• Home
  • About Us
    • Mission and Vision
    • The Senior Minister
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • The Senior Minister
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • The Senior Minister
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
Home / News

[ក្រសួងព័ត៌មាន] - អនុគណ:កម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តកែប បាន បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១និងលើក ទិសដៅអនុវត្តបន្តឆមាសទី២

2022-07-28 Go to the website published ក្រសួងព័ត៌មាន
នៅរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ នេះ អនុគណ:កម្មការ សុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តកែប បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅអនុវត្តបន្តឆមាសទី២ ឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្ត និងជាប្រធានអនុគណ:កម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តកែប និងមានការអញ្ចើញចូលរួមពីសំណាក់ លោកឧត្ដមសេនីយ៍ វរសេនីយ៍ឯក កងកម្លាំងទាំងបី អភិបាលក្រុង ស្រុក ប្រធាន អនុប្រធាន និងមន្ត្រីរាជការ ជុំវិញខេត្ត មេឃុំ ចៅសង្កាត់ មេភូមិ លោកគ្រូ អ្នក គ្រូ និងសិស្សានុសិស្សសរុបចំនួន ២៨៥នាក់។ តាមរបាយការណ៍ របស់ លោក ម៉ម ទូច ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងជាប្រធានលេខាធិការដ្ឋានគណ:កម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តកែប បានបញ្ជាក់ថា នៅក្នុងឆមាសទី១ កន្លងមកនេះមន្ត្រីជំនាញបានធ្វើការចុះបញ្ជីយាន្តយន្ត ផ្តល់បណ្ណបើកបរ ត្រួតពិនិត្យលក្ខណ: បច្ចេកទេសយាន្តយន្ត ការចុះត្រួតពិនិត្យ និងផ្សព្វផ្សាយអំពី ច្បាប់ចរាចរណ៍ផ្លូវគោក ដល់គ្រប់មូលដ្ឋាននានានៅក្នុងខេត្ត។ សម្រាប់ឆមាសទី១ ឆ្នាំ២០២២ នេះ ករណីគ្រោះថ្នាក់ចរាចរណ៍ បានកើតឡើងចំនួន៣០លើក (បាត់បង់ជីវិត ០៨នាក់ របួស៦០ នាក់ (របួសធ្ងន់៣២នាក់)) បើប្រៀបធៀបនឹងរយៈពេលដូចគ្នា ឆមាសទី១ ឆ្នាំ២០២១ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍កើតឡើង១៤លើក ស្មើនឹង៨៨%(៣០លើក/១៦លើក) អ្នកស្លាប់កើនឡើង០៣នាក់ ស្មើនិង៦០%(០៨នាក់/០៥នាក់) អ្នករបួសកើនឡើង៣៨នាក់ ស្មើនិង១៧២%(៦០នាក់/២២នាក់)។ មានប្រសាសន៍ក្នុងកិច្ចប្រជុំនាឱកាសនោះ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ បានសំដែងនូវការកោតសរសើរដល់មន្ត្រីជំនាញ ទាំងអស់ដែលខិតខំប្រឹងប្រែងក្នុងការចូលរួមធ្វើការ ផ្សព្វផ្សាយ និងអនុវត្តនូវវិធានការការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោកមានប្រសិទ្ធភាពខ្ពស់ និងដាក់ចេញវិធានការបន្ថែមក្នុងការរឹតបន្តឹងទៅលើការប្រើប្រាស់រថយន្តកែច្នៃ ទោចក្រយាន្តយន្តកែច្នៃ សណ្តោងរុឺម៉ក និងគោយន្ត ដើម្បីបញ្ចៀសឲ្យបាននូវគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ ។ ឯកឧត្តម បានមានប្រសាន៍បន្តទៀតថា កន្លងមកករណីគ្រោះថ្នាក់ចរាចរណ៍ភាគច្រើន បានបណ្តាលមកពីរថយន្តកែច្នៃ គោយន្តកែច្នៃ បើកបរលើស ល្បឿនកំណត់ ព្រមទាំងផ្ទុកមនុស្សឬទំនិញលើសចំនួនកំណត់ ពេលបើកបរសេគ្រឿងស្រវឹង និងមិនមានប្រព័ន្ធសុវត្ថិភាពគ្រប់គ្រាន់។ ឯកឧត្តម ក៏បានសំណូមពរដល់គ្រប់ស្ថាប័នពាក់ព័ន្ធក្នុងអនុគណ:កម្មការទាំងអស់ ជាពិសេសមន្ទីសាធារណការនិងដឹកជញ្ជូនខេត្ត បន្តសហការគ្នាជាមួយ អធិការដ្ឋាននគរបាល និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុកត្រូវចុះផ្សព្វផ្សាយ ស្តីពី ច្បាប់ចរាចរណ៍ផ្លូវគោក ចុះចងបដាអប់រំ ស្តីពី ច្បាប់ចរាចរណ៍ និងការរឹតបន្តឹងច្បាប់ចរាចរណ៍គ្រប់គោលដៅដែល បានកំណត់ ព្រមទាំងបានដាក់ចេញនូវអនុសាសន៍មួយចំនួនសម្រាប់យកទៅអនុវត្ត÷ ១- សូមបន្តយកចិត្តទុកដាក់ និងត្រួតពិនិត្យឲ្យបានហ្មត់ចត់ ដោយសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ចុះណែនាំ និងតម្រង់ទិសដល់ម្ចាស់រថយន្តដឹកដីគ្រប់ប្រភេទ នៅគោលដៅដើមទី ពីបញ្ហា ល្បឿនបើកបរ ការវ៉ាជែង និងការដឹកមិនលើសទម្ងន់កម្រិតកំណត់នៃច្បាប់។ ២- ត្រូវខិតខំបន្តចុះអប់រំ ផ្សព្វផ្សាយ ច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកតាមបណ្ដាគ្រឹះស្ថានរដ្ឋ និងឯកជន និងមូលដ្ឋានក្រុង/ស្រុក និងឃុំ/សង្កាត់ ជាពិសេស នៅតាមដងផ្លូវសំខាន់ៗ។ ៣- បន្តការគាំទ្រ និងជំរុញដល់រចនាសម្ព័ន្ធរបស់គណៈកម្មការចម្រុះពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់អតិបរមា ជាពិសេស លេខាធិការដ្ឋាន និងអនុគណៈកម្មការពាក់ព័ន្ធ ត្រូវខិតខំកែលម្អ ពង្រឹងយន្តការនិង បន្តកិច្ចសហការជាមួយ អាជ្ញាធរដែនដី និងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីទប់ស្កាត់ឲ្យ បានដាច់ខាតនូវការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់។ ៤- ខ្ញុំសូមបន្តគាំទ្រ និងជំរុញដល់សកម្មភាពគណៈកម្មការត្រួតពិនិត្យយានយន្តកែច្នៃខុសបច្ចេកទេស ឲ្យមានភាពសកម្ម និងហ្មត់ចត់ ក្នុងការគ្រប់គ្រង យានដ្ឋាន ជួសជុលកែច្នៃយានយន្ត ការត្រួតពិនិត្យ ការកាត់តរថយន្តខុសបច្ចេកទេសរួមចំណែកក្នុងការគ្រប់គ្រងយានយន្តឲ្យបានរៀបរយ និងមានសុវត្ថិភាពល្អប្រសើរ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ជាអតិបរមា។ ៥- សូមបន្តយកចិត្តទុកដាក់ខ្ពស់ និងអនុវត្តឱ្យបានជោគជ័យផែនការយុទ្ធសាស្ត្រ និងគោលនយោបាយជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដោយត្រូវបន្តសហការជាមួយអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ដើម្បីទប់ស្កាត់កាត់បន្ថយ ករណីគ្រោះថ្នាក់ចរាចរណ៍នៅកម្រិតទាបបំផុត។ ៦- សូមខិតខំបន្តកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងសហគមន៍អ្នកផ្ដល់ជំនួយ និងក្រសួងស្ថាប័នពាក់ព័ន្ធនានា ដើម្បីកៀរគរថវិកា យកមកបំពាក់ផ្លាកសញ្ញាចរាចរណ៍នៅតាមដងផ្លូវដែលមានការខ្វះខាតឱ្យសមនឹងស្ថានភាពជាក់ស្តែង៕
ច្បាប់ចរាចរណ៍ផ្លូវគោក មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកែប សុវត្ថិភាពចរាចរណ៍

Featured Posts

កិច្ចប្រជុំពិភាក្សាលើស្ថានភាពបច្ចុប្បន្ន និងដំណើរការរបស់ការិយាល័យលូទឹក និងស្ថានីយចម្រោះទឹកកខ្វក់ ខេត្តសៀមរាប ក្នុងគម្រោងលើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ក្រោមហិរញ្ញប្បទាន ឥណទានរបស់ធនាគារពិភពលោក (World Bank)
កិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារប្រចាំខែមករា ឆ្នាំ២០២៣ របស់គណៈកម្មការអន្តរក្រសួងគ្រប់គ្រងការលក់លេខចុះបញ្ជីរថយន្ត
[Khmer Note] - លែងពិបាកទៀតហើយ! ទីតាំងច្រកចេញចូល និងតំបន់ឈប់សម្រាក តាមផ្លូវល្បឿនលឿន ត្រូវបានដាក់បញ្ចូលជាផ្លូវការក្នុងGoogle Maps
[Construction & Property News] - ផ្លូវថ្មីតភ្ជាប់ឧទ្យានជាតិបូកគោ និងផ្លូវជាតិលេខ៤ សម្រេចបាន ៤៥គ.ម ហើយ!
[Kampucheathmey] - សល់ ១៦គីឡូប៉ុណ្ណោះ​នឹងបញ្ចប់ការឈូសឆាយ​បើកផ្លូវពីភ្នំបូកគោ​ទៅផ្លូវជាតិលេខ៤ ហើយ!
[Fresh News] - ស្រវឹងសូមកុំបើកបរ នាំបង្កគ្រោះថ្នាក់ដល់អ្នកដទៃ! ស្លាប់៣នាក់ និងរបួស៦នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី០២ ខែកុម្ភៈម្សិលមិញ
[Technology Cambodia] - Save ទុក​​​​​​ប្រ​យ័ត្ន​​​​​ជិះ​ហួស​​!​ ​​ក្រសួង​​ចែក​​ទី​តាំង​ឈប់​សម្រាកលើ​ផ្លូវ​ល្បឿន​​លឿន​​​​ ក្នុង​​ Google Map
[Technology Cambodia] - រី​កដូច​​​​​ផ្សិត​​​!​ ​​​​​ស្ថានី​​យ​​​សាក​ថ្ម​​​ឡាន​អគ្គិសនី​ថ្មីមាន​នៅ​ខេត្ត​មណ្ឌល​គិរីហើយ​​​​​​​​​ ​ខណ:​​​​តម្លៃ​​ 1Kwh តែ​​ ១២០០រៀលទេ​

Vehicle Registration

Technical Inspection

Driver's License

Railway Services

Water Taxi

Transport Licensing

About Us

  • Mission and Vision
  • The Senior Minister
  • Message From Minister
  • Organization Chart

Public Services

  • Vehicle Registration
  • Technical Inspection
  • Driver's License
  • Railway Services
  • Water Taxi
  • Transport Licensing

Public Works

  • Expressways
  • Sewage systems
  • Road infrastructure

Contact Us

  • Street 598 (H.E. Chea Sophara Street), Sangkat Chrang Chamres 2, Khan Russey Keo, Phnom Penh
  • Hotline: 1275 (Free)
  • info@mpwt.gov.kh
  • www.mpwt.gov.kh
© 2023 Ministry of Public Works and Transport. All Right Reserved.
Pls Select Number to Call
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90