Home
About Us
Mission and Vision
The Senior Minister
Message From Minister
Organization Chart
Public Services
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Public Works
Expressways
Expressways
WASSIP
Sewage systems
Sewage systems
WASSIP
Road infrastructure
Road infrastructure
WASSIP
Official Documents
Laws
Royal Decree
Sub-Decree
Prakas
Decision
Instruction
Announcements
International Project
Order
Policy
Agreement & MOU
Other
Contact Us
Cabinet of Minister and Advisors
General Department of Land Transport
General Department of Administration and Finance
General Department of Planning and Policy
General Department of Techniques
TECHO SEN Institute of Public Works and Transport
General Department of Public Works
General Department of Sewerage and Wastewater Management
General Department of Waterway and Maritime Transport, and Ports
General Department of Logistics
General Inspectorate
Department Internal Audit
Department of Railway
Department of Information Technology and Public Relations
Procurement Unit
MPWT PUBLIC SERVICE CENTER
Municipal and Provincial Department of Public Works and Transport
News
Frequently Asked Questions
EN
ខ្មែរ
Home
About Us
Mission and Vision
The Senior Minister
Message From Minister
Organization Chart
Public Services
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Public Works
Expressways
Expressways
WASSIP
Sewage systems
Sewage systems
WASSIP
Road infrastructure
Road infrastructure
WASSIP
Official Documents
Laws
Royal Decree
Sub-Decree
Prakas
Decision
Instruction
Announcements
International Project
Order
Policy
Agreement & MOU
Other
Contact Us
Cabinet of Minister and Advisors
General Department of Land Transport
General Department of Administration and Finance
General Department of Planning and Policy
General Department of Techniques
TECHO SEN Institute of Public Works and Transport
General Department of Public Works
General Department of Sewerage and Wastewater Management
General Department of Waterway and Maritime Transport, and Ports
General Department of Logistics
General Inspectorate
Department Internal Audit
Department of Railway
Department of Information Technology and Public Relations
Procurement Unit
MPWT PUBLIC SERVICE CENTER
Municipal and Provincial Department of Public Works and Transport
News
Frequently Asked Questions
EN
ខ្មែរ
Home
About Us
Mission and Vision
The Senior Minister
Message From Minister
Organization Chart
Public Services
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Public Works
Expressways
Expressways
WASSIP
Sewage systems
Sewage systems
WASSIP
Road infrastructure
Road infrastructure
WASSIP
Official Documents
Laws
Royal Decree
Sub-Decree
Prakas
Decision
Instruction
Announcements
International Project
Order
Policy
Agreement & MOU
Other
Contact Us
Cabinet of Minister and Advisors
General Department of Land Transport
General Department of Administration and Finance
General Department of Planning and Policy
General Department of Techniques
TECHO SEN Institute of Public Works and Transport
General Department of Public Works
General Department of Sewerage and Wastewater Management
General Department of Waterway and Maritime Transport, and Ports
General Department of Logistics
General Inspectorate
Department Internal Audit
Department of Railway
Department of Information Technology and Public Relations
Procurement Unit
MPWT PUBLIC SERVICE CENTER
Municipal and Provincial Department of Public Works and Transport
News
Frequently Asked Questions
EN
ខ្មែរ
Home
/
News
[Phnom Penh Post] - ឧបករណ៍សម្រាប់ពិន័យបទល្មើសចរាចរណ៍ ៣០០ គ្រឿង ត្រូវបានផ្តល់ទៅរាជធានី-ខេត្តទាំង ២៥
2022-04-06
Go to the website published Phnom Penh Post
ភ្នំពេញៈ ក្រសួងសាធារណការ និងដឹកជញ្ជូនបានផ្តល់ឧបករណ៍បច្ចេកទេសពិន័យបទល្មើសចរាចរណ៍ចំនួន ៣០០ គ្រឿងជូនដល់ស្នងការដ្ឋាននគរបាលទូទាំង ២៥ រាជធានី-ខេត្ត សម្រាប់ប្រើប្រាស់ក្នុងការដកពិន្ទុបណ្ណបើកបរ និងផាកពិន័យបទល្មើសចរាចរណ៍។ ឧបករណ៍ទាំងនេះត្រូវបានផ្តល់តាមរយៈលោក ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ និងជាអនុប្រធានអចិន្រៃ្តយ៍នៃអនុគណៈកម្មការទី ២ នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកកាលពីថ្ងៃទី ៤ ខែមេសា ក្នុងពេលរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំស្តីពីការប្រើប្រាស់ប្រព័ន្ធបង់ប្រាក់ផាកពិន័យអន្តរការណ៍ ចំពោះអំពើល្មើសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងការដកពិន្ទុ និងបំពេញពិន្ទុឡើងវិញសម្រាប់បណ្ណបើកបរ។ លោកបានថ្លែងថា៖ «គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីបែងចែកឧបករណ៍បច្ចេកទេសពិន័យបទល្មើសចរាចរណ៍ និងជាការបណ្តុះបណ្តាលដល់មន្ត្រីនគរបាលចរាចរណ៍ទៅលើការប្រើប្រាស់បច្ចេកវិទ្យាថ្មី ទាក់ទងនឹងការគ្រប់គ្រងទិន្នន័យ ពិន័យអំពើល្មើសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក នីតិវិធីប្រតិបត្តិការប្រព័ន្ធ ការប្រើប្រាស់ឧបករណ៍ពិន័យអំពើល្មើសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងវិធីគ្រប់គ្រងព័ត៌មាន និងការរក្សាទុកទិន្នន័យនៃការពិន័យ»។ ក្នុងកិច្ចប្រជុំនោះដែរ លោកបានជំរុញដល់មន្ត្រីនគរបាលត្រូវធ្វើការងារជាក់ស្តែងលើប្រតិបត្តិការគ្រប់គ្រងការផាកពិន័យបទល្មើសចរាចរណ៍លើដងផ្លូវ ជាពិសេសគឺការងារនគរបាលចរាចរណ៍ដែលមានការកែទម្រង់ការងារថ្មីមួយ និងការទទួលភារកិច្ចសំខាន់មួយទៀតនៅលើផ្លូវល្បឿនលឿន ដែលជាការកែទម្រង់ពិន័យអន្តរការណ៍ ចំពោះបទល្មើសចរាចរណ៍ផ្លូវគោក។ លោកបានសង្កត់ធ្ងន់ថា ដើម្បីទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ គឺត្រូវអនុវត្តវិធានការ រឹតបន្តឹង និងការដាក់ពិន័យចំពោះបទល្មើសចរាចរណ៍ឱ្យមានប្រសិទ្ធភាព ត្រូវចាប់មុខសញ្ញាដែលគេចខ្លួនឱ្យបាន និងមានវិធានការផ្សព្វផ្សាយអប់រំឱ្យបានទូលំទូលាយ។ ប្រធាននាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈនៃក្រសួងសាធារណការ និងដឹកជញ្ជូនលោក ហ៊ាង សុទ្ធាយុត្តិ បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ការផ្តល់ឧបករណ៍នេះ ដើម្បីបែងចែកពីថ្នាក់ជាតិជូនទៅដល់ស្នងការដ្ឋាននគរបាលទាំង ២៥ រាជធានី-ខេត្ត ពោលគឺការចែកនេះដល់កម្រិតស្រុកតែម្តងសម្រាប់យកទៅអនុវត្តបន្តនៅតាមគោលដៅ។ លោកបន្តថា សម្រាប់ឧបករណ៍នេះ ក្រសួងសាធារណការជាមួយនឹងក្រសួងមហាផ្ទៃដែលមានអង្គភាពជំនាញ អគ្គស្នងការដ្ឋាននគរបាលជាតិបានរួមគ្នាធ្វើ និងបានសិក្សាយ៉ាងល្អិតល្អន់ ដើម្បីរៀបចំនូវប្រព័ន្ធឧបករណ៍ដ៏មានសារៈសំខាន់នេះឡើង។ លោកថា៖ «ឧបករណ៍នេះស្រួលណាស់ ស្កេនតែកាតហើយនឹងដឹងប្រវត្តិនៃបណ្ណបើកបរ និងពិន្ទុនៅសល់ប៉ុន្មាន ហើយឈានទៅរកការជ្រើសរើសបទល្មើសដើម្បីផាកពិន័យទឹកប្រាក់ប៉ុន្មាន ហើយនិងត្រូវដកពិន្ទុប៉ុន្មានដោយយោងតាមច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងអនុក្រឹត្យស្តីពីផាកពិន័យអន្តរការណ៍ចំពោះបទល្មើសចរាចរណ៍ផ្លូវគោក»។ នៅពេលអ្នកបើកបរត្រូវបានរកឃើញថា មានបទល្មើសចរាចរណ៍ នគរបាលអាចមកឧបករណ៍មកស្កេនហើយវានឹងព្រីនចេញជាវិក្កយបត្រមួយបញ្ជាក់ថា គាត់មានបទល្មើសអី ដកពិន្ទុប៉ុន្មាន និងត្រូវឱ្យគាត់បង់ប្រាក់ ហើយការបង់ប្រាក់នោះធ្វើឡើងនៅតាមរយៈគ្រឹះស្ថានហិរញ្ញវត្ថុ ដែលសហការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ ឬបង់ប្រាក់តាម Mobile App ជាដើមដើម្បីបង្កលក្ខណៈងាយស្រួល។ លោក សុទ្ធាយុត្តិ មានការជឿជាក់ថា សម្រាប់កម្មវិធីដកពិន្ទុ គួបផ្សំជាមួយការផាកពិន័យជាអន្តរការណ៍នឹងរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍កាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។ លោកថា៖ «យើងមានការជឿជាក់ខ្ពស់ ព្រោះការផាកពិន័យតែមួយមុខ មិនគ្រប់គ្រាន់ទេ ឧទាហរណ៍ថាផាកពិន័យ ១០ ម៉ឺនរៀល ក្នុងករណីមួយ អ្នកដែលមានជីវភាពមានកម្រិត គាត់អាចរាងចាលហើយ ប៉ុន្តែចំពោះអ្នកដែលមានរថយន្តទំនើប កម្រិតជីវភាពធូរធារ គាត់គិតថា ផាក ១ ថ្ងៃ ១០ ម៉ឺនរៀល ១០ ដងក៏មិនមានបញ្ហាដែរ អ៊ីចឹងបានមានយន្តការមួយទៀត គឺផាកពិន័យជាលុយផង និងធ្វើការកាត់ពិន្ទុបណ្ណបើកបរផង»។ លោកបន្តថា៖ «អ៊ីចឹងពិន្ទុមាន ១២ បើកាត់អស់ ១២ ពិន្ទុ ដកបណ្ណបើកបរ អ៊ីចឹងមិនថាកម្រិតជីវភាពមានលទ្ធភាពប្រើរថយន្តទំនើបប៉ុនណា បើអត់បណ្ណបើកបរហើយ ប៉ូលិសហៅម្តងទៀត ច្បាស់ជាប្រឈមទោសទណ្ឌទៅតាមអ្វីដែលមានចែងនៅក្នុងច្បាប់។ អ៊ីចឹងយើងអាចទាញជារួមមកវិញបានថា យើងមានជំនឿចិត្ត ការអនុវត្តដកពិន្ទុនេះគឺចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍»។ លោកបានឱ្យដឹងដែរ នាពេលបច្ចុប្បន្ននេះមន្ត្រីនគរបាលនឹងយកឧបករណ៍នោះទៅអនុវត្តជាក់ស្តែងសាកល្បង ខណៈការដាក់ឱ្យអនុវត្តជាផ្លូវការនឹងប្រកាសនៅពេលក្រោយ។ លោកថា៖ «មកដល់ម៉ោងនេះ យើងបានធ្វើរួចរាល់អស់ហើយ ប៉ុន្តែយើងដឹងហើយ ការងារផាកពិន័យ ការងារដកពិន្ទុ គឺជាបញ្ហាក្តៅណាស់ យើងត្រូវមើលឱ្យសព្វគ្រប់ជ្រុងជ្រោយ ដើម្បីធានាថា ការអនុវត្តដំណើរការល្អក្នុងកម្រិតបច្ចេកវិទ្យា និងត្រៀមលក្ខណៈក្នុងការតវ៉ា ឬមានតម្រូវការក្នុងការដោះស្រាយ គឺមន្ត្រីជំនាញគាត់អាចមានការយល់ដឹង និងត្រៀមលក្ខណៈជាស្រេច»។ លោកស្រី លឹម សុខជា ទីប្រឹក្សាជាន់ខ្ពស់ អង្គការសម្ព័ន្ធ ដើម្បីសុវត្ថិភាពចរាចរណ៍ផ្លូវគោក (CRY) ធ្លាប់ថ្លែងថា ការដាក់ឱ្យដំណើរការកម្មវិធីដកពិន្ទុបណ្ណបើកបរនឹងរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងជួយពង្រឹងស្មារតីដល់អ្នកបើកបរនៅតាមដងផ្លូវសាធារណៈ។ លោកស្រីថា៖ «វាជាផ្នែក ១ ជំរុញឱ្យមានសុវត្ថិភាពអ្នកបើកបរ ព្រោះអ្នកបើកបរនឹងចាប់ផ្តើមយកចិត្តទុកដាក់ ក្នុងការបើកបរ ដោយប្រយ័ត្នប្រយែង ពីព្រោះបើគាត់មានកំហុស គាត់នឹងប្រឈមការដកពិន្ទុ ឬអស់ពិន្ទុហើយគាត់ត្រូវចំណាយពេលច្រើន ដើម្បីរៀនសូត្រឡើងវិញ ហើយអ្នកខ្លះនឹងអាចអស់ពិន្ទុដោយស្វ័យប្រវត្តិ អ្នកដែលមានកំហុសធំដុំ»៕
កម្មវិធីដកពិន្ទុបណ្ណបើកបរ
ច្បាប់ចរាចរណ៍ផ្លូវគោក
ក្រសួងសាធារណការ និងដឹកជញ្ជូន
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Pls Select Number to Call
×
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90