• Home
  • About Us
    • Mission and Vision
    • The Senior Minister
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • The Senior Minister
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • The Senior Minister
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
Home / News

[Phnom Penh Post] - កម្ពុជា​នឹងដាក់​ឱ្យ​ដំណើរការ Port EDI នៅក្នុង​ខែ​សីហា​ខាងមុខ

2022-03-31 Go to the website published Phnom Penh Post
ភ្នំពេញៈ ក្រោម​គោលនយោបាយ​ពង្រឹង​ការវិវត្ត​តាមបែប​ឌីជីថល រដ្ឋាភិបាល​កម្ពុជា​តាមរយៈ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាននិង​កំពុង​ជំរុញ​គម្រោង​ប្រព័ន្ធ​ផ្លាស់ប្ដូរ​ទិន្នន័យ​អេឡិចត្រូនិក​នៅតាម​កំពង់ផែ​គោលដៅ​ ដើម្បី​មាន​ភាពងាយស្រួល​ក្នុង​ការគ្រប់គ្រង​ទាំង​សកម្មភាព​ដឹកជញ្ជូន សកម្មភាព​ផ្ទេរ​ទំនិញ និង​ការស្តុក ដែល​គ្រោង​នឹង​ចាប់ផ្តើម​ដំណើរការ​នៅ​ខែសីហា​ខាងមុខ​។ ឆ្លើយតប​ទៅនឹង​បញ្ហា​ខាងលើ​នេះ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​កាលពី​ថ្ងៃទី​ ២៨ ខែមីនា ឆ្នាំ​ ២០២២ បាន​បើក​កិច្ចប្រជុំ​ពិភាក្សា​លើ​ការរៀបចំ​សេចក្តីព្រាង​អនុក្រឹត្យ​ស្តីពី​ប្រព័ន្ធ​ផ្លាស់ប្តូរ​ទិន្នន័យ​អេឡិចត្រូនិក​កំពង់ផែ​ (Port EDI) ដើម្បី​ធ្វើឱ្យ​ការអនុវត្ត​គម្រោង​ប្រព័ន្ធ​នេះ​កាន់តែ​មាន​ភាព​ល្អប្រសើរ​មាន​ភាពងាយស្រួល និង​ស្របតាម​ច្បាប់​ជា​ធរមាន​។ លោក ម៉ក់ ស៊ីដេត អគ្គនាយក​ដឹកជញ្ជូន​ផ្លូវទឹក ផ្លូវ​សមុទ្រ និង​កំពង់ផែ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ៣០ ខែមីនា​ថា ការរៀបចំ​អនុក្រឹត្យ​នេះ​ក្នុង​គោលបំណង​ធ្វើយ៉ាងណា​ឱ្យ​ប្រព័ន្ធ​ផ្លាស់ប្តូរ​ទិន្នន័យ​អេឡិចត្រូនិក​កំពង់ផែ (Port EDI) មាន​ដំណើរការ​ដោយ​រលូន ជាពិសេស​ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​ក្រសួង​មាន​ឯកសារយោង​ត្រឹមត្រូវ និង​ច្បាស់លាស់ ដើម្បី​ឱ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​អាច​ប្រើប្រាស់​តាម​។ លោក​ថ្លែងថា​៖ «​អនុក្រឹត្យ​នេះ​ធ្វើឡើង​ដើម្បី​បញ្ជាក់បន្ថែម​ទៅលើ​ប្រព័ន្ធ​ផ្លាស់ប្តូរ​ទិន្នន័យ​អេឡិចត្រូនិក​កំពង់ផែ​ (Port EDI)​។ ប្រព័ន្ធ​នឹង​រួចរាល់​នាពេល​ខាងមុខ​។ យើង​នឹង​ដាក់ជូន​ឯកឧត្តម​រដ្ឋមន្ត្រី​ពិនិត្យ ក្រោយ​ការពិនិត្យ​នឹងត្រូវ​ដាក់ជូនទៅ​សម្តេច​ ដើម្បី​ចុះហត្ថលេខា បន្ទាប់មក​យើង​យកមកអនុវត្ត​»​។ លោក ហ៊ាង សុទ្ធាយុត្តិ ប្រធាន​នាយកដ្ឋាន​ព័ត៌មានវិទ្យា និង​ទំនាក់ទំនង​សាធារណៈ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ជា​ប្រធាន​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​ព័ត៌មានវិទ្យា​នៃ​គម្រោង Port បាន​ប្រាប់ថា គម្រោង​ប្រព័ន្ធ​ផ្លាស់ប្តូរ​ទិន្នន័យ​អេឡិចត្រូនិក​នៅ​កំពង់ផែ​នឹង​ចាប់ផ្តើម​ដំណើរការ​ក្នុងអំឡុង​ខែសីហា ខណៈ​បច្ចុប្បន្ន​ក្រុមការងារ​កំពុង​បណ្តុះបណ្តាល​មន្ត្រី​ពាក់ព័ន្ធ​ឱ្យ​យល់ដឹង​ពី​ការប្រើប្រាស់​។ លោក​ថ្លែងថា​៖ «​ប្រព័ន្ធ​បច្ចេកវិទ្យា នៅពេល​ធ្វើ​រួចហើយ គឺ​មិន​ខុសពី​ផ្លូវថ្នល់​ទេ យើង​ត្រូវតែ​ធ្វើការ​កែសម្រួល​នូវ​ចំណុច​មួយចំនួន​ទៅតាម​មតិ​យោបល់​របស់​អ្នកប្រើប្រាស់​ដែល​បច្ចុប្បន្ន​ក្រសួង​កំពុង​តែធ្វើការ​បណ្តុះបណ្តាល​ទាំង​មន្ត្រី​ថ្នាក់ជាតិ និង​មន្ត្រី​នៅតាម​កំពង់ផែ​ដើម្បី​ឱ្យ​ពួកគាត់​មាន​មូលដ្ឋាន​ក្នុងការ​ប្រើប្រាស់​ប្រព័ន្ធ​នេះ​»​។ លោក​បាន​បន្តថា ប្រព័ន្ធ​ផ្លាស់ប្តូរ​ទិន្នន័យ​អេឡិចត្រូនិក​នៅ​កំពង់ផែ​នេះ នឹងចូលរួម​ចំណែក​ធានា​នូវ​ការផ្តល់​ការអនុញ្ញាត​ឱ្យ​នាវា​ចេញចូល​កម្ពុជា​កាន់តែ​មាន​ភាពងាយស្រួល​ក្នុង​ការគ្រប់គ្រង និង​ការបញ្ជូន​ឯកសារ​ដែល​ពាក់ព័ន្ធ​ជាមួយនឹង​នីតិវិធី​ឱ្យបាន​មកដល់​មុន តាមរយៈ​ការបំពេញ​នូវ​ពាក្យ​តាម​អនឡាញ ដើម្បីឱ្យ​គណៈកម្មការ ពិនិត្យ និង​ផ្តល់​ការបញ្ជាក់​មុនពេល​នាវា​ចូល​មកដល់​កំពង់ផែ​កម្ពុជា​។ លោក​បញ្ជាក់ថា​៖ «​ការចេញចូល​របស់​នា​វា​ទាមទារ​ឱ្យមាន​ភាពច្បាស់​លាស់ ដើម្បី​ឱ្យដឹងថា តើ​មាន​មនុស្ស​ប៉ុន្មាន​នាក់ មាន​សម្ភារ​អី​ខ្លះ ប្រវត្តិ និង​ព័ត៌មាន​នាវា​យ៉ាងដូចម្តេច​? អ៊ីចឹង មិន​ចេះតែ​ចូលមក​ចត​សិន ហើយ​ស្នើសុំ​នីតិវិធី​តាម​ក្រោយ​ទេ​។ ដូច្នេះ​ប្រព័ន្ធ Port EDI វា​នឹងចូលរួម​ដោះស្រាយ​រាល់​បញ្ហា​ទាំងអស់នេះ​»​។ បើតាម​លោក សុទ្ធាយុត្តិ អង្គភាព​ផ្សេងៗ​ដូចជា​ក្រសួង​សុខាភិបាល និង​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​ក៏​អាច​ប្រើប្រាស់​ប្រព័ន្ធ​នេះ​បានដែរ​។ ដូច្នេះ​វា​នឹង​ក្លាយ​ទៅជា​ស្តុក​សេវាកម្ម​ដែល​នឹង​ផ្តល់​លទ្ធភាព​ឱ្យ​ភាគី​ពាក់ព័ន្ធ​បានដឹង និង​ចូលរួម​ផ្តល់​គោលការណ៍​មុនពេល​ឱ្យ​នាវា​ចូល​មកដល់​កំពង់ផែ​កម្ពុជា​។ ជាមួយគ្នានេះ​ប្រព័ន្ធ​ក៏​ត្រៀមលក្ខណៈ​ឱ្យបាន​រួចរាល់​សម្រាប់​ទទួល​ចត​នាវា​គ្រប់​ប្រភេទ ក្រោយ​ការពង្រីក​កំពង់ផែ​ព្រះសីហនុ​។ ប្រព័ន្ធ Port EDI គឺជា​ការធ្វើ​ទំនើបកម្ម​ទ្រង់ទ្រាយ​ធំ​ទៅលើ​ការត្រួតពិនិត្យ​នាវាចរណ៍​ចេញ-​ចូល​កម្ពុជា ដោយ​ប្តូរ​ពី​ការធ្វើការ​ដោយ​ដៃ​ទៅ​ធ្វើការ​លើ​ប្រព័ន្ធ​អនឡាញ​វិញ​។ បច្ចុប្បន្ន​រាល់​ការធ្វើ​បែបបទ​នាវាចរណ៍​ចេញ​-​ចូល គឺ​ត្រូវ​ចំណាយពេល​រង់ចាំ​យូរ មាន​ការលំបាក និង​នីតិវិធី​ស្មុគស្មាញ​។ ប៉ុន្តែ​នៅពេល​ប្រព័ន្ធ Port EDI នេះ​ដំណើរការ វា​នឹង​ជួយ​សម្រួល​ដល់​ការធ្វើ​បែបបទ​ឱ្យ​ងាយស្រួល​ជាង​មុន ចំណេញ​ពេលវេលា​មាន​ប្រសិទ្ធភាព និង​តម្លាភាព​ផងដែរ​៕ LA
ឯកឧត្តម រស់ វណ្ណា Port EDI

Featured Posts

[UYFC-PWT] - សារលិខិតចូលរួមរំលែកមរណទុក្ខ សូមគោរពជូន ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ព្រមទាំងក្រុមគ្រួសារញាតិមិត្ត ជាទីគោរពរាប់អានដ៏ជ្រាលជ្រៅ ចំពោះការបាត់បង់ លោកជំទាវ ប៊ុន សុថា ហៅ ប៊ុន សាមហ៊ឹង ត្រូវជាម្តាយមីង ជាទីគោរពស្រលាញ់ដ៏ជ្រាលជ្រៅ និងប្រកបដោយព្រហ្មវិហារធម៌ដ៏ថ្លៃថ្លាជាទីបំផុត
ការចុះជួសជុលថែទាំលើកំណាត់ផ្លូវជាតិ ដោយគូសគំនូស ដាំបង្គោលសញ្ញាចរាចរណ៍ បង្គោលគីឡូម៉ែត្រ ពិនិត្យដីគ្រឹះ(Test Sand Cone) ស្តារប្រព័ន្ធលូ និងលុបសំបុកមាន់ ដើម្បីសម្រួលការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ និងការដឹកជញ្ជូនទំនិញឆ្លងកាត់
[Fresh News] - ឯកឧត្ដម ស៊ុន ចាន់ថុល ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ចំពោះមរណភាពលោកជំទាវ ប៊ុន សុថា ហៅ ប៊ុន ​សាមហ៊ឹង
::: សិទ្ធិអាទិភាពផ្លូវប្រសព្វត្រង់ផ្លូវខ្វែងប៉ុនគ្នា គ្មានផ្លាកសញ្ញាសម្គាល់ តើអ្នកបើកបរត្រូវផ្តល់សិទ្ធិឲ្យយានយន្តណាមួយទៅមុន?
សារលិខិតចូលរួមរំលែកមរណទុក្ខ គោរពជូន ឯកឧត្តម តាន់ បញ្ញាវុធ ព្រមទាំងក្រុមគ្រួសារញាតិមិត្ត ជាទីគោរពរាប់អានដ៏ជ្រាលជ្រៅ ចំពោះការបាត់បង់ លោកជំទាវ ប៊ុន សុថា ហៅ ប៊ុន សាមហ៊ឹង ត្រូវជាឧត្តមភរិយា និងជាប្អូនបង្កើត ប្អូនថ្លៃ ជាមាតា មាតាក្មេក និងជីដូន ជាទីគោរពស្រលាញ់ដ៏ជ្រាលជ្រៅ និងប្រកបដោយព្រហ្មវិហារធម៌ដ៏ថ្លៃថ្លាជាទីបំផុត
[Fresh News] - ក្រសួងសាធារណការ​ បើកកិច្ចប្រជុំពិនិត្យពិភាក្សាពាក់ព័ន្ធនឹងរបាយការណ៍ធាតុចូលសម្រាប់ការរៀបចំ យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ឆ្នាំ២០២៣-២០២៨
កិច្ចប្រជុំបើកវគ្គសវនកម្មដោយអាជ្ញាធរសវនកម្មជាតិ ស្តីពីការចុះប្រមូលព័ត៌មាន ដើម្បីរៀបចំផែនការសវនកម្ម និងធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ និងធ្វើសវនកម្មលើកិច្ចប្រតិបត្តិការក្រោមប្រធានបទ “ការគ្រប់គ្រង ការតាមដាន និងត្រួតពិនិត្យការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់" សម្រាប់ការិយបរិច្ឆេទ ២០២២
កិច្ចប្រជុំពិនិត្យពិភាក្សាពាក់ព័ន្ធនឹងរបាយការណ៍ធាតុចូលសម្រាប់ការរៀបចំ “យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ឆ្នាំ២០២៣-២០២៨”

Vehicle Registration

Technical Inspection

Driver's License

Railway Services

Water Taxi

Transport Licensing

About Us

  • Mission and Vision
  • The Senior Minister
  • Message From Minister
  • Organization Chart

Public Services

  • Vehicle Registration
  • Technical Inspection
  • Driver's License
  • Railway Services
  • Water Taxi
  • Transport Licensing

Public Works

  • Expressways
  • Sewage systems
  • Road infrastructure

Contact Us

  • Street 598 (H.E. Chea Sophara Street), Sangkat Chrang Chamres 2, Khan Russey Keo, Phnom Penh
  • Hotline: 1275 (Free)
  • info@mpwt.gov.kh
  • www.mpwt.gov.kh
© 2023 Ministry of Public Works and Transport. All Right Reserved.
Pls Select Number to Call
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90