Home
About Us
Mission and Vision
The Senior Minister
Message From Minister
Organization Chart
Public Services
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Public Works
Expressways
Expressways
WASSIP
Sewage systems
Sewage systems
WASSIP
Road infrastructure
Road infrastructure
WASSIP
Official Documents
Laws
Royal Decree
Sub-Decree
Prakas
Decision
Instruction
Announcements
International Project
Order
Policy
Agreement & MOU
Other
Contact Us
Cabinet of Minister and Advisors
General Department of Land Transport
General Department of Administration and Finance
General Department of Planning and Policy
General Department of Techniques
TECHO SEN Institute of Public Works and Transport
General Department of Public Works
General Department of Sewerage and Wastewater Management
General Department of Waterway and Maritime Transport, and Ports
General Department of Logistics
General Inspectorate
Department Internal Audit
Department of Railway
Department of Information Technology and Public Relations
Procurement Unit
MPWT PUBLIC SERVICE CENTER
Municipal and Provincial Department of Public Works and Transport
News
Frequently Asked Questions
EN
ខ្មែរ
Home
About Us
Mission and Vision
The Senior Minister
Message From Minister
Organization Chart
Public Services
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Public Works
Expressways
Expressways
WASSIP
Sewage systems
Sewage systems
WASSIP
Road infrastructure
Road infrastructure
WASSIP
Official Documents
Laws
Royal Decree
Sub-Decree
Prakas
Decision
Instruction
Announcements
International Project
Order
Policy
Agreement & MOU
Other
Contact Us
Cabinet of Minister and Advisors
General Department of Land Transport
General Department of Administration and Finance
General Department of Planning and Policy
General Department of Techniques
TECHO SEN Institute of Public Works and Transport
General Department of Public Works
General Department of Sewerage and Wastewater Management
General Department of Waterway and Maritime Transport, and Ports
General Department of Logistics
General Inspectorate
Department Internal Audit
Department of Railway
Department of Information Technology and Public Relations
Procurement Unit
MPWT PUBLIC SERVICE CENTER
Municipal and Provincial Department of Public Works and Transport
News
Frequently Asked Questions
EN
ខ្មែរ
Home
About Us
Mission and Vision
The Senior Minister
Message From Minister
Organization Chart
Public Services
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Public Works
Expressways
Expressways
WASSIP
Sewage systems
Sewage systems
WASSIP
Road infrastructure
Road infrastructure
WASSIP
Official Documents
Laws
Royal Decree
Sub-Decree
Prakas
Decision
Instruction
Announcements
International Project
Order
Policy
Agreement & MOU
Other
Contact Us
Cabinet of Minister and Advisors
General Department of Land Transport
General Department of Administration and Finance
General Department of Planning and Policy
General Department of Techniques
TECHO SEN Institute of Public Works and Transport
General Department of Public Works
General Department of Sewerage and Wastewater Management
General Department of Waterway and Maritime Transport, and Ports
General Department of Logistics
General Inspectorate
Department Internal Audit
Department of Railway
Department of Information Technology and Public Relations
Procurement Unit
MPWT PUBLIC SERVICE CENTER
Municipal and Provincial Department of Public Works and Transport
News
Frequently Asked Questions
EN
ខ្មែរ
Home
/
News
[Swift news daily] - គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក គឺជាឃាតករលាក់មុខដែលបន្សល់ទុកនូវសោកនាដកម្ម និងផលប៉ះពាល់ដល់សេដ្ឋកិច្ច
2022-06-17
Go to the website published Swift news daily
(ស្វាយរៀង)៖ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក គឺជាឃាតករលាក់មុខដែលបន្សល់ទុកនូវសោកនាដកម្ម និងផលប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិទាំងមូល។ ការថ្លែងឡើងបែបនេះ ក្នុងឱកាសដែល ឯកឧត្តម ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. ប្រធានក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករនិយោជិត (ស.ផ.ក) និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. និងជាសមាជិកគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោក អញ្ជើញចូលរួមជាអធិបតីភាពបើកពិធីអប់រំផ្សព្វផ្សាយ “ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក សុវត្ថិភាពលើមធ្យោបាយធ្វើដំណើរ និងសុវត្ថិភាពលើមធ្យោបាយដឹកជញ្ជូន ជូនអ្នកបើកបរដឹកកម្មករ និងកម្មករនិយោជិត” ដោយមានវត្តមានចូលរួមជាសហអធិបតីពីលោកជំទាវ ឯក សុវណ្ណភារៈ អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង។ ក្នុងឱកាសពិធីផ្សព្វផ្សាយខាងលើនេះដែរ ឯកឧត្តមអគ្គនាយករង បានថ្លែងឡើងពីក្ដីព្រួយបារម្ភយ៉ាងខ្លាំង ទន្ទឹមនឹងវិបត្តិនៃជំងឺកូវីដ-១៩ បានធូរស្រាល និងបានបើកដំណើរការឡើងវិញលើគ្រប់វិស័យ ប៉ុន្ដែករណីគ្រោះថ្នាក់ចរាចរណ៍បែរជានៅតែបន្តកើតឡើង ហើយវានៅតែជាកង្វល់របស់រាជរដ្ឋាភិបាល ក៏ដូចជាស្ថាប័នពាក់ព័ន្ធដទៃទៀត ជាពិសេសករណីគ្រោះថ្នាក់ចរាចរណ៍ ដែលកើតឡើងទៅលើបងប្អូនកម្មករនិយោជិត ដែលធ្វើដំណើរតាមរថយន្តដឹកកម្មករនិយោជិត។ ជាមួយនឹងក្ដីបារម្ភខាងលើនេះដែរ ឯកឧត្តមអគ្គនាយករង បានបញ្ជាក់ឱ្យដឹងថា៖ កន្លងមក ប.ស.ស. ដែលមានក្រុមការងារ ស.ផ.ក ជាសេនាធិការ តែងតែចុះផ្សព្វផ្សាយអប់រំច្បាប់ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដល់រោងចក្រ សហគ្រាស និងធ្វើបច្ចុប្បន្នភាពអ្នកបើកបររថយន្តដឹកកម្មករ និងកម្មករនិយោជិតដែលធ្វើដំណើរតាមរថយន្ត រ៉ឺម៉កម៉ូតូ ម៉ូតូ កង់ ថ្មើរជើង និងការប្រើប្រាស់មួកសុវត្ថិភាព ដោយផ្ទាល់ ព្រមទាំងធ្វើការជំរុញលើមធ្យោយបាយដឹកជញ្ជូនកម្មករនិយោជិតដោយធ្វើការផ្លាស់ប្តូរពីរថយន្តដឹកទំនិញ មកប្រើប្រាស់រថយន្តដឹកអ្នកដំណើរសម្រាប់ដឹកកម្មករនិយោជិត និងបានសហការជាមួយក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធទាំងអស់ដែលមានភារកិច្ចលើការងារចរាចរណ៍ក្នុងន័យបង្កើនការយល់ដឹង ទៅលើសុវត្ថិភាពក្នុងការធ្វើដំណើរ ធ្វើយ៉ាងណាចូលរួមទប់ស្កាត់ទៅលើករណីគ្រោះថ្នាក់ចរាចណ៍ផ្លូវគោកឲ្យមកនៅកម្រិតទាបបំផុត។ ឯកឧត្តមក៏បានថ្លែងឲ្យដឹងបន្ថែមថា៖ តាមរបាយការណ៍របស់ក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករនិយោជិត នៅឆមាសទី១ ឆ្នាំ២០២២នេះ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក បានកើតឡើងលើកម្មករនិយោជិតចំនួន ១ ៦៧២ករណី ជនរងគ្រោះចំនួន ១ ៩១៩នាក់ (ស្លាប់ ៤៧នាក់ របួសធ្ងន់ ៥៦៧នាក់ និងរបួសស្រាល ១ ៣០៥នាក់) ក្នុងនោះគ្រោះថ្នាក់លើរថយន្តដឹកកម្មករនិយោជិតមានចំនួន ៥លើក របួសសរុប ១០៦នាក់ (របួសធ្ងន់ ១៦នាក់ និងរបួសស្រាល ៩០នាក់) មានការថយចុះ បើធៀបទៅនឹងឆមាសទី១ ឆ្នាំ២០២១ កន្លងទៅ។ ជាមួយគ្នានេះដែរ ឯកឧត្តមអគ្គនាយករង ប.ស.ស. បានសម្តែងនូវការអរគុណ ក៏ដូចជាធ្វើការកោតសរសើរ ចំពោះស្ថាប័ន អង្គភាពពាក់ព័ន្ធនានា ដែលតែងតែខិតខំប្រឹងប្រែង ចូលរួមគ្រប់សកម្មភាព ដោយមានស្មារតីទទួលខុសត្រូវខ្ពស់ ដែលធ្វើឲ្យកម្មករនិយោជិតមានសុវត្ថិភាពក្នុងការធ្វើដំណើរ ។ ឯកឧត្តមអគ្គនាយករង ប.ស.ស. ក៏បានផ្តល់នូវអនុសាសន៍មួយចំនួន ដើម្បីចូលរួមលើកកម្ពស់សុវត្ថិភាពក្នុងការដឹកជញ្ជូនកម្មករនិយោជិត ដែលរួមមានអនុសាសន៍ដូចខាងក្រោម៖ - ជំរុញឲ្យបងប្អូនកម្មករនិយោជិតដែលប្រើប្រាស់ម៉ូតូ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក (ពាក់មួកសុវត្ថិភាពជានិច្ច ត្រូវប្រកាន់ស្តាំជានិច្ច កុំវ៉ា ឬជែងគ្នា និងត្រួតពិនិត្យម៉ូតូឲ្យបានត្រឹមត្រូវ) - ជំរុញឲ្យអ្នកបើកបររថយន្តប្រភេទដឹកទំនិញ ដែលដឹកកម្មករនិយោជិត ប្តូរមកប្រើប្រាស់រថយន្តប្រភេទដឹកអ្នកដំណើរ - ជំរុញឲ្យអ្នកបើកបររថយន្តប្រភេទដឹកទំនិញដែលដឹកកម្មករឈរ កែច្នៃឲ្យមានកៅអីអង្គុយ ស្របតាមលក្ខណៈបច្ចេកទេស - ជំរុញឲ្យអ្នកបើកបរយករថយន្តដឹកកម្មករនិយោជិតទៅត្រួតពិនិត្យលក្ខណៈបច្ចេកទេសតាមច្បាប់កំណត់ - លើកកម្ពស់សមត្ថភាពអ្នកបើកបររថយន្តដឹកកម្មករនិយោជិត តាមរយៈការបំប៉នជំនាញបើកបររថយន្ត ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ការអប់រំផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងសុវត្ថិភាពក្នុងការបើកបរយានយន្ត។ សូមបញ្ជាក់ថា៖ ពិធីផ្សព្វផ្សាយច្បាប់ចរាចរណ៍ខាងលើនេះ ប្រព្រឹត្តទៅក្រោមការធ្វើបទបង្ហាញរបស់ ឯកឧត្តម ព្រាប ច័ន្ទវិបុល ទីប្រឹក្សា ផ្នែកសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃក្រសួងសាធារណការនិងដឹកជញ្ជូន និងជាអនុប្រធានក្រុមការងារ ស.ផ.ក នាព្រឹកថ្ងៃសុក្រ ទី១៧ ខែមិថុនា ឆ្នាំ២០២២ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសស្វាយរៀង ហ្គីហ្គារីសស៍ ខេត្តស្វាយរៀង ដោយមានការចូលរួមពីតំណាងស្ថាប័ន មន្ទីរ រោងចក្រ និងអង្គភាពពាក់ព័ន្ធនានា ព្រមទាំងមានការចូលរួមពីបងប្អូនអ្នកបើកបររថយន្តដឹកកម្មករនិយោជិត និងកម្មករ-កម្មការិនី សរុបប្រមាណជាង ៣០០នាក់៕
ផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក
សុវត្ថិភាពចរាចរណ៍
គ្រោះថ្នាក់ចរាចរណ៍
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Pls Select Number to Call
×
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90