• Home
  • About Us
    • Mission and Vision
    • The Senior Minister
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • Department of Information Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • The Senior Minister
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • Department of Information Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • The Senior Minister
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • Department of Information Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
Home / News

[Eac News] - យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នៅកម្ពុជាបានចាប់ផ្ដើមនៅទូទាំងប្រទេស

2022-05-21 Go to the website published Eac News
ភ្នំពេញ៖ នៅព្រឹកថ្ងៃសៅរ៍ ទី២១ ខែឧសភា គណបក្សនយោបាយដែលបានចូលរួមឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ បានដង្ហែក្បួនឃោសនាគណបក្សរៀងៗខ្លួន ដើម្បីប្រជែងយកប្រជាប្រិយ៍ភាពឱ្យប្រជាជនបោះឆ្នោតជូនគណបក្សខ្លួន។ គណបក្សចំនួន១៧ នឹងចូលរួមក្នុងការបោះឆ្នោតនៅថ្ងៃទី៥ ខែមិថុនាខាងមុខ។ នេះបើយោងតាមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត កាលពីខែមីនា។ គណបក្សធំជាងគេនៅកម្ពុជាគឺគណបក្សប្រជាជនបានផ្ដើមយុទ្ធនាការឃោសនាបោះឆ្នោតនៅទូទាំងប្រទេសដោយបានបង្ហាញអំពីកម្លាំងសរុបគាំទ្រគណបក្សនេះរាប់លាននាក់ ខណៈកម្លាំងគាំទ្ររបស់គណបក្សដទៃហាក់មិនសូវមានកម្លាំងចូលរួមឃោសនា។ ក្នុងសារលិខិតរបស់សម្ដេចតេជោ នៅថ្ងៃសៅរ៍ ទី២១ ខែឧសភានេះ ក្នុងនាមគណបក្សប្រជាជនកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្ដេជ្ញាចំពោះមុខប្រជាជនថា គណបក្សនឹងអនុវត្តគោលនយោបាយរបស់ខ្លួនឱ្យបានជោគជ័យដើម្បីរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់សុវត្ថិភាពសង្គមឱ្យបានរឹងមាំ លើកកម្ពស់ការផ្តល់សេវាសាធារណៈ បង្កើនកិច្ចគាំពារសង្គមជួយជនក្រីក្រ និងងាយរងគ្រោះ និងអភិវឌ្ឍឃុំ សង្កាត់លើគ្រប់វិស័យឱ្យកាន់តែរីក ចម្រើនឡើង ដែលឆ្លើយតបទៅនឹងបំណងប្រាថ្នា និងផលប្រយោជន៍ដ៏ឧត្តុង្គឧត្តមរបស់ប្រជាជនគ្រប់ៗរូបនៅគ្រប់មូលដ្ឋាន។ ប្រធានគណបក្សប្រជាជនសម្ដេចតេជោ ហ៊ុន សែន ថា៖ «រយៈពេល ៤៣ឆ្នាំកន្លងទៅនេះបន្ទាប់ពីបានវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ទទួលបានជ័យជម្នះជាប្រវត្តិសាស្ត្រ នាថ្ងៃ៧ មករា ឆ្នាំ១៩៧៩មក គណបក្សប្រជាជនកម្ពុជាបានដឹកនាំប្រទេសជាតិពុះពារ ឆ្លងកាត់ឧបសគ្គ និងការលំបាកច្រើនរាប់មិនអស់ឱ្យ ឈានទៅមុខនៅលើផ្លូវដ៏ត្រឹមត្រូវដែលឆ្លើយតបទាំង ស្រុងទៅនឹងបំណងប្រាថ្នារបស់ប្រជាជន សម្រេចបាន សមិទ្ធផលយ៉ាងធំធេងលើគ្រប់វិស័យ»។ សម្ដេចតេជោ បានបន្ថែមថាបច្ចុប្បន្នប្រជាជនកម្ពុជាកំពុងរស់នៅយ៉ាងសុខសាន្ត ក្រោមម្លប់សន្តិភាពនិងការឯកភាពជាតិ ហើយរួមសាមគ្គីគ្នាជាធ្លុងមួយដើម្បីអភិវឌ្ឍសង្គមជាតិ និងលើកស្ទួយជីវភាពរស់នៅរបស់ខ្លួន។ អ្នកគាំទ្រគណបក្សប្រជាជន អ្នកស្រី សេង លាងឆៃ បានឱ្យដឹងថា៖ «ខ្ញុំស្រលាញ់គណបក្សប្រជាជាតិតាំងពីលើកដំបូង ខ្ញុំរស់ដោយសារគណបក្សប្រជាជន ហើយខ្ញុំមានសុខសប្បាយគឺដោយសារគណបក្សប្រជាជនដែរ។ […] (ការបោះឆ្នោតឃុំ-សង្កាត់) មានសារៈសំខាន់ព្រោះអីបានជួយកសាងភូមិ ឃុំ យើងបានល្អ។ សូមបោះឆ្នោតជូនគណបក្សប្រជាជនទៅព្រោះអីគាត់ដឹកនាំល្អណាស់តាំងពីឆ្នាំ៧៩មក គឺល្អតែម្ដង»។ បន្ថែមពីលើនេះ លោក ភារ៉ាត ក៏បានឱ្យដឹងផងដែរថា៖ «ថ្ងៃនេះគឺជាថ្ងៃឃោសនាបោះឆ្នោតគណបក្សតាមឃុំ-សង្កាត់ រៀងៗខ្លួន ហេតុនេះខ្ញុំចូលរួមជាមួយគណបក្សប្រជាជន ដែលជាគណបក្សដែលខ្ញុំពេញចិត្ត។ […] មូលហេតុដែលការបោះឆ្នោតឃុំ-សង្កាត់មានសារៈសំខាន់គឺយើងមានសិទ្ធិបញ្ចេញមតិក្នុងការជ្រើសរើសមេដឹកនាំរបស់យើង ហើយក៏ជាការទុកចិត្តទៅលើថ្នាក់ដឹកនាំដែលធ្វើការអភិវឌ្ឍប្រទេសជាតិយើងផងដែរ»។ នៅថ្ងៃដំបូងនៃការឃោសនានេះមានគណបក្សមួយទៀតដែលកំពុងចាប់អារម្មណ៍ផងដែរនោះគឺគណបក្សភ្លើងទៀនក៏បានដង្ហែរក្បូនឃោសនាក្នុងរាជធានីភ្នំពេញ។ ថ្វីត្បិតតែអ្នកគាំទ្របក្សនេះថាប្រជាធិបតតេយ្យនៅកម្ពុជាហាក់នៅមិនទាន់ពេញលេញ តែពួកគេសប្បាយចិត្តដែលបានចូលរួមឃោសនា និងបោះឆ្នោតនៅឆ្នាំនេះ។ ពលរដ្ឋរស់នៅសង្កាត់កោះដាច់ អ្នកស្រី សូវីណា អាយុ ៥០ឆ្នាំបានថ្លែងថា៖ «អារម្មណ៍របស់ខ្ញុំគឺមានការសប្បាយចិត្តព្រោះយើងខានឃោសនាអញ្ចឹងប្រហែលជាង៤-៥ឆ្នាំហើយតាំងពីគេរំលាយបក្សសង្គ្រោះជាតិមក ប៉ុន្ដែបក្សភ្លើងទៀនគេហែរក្បួនតូច តែម្ដងនេះយើងចូលរួមបោះឆ្នោតឃុំសង្កាត់នេះជាក្បួនធំ។ [...] សារៈសំខាន់យើងចង់ចូលរួមក្នុងឃុំ-សង្កាត់នឹងដើម្បីការពារប្រជាពលរដ្ឋដែលគាត់មានការលំបាកក្នុងការធ្វើក្រដាសស្នាមអីអញ្ចឹងណា។ ព្រោះពីមុនមានបក្សតែមួយគាត់ជិះសេះលែងដៃអញ្ចឹងពលរដ្ឋមានពិបាក ឥឡូវយើងចូលរួមមានបក្សភ្លើងទៀនយើងជួយប្រជាពលដែលគាត់ពិបាកធ្វើក្រដាសស្នាមធ្វើអីអញ្ចឹងយើងជួយនាំយកលទ្ធិប្រជាធិបតេយ្យមកឱ្យគាត់ស្គាល់តាមគណបក្សភ្លើងទៀន»។ អ្នកគាំទ្រគណបក្សភ្លើងទៀន អាយុ ៥០ឆ្នាំ៖ «ខ្ញុំមានអារម្មណ៍សប្បាយចិត្តដោយសារតែប្រជាពលរដ្ឋយើងកាន់លទ្ធិប្រជាធិបតេយ្យចូលចិត្តអ្នកកាន់លទ្ធិប្រជាធិបតេយ្យ ហើយការបោះឆ្នោតបើតាមលទ្ធិប្រជាធិបតេយ្យពិតមែនគឺគណបក្សភ្លើងទៀនប្រាកដជាឈ្នះ។ […] សំណួរតើលោកយល់ថាការបោះឆ្នោតឆ្នាំនេះមានប្រជាធិតេយ្យទេ? មិនអាចសន្និដ្ឋានបានទេខ្ញុំថា ៥០% និង៥០%ចុះ»។ ការឃោសនានាថ្ងៃនេះគេក៏ឃើញមានការដង្ហែរជ្រួសផ្លូវគ្នារវាងគណបក្សប្រជាជន និងគណបក្សភ្លើងទៀន និងគណបក្សដទៃទៀត តែការដង្ហែរគឺប្រព្រឹត្តិទៅដោយរលូន គ្មានការរើសអើង គ្មានហិង្សា និងស្មើភាពគ្នា។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ក៏បានអំពាវនាវដល់អាជ្ញាធរដែនដីទាំងអស់ ឱ្យប្រកាន់ជំហរអព្យាក្រឹតឥតលម្អៀងក្នុងសកម្មភាពការងាររបស់ខ្លួន និងត្រូវសម្របសម្រួលទីកន្លែង ផ្លូវថ្នល់ និងពេលវេលា ដើម្បីឱ្យគណបក្ស នយោបាយនីមួយៗអនុវត្តកម្មវិធីរបស់ខ្លួន និងការហែរក្បួនឃោសនារបស់ពួកគេ។ នាយកប្រតិបត្តិនៃអង្គការនិកហ្វិច (Necfic ) លោក សំ គន្ធាមី បានកត់សម្គាល់ថាថ្ងៃឃោសនាដំបូងមានគណបក្សចំនួន២ ដែលចេញឃោសនាទ្រង់ទ្រាយធំគឺគណបក្សប្រជាជនកម្ពុជា និងគណបក្សភ្លើងទៀន តែថាមិនឃើញមានភាពមិនប្រក្រតីណាមួយកើតឡើងក្នុងការឃោសនានេះទេ។ លោកថា៖ «សម្រាប់ថ្ងៃដំបូងនេះគឺមិនមានភាពមិនប្រក្រតីអីទេគឺមានភាពរលូនច្រើនតាមការសង្កេតរបស់ខ្ញុំ»។ អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ហង្ស ពុទ្ធា បានប្រាប់ EAC News ថា ការឃោសនាបោះឆ្នោតថ្ងៃដំបូងនេះបានប្រព្រឹត្តិទៅដោយរលូន មានអ្នកចូលរួមច្រើន មានការសហការគ្នាល្អជាមួយអាជ្ញាធរមូលដ្ឋាន និងគ្មានហិង្សា ដែលបង្ហាញពីភាពចាស់ទុំរបស់គណបក្សនយោបាយនៅកម្ពុជា។ លោកថា៖ «អញ្ចឹងការសន្និដ្ឋានដំបូងដែល គ.ជ.ប មិនទទួលបានបណ្ដឹង ឬក៏បញ្ហាអសកម្មដែលកើតមាន ដែលយើងអាចសន្និដ្ឋានបានថា ថ្ងៃដំបូងនេះគឺប្រព្រឹត្តិទៅដោយមានភាពល្អប្រសើរគណបក្សនយោបាយមានភាពចាស់ទុំ ហើយក៏សង្ឃឹមថានេះគឺជាការលើកទឹកចិត្តដល់ប្រជាពលរដ្ឋសម្រាប់ការចេញទៅបោះឆ្នោតផងដែរ»។ យុទ្ធនាការឃោសនាបោះឆ្នោតមានរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី២១ ខែឧសភា ដល់ថ្ងៃទី៣ ខែមិថុនា គណបក្សនយោបាយនីមួយៗ អាចធ្វើការជួបជុំ ឬការហែរក្បួន ព្យុហយាត្រាដោយថ្មើរជើង ឬជាក្បូនយានយន្ត ចែកខិតបណ្ណ លើកបដា ប្រើឧបករណ៍បំពងសំឡេង ចាក់ផ្សាយវីដេអូជាដើម ដើម្បីផ្សព្វផ្សាយពីកម្មវិធីនយោបាយរបស់ខ្លួនស្វែងរកការគាំទ្រពីប្រជាពលរដ្ឋដែលជាអ្នកបោះឆ្នោតដែលធ្វើឡើងនៅរៀងរាល់៥ឆ្នាំម្តង។ ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់អាណត្តទី៥ នឹងត្រូវធ្វើឡើងនៅថ្ងៃទី៥ ខែ មិថុនាខាងមុខ ដោយមានគណបក្សនយោបាយចំនួន ១៧ចូលរួម ដែលនឹងដណ្តើមយកកៅអីក្នុងតំណែងជាសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ នៅទូទាំងប្រទេសសរុបចំនួន ១ម៉ឺន ១ពាន់ ៦២២កៅអី ក្នុងចំណោមឃុំ/សង្កាត់ចំនួន ១ពាន់ ៦៥២ ខណៈប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតប្រមាណជាង ៩លាន ២សែននាក់៕
គណបក្សប្រជាជន

Featured Posts

កិច្ចប្រជុំក្រុមការងារសម្របសម្រួលការសិក្សាសមិទ្ធិលទ្ធភាពគម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់ នៅខេត្តព្រះសីហនុ បានពិភាក្សាបន្តលើកំណត់ហេតុកិច្ចប្រជុំដែលមានចែងអំពីការទទួលខុសត្រូវរបស់ភាគីកម្ពុជា និងភាគីចិន និងទំហំការងារនៃគម្រោងអភិវឌ្ឍន៍
[Kampucheathmey] - កំណាត់​ផ្លូវ​លេខ​២៨៣ ដែល​ទទួលរង​ការខូចខាត​ត្រូវបានធ្វើ​ការជួសជុល​ឡើងវិញ​រួចរាល់​ហើយ​
[PNN] - ប្រព័ន្ធដឹកជញ្ជូនផ្លូវរថភ្លើងក្រោមដី ឬលើអាកាស ត្រូវបានយកមកសិក្សាដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍នៅភ្នំពេញ(នាទីទី២:៣២)
[នាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក] - ជំនួបសម្តែងការគួរសម និងពិភាក្សអំពីគម្រោងការងារសុវត្ថិភាពចរាចរណ៍ ជាមួយរបស់ប្រតិភូសាកលវិទ្យាល័យ GACHON នៃប្រទេសកូរ៉េខាងត្បូង និងអង្គការខេមសេហ្វ ក្រោមអធិបតី លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន គ.ស.ច.គ.
កិច្ចប្រជុំអន្តរក្រសួងបន្តស្តីពីអនុក្រឹត្យទាក់ទងនឹងប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិកកំពង់ផែ (Port EDI) បានពិនិត្យពិភាក្សា និងសម្រេចលើជំពូកទី៤ស្តីពីលក្ខខណ្ឌ បែបបទ និងនីតិវិធីនៃការស្នើសុំនាវាចូលចេញ ដោយបានលុបឯកសារតម្រូវដែលមិនពាក់ព័ន្ធ និងអនុសញ្ញាស្តីពីការសម្រួលការធ្វើនាវាចរណ៍លើផ្លូវសមុទ្រអន្តរជាតិ
[Fresh News] - អាជ្ញាធរខេត្តសៀមរាប ទុកពេល១៥ថ្ងៃឱ្យពលរដ្ឋរុះរើសំណង់ចេញពីលើគម្រោងធ្វើផ្លូវ៨ខ្សែក្នុងក្រុង
[Khmer times] - Ministry of Transport reviews monorail project for Phnom Penh
[ក្រសួងព័ត៌មាន] - បទយកការណ៍ស្តីពី ៖ « ផ្លូវល្បឿនលឿនជាដង្ហើមសេដ្ឋកិច្ចដ៏សំខាន់សម្រាប់ប្រទេសកម្ពុជា»

Vehicle Registration

Technical Inspection

Driver's License

Railway Services

Water Taxi

Transport Licensing

About Us

  • Mission and Vision
  • The Senior Minister
  • Message From Minister
  • Organization Chart

Public Services

  • Vehicle Registration
  • Technical Inspection
  • Driver's License
  • Railway Services
  • Water Taxi
  • Transport Licensing

Public Works

  • Expressways
  • Sewage systems
  • Road infrastructure

Contact Us

  • Street 598 (H.E. Chea Sophara Street), Sangkat Chrang Chamres 2, Khan Russey Keo, Phnom Penh
  • Hotline: 1275 (Free)
  • info@mpwt.gov.kh
  • www.mpwt.gov.kh
© 2022 Ministry of Public Works and Transport. All Right Reserved.
Pls Select Number to Call
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90