• Home
  • About Us
    • Mission and Vision
    • The Minister
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • The Minister
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • The Minister
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
Home / News

[Swift news daily] - ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត «នៅពេលនេះម៉ោងនេះ សូមចូលរួមអបអរសាទរសមិទ្ធផលរួមរបស់ជាតិទាំងអស់មិនថាតូចឬធំ»

2022-05-13 Go to the website published Swift news daily
(កែប)៖ នៅថ្ងៃទី១៣ ឧសភា ឆ្នាំ២០២២ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញជាអធីបតីក្នុងកម្មវិធីសម្ពោធផ្លូវបេតុងចំនួន ០១ ខ្សែ ប្រវែង ២.៧០០ ម៉ែត្រ និងសំណង់សិល្បការ្យមួយចំនួន ស្ថិតនៅភូមិអំពេង ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប។ មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានសូមចូលរួមអបអរសាទរជាមួយប្រជាពលរដ្ឋនៅឃុំអង្កោល ស្រុកដំណាក់ចង្អើរ ចំពោះការទទួលបាននូវសមិទ្ធផលផ្លូវបេតុងចំនួន ០១ ខ្សែ ប្រវែង ២.៧០០ ម៉ែត្រ ជាមួយនឹងការប្រសិទ្ធនាម “ផ្លូវអំពេងសន្តិភាព” ព្រមទាំងសំណង់សិល្បការ្យមួយចំនួន ដែលជាផ្នែកមួយនៃការអភិវឌ្ឍមូលដ្ឋានក្នុងគម្រោងប្រចាំឆ្នាំរបស់រដ្ឋបាលខេត្តកែប ជាប្រយោជន៍បម្រើឱ្យការប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ដែលកន្លងមកជួបការលំបាកដោយសារស្ថានភាពផ្លូវមានលក្ខណៈជាផ្លូវរទេះដីក្រហមតូចចង្អៀត និងតែងរងការខូចខាតក្នុងរដូវវស្សា ប៉ុន្តែឥឡូវត្រូវបានពង្រីកទៅជាផ្លូវបេតុងមានទំហំធំសម្រាប់ម៉ូតូឡានតូចធំ និងប្រកបដោយគុណភាពរឹងមាំយូរអង្វែង ស្របទៅតាមតម្រូវការដែលចេះតែកើនឡើងរបស់ប្រជាជន និងដំណើរវិវឌ្ឍទៅមុខរបស់ប្រទេសជាតិ។ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មានប្រសាសន៍បន្តថា ក្រៅពីការប្រើប្រាស់ថវិការដ្ឋ សមិទ្ធផលនេះអាចលេចចេញជារូបរាងឡើង ក៏ដោយសារមានការចូលរួមចំណែកផងដែររបស់ប្រជាពលរដ្ឋ ដែលស្ម័គ្រចិត្តបរិច្ចាគដីដើម្បីពង្រីកផ្លូវឱ្យបានធំទូលាយ។ សមិទ្ធផលរួមគ្នានេះ គឺជាអ្វីដែល សម្តេចតេជោ នាយករដ្ឋមន្ត្រី ចង់ឃើញកើតមានឡើងជាបន្តបន្ទាប់គ្រប់ជំនាន់តទៅ ពីព្រោះក្រៅពីការឆ្លុះបញ្ចាំងឱ្យឃើញអំពីការរីកចម្រើនរបស់កម្ពុជា និងកម្រិតជីវភាពរបស់ប្រជាពលរដ្ឋ ប៉ុន្តែអ្វីដែលសំខាន់បំផុត គឺជាការឆ្លុះបញ្ចាំងផងដែរអំពីកម្លាំងមហាសាមគ្គីជាតិខ្មែរ ប្រកបដោយភាពម្ចាស់ការ ស័ក្តិសមនឹងពាក្យថា “ខ្មែរជួយខ្មែរ ខ្មែររីកចម្រើន”។ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បន្ថែមទៀតថា ពិតណាស់ ផ្លូវបេតុងមួយនេះ មិនមែនជាសមិទ្ធផលទោលតែឯកឯង ឬដែលធំជាងគេនោះទេ ប៉ុន្តែពិតណាស់ វាជានិមិត្តរូបតំណាងឱ្យដំណើរវិវត្តន៍ដ៏វែងឆ្ងាយរបស់ប្រទេសជាតិយើងទាំងមូល។ ចំពោះអ្នកទូទៅ យើងអាចមើលឃើញត្រឹមតែជាផ្លូវបេតុងធម្មតា ប៉ុន្តែសម្រាប់អ្នកមូលដ្ឋានដែលធ្លាប់ជួបការលំបាកក្នុងការធ្វើទៅដំណើរទៅមកនៅលើផ្លូវនេះផ្ទាល់ ទើបយល់អំពីតម្លៃសារៈប្រយោជន៍ពិតប្រាកដ ដោយធ្លាប់ទន្ទឹងចង់បានជាយូរមកហើយ។ ដូច្នេះនៅពេលនេះម៉ោងនេះ សូមចូលរួមអបអរសាទរសមិទ្ធផលរួមរបស់ជាតិទាំងអស់មិនថាតូចឬធំ។ ពិតណាស់ យើងមិនគួររស់នៅក្នុងអតីតកាលទេ ប៉ុន្តែយើងចាំបាច់ត្រូវក្រឡេកមើល និងប្រៀបធៀបទៅអតីតកាលដើម្បីឆ្លុះបញ្ចាំងប្រកបដោយហេតុផលត្រឹមត្រូវអំពីបច្ចុប្បន្នកាល ដែលនេះគឺជាអភិក្រមចាំបាច់បំផុតដើម្បីសម្លឹង និងដើរទៅដល់អនាគតដ៏រុងរឿងមួយដែលយើងទាំងអស់គ្នាចង់បាន។ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បង្ហាញការចាប់អារម្មណ៍ថា មកដល់ពេលនេះ ខេត្តកែបមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ គួរជាទីមោទនៈ ដោយទ្បែកហេដ្ឋរចនាសម្ព័ន្ធរូបវ័ន្តនានា ក៏ត្រូវបានកែលម្អឱ្យកាន់តែប្រសើរឡើង ដោយរដ្ឋបាលខេត្តបានខិតខំស្តារកសាង និងជួសជុលទ្បើងវិញ ដោយមានទាំងផ្លូវអ៊ុតកៅស៊ូ AC, ផ្លូវបេតុងអាមេ, ផ្លូវកៅស៊ូ DBST, ផ្លូវក្រាលគ្រួសក្រហមជាច្រើនខ្សែ, ការពង្រីកឆ្នេរ និងការបង្កើតកំពង់ផែ, ការរៀបចំប្រព័ន្ធលូរំដោះទឹកភ្លៀង, អាងប្រព្រឹត្តកម្មចម្រោះទឹកកង្វក់, ឡដុតសម្រាមវេជ្ជសាស្ត្រ ។ល។ ស្របតាមប្លង់គោលប្រើប្រាស់ដីក្រុងកែប ចក្ខុវិស័យឆ្នាំ២០៣០ ដើម្បីប្រែក្លាយខេត្តកែបទៅជាតំបន់ទេសចរណ៍ល្អប្រណីតកម្រិតខ្ពស់ នាពេលអនាគតស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ស័ក្តិសមជាខេត្តតារារះនាទិសនិរតី ហើយដែលកន្លងមកនេះ ខេត្តក៏បានទទួលជ័យលាភីនានាទាំងថ្នាក់ជាតិ និងអន្តរជាតិរួចមកហើយ។ ទាំងនេះ ក៏ដោយសារខេត្តកែប មានថ្នាក់ដឹកនាំល្អ និងមានការខិតខំយកចិត្តទុកដាក់បំពេញភារកិច្ចបម្រើប្រជាពលរដ្ឋពីសំណាក់មន្ត្រីរាជការ និងអាជ្ញាធរដែនដីគ្រប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ជាពិសេសការចូលរួមរបស់ប្រជាពលរដ្ឋផ្ទាល់នៅក្នុងការជ្រើសរើសអ្នកដឹកនាំមូលដ្ឋានបានត្រឹមត្រូវក្នុងរយៈកាលកន្លងមកនេះ។ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបន្ថែមបន្តទៀតថា ជាមួយនឹងសក្តានុពលសំខាន់ជាច្រើនៗ ខេត្តកែបនឹងបន្តរីកចម្រើនទៅមុខទៀតទាំងកំណើនប្រជាជនដោយនឹងមានអ្នកចំណូលស្រុកថ្មីផងដែរ និងផ្នែកហេដ្ឋារចសម្ព័ន្ធរូបវ័ន្ត ជាអាទិ៍ កំពង់ផែដែលកំពុងសាងសង់ ជាដើម។ ទាំងនេះ ប្រាកដជាទាមទារឱ្យមានការព្យាករណ៍ច្បាស់លាស់ និងរៀបចំផែនការបម្រុងទុកជាមុន ព្រមទាំងការចូលរួមរបស់ប្រជាពលរដ្ឋនៅក្នុងការថែរក្សាសន្តិភាព និងស្ថិរភាពឱ្យបានរឹងមាំតទៅ ដើម្បីគាំទ្រនិរន្តរភាពនៃដំណើរឆ្ពោះរបស់ប្រទេសជាតិយើង ជាពិសេសតាមរយៈការជ្រើសរើសអ្នកដឹកនាំឱ្យបានត្រឹមត្រូវ ដូចដែលបានធ្វើកន្លងមកហើយ និងការបន្តផ្តល់ជំនឿចិត្ត និងយុត្តិធម៌ដល់អ្នកដែលបានធ្វើអំពើល្អពីដើមរៀងមក គឺ សម្តេចតេជោ ដែលក្នុងគ្រប់ដំណាក់កាលទាំងអស់ តែងបានយកជីវិតជាដើមទុនក្នុងបុព្វហេតុសង្គ្រោះ ការពារ និងបម្រើប្រជាពលរដ្ឋដោយស្មោះត្រង់បំផុត៕
ផ្លូវបេតុង វិស័យសាធារណការ

Featured Posts

ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអនុញ្ញាតឱ្យគណៈប្រតិភូក្រុមហ៊ុន China Railway 16th Bureau Group Co., Ltd. ដឹកនាំដោយលោក Huang Ye នាយកប្រតិបត្តិក្រុមហ៊ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារលើកិច្ចសហប្រតិបត្តិការក្នុងការស្តារ និងអភិវឌ្ឍផ្លូវដែកនៅកម្ពុជា
វគ្គបណ្តុះបណ្តាលស្តីពីកិច្ចការពារបរិស្ថាន និងសង្គម (Safeguards) និងយេនឌ័រ (Gender) សម្រាប់ការងារសាងសង់បណ្តាញលូខ្នែង ខ្នែងរង និងតំណភ្ជាប់តាមផ្ទះ នៃគម្រោងលើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ (WaSSIP) ក្នុងក្រុងសៀមរាប
[CEN] - គម្រោងជំនួយអភិវឌ្ឍផ្លូវការរបស់ជប៉ុន ទឹកប្រាក់ជាង ៤៣០លានដុល្លារ ផ្ដោតទៅលើការអភិវឌ្ឍសមត្ថភាពចំណតកំពង់ផែអន្តរជាតិខេត្តព្រះសីហនុ
[ENN] - គម្រោងពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣៣ សម្រេចបាន៣៥,៨%ហើយ
[Fresh News] - សូមពាក់ខ្សែក្រវាត់សុវត្ថិភាពជានិច្ច ពេលបើកបររថយន្ត ! ស្លាប់៤នាក់ និងរបួស៨នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២៨ ខែកញ្ញា ម្សិលមិញ
::: ផ្លាកសញ្ញាគ្រោះថ្នាក់ ៖ “ ផ្លូវកោងគ្រោះថ្នាក់ (កោងទៅស្តាំហើយទៅឆ្វេង) ” | “ ផ្លូវកោងគ្រោះថ្នាក់ (កោងទៅឆ្វេងហើយទៅស្តាំ) ” | " ផ្លូវកោងបត់បែន "
មុនពេលបើកបរ តើអ្នកបើកបរយានយន្តគ្រប់រូបត្រូវធ្វើដូចម្តេចខ្លះ?
[The Mirror News] - រដ្ឋមន្ត្រីក្រសួងសាធារណការលើកឡើងពីការរីកចម្រើននៃការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធនៅប្រទេសកម្ពុជាដល់គណៈប្រតិភូធនាគារពិភពលោក

Vehicle Registration

Technical Inspection

Driver's License

Railway Services

Water Taxi

Transport Licensing

About Us

  • Mission and Vision
  • The Minister
  • Message From Minister
  • Organization Chart

Public Services

  • Vehicle Registration
  • Technical Inspection
  • Driver's License
  • Railway Services
  • Water Taxi
  • Transport Licensing

Public Works

  • Expressways
  • Sewage systems
  • Road infrastructure

Contact Us

  • Street 598 (H.E. Chea Sophara Street), Sangkat Chrang Chamres 2, Khan Russey Keo, Phnom Penh
  • Hotline: 1275 (Free)
  • info@mpwt.gov.kh
  • www.mpwt.gov.kh
© 2023 Ministry of Public Works and Transport. All Right Reserved.
Pls Select Number to Call
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90