Home
About Us
Mission and Vision
The Senior Minister
Message From Minister
Organization Chart
Public Services
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Public Works
Expressways
Expressways
WASSIP
Sewage systems
Sewage systems
WASSIP
Road infrastructure
Road infrastructure
WASSIP
Official Documents
Laws
Royal Decree
Sub-Decree
Prakas
Decision
Instruction
Announcements
International Project
Order
Policy
Agreement & MOU
Other
Contact Us
Cabinet of Minister and Advisors
General Department of Land Transport
General Department of Administration and Finance
General Department of Planning and Policy
General Department of Techniques
TECHO SEN Institute of Public Works and Transport
General Department of Public Works
General Department of Sewerage and Wastewater Management
General Department of Waterway and Maritime Transport, and Ports
General Department of Logistics
General Inspectorate
Department Internal Audit
Department of Railway
Department of Information Technology and Public Relations
Procurement Unit
MPWT PUBLIC SERVICE CENTER
Municipal and Provincial Department of Public Works and Transport
News
Frequently Asked Questions
EN
ខ្មែរ
Home
About Us
Mission and Vision
The Senior Minister
Message From Minister
Organization Chart
Public Services
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Public Works
Expressways
Expressways
WASSIP
Sewage systems
Sewage systems
WASSIP
Road infrastructure
Road infrastructure
WASSIP
Official Documents
Laws
Royal Decree
Sub-Decree
Prakas
Decision
Instruction
Announcements
International Project
Order
Policy
Agreement & MOU
Other
Contact Us
Cabinet of Minister and Advisors
General Department of Land Transport
General Department of Administration and Finance
General Department of Planning and Policy
General Department of Techniques
TECHO SEN Institute of Public Works and Transport
General Department of Public Works
General Department of Sewerage and Wastewater Management
General Department of Waterway and Maritime Transport, and Ports
General Department of Logistics
General Inspectorate
Department Internal Audit
Department of Railway
Department of Information Technology and Public Relations
Procurement Unit
MPWT PUBLIC SERVICE CENTER
Municipal and Provincial Department of Public Works and Transport
News
Frequently Asked Questions
EN
ខ្មែរ
Home
About Us
Mission and Vision
The Senior Minister
Message From Minister
Organization Chart
Public Services
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Public Works
Expressways
Expressways
WASSIP
Sewage systems
Sewage systems
WASSIP
Road infrastructure
Road infrastructure
WASSIP
Official Documents
Laws
Royal Decree
Sub-Decree
Prakas
Decision
Instruction
Announcements
International Project
Order
Policy
Agreement & MOU
Other
Contact Us
Cabinet of Minister and Advisors
General Department of Land Transport
General Department of Administration and Finance
General Department of Planning and Policy
General Department of Techniques
TECHO SEN Institute of Public Works and Transport
General Department of Public Works
General Department of Sewerage and Wastewater Management
General Department of Waterway and Maritime Transport, and Ports
General Department of Logistics
General Inspectorate
Department Internal Audit
Department of Railway
Department of Information Technology and Public Relations
Procurement Unit
MPWT PUBLIC SERVICE CENTER
Municipal and Provincial Department of Public Works and Transport
News
Frequently Asked Questions
EN
ខ្មែរ
Home
/
News
[AKP] - មន្រ្ដីជាន់ខ្ពស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្តែងក្តីបារម្ភចំពោះករណីគ្រោះថ្នាក់ចរាចណ៍ ខណៈករណីស្លាប់ដោយសារកូវីដ១៩ បានថយចុះជាបន្ដបន្ទាប់
2021-11-15
Go to the website published AKP
លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានសម្តែងក្តីបារម្ភចំពោះករណីគ្រោះថ្នាក់ចរាចណ៍ផ្លូវគោកដោយសារការមិនគោរពច្បាប់របស់បងប្អូនប្រជាពលរដ្ឋនៅពេលបើកបរ ក្នុងនោះករណីស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅតែជាក្តីព្រួយបារម្ភ ដែលទាមទារឱ្យពលរដ្ឋម្នាក់ៗចូលរួមគោរពច្បាប់ ខណៈដែលករណីស្លាប់ដោយសារជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជាបានថយចុះជាបន្តបន្ទាប់។ ការបង្ហាញនូវក្ដីព្រួយបារម្ភនេះ ក្នុងយុទ្ធនាការផ្សព្វផ្សាយអប់រំស្ដីពីច្បាប់ចរាចរណ៍ផ្លូវគោក មុនឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៦ នៅខាងមុខសាលាស្រុកមុខកំពូល ខេត្ដ កណ្ដាល នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១។ លោកជំទាវ មឹន មាណវី បានគូសបញ្ជាក់ថា យុទ្ធនាការផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកនេះមិនថានៅរាជធានីភ្នំពេញនោះទេសូម្បីតែនៅតាមបណ្តារាជធានី ខេត្តនានាក៏បានធ្វើការផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋឱ្យគោរពច្បាប់ចរចរណ៍ទាំងអស់គ្នា។ លោកជំទាវអគ្គលេខាធិការបានមានប្រសាសន៍ថា “គ្រោះថ្នាក់ចរាចរណ៍សម្លាប់ជីវិតមនុស្សច្រើនណាស់ អីចឹងបើយើងណែនាំកុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍គឺជាការធ្វើបុណ្យមួយធំណាស់ ហើយសូមជួយផ្សព្វផ្សាយឱ្យពលរដ្ឋបានដឹង”។ លោកជំទាវបានបន្ដថា ការផ្សព្វផ្សាយអប់រំស្ដីពីច្បាប់ចរាចរណ៍ សុវត្ថិភាពចរាចរណ៍ផ្លូវគោកនេះដោយសារស្ថានភាពជំងឺកូវីដ១៩នៅក្នុងប្រទេសកម្ពុជាបានធូរស្រាលដោយសារពលរដ្ឋបានទទួលវ៉ាក់សាំងការពារជំងឺកូវីដ១៩បានច្រើន។ លោកជំទាវបានអះអាងថា “ឥឡូវនេះយើងប្រយុទ្ធឈ្នះជំងឺកូវីដ១៩បានហើយ តែនៅករណីគ្រោះថ្នាក់ចរាចណ៍មួយទៀត ដើម្បីធ្វើយ៉ាងណាប្រយុទ្ធឱ្យឈ្នះ ករណីនេះ ដើម្បីការពារអាយុជីវិតបងប្អូនយើងនៅតាមដងផ្លូវ។ ឥឡូវកូវីដ១៩ ស្លាប់នៅសល់ប្រមាណ៥ ឬ៦នាក់ទេ ក្នុង១ថ្ងៃ ប៉ុន្ដែគ្រោះថ្នាក់ចរាណ៍មានចំនួនច្រើន ដែលជាការធ្វើឱ្យព្រួយបារម្ភ”។ ជាមួយគ្នានោះដែរលោកជំទាវអគ្គលេខាធិការបានបន្ថែមថា ក្នុងឱកាសពិធីបុណ្យុអុំទូកខាងមុខ ក៏ដូចជាការបើកដំណើរការប្រទេសឡើងវិញក្រោយករណីឆ្លងជំងឺកូវីដ១៩ បានធូរស្រាលមក លោកជំទាវក៏បានណែនាំសូមកុំពិសាគ្រឿងស្រវឹង ហើយបើកបរ ពីព្រោះគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងដោយសារតែអ្នកបើកបរពិសារគ្រឿងស្រវឹង។ លោកជំទាវក៏បានអំពាវនាវដល់អ្នកបើកបរ និងអ្នកប្រើប្រាស់ផ្លូវទាំងអស់ សូមកុំបើកបរល្បឿនលឿន និងត្រូវតែឈ្វេយល់ពីសិទ្ធិអាទិភាពនៅពេលបើកបរ ដូចជាការវ៉ាជែង ឬការបត់ ក្នុងស្ថានភាពគ្រោះថ្នាក់ជាដើម។ ឯកឧត្ដម នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគបាលជាតិបានលើកឡើងថា ក្នុងខែកញ្ញា និងខែតុលា ឆ្នាំ២០២១នេះ ក្រោយស្ថានភាពជំងឺកូវីដ១៩បានធូរស្រាលហើយ រាជរដ្ឋាភិបាលបើកប្រទេសឡើងវិញនៅគ្រប់វិស័យនោះបានធ្វើឱ្យចំនួនគ្រោះថ្នាក់ចរាចរណ៍ឡើងខ្ពស់ បន្ទាប់ពីស្ថានភាពចរាចរណ៍មានការកើនឡើង។ ឯកឧត្ដម នាយឧត្តមសេនីយ៍បានអះអាងថា គ្រោះថ្នាក់ដែលកើតឡើងភាគច្រើនគឺនៅពេលយប់ និងកើតឡើងចំពោះអ្នកជិះម៉ូតូ ដែលមាន៧៧ភាគរយ នៃចំនួនអ្នករងគ្រោះ ហើយក្នុងចំណោម អ្នកទាំងនោះ គឺអ្នកមិនពាក់មួក៧២ភាគរយ។ ឯកឧត្ដម នាយឧត្តមសេនីយ៍បានបន្ថែមថា សមត្ថកិច្ចបានចុះធ្វើការផ្សព្វផ្សាយអប់រំដល់អ្នកបើកបររថយន្តធុនធ្ងរ ដែលរយៈពេល១ម៉ោងបានអប់រំអ្នកបើកបរប្រមាណ៦០គ្រឿង ដោយអប់រំឱ្យអ្នកបើកបរតាមគន្លងកណ្តាល ឬគន្លងខាងស្តាំ។ ឯកឧត្ដម នាយឧត្ដមសេនីយ៍បានថ្លែងបញ្ជាក់ថា “គោលបំណងរបស់យើងគឺអប់រំគិតពីសុវត្ថិភាព និងការប្រើប្រាស់គន្លង ផ្លូវចំពោះរថយន្តធំៗ”។ បើតាមឯកឧត្ដម នាយឧត្តមសេនីយ៍បានឱ្យដឹងថា មកដល់ពេលនេះ ខាងនគរបាលកំពុងរៀបចំបទដ្ឋានបន្ថែមទៀត ដើម្បីឱ្យប្រជាពលរដ្ឋកាន់តែយល់ដឹងដោយសាររយៈពេលមកនេះ រាជរដ្ឋាភិបាលបានធ្វើការសាងសង់ផ្លូវបានច្រើន ដូចជាការពង្រីកផ្លូវ សាងសង់ផ្លូវល្បឿនលឿន ជាដើម។ “យើងនឹងរៀបចំអនុក្រឹត្យស្តីពីការត្រួតពិនិត្យល្បឿនឡើងវិញ បទដ្ឋានស្តីពីការប្រកាសឱ្យប្រើប្រាស់គន្លងផ្លូវ”។ នេះគឺជាការបញ្ជាក់បន្ថែមរបស់ឯកឧត្ដម នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន។ ឯកឧត្ដម នាយឧត្តមសេនីយ៍បានបន្ដទៀតថា បច្ចុប្បន្នអត្រាការប្រើប្រាស់យាន្តយន្តមានសន្ទុះខ្លាំង ដែលឆ្នាំខ្លះមានរហូតដល់៥០ភាគរយ ឬ២០ភាគរយ ដែលគិតមកដល់ពេលនេះ រថយន្ត មានប្រមាណ២លានគ្រឿង និងម៉ូតូប្រមាណ៦លានគ្រឿង។ ទន្ទឹមនេះ មានប្រជាពលរដ្ឋភាគច្រើនបានយល់ដឹងពីច្បាប់ចរាចរណ៍ ហើយក៏នៅមានប្រជាជនពលរដ្ឋមួយចំនួនតូចតែប៉ុណ្ណោះមិនទាន់បានយល់ដឹងពី ច្បាប់ចរាចរណ៍។ ទោះបីជាយ៉ាងណាក៏ដោយ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ហ៊ឹម យ៉ាន ក៏បានឱ្យដឹងផងដែរថា គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងសមត្ថកិច្ចនគរបាល នឹងនៅតែបន្ដខិតខំធ្វើការអប់រំផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោកជូនដល់ប្រជាពលរដ្ឋបានយល់ដឹងដើម្បីធ្វើយ៉ាងណាចូលរួម កាត់បន្ថយគ្រោះថ្នាក់ចរាចណ៍នៅក្នុងប្រទេសកម្ពុជា។ ជាមួយគ្នានេះដែរ ឯកឧត្ដម នាយឧត្ដមសេនីយ៍បានថ្លែងបន្ថែមថា “ឥឡូវនេះបណ្តាញសង្គមបានចូលរួមចំណែកយ៉ាងសកម្មក្នុងការជួយផ្សព្វផ្សាយពីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ដូចជាប្រាប់ពីទីតាំងករណីគ្រោះថ្នាក់ ការផាកពិន័យអ្នកមិនគោរពច្បាប់ ហើយក៏ធ្វើការបន្តផ្សព្វផ្សាយទៀតដើម្បីធ្វើយ៉ាងណាដាស់ស្មារតីគាត់ឱ្យគោរពច្បាប់”៕
លោកជំទាវ មឹន មាណវី
ផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក
Vehicle Registration
Technical Inspection
Driver's License
Railway Services
Water Taxi
Transport Licensing
Pls Select Number to Call
×
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90