Home
About Us
Mission and Vision
The Minister
Message From Minister
Organization Chart
Public Services
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Public Works
Expressways
Expressways
WASSIP
Sewage systems
Sewage systems
WASSIP
Road infrastructure
Road infrastructure
WASSIP
Official Documents
Laws
Royal Decree
Sub-Decree
Prakas
Decision
Instruction
Announcements
International Project
Order
Policy
Agreement & MOU
Other
Contact Us
Cabinet of Minister and Advisors
General Department of Land Transport
General Department of Administration and Finance
General Department of Planning and Policy
General Department of Techniques
TECHO SEN Institute of Public Works and Transport
General Department of Public Works
General Department of Sewerage and Wastewater Management
General Department of Waterway and Maritime Transport, and Ports
General Department of Logistics
General Inspectorate
Department Internal Audit
Department of Railway
General Department of Technology and Public Relations
Procurement Unit
MPWT PUBLIC SERVICE CENTER
Municipal and Provincial Department of Public Works and Transport
News
Frequently Asked Questions
EN
ខ្មែរ
Home
About Us
Mission and Vision
The Minister
Message From Minister
Organization Chart
Public Services
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Public Works
Expressways
Expressways
WASSIP
Sewage systems
Sewage systems
WASSIP
Road infrastructure
Road infrastructure
WASSIP
Official Documents
Laws
Royal Decree
Sub-Decree
Prakas
Decision
Instruction
Announcements
International Project
Order
Policy
Agreement & MOU
Other
Contact Us
Cabinet of Minister and Advisors
General Department of Land Transport
General Department of Administration and Finance
General Department of Planning and Policy
General Department of Techniques
TECHO SEN Institute of Public Works and Transport
General Department of Public Works
General Department of Sewerage and Wastewater Management
General Department of Waterway and Maritime Transport, and Ports
General Department of Logistics
General Inspectorate
Department Internal Audit
Department of Railway
General Department of Technology and Public Relations
Procurement Unit
MPWT PUBLIC SERVICE CENTER
Municipal and Provincial Department of Public Works and Transport
News
Frequently Asked Questions
EN
ខ្មែរ
Home
About Us
Mission and Vision
The Minister
Message From Minister
Organization Chart
Public Services
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Public Works
Expressways
Expressways
WASSIP
Sewage systems
Sewage systems
WASSIP
Road infrastructure
Road infrastructure
WASSIP
Official Documents
Laws
Royal Decree
Sub-Decree
Prakas
Decision
Instruction
Announcements
International Project
Order
Policy
Agreement & MOU
Other
Contact Us
Cabinet of Minister and Advisors
General Department of Land Transport
General Department of Administration and Finance
General Department of Planning and Policy
General Department of Techniques
TECHO SEN Institute of Public Works and Transport
General Department of Public Works
General Department of Sewerage and Wastewater Management
General Department of Waterway and Maritime Transport, and Ports
General Department of Logistics
General Inspectorate
Department Internal Audit
Department of Railway
General Department of Technology and Public Relations
Procurement Unit
MPWT PUBLIC SERVICE CENTER
Municipal and Provincial Department of Public Works and Transport
News
Frequently Asked Questions
EN
ខ្មែរ
Home
/
News
[BTV] - ប្រសាសន៍សំខាន់ៗសម្តេចតេជោ ហ៊ុន សែន ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវ ៣៨ខ្សែ និងហេដ្ឋារចនាសម្ព័ន្ធរូបវន្តមួយចំនួនទៀតនៅក្រុងសៀមរាប
2022-04-04
Go to the website published BTV
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវចំនួន ៣៨ខ្សែ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធរូបវន្តមួយចំនួនទៀតក្នុងក្រុងសៀមរាប នៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២នេះ។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី៖ - សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សមិទ្ធនានាដែលកើតមានក្នុងខេត្តសៀមរាប និយាយដោយឡែក និងទូទាំងប្រទេសនិយាយជារួម បានកើតចេញពីទស្សនៈវិស័យ និងចក្ខុវិស័យ នៃការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ក្រោមម្លប់ នៃសុខសន្តិភាព។ ហើយទិដ្ឋភាពអំណោយផលទាំងនេះគឺចង់បញ្ជាក់ថា«ខ្មែរធ្វើបាន»។ - សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា នៅពេលនេះល្មមដល់ពេលដែលសៀមរាបទទួលបាននូវសមិទ្ធផលថ្មី ដ៏មហាសាល ដែលសមនឹងការប្រសិទ្ធនាមជា «តារារះនៅទិសឧត្តរ»។ - សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា អ្វីដែលកើតមាននៅសៀមរាប នាពេលនេះ រួមមាន៖ ផ្លូវខ្វែងខ្វាត់ចំនួន ៣៨ខ្សែ និងសមិទ្ធនានា តាមដងស្ទឹងសៀមរាប មិនត្រឹមតែជាការអភិវឌ្ឍតែមួយមុខនោះទេ សមិទ្ធផលទាំងនេះ ក៏បានបង្កប់នូវអត្ថន័យយ៉ាងជ្រៀលជ្រៅសមជាខេត្តវប្បធម៌ ដែលមានធាតុផ្សំការអភិវឌ្ឍ និងការអភិរក្ស។ - សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា សមិទ្ធផលផ្លូវខ្វែងខ្វាត់នៅខេត្តសៀមរាបនាពេលនេះ សុទ្ធតែមានឈ្មោះ និងត្រូវបានប្រសិទ្ធនាមឈ្មោះថ្មី ដែលមិនឈ្មោះដូចជា លន់ ណុល សិរីមតៈ ចេងហេង...។ល។ នោះទេ គឺសុទ្ធតែប្រសិទ្ធនាមស្របតាមកិច្ចខិតខំប្រឹងប្រែង និងបូជាកម្លាំងកាយចិត្តរបស់ឥស្សរជនកម្ពុជា ដែលមានភក្តីភាពចំពោះជាតិ បាតុភូមិ ទឹកកម្ពុជា និងប្រជាជនកម្ពុជា។ - សម្តេចតេជោ ហ៊ុន សែន ប្រកាសថ្លែងអំណរគុណដល់ប្រជាពលរដ្ឋរស់នៅតែតាមដងផ្លូវ និងប្រជាពលរដ្ឋរស់នៅសំណង់មិនរៀបរយតាមមាត់ស្ទឹង និងក្នុងស្ទឹងសៀមរាប ដែលបានសហការខ្ពស់ជាមួយគណៈកម្មការស្ថាបនាផ្លូវ និងអាជ្ញាធរខេត្តសៀមរាប ដើម្បីសម្រួលដល់ស្ថាបនា និងកែលម្អហេដ្ឋារចនាសម្ព័ន្ធបានឆាប់រហ័ស និងទទួលបានលទ្ធផលយ៉ាងគាប់ប្រសើរ។ - សម្តេចតេជោ ហ៊ុន សែន ប្រកាសដោយមោទកភាព និងសម្តែងក្តីរីករាយជាមួយប្រជាពលរដ្ឋខេត្តសៀមរាប មិនត្រឹមតែទទួលបានសមិទ្ធផលថ្មីយ៉ាងគាប់ប្រសើរទេ ថែមទាំងមានកម្រិតជីវភាពគ្រួសារល្អប្រសើរ ដែលខុសពីអតីតកាល មានតែកង់ចតមុខផ្ទះ តែពេលនេះពោរពេញទៅដោយរថយន្តទំនើបៗ និងចតទុកយ៉ាងមានរបៀបរៀបរយតាមគំនូសចំណតលើខឿន នៃហេដ្ឋារចនាសម្ព័ន្ធផ្លូវយ៉ាងស្រស់ស្អាត។ - សម្តេចតេជោ ហ៊ុន សែន ប្រកាសទៅដល់ជនអនាចារទាំងឡាយដែលចង់ធ្វើសកម្មភាព ឆក់ ប្លន់ លួច ទ្រព្យសម្បត្តិប្រជាពលរដ្ឋ សូមបោះបង់គំនិតអាក្រក់នោះចោល ព្រោះសៀមរាប ក្លាយជាក្រុងឆ្លាតដែលពោរពេញដោយប្រព័ន្ធសុវត្ថិភាព និងកាមេរ៉ាសុវត្ថិភាព ទោះជាធ្វើសកម្មភាពអ្វីក៏គេដឹង និងចាត់វិធានការដែរ។ - សម្តេចតេជោ ហ៊ុន សែន ប្រកាសថ្លែងអំណរគុណដល់ ICC Angkor ដៃគូសហប្រតិបត្តិការបារាំង-ជប៉ុន និងយូណេស្កូ ដែលមានសុទិដ្ឋិនិយមចំពោះកម្ពុជា និងបានប្រឹងប្រែងរួមគ្នាជាមួយកម្ពុជាថែរក្សាសម្បត្តិវប្បធម៌ខ្មែរ និងប្រឹងប្រែងសម្របសម្រួស ដើម្បីកសាងសមិទ្ធផលថ្មីៗនៅក្នុងខេត្ត ដែលមិនប៉ះពាល់ដល់ប្រាសាទ និងសម្បត្តិវប្បធម៌។ - សម្តេចតេជោ ហ៊ុន សែន បានប្រកាសដល់បណ្ឌិតមួយរូប(បណ្ឌិត គឹម ហៀង) ជាអ្នករកស៊ីដីធ្លី (អចលនទ្រព្យ) ដែលបានរិះគន់រាជរដ្ឋាភិបាល និងអាជ្ញាធរ មិនអនុញ្ញាតឱ្យកសាងអគារខ្ពស់ និងរិតត្បិតការសាងសង់នៅខេត្តសៀមរាប សូមឱ្យបញ្ឈប់សកម្មភាពទាំងនោះ ដោយសម្តេចហៅសកម្មភាពបណ្ឌិតរូបនោះថាជាសកម្មភាព «មើលតែឈើមួយដើម តែមិនមើលព្រៃទាំងមូល» ។ - សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា មិនអាចយក ខេត្តសៀមរាបទៅប្រៀបធៀបទីផ្សារអចលនទ្រព្យដូចខេត្តដទៃនោះទេ ខណៈខេត្តមួយនេះគឺមានប្រាសាទអង្គរវត្ត ដែលបានចុះបញ្ជីដោយអង្គការយូណេស្កូ។ - សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា នយោយបាយរបស់រាជរដ្ឋាភិបាលមិនសម្លាប់មេមាន់ដើម្បីយកពងទេ គឺយើងរក្សាមេមាន់ ដើម្បីទទួលបានពងជារៀងរាល់ថ្ងៃ។ សម្តេចបញ្ជាក់ថា សកម្មភាពអ្វីក៏ដោយ ត្រូវគិតដល់ផលប្រយោជន៍រួម និងប្រយោជន៍ជាតិជាធំ ជាពិសេសនិរន្តរភាព នៃការរក្សាប្រាង្គប្រាសាទ និងសម្បត្តិវប្បធម៌ខ្មែរគ្រប់ទីកន្លែង។ - សម្តេចតេជោ ហ៊ុន សែន ប្រកាសថ្លែងអំណរគុណដល់ឥស្សរជន សាធារណជន និងប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ដែលបានជូនពរដល់សម្តេចក្នុងឱកាសខួបចម្រើនជន្មាយុ នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២នេះ។ - សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ឱ្យបន្តនាំគ្នារក្សាសុខសន្តិភាព ដែលយើងបានប្រឹងប្រែងរកមកបានដោយលំបាក។ សម្តេចបញ្ជាក់ថា «សង្គ្រាមងាយបង្កើត តែសន្តិភាពមិនងាយស្វែងរកបានដោយស្រួលៗនោះទេ»។ - សម្តេចតេជោ ហ៊ុន សែន បានរំលឹកពីអតីតកាល នៃសង្គ្រាមស៊ីវិល ដែលកម្ពុជាមួយពេលនោះ មានតំបន់ត្រួតត្រាច្រើន គឺជាពេលវេលាដ៏លំបាកបំផុត និងមានការផ្ទុះអាវុធជារៀងរាល់ថ្ងៃ ដោយស្លាប់ប្រជាពលរដ្ឋ និងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ។ - សម្តេចតេជោ ហ៊ុន សែន ប្រកាសថា កុំដល់ពេលមានសង្គ្រាមហើយ ទើបនាំគ្នាស្វែងរកសុខសន្តិភាព យើងត្រូវតែរក្សាសន្តិភាពដែលកំពុងមាន ឱ្យស្ថិតនៅជានិច្ចនិរន្តតរៀងទៅ។ - សម្តេចតេជោ ហ៊ុន សែន បានក្រាបបង្គុំថ្វាយអំណរព្រះរាជគុណ ថ្វាយ សម្តេចឪ, សម្តេចម៉ែ ,ព្រះករុណា ព្រះមហាក្សត្រ និងប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស ដែលតែងមានព្រះទ័យ និងទឹកចិត្ត គាំទ្រសម្តេចក្នុងការដឹកនាំប្រទេស។ - សម្តេចតេជោ ហ៊ុន សែន បានប្រកាសព្រមាន និងប្រកាសប្តូរផ្តាច់រក្សាសុខសន្តិភាពនៅកម្ពុជាឱ្យបានគង់វង្ស។ សម្តេចបញ្ជាក់ថា «នរណាក៏ដោយ ដែលមានបំណងចង់បំផ្លាញសុខសន្តិភាព ត្រូវតែកម្ទេច មិនត្រូវអត់ឱនឱ្យនរណាម្នាក់ឡើយ»។ - សម្តេចតេជោ ហ៊ុន សែន បានប្រកាសគិតគូរដល់ហេដ្ឋារចនាសម្ព័ន្ធផ្លូវដែកនៅកម្ពុជា ដែលជាប្រព័ន្ធដឹកជញ្ជូនបុរាណធ្វើដំណើរយឺត ដែលសម្តេចចង់ឱ្យមានការធ្វើទំនើបកម្មផ្លូវរថភ្លើងល្បឿនលឿន (លើតម្រាយផ្លូវចាស់) ដើម្បីសម្រួលដល់ការដឹកជញ្ជូន និងការចរាចរណ៍ឆាប់រហ័ស។ - សម្តេចតេជោ ហ៊ុន សែន ប្រកាសអំពាវនាវដល់ប្រជាពលរដ្ឋ កុំភ្លេចខ្លួន នៅក្នុងការការពារពីការឆ្លងរីករាលដាលជំងឺកូវីដ-១៩ តាមរយៈវិធានការ ៣កុំ និង៣ការពារ ព្រមទាំងជំរុញការចាក់វ៉ាក់សាំងដូចជំរុញ(ដូសទី៣) ឱ្យគ្រប់គ្រាន់ ដើម្បីធានាភាពសាំសហគមន៍កាន់តែខ្ពស់។ - សម្តេចតេជោ ហ៊ុន សែន បានប្រកាសយ៉ាងម៉ឺងម៉ាត់បន្ថែមទៀតថា ចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងឈានមកដល់នាពេលឆាប់ៗខាងមុខនេះ នឹងត្រូវកើតមានយ៉ាងពិតប្រាកដ ដែលប្រជាពលរដ្ឋអាចសប្បាយរីករាយដោយគ្មានកង្វល់។ - សម្តេចតេជោ ហ៊ុន សែន ប្រកាសជាគំនិតចង់ឱ្យមានការសាកល្បងមិនពាក់ម៉ាស់នៅតំបន់ ឬខេត្តណាមួយ ព្រោះម៉ាស់នេះ ក៏ជាតម្រូវការចំណាយរបស់ប្រជាពលរដ្ឋផងដែរ ហើយមួយវិញទៀតករណីឆ្លងរីករាយដាលជំងឺកូវីដ-១៩ ក៏ត្រូវបានគ្រប់គ្រងឱ្យស្ថិតនៅកម្រិតមួយទាបផង។ សម្តេចបញ្ជាក់ថា «អារឿងអត់ពាក់ម៉ាស់នេះគ្រាន់តែជាគំនិតនៅឡើយ តែអ្វីៗត្រូវរង់ចាំការពិភាក្សា និងចាំការប្រកាសរបស់រាជរដ្ឋាភិបាលជាមុនសិន»។ - សម្តេចតេជោ ហ៊ុន សែន ប្រកាសអំពាវនាវដល់ប្រជាពលរដ្ឋ កុំជឿលើការឃោសនា ផ្សព្វផ្សាយអកុសល របស់ជនមួយក្តាប់តូចថា «ចាក់វ៉ាក់សាំង នាំឱ្យមានជំងឺមហារីកនៅពេលក្រោយ»។ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា «វ៉ាក់សាំងគឺជាឧបករណ៍មួយ ដ៏មានប្រសិទ្ធភាពបំផុត ក្នុងការជួយដល់ប្រជាពលរដ្ឋពីការឆ្លងរីករាលដាលជំងឺកូវីដ-១៩ យ៉ាងពិតប្រាកដ»។ - សម្តេចតេជោ ហ៊ុន សែន ប្រកាសជូនពរ និងប្រសិទ្ធិពរជ័យ សិរីបវរ មហាប្រសើរ ជូនដល់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស, ប្រជាពលរដ្ឋខ្មែររស់នៅឯនាយសមុទ្រ និងកងរក្សាសន្តិភាពកម្ពុជា កំពុងបំពេញបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ដែលនឹងឈានចូលមកដល់នាពេលឆាប់ៗខាងមុខនេះ។
ប្រសាសន៏របស់សម្ដេចតេជោ
ផ្លូវ៣៨ខ្សែ ក្នុងក្រុងសៀមរាប
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Pls Select Number to Call
×
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90