• Home
  • About Us
    • Mission and Vision
    • The Senior Minister
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • The Senior Minister
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • The Senior Minister
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • General Department of Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
Home / News

[Fresh News] - ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ ឡានអ្នកតូច អ្នកធំធ្វើឱ្យខូចផ្លូវដូចគ្នា គ្មានការអន្តរាគមន៍ដោះលែង រថយន្តដឹកលើសទម្ងន់កំណត់ឡើយ (Video inside)

2021-10-01 Go to the website published Fresh News
(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា រូបលោកមិនដែលទទួលសំណើ ឬការអន្តរាគមន៍ណាមួយពីអ្នករកស៊ីដឹកជញ្ជូនលើសទម្ងន់កំណត់នោះឡើយ បើទោះបីអ្នកដឹកលើសទម្ងន់នោះជាអ្នកមានអំណាច ឬមានក៏ដោយនោះ។ ការដឹកជញ្ជូនលើសទម្ងន់កំណត់ត្រូវបានរកឃើញថាជាមូលហេតុចម្បងមួយដែលនាំឱ្យផ្លូវថ្នល់ឆាប់ខូចខាតទៅវិញ។ រូបមន្តនៃការដឹកជញ្ជូនបានរកឃើញថា រថយន្តមួយគ្រឿង ដែលដឹកលើសទម្ងន់ ១០តោន គឺស្មើនឹងរថយន្ត ១ម៉ឺនគ្រឿងកំពុងធ្វើចរាចរនៅលើផ្លូវនោះ។ បើរថយន្ត ០១គ្រឿង ដឹកលើសទម្ងន់ ៣០តោន គឺស្មើនឹងរថយន្ត ៨១មុឺនគ្រឿង បើកបរនៅលើដងផ្លូវ។ ក្រសួងសាធារណការ និងដឹកជញ្ជូន បានដាក់ចេញនូវវិធានការជាច្រើន ដើម្បីទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កំណត់នេះ។ បច្ចុប្បន្នក្រសួងមានជញ្ជីងថ្លឹងអចល័តចំនួន ៣៣ទីតាំងតាមផ្លូវជាតិនានា និងជញ្ជីងចល័តចំនួន២ក្រុមបន្ថែមទៀត ដើម្បីទប់ស្កាត់រថយន្តដែលដឹកលើសទម្ងន់កំណត់។ ក្រសួងក៏បាននិងកំពុងរៀបចំប្រព័ន្ធបច្ចេកវិទ្យាបន្ថែមទៀត ដើម្បីចាប់រថយន្តដឹកលើសទម្ងន់ និងលុបបំបាត់អំពើពុករលួយរវាងមន្ត្រីតាមស្ថានីយជញ្ជីង និងអ្នកដឹកលើសទម្ងន់។ ក្នុងសន្និសីទព័ត៌មានស្តីពីវឌ្ឍនភាពនៃការអនុវត្តវិធានការគ្រប់គ្រង ទប់ស្កាត់យានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់នៅព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១នេះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើងថា ក្រុមការងារប្រយុទ្ធប្រឆាំងនឹងការដឹកទំនិញលើសទម្ងន់កំណត់នេះ បានប្រឹងប្រែងណាស់ តែលទ្ធផលមិនទាន់បានល្អប្រសើរទាំងស្រុងនៅឡើយទេ គឺនៅតែមានអ្នកលួចដឹកលើសទម្ងន់កំណត់។ បើតាមលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដើម្បីទប់ស្កាត់ការដឹកលើសទម្ងន់កំណត់នេះបាន គឺមានតែស្មារតីនៃការចូលរួមគោរពច្បាប់របស់ប្រជាពលរដ្ឋទាំងអស់គ្នាប៉ុណ្ណោះ។ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសបញ្ជាក់ដូច្នេះ «ទោះបីជាមានការខិតខំប្រឹងប្រែងរបស់សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ក៏មិនទាន់បាន ១០០ភាគរយនៅឡើយទេ។ ដូច្នេះការចូលរួមរបស់ប្រជាពលរដ្ឋយើងក្នុងការគោរពច្បាប់នេះ គឺសំខាន់ជាងក្រុមការងារចុះទៅចាប់ទាំងយប់ទាំងថ្ងៃ»។ របាយការណ៍បានបង្ហាញក្នុងរយៈពេលប្រមាណ៩ខែឆ្នាំ២០២១នេះ ក្នុងចំណោមរថយន្ត ១លាន ៨សែនគ្រឿងដែលបានពិនិត្យ គឺរកឃើញរថយន្តដឹកលើសទម្ងន់កំណត់ជិត ៥៨ម៉ឺនគ្រឿង ស្មើនឹងប្រមាណ ៣១ភាគរយ។ ក្នុងនោះរថយន្តដឹកលើសទម្ងន់កំណត់ចាប់ពី ២០ភាគរយឡើងមានជាង ២ពាន់គ្រឿង។ ពាក់ព័ន្ធនឹងការចាប់រថយន្តដឹកទំនិញលើសទម្ងន់កំណត់នេះផងដែរ ក្រុមការងារបង្ក្រាបបទល្មើសដឹកជញ្ជូនលើសទម្ងន់កំណត់តែងតែបង្ហាញពីការលំបាកក្នុងការអនុវត្តការងាររបស់ខ្លួន ព្រោះតែមានអ្នកជាថៅកែក្រុមហ៊ុនដឹកជញ្ជូននោះ ជាអ្នកមានលុយ មានឥទ្ធិពល ឬមានអំណាចជាដើម ស្វែងរកកិច្ចអន្តរាគមន៍ ឬសំឡុតគំរាមផ្សេងៗជាដើម។ តែក្រុមការងារ ក៏ដូចជាលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល មិនបានចុះញមតាមកិច្ចអន្តរាគមន៍ ឬការសំឡុតគំរាមណាមួយនោះឡើយ។ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើងថា «ការខូចខាតផ្លូវនេះ ទោះបីជាឡានរបស់អ្នកមាន អ្នកមានអំណាច ឬអ្នកអត់អំណាច ក៏វាខូចផ្លូវដូចគ្នា។ ផ្លូវហ្នឹងអត់ស្គាល់ថាឡាននេះរបស់អ្នកធំ របស់អ្នកមានអំណាច ឡាននេះរបស់អ្នកក្រីក្រទេ បើដឹកទំនិញលើសទម្ងន់ហើយវាខូចខាតផ្លូវដូចគ្នា»។ លោករដ្ឋមន្ត្រីបន្ថែមថា «យើងខ្ញុំមិនដែលលែងរថយន្តមួយគ្រឿងណាទាល់តែសោះ ដែលមានការអន្តរាគមន៍ពីអ្នកនេះ ឬអ្នកនោះ ឱ្យដោះលែងរថយន្តនោះ»។ សូមបញ្ជាក់ថា ដើម្បីទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កំណត់នេះ ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅ បានចេញវិធានការក្តៅដោយសម្រេចចាប់រថយន្តដឹកលើសទម្ងន់កំណត់រក្សាទុករយៈពេលមួយឆ្នាំ បន្ថែមពីលើការពិន័យជាប្រាក់។ រថយន្តដែលចាប់រក្សាទុកនេះ គឺរថយន្តដែលដឹកលើសទម្ងន់កំណត់ចាប់ពី ២០ភាគរយឡើងទៅ។ គិតពីខែវិច្ឆិកា ឆ្នាំ២០២០ ដល់ខែកញ្ញា ឆ្នាំ២០២១ ក្រសួងសាធារណាការ និងដឹកជញ្ជូន ចាប់បានរថយន្តដឹកលើសទម្ងន់កំណត់ចំនួន ២២៩គ្រឿងមករក្សាទុក។ ដោយមានការអនុគ្រោះពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា រថយន្តទាំងនេះត្រូវបានសម្តេចអនុញ្ញាតឱ្យម្ចាស់វិញមុនកាលកំណត់ ដើម្បីយកទៅប្រកបរបរចិញ្ចឹមជីវិត។ ប៉ុន្តែពួកគេត្រូវបង់ការផាកពិន័យជាប្រាក់ដដែល។ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអះអាងថា ក្រោយពីការដោះលែងដែលជាការអនុគ្រោះរបស់សម្តេចតេជោនេះទៅ ក្រុមការងារទប់ស្កាត់ការដឹកលើសទម្ងន់កំណត់នេះ គឺនៅតែអនុវត្តវិធានការច្បាប់ដដែល ហើយបើមានការចាប់លើកក្រោយ មិនមានការអនុគ្រោះទៀតនោះឡើយ៕
សន្និសីទសារព័ត៌មាន ទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ការរឹតបន្ដឹង បទល្មើសដឹកលើសទម្ងន់ វិស័យដឹកជញ្ជូនផ្លូវគោក

Featured Posts

[Fresh News] - ក្រសួងសាធារណការ​ បើកកិច្ចប្រជុំពិនិត្យពិភាក្សាពាក់ព័ន្ធនឹងរបាយការណ៍ធាតុចូលសម្រាប់ការរៀបចំ យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ឆ្នាំ២០២៣-២០២៨
កិច្ចប្រជុំបើកវគ្គសវនកម្មដោយអាជ្ញាធរសវនកម្មជាតិ ស្តីពីការចុះប្រមូលព័ត៌មាន ដើម្បីរៀបចំផែនការសវនកម្ម និងធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ និងធ្វើសវនកម្មលើកិច្ចប្រតិបត្តិការក្រោមប្រធានបទ “ការគ្រប់គ្រង ការតាមដាន និងត្រួតពិនិត្យការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់" សម្រាប់ការិយបរិច្ឆេទ ២០២២
កិច្ចប្រជុំពិនិត្យពិភាក្សាពាក់ព័ន្ធនឹងរបាយការណ៍ធាតុចូលសម្រាប់ការរៀបចំ “យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ឆ្នាំ២០២៣-២០២៨”
កិច្ចប្រជុំពិភាក្សាលើស្ថានភាពបច្ចុប្បន្ន និងដំណើរការរបស់ការិយាល័យលូទឹក និងស្ថានីយចម្រោះទឹកកខ្វក់ ខេត្តសៀមរាប ក្នុងគម្រោងលើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ក្រោមហិរញ្ញប្បទាន ឥណទានរបស់ធនាគារពិភពលោក (World Bank)
[Fresh News] - មន្ត្រីជាន់ខ្ពស់ ណែនាំមន្ទីរសាធារណការ ខេត្តសៀមរាប ពង្រឹងធនធានមនុស្សលើវិស័យគ្រប់គ្រងប្រព័ន្ធលូ សំណល់ភក់ ស្ថានីយចម្រោះទឹកកខ្វក់
[TVK] - សាលារាជធានីភ្នំពេញ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ គម្រោងការដ្ឋានចាក់លូប្រអប់ធំៗមានសារៈសំខាន់ ៣ខ្សែ ដាក់នូវនឹងកន្លែង ប្រវែង ១១០០ម៉ែត កំណាត់ផ្លូវថ្មី សង្កាត់ស្វាយប៉ាក ខណ្ឌប្ញស្សីកែវ សម្រេចបាន ៧៥% របស់រដ្ឋបាលរាជធានីភ្នំពេញ ។
កិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារប្រចាំខែមករា ឆ្នាំ២០២៣ របស់គណៈកម្មការអន្តរក្រសួងគ្រប់គ្រងការលក់លេខចុះបញ្ជីរថយន្ត
[Rasmei Kampuchea Daily News] - ក្រសួងសាធារណការពិភាក្សាលើចំណាយ និងចំណូលរបស់អង្គភាពលូទឹកនៅខេត្តសៀមរាប

Vehicle Registration

Technical Inspection

Driver's License

Railway Services

Water Taxi

Transport Licensing

About Us

  • Mission and Vision
  • The Senior Minister
  • Message From Minister
  • Organization Chart

Public Services

  • Vehicle Registration
  • Technical Inspection
  • Driver's License
  • Railway Services
  • Water Taxi
  • Transport Licensing

Public Works

  • Expressways
  • Sewage systems
  • Road infrastructure

Contact Us

  • Street 598 (H.E. Chea Sophara Street), Sangkat Chrang Chamres 2, Khan Russey Keo, Phnom Penh
  • Hotline: 1275 (Free)
  • info@mpwt.gov.kh
  • www.mpwt.gov.kh
© 2023 Ministry of Public Works and Transport. All Right Reserved.
Pls Select Number to Call
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90