព័ន្ធ សមាជិក សមាជិកា នៃគណៈកម្មាធិកាជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក អភិបាលរាជធានី ខេត្ត ស្ថាប័ន អង្គភាពនានា និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបផងដែរ។ ថ្លែងក្នុងរបាយការណ៍គោរពជូនសម្តេចក្រឡាហោម និងអង្គប្រជុំនាឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានឯកភាពលើរបាយការណ៍នៃការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០២២ និងទិសដៅការងារ ឆ្នាំ២០២៣ ព្រមទាំងបានគូសបញ្ជាក់ពីការខិតខំប្រឹងប្រែងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុង ការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ តាមរយៈការងារជួសជុលថែទាំផ្លូវថ្នល់ ដូចដែលថ្មីៗកន្លងទៅនេះ មាន ការបើកការដ្ឋានលើកកម្រិតគុណភាពផ្លូវជាតិមួយចំនួនរួមមាន៖ លេខ៣១ លេខ៣៣ លេខ៤១ និងផ្លូវ ជាតិលេខ៧ ជាពិសេសការអភិវឌ្ឍន៍បច្ចេកវិទ្យាដើម្បីផ្ដល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការរាយ ការណ៍ពីបញ្ហាផ្លូវថ្នល់បានលឿនរហ័សដោយប្រើប្រាស់កម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App)។ បន្ថែមពីលើនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានបង្ហាញពីទិសដៅក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍តាម រយៈការលើកកម្ពស់ការដឹកជញ្ជូនតាមផ្លូវដែក និងផ្លូវទឹក ដោយបានសិក្សាលើគម្រោងសំខាន់ៗ មួយ ចំនួនរួមមាន៖ ការសិក្សាផ្លូវដែកល្បឿនលឿនភ្នំពេញ-ប៉ោយប៉ែត ផ្លូវដែកល្បឿនលឿនភ្នំពេញ-ព្រះសីហនុ និងសិក្សាលើការដឹកជញ្ជូនតាមផ្លូវទឹកទន្លេបាសាក់ដែលមានស្រាប់ ដែលអាចកាត់បន្ថយ ចម្ងាយដឹក ជញ្ជូនជាង១០០គីឡូម៉ែត្រ សំដៅរួមចំណែកកាត់បន្ថយចរាចរណ៍លើផ្លូវថ្នល់ផងដែរ។ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានលើកឡើងផងដែរពីការចូលរួមក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍តាម រយៈការបិទស្ទីកឃ័រចំណាំងផ្លាត(Sticker)លើយានយន្ត ពិសេសរថយន្តធុនធ្ងន់ដើម្បីចូលរួមឱ្យបានស្រប តាមទិសដៅដែលបានកំណត់ក្នុងការកាត់បន្ថយចំនួនអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ឱ្យនៅតិចជាង៥នាក់ក្នុងមួយថ្ងៃ និងបានជម្រាបជូនអំពីបញ្ហានៃការកើនឡើងនូវយានដ្ឋានជួសជុលយានយន្តដោយ គ្មានច្បាប់អនុញ្ញាត និងកិច្ចសហកានៅមានកម្រិតពីសសំណាក់សហគ្រាស ក្រុមហ៊ុនឯកជនក្នុងការ បណ្ដុះបណ្ដាលនិយោជិតឱ្យយល់ដឹងពីច្បាប់ចរាចរណ៍ផ្លូវគោក។ លើកឡើងក្នុងកិច្ចប្រជុំនេះផងដែរ សម្ដេចក្រឡាហោមឧបនាយករដ្ឋមន្ត្រី បានថ្លែងការកោតសរសើរដល់ មន្ត្រីសមត្ថកិច្ចគ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ដែលបានខិតខំប្រឹងប្រែងអនុវត្តតាមផែនការរាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ព្រមទាំងបានអំពាវនាវឱ្យសហគ្រាស ក្រុមហ៊ុនពាក់ព័ន្ធ ប្រព័ន្ធ ផ្សាព្វផ្សាយទាំងអស់ ទាំងវិទ្យុ ទូរទស្សន៍ និងបណ្ដាញសង្គម ជំរុញផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយ បន្ថែមទៀតពីច្បាប់ចរាចរណ៍ផ្លូវគោក ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋ គោរពច្បាប់ ខ្លាចច្បាប់ ជាជាងខ្លាច នគរបាលចរាចរណ៍។ ឆ្លៀតក្នុងឱកាសនោះដែរ សម្ដេចក្រឡាហោមឧបនាយករដ្ឋមន្ត្រី បានលើកឡើងពីកំណើនប្រជាពលរដ្ឋ និងកំណើនយានយន្ត ដែលតម្រូវឱ្យស្ថាប័នមានសមត្ថកិច្ចពិនិត្យឡើងវិញចំពោះយានដ្ឋានជួសជុល កែច្នៃដែលពុំមានច្បាប់អនុញ្ញាត ពិនិត្យលើការជួសជុលផ្លូវដែលមានស្រាប់ ពង្រឹងលើការបំពាក់ការមេរ៉ា អចល័ត ការបន្តអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកស្របតាមតំបន់ និងយកចិត្តទុកដាក់លើអ្នកបើកបរសេព គ្រឿងស្រវឹង។ តាមរយៈសកម្មភាពទាំងអស់នេះទាមទារឱ្យស្ថាប័នពាក់ព័ន្ធទាំងអស់បន្តសហការ រួមគ្នា បន្ថែមទៀតដើម្បីញ៉ាំងឱ្យការអនុវត្តការងារនេះទទួលបានជោគជ័យ។ សូមជម្រាបជូនថា៖ ក្នុងឆ្នាំ២០២២កន្លងទៅ ការងារត្រួតពិនិត្យច្បាប់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស បានត្រួតពិនិត្យយានយន្តសរុបចំនួន ១.១២១.១៣៦គ្រឿង ក្នុងនោះ៖ ម៉ូតូចំនួន ៧៤% និងបានរកឃើញ យានយន្តល្មើសច្បាប់ចរាចរណ៍ និងបានពិន័យចំនួន ១៤២.៨១៧គ្រឿង (១៤៣.០៥១ករណី) ដែលក្នុង នោះទោចក្រយានយន្ត ត្រីចក្រយានយន្តល្មើសច្បាប់ចំនួន ១១៥.៨០១គ្រឿង (១១៥.៨០១ករណី) ស្មើ ៨១% និងរថយន្តល្មើសច្បាប់ចំនួន ២៧.០១៦គ្រឿង (២៧.២៥០ករណី) ស្មើ១៩%។ ដោយឡែកគ្រោះ ថ្នាក់ចរាចរណ៍ក្នុងឆ្នាំ២០២២ បានកើតឡើងប្រមាណ២.៩៧៦លើក ដែលក្នុងនោះការបើកបរលើស ល្បឿនកំណត់៣៩% ការមិនគោរពសិទ្ធិ២៤% មិនប្រកាន់ស្ដាំ១១% ការវ៉ាជែង១០% ការបត់៩% កត្តា យានយន្ត៣% និងកត្តាងងុយ១% បើប្រៀបធៀបនឹងឆ្នាំ២០២១ មានការកើនឡើងចំនួន ៣០៦លើក ស្មើនឹង១១% ក្នុងនោះអ្នកស្លាប់កើនឡើងចំនួន២១២នាក់ ស្មើ១៤% និងអ្នករបួសកើនឡើងចំនួន ៤១១នាក់៕
វិស័យដឹកជញ្ជូនផ្លូវគោក
ច្បាប់ចរាចរណ៍ផ្លូវគោក
គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Pls Select Number to Call
×
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90